AMRO ព្យាករថា៖ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ធ្លាក់មកត្រឹម ៤,៩% ដោយសារតែការតំឡើងពន្ធគយរបស់អាមេរិក
ថ្មីៗនេះ អ្នកជំនាញរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)បានផ្តល់ការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ២០២៥ និង ៤,៧% សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនឹងការព្យាករណ៍នេះ AMRO ក៏បានលើកឡើងពីបញ្ហាប្រឈមនានា អមដោយអនុសាសន៍មួយចំនួនផងដែរ។ គួររំលឹកថា កាលពីឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបង្កើនល្បឿនរហូតដល់ ៦% ក្នុងឆ្នាំ ២០២៤ ខណៈឆ្នាំ២០២៣ មានត្រឹមតែ ៥% ប៉ុណ្ណោះ។ កំណើរនេះត្រូវបានរុញច្រានឡើងដោយការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យកាត់ដេរ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ដោយសារពន្ធគយខ្ពស់ដែលមិននឹកស្មានដល់របស់សហរដ្ឋអាមេរិក កំណើននេះត្រូវបានគេទម្លាក់វាចុះមកនៅត្រឹមតែ ៤,៩%ប៉ុណ្ណោះ នៅឆ្នាំ២០២៥។ នេះក៏ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ គោលនយោបាយសម្របសម្រួល និងពហុភាគី រួមទាំងការគាំទ្រសារពើពន្ធដែលបានកំណត់គោលដៅ និងការធ្វើពិពិធកម្មទីផ្សារ និងឧស្សាហកម្ម គឺចាំបាច់បំផុតដើម្បីពង្រឹងភាពធន់ ចំពេលមានភាពតានតឹងពាណិជ្ជកម្មសកលដែលកំពុងកើនឡើង។ អ្នកជំនាញក៏បានក្រើនរំលឹកទៀតថា ប្រសិនបើហានិភ័យខាងក្រៅបានធូរស្រាល ការយកចិត្តទុកដាក់គួរតែងាកទៅរកការស្ដារឡើងវិញនូវទំហំសារពើពន្ធ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជំរុញកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត។ ការរកឃើញទាំងនេះគឺផ្អែកលើការវាយតម្លៃបឋមដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បន្ទាប់ពីដំណើរទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ បេសកកម្មនេះត្រូវបានដឹកនាំដោយ AMRO Principal Economist Jinho Choi […]
ត្រឹម៣ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាស្រូបភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ កើនឡើង១៦%
ក្នុងការចាប់ផ្តើមដ៏គួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍សម្រាប់រដូវបៃតង ដែលធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ ភ្ញៀវទេសចរដែលសម្រុកមកកម្ពុជាទាំងនេះបានរួមចំណែកជាង ២៣លានដុល្លារ ដល់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការទៅទស្សនាតំបន់វប្បធម៌សំខាន់ៗមួយចំនួនដូចជា ប្រាសាទអង្គរវត្ត, ប្រាសាទកោះកែរ,ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន, និងការជិះទូកកម្សាន្តដ៏គួរឱ្យទាក់ទាញ ដែលនេះជាការបង្កើននូវបទពិសោធន៍ដល់អ្នកទស្សនាបន្ថែមទៀត។ ទាំងអស់នេះបានបង្ហាញថាប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍វប្បធម៌ប៉ុណ្ណោះទេ តែវាជាបទពិសោធន៍ផ្សងព្រេងដែលអ្នកទេសចរជាច្រើនកំពុងស្វែងរក។(អានបន្ថែម) ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញពីនិន្នាការវិជ្ជមានបន្ថែមទៀតថា៖ ក្នុងរយៈពេល ៤ខែ ចុងក្រោយនេះ ក៏មានការកើនឡើងនូវជើងហោះហើរចេញ-ចូល(ទ្វេទិស)ឆ្លងកាត់ប្រទេសកម្ពុជាតាមរយៈ(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ) មានជាង ២.២ ម៉ឺនជើង ពោលគឺកើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងនោះដែរ ឃើញថា ចំនួនអ្នកដំណើរចេញ-ចូល(ទ្វេទិស) មានរហូតដល់ ២.៥២៥.២០៨នាក់ កើនឡើង ១៨% និងទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មានសរុប ២២.៣៥០តោន […]
កម្ពុជា-ឡាវ ឯកភាពគ្នាជំរុញការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសទី៣ តាមរយៈរថភ្លើងល្បឿនលឿននៅឡាវ
កម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសទី៣ ដោយប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន ដើម្បីជំរុញកសិពាណិជ្ជកម្មទ្វេភាគី។ ការឯកភាពនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្មទៅកាន់ប្រទេសឡាវ ក៏មានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយកផលិតផលសម្រេចជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់ក្នុងការផលិតជីនៅកម្ពុជាថែមទៀត។ ភាពជាដៃគូនេះគឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មកសិកម្មប្រកបដោយនិរន្តរភាព៕ - Video Advertisement -
