CDC គ្រោងដាក់ឱ្យប្រើប្រាស់ចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស នាពេលខាងមុខ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ។​ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់CDC។​

ការវិនិយោគនៅតំបន់សេដ្ឋកិច្ច សុទ្ធសឹងជាវិនិយោគលើវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សូឡា និងកង់ជាដើម គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយមិនចង់ពឹងផ្អែកតែលើវិស័យស្បែកជើង និងសំលៀកបំពាក់ទាំងស្រុងពេក។ ​នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី លើកឡើងថា ច្បាប់នេះ នឹងចូលរួមពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែសម្បូរបែប ការជំរុញការតភ្ជាប់ និងការបង្កើតកម្រងឧស្សាហកម្មជាដើម។​

ឯកឧត្តមបន្តថា បច្ចុប្បន្ន ការវិនិយោគនៅកម្ពុជា ពិសេសគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងពង្រីក និងធ្វើពិពិធកម្មទៅលើវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ផលិតកម្មកង់រថយន្តគ្រប់ប្រភេទ គ្រឿងសង្ហារឹម សូឡា កង់ សម្ភារតាំងលម្អបុណ្យណូអែល និងផលិតផលផ្សេងៗទៀត សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។​

ឯកឧត្តមថ្លែងទៀតថា៖ “វិស័យទាំងនេះ កំពុងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានកំណើនប្រកបដោយចីរភាព និងភាពធន់នឹងវិបត្តិ ដោយមិនពឹងផ្អែកតែលើវិស័យកាត់ដេរ ផលិតផលស្បែកជើង និងកាបូបទាំងស្រុងឡើយ”។​

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស​ គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគក្នុងវិស័យមិនមែនសំលៀកបំពាក់ និងស្បែងជើង ដោយសារការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ប្រតិបត្តិការវិនិយោគ និងសេវាច្រកចេញចូលតែមួយក្នុងតំបន់ ព្រមទាំងលក្ខណៈផ្សេងទៀតរបស់តំបន់ ដូចជា កត្តាសុវត្ថិភាព ទំនុកចិត្ត ការគ្រប់គ្រងបានល្អពាក់ព័ន្ធនឹងបញ្ហាកម្មករជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]