រដ្ឋអនុម័តគម្រោងថ្មី១១ តម្លៃជិត ៦០លានដុល្លារ នៅខេត្តក្រុង៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១១គម្រោង ដែលមានទុនវិនិយោគសរុប ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១១កន្លែង នៅខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។

ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖

១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង។

២-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។

៣-“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៧៨កន្លែង។

៤-“PRECISION GARMENT & BAG INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៣កន្លែង។

៥-“JUNGKWANG EVERGREEN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២២៤ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦១០កន្លែង។

៦-“FUNDAY GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤៧កន្លែង។

៧-“HANWANGDA BAGS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។

៨-“EVERICH OUTDOOR PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

៩-“BRIGHT LUCKY ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

១០- “THREE-COLOR STONE STATIONERY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៥០កន្លែង។

១១- “HESTRA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៦០០ពាន់ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២០០កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៩៤% ចំណាយអស់ជិត $១៤០០លាន

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពេលនេះសម្រេចការងារសាងសង់បានជាង ៩៤% ជាមួយនឹងការវិនិយោគសរុបឈានដល់ជិត ១.៤ពាន់លានដុល្លារ។ គម្រោងដ៏មានមហិច្ឆតានេះសន្យាថានឹងប្រែក្លាយផ្លូវអាកាសរបស់ប្រទេស និងលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ។ គួរបញ្ជាក់ថា ការងារសំណង់សំខាន់ធំៗ​ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ/ Passenger Terminal Building, ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល/ Power House និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះ/ Aircraft Apron – Parking ត្រូវបានបញ្ចប់មួយផ្នែកធំនៅក្នុងបំណាច់ខែធ្នូ ឆ្នាំ២០២៤ និងមួយចំនួនតូចទៀតក្នុងខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅថ្ងៃទី២៤ ខែមករា ថា គម្រោងនេះកំពុងដំណើរការ និងស្របតាមពេលវេលាដែលបានកំណត់។ លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យើងរំពឹងថានឹងសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ជាផ្លូវការ” ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងសម្រាប់តំបន់។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដែលជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានផ្ទៃដីទំហំ ២.៦០០ហិកតា។ អាកាសយានដ្ឋានថ្មីនេះ គ្រោងនឹងក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដែលជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់សម្រាប់កម្ពុជា។(អានបន្ថែម) […]

ក្រុមហ៊ុនចិនប្តេជ្ញាសង់ស្ថានីយថាមពលខ្យល់នៅមណ្ឌលគិរី ឱ្យចប់នៅឆ្នាំ២០២៦ ក្រោយបានការអនុម័ត

នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. បានប្តេជ្ញាថានឹងបញ្ចប់ការសាងសង់ស្ថានីយ៍ថាមពលខ្យល់ អនុភាព ១៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៦។ ការសន្យានេះធ្វើឡើងដោយលោក Wang Junwei តំណាងក្រុមហ៊ុនក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ លោក Wang បានលើកឡើងពីសារៈសំខាន់នៃការស្វែងយល់ដឹងអំពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការធានាថាគម្រោងនេះត្រូវបានទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជោគជ័យ ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិទាំងអស់ជាធរមាន។ លើសពីនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបំពេញតាមកាលកំណត់នៃការបញ្ចប់គម្រោងនៅឆ្នាំ២០២៦ សម្រាប់ស្ថានីយថាមពលខ្យល់មួយនេះ។ ឆ្លើយតបនឹងការប្តេជ្ញាចិត្ត ឯកឧត្តម ជា វុទ្ធី បានទទួលស្គាល់នូវការកើនឡើងនៃការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនាំឱ្យតម្រូវការអគ្គិសនីមានការកើនឡើងផងដែរ ជាពិសេសពីប្រភពថាមពលស្អាត។ លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនខិតខំ​អនុវត្ត​គម្រោង​វិនិយោគ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាពបំផុត​ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើនឡើង​នេះ។ ឯកឧត្តម ជា វុទ្ធី ក៏បានធានាសាជាថ្មីដល់ក្រុមហ៊ុនថា មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន។ នៅពេលដែលប្រទេសកម្ពុជាខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន គម្រោងនេះតំណាងឱ្យជំហានឆ្ពោះទៅមុខក្នុងការពង្រីកសមត្ថភាពថាមពលស្អាតរបស់ប្រទេស ស្របតាមការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ […]

រដ្ឋសម្ពោធបើកដំណើរការទីលានទុកសំរាមទំហំ ១១ហិកតា នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយ ដើម្បីបង្កើនការគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាប រដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកន្លែងចាក់សំរាមទំហំជាង ១១ហិកតា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដំណាក់កាលទី២ ដែលបានទទួលការគាំទ្រក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ទីលានទុកដាក់​សំរាមនេះមានទីតាំងស្ថិត​នៅ​ភូមិ​កង្វា ​សង្កាត់​កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ និង​បាន​សាងសង់​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ ដឹក​ជញ្ជូន និង​សំណង់ ហើយ​ប្រើរយៈពេល​ពេល ១០ខែសម្រាប់ការសាងសង់។ គម្រោងនេះដែរ នឹងបម្រើជាកន្លែងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណជា ១២៨.២០៨នាក់ នៅក្នុងតំបន់ ក្នុងនោះរួមមានសង្កាត់ម៉ាកាក កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នាក និងកោះពង់សាត។ ទីលានទុកដាក់​សំរាម​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ដំណើរការបាន​រហូត​ដល់​ឆ្នាំ ២០៤០។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានជំរុញឱ្យសហគមន៍ប្រើប្រាស់ទីលានចាក់សំរាមប្រកបដោយប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ការធ្វើជីកំប៉ុស និងធានាឱ្យមានស្តង់ដារបច្ចេកទេសគ្រប់គ្រងកាកសំណល់។ ឯកឧត្តម​ក៏បាន​លើក​ឡើង​ពី​សក្តានុពល​នៃ​គម្រោង​នេះ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ដោយ​ការ​ទាក់ទាញ​ទេសចរណ៍ បង្កើត​ឱកាស​ការងារ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានផងដែរ។ ទន្ទឹមគ្នានេះដែរ ក្រសួងសាធារណការ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដែលកន្លងមកបានបង្កើតទីលានទុកដាក់សំរាមក្នុងខេត្តមួយចំនួនផ្សេងទៀត រួមមាន ខេត្តព្រះសីហនុ បាត់ដំបង ពោធិ៍សាត់ […]

