ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងក្នុងពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជាឆ្នាំ២០១៩

ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ ដែលទើបតែនឹងបញ្ចប់នាពេលថ្មីៗនេះ គឺមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ពន្ធ័ទៅនឹងវិស័យសំណង់ នេះគឺស្តែងពីទំនាក់ទំនងយ៉ាងជិតស្និតរវាងកម្ពុជានិងចិន។

ធ្វើឡើងកាលពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូ ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា បានដាក់តាំងបង្ហាញផលិតផលប្រមាណជាង ១០០០ ប្រភេទរបស់ក្រុមហ៊ុនប្រមាណជា ២០៧ ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក។ នេះគឺស្មើទៅនឹងស្តង់ពិព័រណ៍ចំនួនប្រមាណជា ៣៥០ ស្តង់ ដែលក្នុងនោះ ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់។

អ្នកជំនួញដ៏ល្បីល្បាញ និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ក្នុងកម្មវិធីថា ក្រុមហ៊ុនចិន គឺមានការកើនឡើងខ្លាំង បើធៀបទៅនឹងបណ្តាឆ្នាំមុនៗ ហើយការចូលរួមរបស់ក្រុមហ៊ុនចិនទាំងនេះ គឺជាសញ្ញាល្អសម្រាប់ឧស្សាហកម្មសំណង់ខណៈផលិតផលកាន់តែច្រើននឹងមានវត្តមាននៅក្នុងទីផ្សារ។

អ្នកឧកញ៉ាថ្លែងថា៖ «ពិព័រណ៍យើងមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសគឺនៅឆ្នាំនេះ មានក្រុមហ៊ុនចិនជាច្រើនមកចូលរួម ហើយពួកគេសង្ឃឹមថានឹងអាចពង្រីកទីផ្សារគេនៅកន្លែងហ្នឹង ហើយជាក់ស្តែងយើងមើលផលិតផលមិញហ្នឹងគឺមានភាពទាក់ទាញអារម្មណ៍»។ អ្នកឧកញ៉ាបន្តថា ការមានក្រុមហ៊ុនចិនមកដល់ច្រើនគឺមានន័យថា ផលិតផលកាន់តែច្រើនចូលក្នុងទីផ្សារព្រមទាំងបច្ចេកវិទ្យា ហើយវាមានតម្លៃសមរម្យ ដែលធ្វើឲ្យថ្លៃសម្រាប់ការសាងសង់កាន់តែតិច តែគុណភាពគឺនឹងល្អជាងមុន។

ជាមួយគ្នានេះដែរ លោក Xu Ningning ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន បានមានប្រសាសន៍ថា ក្រុមហ៊ុនចិនក្នុងវិស័យសំណង់និងវិស័យដទៃទៀតបច្ចុប្បន្ននេះកំពុងចូលមកទីផ្សារកម្ពុជាដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជានិងចិន។ លោកថ្លែងថា៖ «ប្រទេសចិន និងប្រទេសកម្ពុជា គឺកំពុងកើនឡើងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសំណង់និងវិស័យដទៃទៀត ហើយក៏បង្ហាញពីគុណប្រយោជន៍បន្ថែមទៀត ព្រមទាំងកិច្ចការងារសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍»។