អ្នកជំនាញបង្ហាញក្តីបារម្ភ៖ កំណើននៃការនាំចេញដែករបស់ចិនទៅកាន់ប្រទេសអាស៊ាន អាចបង្កការគំរាមកំហែងដល់អ្នកផលិតក្នុងតំបន់
យោងតាមរបាយការណ៍មួយបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដែកថែបរបស់ចិនទៅកាន់បណ្តាប្រទេសអាស៊ានមានការកើនឡើងរហូតដល់ ៣៦,៥៥លានតោន ស្មើនឹងប្រមាណជា ៧០% នៃការនាំចេញដែកថែបសរុបរបស់ចិន ដែលតួលេខនេះមានការកើនឡើងរហូត ៣២%។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយ Yieh News ។ របាយការណ៍ដដែលបង្ហាញទៀតថា ដែកថែបរបស់ចិនត្រូវបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៧១,៣% និងទៅកាន់ប្រទេសវៀតណាមកើនឡើងដល់ ៦៨,៥% ។ ដោយមើលឃើញពីកំណើនទាំងនេះ គណៈកម្មាធិការដែកថែបអាស៊ាន (AISC) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលចិនពិចារណាឡើងវិញនូវគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនស្តីពីការលើកលែងពន្ធនាំចេញ។ AISC ព្រមានថា បើគ្មានការកែសម្រួលគោលនយោបាយនេះទេ និន្នាការ កើនឡើងនៃការនាំចេញដែកថែបរបស់ប្រទេសចិនទំនងជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតដែកក្នុងស្រុកនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ AISC ជឿជាក់ថា ទោះបីជាតម្លៃដែករបស់ចិនជួយប្រទេសអាស៊ានក្នុងការរក្សាតម្លៃសំណង់ទាបក៏ដោយ តែវាមិនសំខាន់នោះទេ ខណៈតម្លៃដែកថែបដែលចិននាំចេញទៅកាន់ប្រទេសអាស៊ាន មានតម្លៃទាបជាងផលិតកម្មក្នុងស្រុកដល់ទៅ ៣% -៥% ឯណោះ ។ AISC ជឿជាក់ថា ប្រទេសចិនគួរតែចាត់វិធានការដោះស្រាយជាបន្ទាន់ដោយកំណត់ការនាំចេញសម្ភារៈដែលអាស៊ានអាចផលិតដោយខ្លួនឯង និងលុបចោលនូវគោលនយោបាយដកពន្ធនាំចេញដែកថែបដែលមានស្រាប់នេះ។ ដោយមើលឃើញពីការវិវឌ្ឍន៍ទាំងនេះ AISC កំពុងអំពាវនាវឱ្យមានសកម្មភាពភ្លាមៗពីប្រទេសចិន រួមទាំងការកំណត់លើការនាំចេញផលិតផលដែកដែលបណ្តាប្រទេសអាស៊ានមានលទ្ធភាពផលិតខ្លួនឯងបាន ក៏ដូចជាការលុបចោលនូវគោលនយោបាយលើកលែងពន្ធនាំចេញផងដែរ។ គណៈកម្មាធិការ AISC សង្កត់ធ្ងន់ថាការចាត់វិធានការទាំងនេះគឺចាំបាច់ដើម្បីធានាបាននូវទិដ្ឋភាពប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អ្នកផលិតដែកថែបនៅក្នុងតំបន់ ខណៈពេលដែលរក្សាបាននូវការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។ - […]
ក្រុមហ៊ុនAIAI ចង់វិនិយោគលើការនាំចេញកសិផលកម្ពុជាតាមជើងយន្តហោះទៅទីផ្សារអន្តរជាតិ
គណៈប្រតិភូចិននៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd បានបង្ហាញពីបំណងចង់វិនិយោគលើការនាំចេញកសិផលសក្តានុពលរបស់កម្ពុជាតាមជើងយន្តហោះទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិនាពេលខាងមុខ។ ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាមួយលោក Lu Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងប្រតិភូចិន បានបង្ហាញបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា បានស្វាគមន៍ និងណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ ៤០លានតោន។ (អានបន្ថែម) ភាពជាដៃគូថ្មីនេះជាមួយ AIAI អាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងឱកាសកាន់តែច្រើននៅក្នុងវិស័យកសិកម្ម។ […]
៤ខែប៉ុណ្ណោះ កម្ពុជារកចំណូលបានជាង $២៣លាន ពីការលក់សំបុត្រទេសចរណ៍
ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៣.១៥៤.៥៣២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤៧៤.៨១០នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២២.២០៨.៨១០ដុល្លារ កើន ១១,៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក បើគិតជាទឹកប្រាក់សរុបបានចំនួន ៩៤៥.៧២២ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម) នៅពេលដែលឧស្សាហកម្មទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែខិតខំប្រឹងប្រែងក្នុងការផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដែលបង្ហាញពីប្រវត្តិសាស្រ្តតែមួយគត់ និងទេសភាពដ៏អស្ចារ្យរបស់ខ្លួន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញទេសចរណ៍ អនាគតមើលទៅភ្លឺស្វាងសម្រាប់ការផ្តល់ជូនវប្បធម៌ដ៏រស់រវើករបស់ព្រះរាជាណាចក្រកម្ពុជា។ - Video Advertisement -