ប្រតិភូចិន បង្ហាញផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ នៅកម្ពុជា ផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម

 

គណៈប្រតិភូមួយក្រុមមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានប្តេជ្ញាជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសពួកគេបានលើកឡើងពីផែនការដ៏សំខាន់មួយគឺគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ទៀត ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម។

នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី បានប្តេជ្ញាបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។

លោកបន្តថា ក្នុងន័យនេះហើយដែលនៅពេលថ្មីៗនេះ ក៏មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ លើសពីនេះ លោក ចាវ ជានជីន ក៏បានបញ្ជាក់បន្ថែមថា ពេលនេះភាគីចិនបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីដែលតែងខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តម សង្ឃឹមថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងគម្រោងវិនិយោគក្នុងវិស័យថាមពលបៃតង និងឌីជីថលមកកាន់កម្ពុជា។ មួយវិញទៀត ឯកឧត្តម ក៏បានស្នើភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បច្ចុប្បន្នបានទាក់ទាញការវិនិយោគមកក្នុងតំបន់បានប្រមាណ ២០០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនេះ មានប្រមាណ ៣០%នៃការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។

ដោយសារកម្ពុជាដាក់ខ្លួនជាមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការជាមួយសមភាគីចិន បង្ហាញពីទស្សនវិស័យដ៏ជោគជ័យសម្រាប់ប្រជាជាតិទាំងពីរ ដោយកំណត់ទិសដៅឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ចទៅវិញទៅមក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិទ្យាស្ថានERIA គ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូនៅកម្ពុជា ដោយផ្តោតតាមប្រភេទឧស្សាហកម្ម

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) បានសន្យាថា នឹងបន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូនៅកម្ពុជា សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក WATANABE Tetsuya ប្រធានវិទ្យាស្ថាន(ERIA) នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន ERIA ជម្រាបជូនសម្ដេចពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែប្រសើរ។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ក្នុងការ​សិក្សាសមិទ្ធិលទ្ធភាពនេះ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​នេះឱ្យបានរលូន។ គួរថា តាមរយៈជំនួបខាងលើនេះដែរ […]

ជប៉ុនបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាងលោក ហេង រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកបណ្ឌិត Shoichi Kobayashi ដែលជាសេដ្ឋវិទូ និងជាប្រធាន JDI ។ លោកបណ្ឌិត Kobayashi ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៥ មកនេះ មានបទពិសោធន៍ច្រើនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ។ លើសពីនេះ គាត់ក៏មានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាក់ទងនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនៅជាង ៣០ ប្រទេសទូទាំងពិភពលោក។ ក្នុងជំនួបនោះ លោកបណ្ឌិត Kobayashi បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទនេះ គឺដើម្បីជំរុញការវិនិយោគនៅតំបន់ជនបទរបស់កម្ពុជា ដែលអាចនាំឱ្យមានការបង្កើនផលិតភាពកសិកម្មបានមួយកម្រិតទៀត។ លោកបណ្ឌិតបានចង្អុលបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើនដោយជោគជ័យ និងផ្តល់ការងារដល់កម្មករជាងកន្លះលាននាក់ឯណោះ។ បន្ថែមពីលើនេះ លោកបណ្ឌិត Kobayashi បានសម្តែងការប្តេជ្ញាចិត្តក្នុងការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ CMAC ខណៈពេលដែលក៏បានសន្យាថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសតំបន់ដែលត្រូវបានបោសសម្អាតមីន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ។ លោក ហេង រតនា បានស្វាគមន៍ចំពោះចក្ខុវិស័យរបស់លោកបណ្ឌិត Kobayashi ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជនបទ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសថ្មីទាំងនេះ […]

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

  វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ […]