CDC អនុម័តរោងចក្រថ្មីមួយទៀតហើយ ក្រោយអនុម័តជាច្រើនគម្រោងតម្លៃសរុបជាង ៧០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីពេលថ្មីៗនេះ បានអនុតម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រថ្មីមួយកន្លែងទៀតនៅខេត្តកណ្តាល ខណៈគម្រោងរោងចក្រជាច្រើនត្រូវបានអនុម័ត នៅឆ្នាំ ២០២១ នេះ ដោយគិតត្រឹមចុងខែកុម្ភៈ មានទុនសរុបដល់ទៅជាង ៧០០លានដុល្លារ។

ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ គឺក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដោយវិនិយោគប្រមាណ ២,១លានដុល្លារ លើគម្រោងបើករោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅផ្លូវជាតិលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងនេះនឹងចូលរួមបង្កើតការងារជាង ២,៦០០ កន្លែង។

សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ១៥ គម្រោង រួចមកហើយ ដែលរួមទាំងគម្រោងខាងលើនេះផងដែរ។ ក្នុងនោះទុនវិនិយោគសរុបមានប្រមាណជាង ៧០០ លានដុល្លារ។ (អានបន្ថែម និង បន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]