ចិន ចង់ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត ជាមួយសហគ្រាសនៅកម្ពុជា ដើម្បីផ្ទេរចំណេះដឹង និងពង្រឹងភាពជាដៃគូ

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហការផ្នែកបច្ចេកវិទ្យា ប្រទេសចិនមានបំណងចង់ភ្ជាប់វិស័យបច្ចេកវិទ្យាអ៊ីនធឺណិតដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងខេត្តគ្វីចូវរបស់ខ្លួនជាមួយសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការផ្ទេរចំណេះដឹង និងជំរុញភាពជាដៃគូដ៏រឹងមាំ។

គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា និងលោក Yu Junfang ប្រធានសមាគមអ៊ីនធឺណិត Guizhou នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥។

លោក Yu Junfang បានដឹកនាំគណៈប្រតិភូមកពីសមាគមអ៊ិនធឺណិតខេត្ត Guizhou ដែលជាមជ្ឈមណ្ឌល ដែលមានបទពិសោធន៍ផ្នែកបច្ចេកវិទ្យាប្រកបដោយជោគជ័យក្នុងវិស័យនានា រួមទាំងទេសចរណ៍ ការថែទាំសុខភាព និងសេដ្ឋកិច្ចឌីជីថល បាននាំយកនូវចក្ខុវិស័យដើម្បីធ្វើការផ្លាស់ប្តូរបរិយាកាសធុរកិច្ចប្រកបដោយថាមពលសម្រាប់កម្ពុជា។ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ ខេត្តគ្វីចូវ (Guizhou) បានវិវត្តន៍ពីតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ត្រួសត្រាយផ្លូវ ដែលជំរុញដោយភាពជឿនលឿននៃបច្ចេកវិទ្យា AI និង 5G តាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មរបស់ខ្លួន។

គួរបញ្ជាក់ថា ចំណុចសំខាន់នៃកិច្ចពិភាក្សានេះ គឺសំណើបង្កើតកម្មវិធីផ្គូផ្គងអាជីវកម្មដែលជំរុញភាពជាដៃគូរវាងក្រុមហ៊ុនបច្ចេកវិទ្យាចិន និងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់សិទ្ធិអំណាចដល់ធុរកិច្ចកម្ពុជាជាមួយនឹងជំនាញ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ការធ្វើពិពិធកម្មប្រទេស និងជំរុញផលិតភាពក្នុងទីផ្សារប្រកួតប្រជែងកាន់តែខ្លាំងឡើង។

លើសពីនេះលោក Yu Junfang ក៏បានបង្ហាញនូវផែនការក្នុងការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យារួមគ្នាជាមួយសមភាគីកម្ពុជា ដែលអាចបង្ហាញខ្លួនជាលើកដំបូងក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទីបីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី ហែម វណ្ណី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្តេជ្ញាចិត្តរបស់សមាគមក្នុងការកៀងគរសហគ្រាសធុនតូច និងមធ្យមចិន ឱ្យមកធ្វើជាដៃគូក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់កម្ពុជា។ កិច្ចសហការនេះកំពុងដើរស្របគ្នានឹងបំណងប្រាថ្នារបស់កម្ពុជាក្នុងការទទួលយកបច្ចេកវិទ្យាទំនើប និងលើកកម្ពស់ទេសភាពឧស្សាហកម្មរបស់ខ្លួន។

នៅពេលដែលប្រទេសកម្ពុជាសម្លឹងឆ្ពោះទៅរកអនាគតប្រកបដោយភាពច្នៃប្រឌិត ភាពជាដៃគូនេះអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន និងទាញយកសក្តានុពលនៃវឌ្ឍនភាពឌីជីថល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងផ្តល់​ថវិកា​ជិត​២លាន​ដុល្លារ​ ដល់​គម្រោងមេគង្គ-ឡានឆាងចំនួន​៧

ការចាក់បញ្ចូលថវិកាជិតពីរលានដុល្លារនឹងជំរុញឌីជីថលូបនីយកម […]

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]