ក្រុមហ៊ុន CFOCN ស្នើជីកខួងដាក់ខ្សែកាប្លិ៍អុបទិកកាត់ផ្លូវក្នុងខេត្តចំនួន៩ នៅកម្ពុជា

ក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន​ ជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តសំខាន់ៗចំនួន៩។​ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

បើតាមកិច្ចប្រជុំនេះ ក្រុមហ៊ុន គ្រោងនឹងជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិក ក្នុងខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង។

កិច្ចប្រជុំខាងលើ បានពិនិត្យលើសំណើសុំនេះ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោ​យ​ត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាន​នូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដា​ប់ធ្នាប់។

ទន្ទឹមនឹងនេះ លោក លឹម ស៊ីដេនីន បានណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយពន្លឿនការងារនេះឱ្យបានកាន់ឆាប់ទៅតាមផែនការគ្រោងទុក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន គម្រោងសង់ទំនប់អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ សម្រេចបាន ៤៦%

គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៤៦ភាគរយ ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវគុណភាពសំណង់ និងស្តង់ដារសោភ័ណភាពខ្ពស់ក្នុងអំឡុងពេលត្រួតពិនិត្យ។ ឯកឧត្តមក៏បាន​ជំរុញ​ឲ្យ​ក្រុមអ្នក​បច្ចេកទេស​មក​ពី​ក្រុមហ៊ុន​សាងសង់ និង​ក្រុម​អធិការកិច្ច​ផ្តល់​អាទិភាព​ដល់​ការ​បញ្ចប់​គម្រោង​តាម​ពេលវេលា​កំណត់។ គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ជាការរំពឹងទុក ក្រោយការ​សាង​សង់​រួច ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ក្នុង​ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និង​ស្រុក​ប្រាសាទសំបូរ​ នៃ​ខេត្ត​កំពង់ធំ​នឹងបានទទួលផលពីការអភិវឌ្ឍ​អាង​នេះ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោម​​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​ អាហរ័ណ​ […]

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ (អានបន្ថែម) គួរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម) - […]

ផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ សម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សុខាអចលនទ្រព្យ Sokha Real Estate’s Post  នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ​តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម) នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ […]

ផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សាងសង់រួចរាល់ ១០០% ហើយ !

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ផ្លូវជាតិលេខ ៤១ បានសម្រេចការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាការវិនិយោគដ៏សំខាន់នៅក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេស។ គម្រោង​ស្តារ​និងលើកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ​មាន​ប្រវែង​ជាង ៩៥គីឡូម៉ែត្រ ​ក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងមកពីសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) និងទីប្រឹក្សាបច្ចេកទេស WACC ។ ការត្រួតពិនិត្យនេះ បានគូសបញ្ជាក់ពីកិច្ចសហការប្រកបដោយជោគជ័យរវាងដៃគូក្នុងស្រុក និងអន្តរជាតិក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ការងារសំណង់ទាំងអស់ រួមទាំងការក្រាលកៅស៊ូ AC សំខាន់ៗ ត្រូវបានបញ្ចប់ទាំងស្រុងហើយ។ លើសពីនេះ ឧបករណ៍សុវត្ថិភាពចរាចរណ៍សំខាន់ៗ ដូចជាផ្លាកសញ្ញាផ្លូវ និងដ្យាក្រាមត្រូវបានដំឡើង ដោយធានាថាផ្លូវត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពទាំងអស់ មុនពេលប្រគល់-ទទួលជាបណ្តោះអាសន្ន។ ផ្លូវជាតិលេខ៤១នេះ មិនមែនគ្រាន់តែជាការបង្ហាញស្នាដៃរបស់វិស្វកម្មប៉ុណ្ណោះទេ វាតំណាងឱ្យការតភ្ជាប់ជាយុទ្ធសាស្ត្រសម្រាប់សហគមន៍ ដែលភ្ជាប់ផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល ទៅផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មឆ្លងកាត់តំបន់កាន់តែងាយស្រួលថែមទៀតផង។ គួររំលឹកថា ផ្លូវជាតិលេខ៤១នេះ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ […]

រដ្ឋប្រកាស៖ ដំណើរការបោះបង្គោលព្រំដី (កំណាត់ទី១) តាមបណ្តោយព្រែកជីកហ្វូណនតេ​ជោ សម្រេចបាន ១០០%

ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេ​ជោ​​ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) សម្រេចបាន ១០០% ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមការងារការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចគោលដៅ ១០០% នៃការងារកំណត់និយាមកា និងបោះបង្គោលព្រំដី និងររៀបចំផែនទីលម្អិត តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោជាមួយចំនួនបង្គោលព្រំដីដែលបានបោះសរុបចំនួន ១៤២ ចំណុច នៃតម្រាយផ្លូវទឹកកំណាត់ទី១។ គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមជាផ្លូវការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ (អានបន្ថែម) បើតាមការសិក្សាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ធំៗ ០៨ចំណុចដល់កម្ពុជា រួមមាន៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១.០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង […]

រដ្ឋប្រកាសបើកដំណើរការបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ»ជាន់ទី១  នៅមុនថ្ងៃចូលឆ្នាំខ្មែរ ២០២៥

គម្រោងសាងសង់ស្ពានអាកាស «មរតកតេជោ» (ដំណាក់កាលទី២-ជាន់ទី១) បានឈានដល់ដំណាក់កាលចាក់បេតុងតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើយោងតាមការរៀបចំពិធីតភ្ជាប់ស្ពាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកអ្នកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន(OCIC) គួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ(ដំណាក់កាលទី២-ជាន់ទី១) នេះ ត្រូវបានរៀបចំពិធីតភ្ជាប់រួចរាល់ហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ គួររំលឹកថា ស្ពានអាកាសមរតកតេជោ (ដំណាក់កាលទី១-ជាន់ទី២) ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ (អានបន្ថែម) គម្រោងសាងសង់ស្ពានអាកាសមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ […]