បច្ចុប្បន្ន កម្ពុជាមានខេត្ត១០ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈសៀមរាបក្លាយជាខេត្តទី១០
គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន ១០ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានសៀមរាបជាខេត្តទី១០ និងខេត្តចំនួន ៩ផ្សេងទៀតរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម, និង ខេត្តរតនគីរី។ សៀមរាប បានក្លាយជាខេត្តទី១០ ដែលបញ្ចប់ទាំងស្រុងលើការបន្ទោរបង់ពាសវាលពាសកាល ( ODF )ជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធបានចូលរួមប្រមាណជាង ២០០០នាក់។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃថា ការសម្រេចនេះ មានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមក៏បានបង្ហាញពីការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និង មានរបៀបរស់នៅដែលមានភាពស៊ីវិល័យផងដែរ។ នាឱកាសនោះដែរ […]
ឆ្នាំ២០៤០ រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ភាគច្រើននឹងមានអាយុ ២៨ឆ្នាំ ចាស់ល្មមនឹងបិទដំណើរការ ជំនួសវិញដោយថាមពលស្អាត
រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ អាចនឹងត្រូវបិទបញ្ឈប់លែងឱ្យដំណើរការបានដោយមិនខាតបង់ នៅត្រឹមឆ្នាំ ២០៤០ ស្របតាមគោលដៅអាកាសធាតុសកល ដែលនៅពេលនោះ រោងចក្រធ្យូងថ្មក្នុងតំបន់នេះ នឹងមានអាយុជាមធ្យម ២៨ ឆ្នាំ គឺជិតស្មើនឹងអាយុកំណត់ឱ្យបិទបញ្ឈប់ជាសកល ដែលមានរយៈពេលកំណត់ត្រឹម ៣៦ឆ្នាំ យោងតាមរបាយការណ៍វិភាគថ្មីៗនេះដោយ Global Energy Monitor (GEM) ចុះផ្សាយដោយ solarquarter កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ដដែល បានគូសបញ្ជាក់ថា នៅត្រឹមឆ្នាំ ២០៤០ រោងចក្រធ្យូងថ្មក្នុងបណ្តាប្រទេសអាស៊ានប្រមាណ ៣២% នឹងមានអាយុលើសពី ៣០ឆ្នាំ ខណៈរោងចក្រប្រមាណ ២៥% ទៀត នឹងមានអាយុចន្លោះពី ២៥-២៩ ឆ្នាំ ហើយមានរោងចក្រធ្យូងថ្មចំនួន ២៧% ទៀត នឹងមានអាយុចន្លោះពី ២០-២៤ ឆ្នាំ និងនៅសល់តែ ១៧% ចុងក្រោយប៉ុណ្ណោះ ដែលនឹងមានអាយុក្រោម ២០ឆ្នាំ។ គំហើញថ្មីនេះ បង្ហាញថា ទម្រាំដល់ពេលនោះ រោងចក្រធ្យូងថ្មទាំងឡាយណា ដែលមានអាយុចំណាស់ជាងគេ […]
មរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា
នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់អាកាសយានដ្ឋាន Noida របស់ឥណ្ឌា ដែលនឹងក្លាយជាដំបូងបង្អស់របស់ឥណ្ឌាមិនបំភាយឧស្ម័នពុល រដ្ឋ Uttar Pradesh របស់ឥណ្ឌាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយក្នុងគោលបំណងកំណត់ឡើងវិញនូវអនាគតនៃការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិ Noida ដែលត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Jewar កំពុងកំណត់ស្តង់ដារថ្មីជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេស និងជាលើកដំបូងរបស់ខ្លួនដើម្បីសម្រេចឲ្យបានការបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុង ហើយគម្រោងដំបូងនេះនឹងក្លាយគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី 5,000 ហិកតា និងត្រូវបានអភិវឌ្ឍជា ៤ដំណាក់កាល អាកាសយានដ្ឋាន Jewar ត្រូវបានគេរំពឹងថានឹងក្លាយជាភាពអស្ចារ្យនៃវិស្វកម្មទំនើប និងការគ្រប់គ្រងបរិស្ថាន។ ការរចនានេះរួមមានផ្លូវរត់ និងអគារស្ថានីយទំនើបចំនួនពីរ ដែលធានាថាវាអាចបម្រើអ្នកដំណើរប្រមាណ 120 លាននាក់ជារៀងរាល់ឆ្នាំនៅពេលឈានដល់សមត្ថភាពប្រតិបត្តិការពេញលេញ។ គំនិតចម្បងនៃស្ថាបត្យកម្ម និងប្រតិបត្តិការរបស់ខ្លួន អាកាសយានដ្ឋាន Jewar រួមបញ្ចូលវិធីសាស្រ្តពេញលេញក្នុងការគ្រប់គ្រងទឹក ដែលរួមបញ្ចូលទាំងបណ្តាញទំនើបសម្រាប់ទឹកស្អាត ទឹកកខ្វក់ និងទឹកជំនន់ ដែលត្រូវបានរចនាឡើងដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ទឹកឡើងវិញប្រកបដោយប្រសិទ្ធភាព ខណៈដែលវាបានផ្តល់នូវវិធីសាស្រ្តគ្រប់គ្រាន់ក្នុងការការពារទឹកជំនន់។ លក្ខណៈពិសេសនៃការច្នៃប្រឌិតបែបនេះមានគោលបំណងការពារទឹកជំនន់យ៉ាងហោចណាស់បាន 100 ឆ្នាំទៅ ខណៈពេលដែលវាអាចកាត់បន្ថយតម្រូវការប្រភពទឹកខាងក្រៅបានរហូតដល់ទៅ 90,000 ម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបង្កើតប្លង់មេសម្រាប់អាកាសយានដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាននេះតម្រូវឱ្យយកចិត្តទុកដាក់លើបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងការរចនាគ្រឿងបរិក្ខារស្មុគស្មាញរបស់វា។ Ramboll India ប្រើប្រាស់ OpenFlows និង […]
