CDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។

គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។

នៅថ្ងៃជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តឱ្យក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD បោះទុនប្រមាណ ៦លានដុល្លារ សាងសង់រោងចក្រផលិតទុយោទឹកថ្មីមួយ នៅខណ្ឌព្រែកព្នៅ ផងដែរ។ គម្រោងនេះនឹងជួយអាចបង្កើតការងារបានចំនួន ១៣១កន្លែង ដល់ប្រជាជនក្នុងតំបន់៕

ទាក់ទិននឹងការវិនិយោគលើថាមពលសូឡា កាលពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តគម្រោងរោងចក្រសូឡាចំនួន ៤ កន្លែង ដែលមានសមត្ថភាពផលិតថាមពលសរុបរហូតដល់ ១៤០ មេហ្គាវ៉ាត់។ ហើយបើទោះបីជាមានការរីករាលដាលជំងឺកូវីដ ១៩ ក្ដី គម្រោងទាំង ៤ នឹងដំណើរការតាមការគ្រោងទុក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]