ឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក
ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ កើន៣៦,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.១៥០.៨០៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៩.៦៩២នាក់ ដែលចំណូលនេះកើនឡើង ១៨,៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៦ខែនេះ បានចំនួន ១៦២.៤២០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៣២.៨៨១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -
កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៤ឆ្នាំនេះ
កំពង់ផែទេសចរណ៍ខេត្តកំពត នឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ដោយក្រុមហ៊ុនក្នុងស្រុក អេហ្សេត ប៊ីលឌើរ ឯ.ក ។ កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងកាំថែទាំ នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងលើកឡើងថា៖ “ក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែ សាកល្បងនៅក្នុងត្រីមាសទី៤ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ”។ ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ប៉េង ពោធិ៍នា បង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត កំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក ចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ គួររំលឹកថា ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ […]
អាជ្ញាធរខេត្តកំពត កំពុងសង់នាឡិការខ្នាតយក្ស ដើម្បីជំរុញសក្តានុពលទេសចរណ៍ឱ្យរិតតែខ្លាំង
នាពេលឆាប់ខាងមុខនេះ នាឡិការយក្សដែលមានកម្ពស់រហូត ៣៥ម៉ែត្រ និងមុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រផងនោះ នឹងមានវត្តមាននៅលើទឹកដីខេត្តកំពត ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅថ្ងៃទី២៥ មិថុនា ២០២៤។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍលើវិស័យទេសចរណ៍គឺជាគោលដៅចំបងទី១ របស់ខេត្តកំពត ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត ដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ដែលមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋបានពេញលេញនៅឡើយ។ ហេតុនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិការខ្នាតយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ លើសពីនេះ រដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះផងដែរ។ បើតាមរដ្ឋបាលខេត្តកំពត ការបន្តសាងសង់នាឡិការយក្សមួយបន្ថែមទៀតបែបនេះ គឺធ្វើឡើងក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំ ធ្វើឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់៕ - Video […]
ថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ
ប្រទេសថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវសមុទ្រថ្មីមួយខ្សែ តភ្ជាប់ប្រជុំកោះក្បែរខេត្តត្រាតក្នុងប្រទេសថៃជាមួយខេត្តគៀនយ៉ាងរបស់វៀតណាម ដោយឆ្លងកាត់តាមខេត្តព្រះសីហនុរបស់កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពី “ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) – Trat Business Roadshow 2024 និងបានចុះផ្សាយដោយសារៈព័ត៌មាន Nationthailand នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។ ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) លោក Chamnan Srisawat បាននិយាយថា “TCT កំពុងពន្លឿនការរៀបចំសន្និសីទត្រៃភាគី CVTEC ក្នុងនោះមាន ការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ជាអ្នកសហការរៀបចំ និងជាអ្នកឧបត្ថម្ភធំ។ គោលដៅចម្បងនៃការរៀបចំគម្រោងនេះ គឺដើម្បីជំរុញផ្លូវសមុទ្រតភ្ជាប់ប្រទេសទាំងបី ក្រោមចក្ខុវិស័យបង្កើត “ទីផ្សារមួយ ទិសដៅបី”។” យោងតាមអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តត្រាត លោក Wiyada Suang ផ្លូវសមុទ្រថ្មីនេះ […]
រដ្ឋបើកការដ្ឋានសង់អគារតម្លៃជាង $១លាន សម្រាប់ទទួលទេសចរក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ
អគារសម្រាប់ទទួលភ្ញៀវទេសចរ និងការស្នាក់នៅ ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម សៅ សុខា បានឱ្យដឹងថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ គឺជាទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រមួយនៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ ក្នុងរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន។ គួរបញ្ជាក់ដែថា គិតមកដល់ពេលនេះ តំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម អ៊ិច១៦ បានសាងសង់សំណង់ជាច្រើនរួមមាន៖ រូបសំណាក់ព្រះអង្គគោកធ្លក មហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនពលីជីវិតពេលតស៊ូរំដោះជាតិ អគារមិត្តភាព សារមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិកា ស្រះទឹក ស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើនិង ផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ បើតាមនាយឧត្តមសេនីយ៍ […]
ភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់
ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមការងារ ដើម្បីសិក្សាពីលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត។ ដោយឡែក ក្រសួងបរិស្ថាន ក៏ទើបតែបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង ១ឆ្នាំ។ គម្រោងសាងសង់ស្ថានីយនេះ ជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់នេះ […]