ធនាគារជាតិនៃកម្ពុជាតឿនគ្រឹះស្ថានហិរញ្ញវត្ថុឱ្យប្រយ័ត្នលើការផ្តល់ឥណទានវិស័យអចលនទ្រព្យ

ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដោយសារតម្រូវការតិចជាងមុនខាងវិស័យអចលនទ្រព្យ។​

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ។​

លោកជំទាវថ្លែងថា៖ “កត្តាហានិភ័យខាងក្រៅ អាចធ្វើឱ្យតម្រូវការវិស័យអលចនទ្រព្យ ផ្ទះសម្បែង (ក្នុងប្រទេស) តិចជាងមុន ដែលនេះទាមទារឱ្យមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នទៅលើឥណទាន វិស័យអចលនទ្រព្យ”។​

យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២​ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។​

នៅឆ្នាំ២០២២ ទ្រព្យសកម្ម  និងឥណទានរបស់ប្រព័ន្ធធនាគារ បានកើន ១២,៦ភាគរយ និង១៦,៣ភាគរយ ដល់ចំនួន ៣១៧ទ្រីលានរៀល (២៦៤ភាគរយ នៃ ផ.ស.ស) និង២១៩.៧ ទ្រីលានរៀល (១៨៣ភាគរយ នៃ ផ.ស.ស)។

បើតាម NBC ឥណទានត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងមានលក្ខណៈពិពិធកម្ម ដែលវិស័យចម្បងៗ រួមមាន ការជួញដូររាយ រួមចំណែក ១៦,៤​ភាគរយនៃឥណទានសរុប ឥណទានទិញផ្ទះ ១៤,៩ភាគរយ ការជូញដូរដុំ ១០,១ភាគរយ សំណង់ ៩,៩ភាគរយ និងអចលនទ្រព្យ ៩,៨ភាគរយ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ានមានជាង $១៤ពាន់លាន កើនជាង ១២%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​ កើនឡើង ១២,​៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។ បើតាមរបាយការណ៍នេះ កម្ពុជាបាន​នាំចេញ​ទំនិញ​​ក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈ​ការនាំចូលពីបណ្តាប្រទេសសមាជិក​អាស៊ានចូលមក​កាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ។ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៥ ដែលជាដៃ​គូ​ពាណិជ្ជកម្មកំពូល របស់កម្ពុជា រួមមាន៖ ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ក្នុងនោះ វៀតណាម ឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជា ដោយ​នាំចូលទំនិញពីកម្ពុជាក្នុងទឹកប្រាក់ ៣.២៩៨លានដុល្លារ រីឯប្រទេសថៃឈរលំដាប់ទី២ ដោយនាំចូលទំនិញពីកម្ពុជាក្នុង​ទឹកប្រាក់ចំនួន ៧៨០លានដុល្លារ។ ដោយឡែក ប្រទេសសិង្ហបុរី នាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ២៦១​លានដុល្លារ ប្រទេសម៉ាឡេស៊ីបាននាំចូលទំនិញ​ក្នុងទឹកប្រាក់ចំនួន ១២៨លានដុល្លារ និងប្រទេសឥណ្ឌូនេស៊ីបាននាំចូលទំនិញពីកម្ពុជាចំនួន ៨៧ លានដុល្លារ។ គួរបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ […]

