ក្រុមហ៊ុនល្បីបំផុតរបស់អាមេរិក កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលជាគោលដៅអាទិភាពក្នុងឆ្នាំ២០២៥
គណៈប្រតិភូមកពី SpaceX – Starlink ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏លេចធ្លោរបស់អាមេរិក បច្ចុប្បន្នកំពុងនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ ក្នុងជំនួបនាពេលថ្មីៗនេះ លោកស្រី Rebecca Hunter នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink បានជួបពិភាក្សាអំពីផែនការរបស់ក្រុមហ៊ុនជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះបើតាមជំនួបដែលបានរៀបចំឡើង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកស្រី Rebecca បានគូសបញ្ជាក់អំពីប្រទេសកម្ពុជាថាជាគោលដៅអាទិភាពចម្បងសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន SpaceX ក្នុងឆ្នាំ២០២៥។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញពីគោលដៅរបស់ក្រុមហ៊ុនក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគក្នុងស្រុក ដើម្បីសម្រួលដល់ការធ្វើទំនើបកម្មបច្ចេកវិទ្យា។ លោកស្រីបានលើកឡើងយ៉ាងដូច្នេះ «ទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ក្រុមហ៊ុន Starlink – SpaceX បានកំណត់ទិសដៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការស្នើសុំជួបជជែកពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព និងបរិយាកាសនៃការវិនិយោគលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគ»។ ជាការឆ្លើយតប ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាបានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះដែរ […]
រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណជាង ២០០កន្លែង។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត […]
កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង
ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមកពីតៃវ៉ាន់ ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្តអគ្គីសនីនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបៃតងរបស់កម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ដ៏ល្បីឈ្មោះ ADATA Technology Co., Ltd. កំពុងស្វែងរកឱកាសក្នុងការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតរថយន្តអគ្គីសនី (Electric vehicle)។ នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគលើឧស្សាហកម្មបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតរថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងបែបបុរាណដូចជាការប្រើសាំងជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ការវិនិយោគលើឧស្សាហកម្មបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច […]
កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]
ថៃវិនិយោគ $៥00លាន សង់មជ្ឈមណ្ឌលទិន្នន័យ ដើម្បីប្រជែងប្រទេសក្នុងតំបន់
ប្រទេសថៃ ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់របស់ពិភពលោក ខណៈក្រុមហ៊ុន JLL Thailand បានធ្វើលទ្ធកម្មលើដីដ៏សំខាន់មួយកន្លែងតម្លៃ ៥០០លានដុល្លារ នៅលើផ្លូវ Bangna-Trat សម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីធ្វើការអភិវឌ្ឍ នេះបើយោងតាម retalkasia ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនេះ គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការដើរតួជាមជ្ឈមណ្ឌលឌីជីថល ដែលជំរុញដោយអត្រាការជ្រៀតចូលនៃការប្រើប្រាស់អ៊ីនធឺណិតកម្រិតខ្ពស់លើសពី ៨៥% និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ដូចជាគោលនយោបាយ Cloud First និងការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ រួមទាំងគោលនយោបាយកម្មសិទ្ធិដីធ្លីសម្រាប់អ្នកវិនិយោគបរទេសជាដើម។ លោក Krit Pimhataivoot ប្រធានទីផ្សារមូលធនប្រចាំនៅក្រុមហ៊ុន JLL Thailand បានលើកឡើងពីការកើនឡើងនៃតម្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់ប្រទេសថៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ថា “ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលខ្លៅដ៍ (Cloud) ដែលកំពុងរីកចម្រើន ភាពសម្បូរបែបនៃការផ្គត់ផ្គង់ថាមពលច្រើន និងគោលនយោបាយលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ កំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសថៃ ដែលជាកត្តាសំខាន់សម្រាប់បរិវត្តកម្មឌីជីថលរបស់ប្រទេសនេះ”។ នាយកគ្រប់គ្រងរបស់ JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ី លោក Michael Glancy បានចង្អុលបង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់អាស៊ីបានកើនឡើងទ្វេដង គឺពី […]