ចិន​អនុម័ត​សង់ទំនប់​វារីអគ្គិសនីធំនិងខ្ពស់បំផុតលើពិភពលោកតម្លៃ $១២៧ពាន់​លាន ​នៅ​ទីបេ

រដ្ឋាភិបាលចិន បើកភ្លើងខៀវលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោកនៅផ្នែកខាងក្រោមនៃទន្លេយ៉ាឡុង (Yarlung Tsangpo) ក្នុងទឹកដីទីបេ ជាមួយនឹងទំហំចំណាយប៉ាន់ស្មានចំនួន ១២៧ពាន់លានដុល្លារ។ ជាមួយនឹងមហិច្ឆតាក្នុងការផ្គត់ផ្គង់ថាមពលបានយ៉ាងច្រើនមហាសាល គម្រោងនេះ ក៏ប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងច្រើនពាក់ព័ន្ធនឹងការបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាន ការផ្លាស់ទីលំនៅរបស់សហគមន៍មូលដ្ឋាន និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយផងដែរ នេះបើយោងតាមសារៈព័ត៌មាន BBC នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។ ដោយត្រូវបានរចនាឡើងដើម្បីបង្កើតថាមពលច្រើនជាងរហូតដល់ទៅ០៣ដង លើទំនប់វារីអគ្គិសនីឈ្មោះ Three Gorges ដែលបច្ចុប្បន្នជារោងចក្រវារីអគ្គិសនីធំជាងគេនៅទូទាំងពិភពលោក គឺជាស្ថានីយ៍វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅទន្លេយ៉ងសេ Yangtze ក្នុងខេត្តហឺប៉ី Hubei ប្រទេសចិន  ទំនប់វារីថ្មីឈ្មោះ យ៉ាឡុង ដ៏ធំមានតែមួយលើលោកនេះ នឹងត្រូវសាងសង់តាមបណ្ដោយជ្រលងភ្នំ Yarlung Tsangpo Grand Canyon ដែលជាអន្លង់ជ្រៅបំផុតរបស់ពិភពលោក និងត្រូវការផ្លូវរូងក្រោមដីយ៉ាងតិចចំនួនបួន ដែលផ្លូវរូងក្រោមដីនីមួយៗមានប្រវែង ២០គីឡូម៉ែត្រ ដើម្បីបង្វែរលំហូរនៃទឹកទន្លេ យកមកបង្វិលទួរប៊ីនអគ្គិសនី។ សណ្ឋានដីដ៏អស្ចារ្យរបស់ទីតាំងគម្រោងនេះ មានលក្ខណៈជាជ្រោះជ្រៅជាមួយនឹងរយៈកម្ពស់ចុះក្រោមប្រមាណ ២០០០ម៉ែត្រលាតសន្ធឹងលើផ្ទៃដីជាង ៥០គីឡូម៉ែត្រ និងមានសមត្ថភាពផ្តល់នូវសក្តានុពលវារីអគ្គីសនីដែលមិនអាចប្រៀបផ្ទឹមបាន ប៉ុន្តែក៏បង្ហាញពីបញ្ហាប្រឈមផ្នែកបច្ចេកទេសវិស្វកម្មយ៉ាងច្រើនផងដែរ។ ស្ថិតនៅលើព្រំប្រទល់នៃតំបន់ដីដែលងាយនឹងរញ្ជួយដី ទីតាំងនេះងាយរងគ្រោះដោយសារការបាក់ដី និងសកម្មភាពរញ្ជួយ ដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមវិស្វករ និងភូគព្ភវិទូ។ […]

ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានការវិនិយោគថ្មីៗចំនួន ១៧គម្រោង មានទុន ១៥០លានដុល្លារ

នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមដ៏គួរឱ្យរំភើបនៃឆ្នាំ២០២៥នេះ ទិដ្ឋភាពនៃការវិនិយោគរបស់ប្រទេសកម្ពុជាត្រូវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើននៃការវិនិយោគថ្មីៗ ខណៈដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ១៧គម្រោង ក្រោមទុនវិនិយោគ ១៥០លានដុល្លារ។ នេះបើយោងតាម “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ តាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំច្រកចេញចូលតែមួយនេះ ត្រូវបានរៀបចំដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ, អាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង។ គម្រោងទាំងអស់ខាងលើនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌)។ បើតាមសំណើខាងលើ បានបញ្ជាក់ថា គម្រោងទាំងនេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ […]

គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប  នៅកំពង់ធំ សង់បាន ២៥%

គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹក​កំពង់​គរ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម​ប្រកបដោយ​ចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។ - […]