ជប៉ុនជួយកម្ពុជាជាង $៥៤លាន ពង្រីកខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញ
ជប៉ុនបានផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញជំហានទី២ ជាកញ្ចប់ឥណទានទី៣ ដែលមានទំហំទឹកប្រាក់ជាង ៥៤លានដុល្លារ សម្រាប់សាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៤។ គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញជំហានទី២នេះ មានគោលបំណងពង្រឹងស្ថេរភាព និងពង្រីកសមត្ថភាពក្នុងការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ តាមរយៈការសាងសង់អនុស្ថានីយអគ្គិសនីថ្មី, ការសាងសង់ប្រព័ន្ធខ្សែបញ្ជូន អគ្គិសនីអាកាស តង់ស្យុងខ្ពស់, និងការសាងសង់ប្រព័ន្ធខ្សែបញ្ជូន អគ្គិសនីបង្កប់ក្រោមដី តង់ស្យុងខ្ពស់ និងមធ្យម ដើម្បីការធ្វើឱ្យប្រសើរឡើង នូវអនុស្ថានីយអគ្គិសនីដែលមានស្រាប់ផងដែរ។ ជាមួយគ្នានេះ កញ្ចប់ឥណទានទី៣នេះ គឺជាហិរញ្ញប្បទានបំពេញបន្ថែម សម្រាប់ការងារសាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីបន្តបន្ទាប់ទៀតដែលតភ្ជាប់ទៅតំបន់ច្បារអំពៅ។ ឯកឧត្តម រស់ សីលវ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងគ្រប់ស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន […]
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤៤ម៉ឺនហិកតា, និងបានក្លាយជាប្រទេសមានដើមកៅស៊ូវ័យចាស់ច្រើនជាងគេលើពិភពលោក
កម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ចម្ការកៅស៊ូចំណាស់ជាងគេក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងចំការនេះ មានដើមកៅស៊ូចំនួន ៤៤៨ដើម ដែលនៅរស់រានមានជីវិត លើផ្ទៃដីប្រមាណ ១៤ហិកតា នៃផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤០,០០០ហិកតា នៅទូទាំងប្រទេស។ ចម្ការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកពូជកៅស៊ូដែលអាចលូតលាស់ និងផ្តល់ទិន្នផលយ៉ាងសំខាន់ក្នុងបរិយាកាសកសិកម្មរបស់កម្ពុជា។ បើតាមលោក ឃុន កក្កដា បានលើកឡើងថា ចម្ការកៅស៊ូដំបូងគេនៅកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះ ប៊ូយ៉ា ដែលបានយកចំការកៅស៊ូមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។ លោកបន្ត ដោយសារសណ្ឋានដីនៅខេត្តកំពតមិនសូវអំណោយផលសម្រាប់ដំណាំកៅស៊ូ ក្រោយមកក្នុងឆ្នាំ១៩២១ ក៏មានក្រុមហ៊ុនបារំាងធំៗចំនួន៥ទៀត បានមកស្វែងរកប្រភេទដីក្រហមបាសាល់ដែលមានក្សេត្របរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី ហើយក៏ចាប់ផ្ដើមដាំដុះជាលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំចំនួន៥កន្លែង […]
ជប៉ុនចង់វិនិយោគច្នៃសំរាមនៅខេត្តបាត់ដំបង ទៅជាប្រេងឥន្ធនៈ ខណៈសំរាម១តោន អាចច្នៃបានប្រេង ៧០០លីត្រ
ក្រុមហ៊ុន Sougo Tatemono Service Inc. មកពីប្រទេសជប៉ុន ចាប់អារម្មណ៍ចង់វិនិយោគកែច្នៃបំប្លែងសំរាមប្លាស្ទិកនៅក្នុងខេត្តបាត់ដំបងទៅជាប្រេងប្រេងឥន្ធនៈ។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយនិងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Sougo Tatemono Service Inc. របស់ជប៉ុន បានធ្វើបទបង្ហាញអំពីឧបករណ៍កម្ទេចកាកសំណល់ប្លាស្ទិកទៅជាប្រេង ដោយប្រើម៉ាស៊ីនដ៏ទំនើបដែលមានសមត្ថភាពបំប្លែងសំរាមប្លាស្ទិកសុទ្ធក្នុង ១តោន អាចច្នៃទៅជាប្រេងបានពី ៦០០លីត្រ ទៅ៧០០លីត្រ។ តំណាងក្រុមហ៊ុន បានបន្ថែមថា សម្រាប់សំរាមចម្រុះវិញក្នុង ១តោន អាចបំប្លែងចេញជាប្រេងបាន ២០០លីត្រ ទៅ៣០០លីត្រ។ ចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ អាចដុតសំរាមបាន ៣០តោន ក្នុង១ថ្ងៃ ហើយម៉ាស៊ីននេះអាចប្រើប្រាស់បានក្នុងរយៈពេលពី ២០ ទៅ ៣០ឆ្នាំ។ បន្ថែមពីនេះ ភាគីជប៉ុន បានបញ្ជាក់ថា ចំពោះប្រេងដែលបានបំប្លែងពីសំណល់ប្លាស្ទិកអាចយកទៅប្រើក្នុងម៉ាស៊ីនកម្ទេចសំរាមនោះវិញ ហើយអាចបំប្លែងទៅជាប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងបន្ថែមទៀតបាន។ ជាការឆ្លើយតប ឯកឧត្តម សុខ លូ […]