CDC អនុម័តគម្រោងវិនិយោគធំៗ ៣ តម្លៃប្រមាណ ១៦៦លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរបស់ក្រុមហ៊ុនចំនួន ៣ ដែលមានតម្លៃទុនវិនិយោគ សរុប​ប្រមាណ ១៦៦លានដុល្លារ ​រួមមានគម្រោង​អាជីវកម្មសណ្ឋាគារផ្កាយ៥ នៅ​ព្រះខេត្តសីហនុ រោងចក្រផលិតបន្ទះសូឡា ខេត្ត​កំពង់ស្ពឺ និង​ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ខេត្តបាត់ដំបង។

​យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាល​ពីថ្ងៃ​ទី​ ២២​ ឧសភា ២០២០​ គម្រោង​ទាំង​បី​នោះ ​មាន​ដូច​ជា​៖​

គម្រោង​ទី​១ គឺ​គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥  ដោយ​ក្រុម​ហ៊ុន​ YONG WANG (CAMBODIA) CO., LTD ក្រោម​ទុនវិនិយោគប្រមាណ១០៧, ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨ កន្លែង។ សណ្ឋាគារ​នេះ​ មាន​ចំនួន ៧០០ បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោង​ទី​២ គឺ​គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដោយ​ក្រុម​ហ៊ុន​ ​PROSPECT ENERGY (CAMBODIA) CO., LTD ក្រោម​ទំហំទឹកប្រាក់​ប្រមាណ ៧, ៩ លានដុល្លារអាមេរិក មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២៩៨ កន្លែង។

គម្រោង​ទី​៣ គឺ​គម្រោងបង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដោយ​ក្រុម​ហ៊ុន RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD ក្រោម​ទុនវិនិយោគប្រមាណ ៥០, ៩លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង អាចបង្កើតការងារបានចំនួន ៥០ កន្លែង។­­­­

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ ​កុម្ភៈ ​កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ទើបនឹងបានអនុម័តគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ តម្លៃជាង ៦០ លានដុល្លារ នៅខេត្តព្រះសីហនុផងដែរ ក៏​ត្រូវ​បាន​អនុម័ត​ឲ្យ​សាងសង់ និង​ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១។ (អាន​បន្ថែម​)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]