កម្ពុជាបញ្ជាទិញឡបច្ចេកទេសដុតសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិកគ្មានផ្សែងជាច្រើនគ្រឿងពីជប៉ុន
នាពេលខាងមុខនេះ កម្ពុជានឹងអាចមានឡដុតសំណល់វេជ្ជសាស្រ្តនិងសំណល់ប្លាស្ទិកនៅគ្រប់ស្រុក ជាផលិតផលជប៉ុន ខណៈបច្ចុប្បន្នក្រសួងបរិស្ថានកម្ពុជាបានបញ្ជាទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិកគ្មានផ្សែងច្រើនគ្រឿងពីជប៉ុនរួចរាល់ហើយ។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រាប់ពីដំណឹងនេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី ១៩ ខែកុម្ភៈ គឺបន្ទាប់ពីលោកបានដឹកនាំប្រតិភូកម្ពុជាវិលត្រឡប់ពីការបំពេញបេសកកម្មនៅក្នុងប្រទេសជប៉ុន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបញ្ជាទិញឡសំណល់វេជ្ជសាស្ត្រនិងសំណល់ប្លាស្ទិកជាច្រើនគ្រឿង ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា។ ឡនោះមានបច្ចេកទេសល្អ គ្មានផ្សែង មានតែចំហាយទឹក ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ(Solar)។ តាមរយៈការបញ្ជាទិញនេះ ឯកឧត្តមសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនបន្ថែមទៀត ព្រមទាំងធ្វើឱ្យមួយស្រុកមាន១ គ្រឿង។ បន្ថែមពីការបញ្ជាទិញឡនេះដែរ ក្រសួងបរិស្ថាន ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយ សហព័ន្ធសមាគមមេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕ - Video Advertisement -
ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%
ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្យាត្រួតពិនិត្យទំនើបៗ បានជំរុញឱ្យមានការធ្លាក់ចុះដប់ប្រាំភាគរយនៃការរំលោភបំពាននៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សបានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦.២៦១លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២.១៥២ករណី ដែលថយចុះ១៥% បើធៀបទៅនឹងឆ្នំា២០២៤។ ក្រសួងបរិស្ថាន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២.១៥២ករណី មានជាអាទ៍ បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្បាតកើនឡើងចំនួន ១.៨៥៥លើក និងករណីបង្ក្រាបបទល្មើសធនធានធម្មជាតិថយចុះចំនួន ៣៩៣ករណី បើធៀបនឹងឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៤.៤០៦លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានរហូតទៅដល់ចំនួន ២.៥៤៥ករណី៕ […]
កម្ពុជា-ហុងកុង ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហការធនធានទឹក និងឧតុនិយមបន្ថែមទៀត
ក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសង្កេតឧតុនិយមជាតិហុងកុង ក្នុងទីក្រុងហុងកុង បានប្តេជ្ញាថា នឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម សំដៅអភិវឌ្ឍសមត្ថភាពវិស័យឧតុនិយមប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងដោយភាគីទាំងពីរ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧតុនិយម តាមរយៈលើកកម្ពស់ការកសាងសមត្ថភាពប្រតិបត្តិការ និងសេវាកម្មឧតុនិយមស្របតាមស្តង់ដាអន្តរជាតិ ជាពិសេសផ្តោតលើវិស័យអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងការព្យាករធាតុអាកាសនៅក្នុងតំបន់ និងរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពវិស័យឧតុនិយមប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ តាមរយៈពិធីចុះ MoU នេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្តេជ្ញា បន្តធ្វើទំនើបកម្មវិស័យឧតុនិយម កសាងសមត្ថភាពប្រតិបត្តិការនិងសេវាកម្មឧតុនិយម និងបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការរៀបចំជំរុញការអភិវឌ្ឍលើការប្រើប្រាស់ទិន្នន័យឧតុនិយមឱ្យកាន់តែប្រសើរឡើងសម្រាប់បម្រើដល់ពហុវិស័យ នាពេលអនាគតផងដែរ៕ - Video Advertisement -
ទីក្រុងនិងស្រុករបស់កម្ពុជាចំនួន៥ ជាប់ជាទីក្រុងដែលមាននិរន្តរភាពបរិស្ថានប្រចាំអាស៊ាន ឆ្នាំ២០២៥
ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់កម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតប្រចាំឆ្នាំ២០២៥។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពខាងលើ បានឱ្យដឹងថា ទីក្រុងនិងស្រុករបស់កម្ពុជាចំនួន៥ ដែលបានជាប់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ប្រចាំឆ្នាំ២០២៥ រួមមាន៖ ១.ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥។ ២.ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា។ ៣.ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។ ៤.ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាត។និង ៥. ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។ គួរបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី […]
រយៈពេល ៧ខែនេះ រដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការបញ្ចេញសំណល់ពុលរាវបាន ១០លានម៉ែត្រគូប
យ៉ាងហោចណាស់សំណល់រាវពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា រហូតជាង ១០លានម៉ែត្រគូប ត្រូវបានក្រសួងបរិស្ថានកម្ពុជា ធ្វើការទប់ស្កាត់មិនឱ្យបញ្ចេញចោលមកទីសាធារណៈ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ក្រសួងបរិស្ថាន បានឱ្យដឹងថា ការទប់ស្កាត់សំណល់រាវជាង ១០លានម៉ែត្រគូបនេះ ធ្វើឡើងស្របតាមវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៥។ គួរបញ្ចាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ រោងចក្រ-សហគ្រាស និងក្រុមហ៊ុន ចំនួន ៩១ទីតាំង ជាបន្តបន្ទាប់ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុន និងរោចក្រទាំងអស់ ដែលបានចូលរួមសហការ ធ្វើការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ក៏ដូចជាគោរពតាម បទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានល្អប្រសើរ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា។ គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងបរិស្ថានបានធ្វើការណែនាំ […]
កម្ពុជា-ចិន រួមគ្នាបើកការអនុវត្តគម្រោង «អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ដើម្បីជំរុញកម្ពុជាឆ្ពោះទៅរកអនាគតបៃតង
ក្រសួងបរិស្ថានបានប្រកាសអនុវត្តគម្រោង «លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការអនុវត្ត និងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ដែលនេះគឺជាការជំរុញកម្ពុជាឆ្ពោះទៅរកអនាគតបៃតង តាមរយៈការអភិវឌ្ឍអេកូទេសចរណ៍។ គម្រោងនេះ ស្ថិតក្រោមជំនួយឧបត្ថម្ភពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម Wang Wenbin បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងសំខាន់ៗដូចជា ការជំរុញការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទកេសរកូលព្រៃ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការអភិរក្សធម្មជាតិ។ តាមរយៈគម្រោងនេះ ក៏នឹងជួយបង្កើតឱកាសការងារបន្ថែមដល់សហគមន៍មូលដ្ឋានបានច្រើនថែមទៀតផងដែរ។ ឆ្លើយតបទៅនឹងការគាំទ្រនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ស្ថាប័នជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវការសិក្សាស្រាវជ្រាវ ការចងក្រងទិន្នន័យ និងការអភិរក្សពូជកេសរកូលព្រៃ ព្រមទាំងដំណើរការរបស់មជ្ឈមណ្ឌលកន្លងមករហូតដល់បច្ចុប្បន្ននេះ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថាគម្រោងទាំងមូលនឹងទទួលបានជោគជ័យជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏កាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តរក្សានូវប្រភេទពូជកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាឱ្យនៅគង់វង្ស។ គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំកែប្រែមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន […]


English