ក្នុងឆ្នាំ២០២៤ កម្ពុជានាំចូលដែកសរុបជាង ៦៣១លានដុល្លារ កើនជិត ៧០ភាគរយ

វិស័យសំណង់នៅប្រទេសកម្ពុជាកំពុងមានការវិវត្តន៍ឡើងវិញគួរឱ្យកត់សម្គាល់ ដោយផ្អែកលើទំហំនៃការនំាចូលដែក និងដែកថែបមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចូលដែក និងដែកថែប កើនឡើងដល់ជាង ៦៣១លានដុល្លារ ដែលការកើនឡើងនេះ មានរហូតដល់ ៦៩,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែជាង ៣៧២លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ បើក្រឡេកមើលតួលេខនៅក្នុងខែធ្នូ ឆ្នាំ២០២៤តែមួយ បានបង្ហាញថា ការនាំចូលដែក និងដែកថែបដែលមានចំនួនសរុបជាង ៦៩លានដុល្លារ ពោលគឺកើនឡើង ៧៦,៩ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣៩លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃសរុបជាង ២៨ពាន់លានដុល្លារ។ អ្នកជំនាញបានចាត់ទុកការកើនឡើងនៃការនាំចូលដែក និងដែកថែបនេះ ជាសូចនាករវិជ្ជមាននៃការងើបឡើងវិញបន្តិចម្តងៗរបស់វិស័យសំណង់ពីបញ្ហាប្រឈមនានានៅពេលកន្លងមក។ - Video Advertisement -

ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ សម្រេចបានជាង $៧៦០លាន កើនជាង ១១%

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានកើនឡើងដល់ ៧៦២ លានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០២៤ ពោលគឺកើនឡើង ១១,៤៩ ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើន​ឡើង ១៣,៧៧ភាគរយ ខណៈការនាំចូលសម្រេចបាន ៤៧៤លានដុល្លារ កើនឡើង ១៣,៧៧%។ និន្នាការ​នៃការកើនឡើង​នេះ​គូសបញ្ជាក់​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិកា​រចម្រុះ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ នាពេល​ថ្មីៗ​នេះ ភាគី​ទាំងពីរ​បាន​សម្តែងនូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការសហការ​បន្ថែមទៀត​ ដោយបានព្រមព្រៀងផ្តួចផ្តើមការពិភាក្សាលើវិស័យពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ជាមួយនឹងផែនការសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥។ ជាងនេះទៅទៀត គណៈកម្មាធិការចម្រុះនេះ គ្រោងនឹងជួបពិ​ភាក្សា​ជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគិនកូរ៉េ ដើម្បីឯកភាព​បន្តពង្រឹងកិច្ចសហប្រតិបត្តិ​ការក្នុងការ​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ។ គួររំលឹកថា ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ។ ទំនិញកម្ពុជា​នាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣ភាគរយ ខណៈកូរ៉េនាំចូលមានចំនួន​៤៧០,២៥ លានដុល្លារថយចុះ […]

ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន, ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជិត៨០ម៉ឺនតោន

ក្នុងឆ្នាំ២០២៤​ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុប ៨៥០.០០០តោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានសរុប ៨១៥.០០០តោន គិតជាទឹកប្រាក់ ១​.១៥០ លានដុល្លារ ដោយបានកើនឡើង ៣១ភាគរយ។ ដោយឡែក ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ នេះ​ដែរ កម្ពុជាបានធ្វើការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាម សរុបទាំងអស់មានចំនួន ៧៩៣.៤៥៣ តោន។ បើតាមប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះ ៦កន្លែងជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិត  ៧.០០០តោន ទៅ ១៤.០០០តោន ក្នុងមួយឆ្នាំ។ ចំពោះ ៤៤សហគ្រាសផ្សេងទៀត គ្រាន់តែជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០.១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះក៏ជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ (អានបន្ថែម) - Video Advertisement -

បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្មស៊ីម៉ង់ត៍ជាង $១.២ប៊ីលាន កំពុងដំណើរការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលប្ចុប្បន្ននេះ បណ្តារក្រុមហ៊ុនស៊ីម៉ង់ត៍ បាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំសរុបប្រមាណជាង ១.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ​ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជា សរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២.៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១.៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ លោកបន្តថា សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអរគុណសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ តាមរយៈជំនួបខាងលើ ប្រមុខរដ្ឋាភិបាល ​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច […]

រយៈពេល១ឆ្នាំ, ២០២៤ កម្ពុជារកចំណូលបានជិត $៥០លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ និងជិះទូក

ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤៧.៨២៦.៩៨១ដុល្លារ កើន២៨,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែធ្នូតែមួយ នៃឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩១៨.១៤៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៥.៣៤៩នាក់ ដែលចំណូលនេះកើនឡើង ២៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែល ក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ១២ខែនេះ បានចំនួន ៣២៩.០២៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧៩៤.៣៤៨ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]