លោកក៏បានបន្ថែមដែរថា ការកើនឡើងនៃក្រុមហ៊ុនចិនក៏ដោយសារកម្ពុជាកំពុងបង្កើនការវិនិយោគលើគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឲ្យមានការកើនឡើងនូវតម្រូវការសម្ភារសំណង់ ម៉ាស៊ីនផលិតសម្ភារសំណង់ និងគ្រឿងចក្រសំណង់។ បើតាមលោក Xu Ningning ក្រុមហ៊ុនចិនបានបោះទុនវិនិយោគក្នុងវិស័យសំណង់ប្រមាណជា ២,៨៧ ពាន់លានដុល្លារអាមេរិក ដែលនេះគឺឈរនៅលំដាប់ថ្នាក់លេខមួយក្នុងចំណោមការវិនិយោគបរទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានទីតាំងល្អបំផុតក្នុងសហគមន៍លំនៅឋានលំដាប់ខ្ពស់ ហ្គ្រេនស្ដា ផ្លាទីនីម បុរី ប៉េង ហួត បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានថ្មីនៃលំនៅឋានលំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការប្រកាសបើកលក់ជាផ្លូវការនូវគម្រោងថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា ភូមិនិម្មិត។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាកាលពីចុងខែមករាកន្លងទៅ ឥឡូវនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោង ភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ទីតាំងផ្ទះគំរូ វីឡា ឃីង ហ្គ្រេន គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗ​ បានមុនគេ។ គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។ ទីតាំងកម្មវិធី […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ាជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន​ អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត ​បានមានប្រសាសន៍ថា៖ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុរកិច្ចបារាំង MEDEF International និងក្រុមហ៊ុនធំៗចំនួន ៦ នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីកំណែទម្រង់ច្បាប់ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ កម្ពុជាកំពុងពង្រឹងជំហរខ្លួនជាគោលដៅវិនិយោគយុទ្ធសាស្ត្រសម្រាប់ទីផ្សារអឺរ៉ុប តាមរយៈបេសកកម្មការទូតសេដ្ឋកិច្ចកម្រិតខ្ពស់នៅប្រទេសបារាំង។ កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅទីក្រុងប៉ារីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ជាមួយលោក François Corbin អនុប្រធានសហព័ន្ធធុរកិច្ចបារាំង MEDEF International រួមជាមួយតំណាងក្រុមហ៊ុនបារាំងធំៗចំនួន ៦ ទៀត។ ជំនួបនេះគឺជាជំហានគន្លឹះក្នុងការបន្តពង្រីកដៃគូពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់មកកាន់កម្ពុជា។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបារាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេ ឬស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។ ភាគីបារាំងបានកត់សម្គាល់ពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសាកសួរព័ត៌មានយ៉ាងលម្អិតអំពីបច្ចុប្បន្នភាពនៃច្បាប់ បទប្បញ្ញត្តិពាណិជ្ជកម្ម និងការលើកទឹកចិត្តផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កើតបរិយាកាសធុរកិច្ចដែលមានតម្លាភាព និងសុវត្ថិភាព។ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម។ លោកជំទាវបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្ដល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនបារាំង ជាពិសេសលើវិស័យដែលផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ទេរបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងពីសក្តានុពលនៃទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងតំបន់អាស៊ាន […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៤ កន្លងទៅ សម្រេចបានជាង ២០៦ លានដុល្លារអាមេរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ បានឱ្យដឹងថា បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន $៥១៥.២១ លានដុល្លារ ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង $២០៦ លានដុល្លារអាមេរិក។ នាឱកាសនោះ ដែរ លោក ហ្រ្វង់ស័រ ហ្គេស បានឱ្យដឹងថា តាមគម្រោង ក្រុមហ៊ុនលោកនឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគឺពិតជាពិសេសណាស់ជាមួយប្រូម៉ូសិន Grand December ដែលក្រុមបានផ្ដល់ជូនកាដូ និង លក្ខខណ្ឌបង់ប្រាក់មិនធ្លាប់មានពីមុន។ ដើម្បីឱ្យប្រូម៉សិន Gand December នេះកាន់តែពិសេស បុរី ប៉េង ហួត បានធ្វើកម្មវិធីនៅថ្ងៃទី 12-13-14 ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឱ្យអតិថិជនអាចមកទស្សនាផ្ទះគំរូផ្ទាល់ និងអាចសាកសួរព័ត៌មានបន្ថែមឱ្យកាន់តែលម្អិត ហើយក៏មានការលេងកម្សាន្ត ដើម្បីទទួលបានរង្វាន់ផ្សេងៗផងដែរ។ បើតាមការឱ្យដឹងពីក្រុមហ៊ុន បុរី ប៉េង ហួត បានបញ្ជាក់ថាប្រូម៉ូសិន ក្នុងខែធ្នូ ដំណាច់ឆ្នាំ ២០២៥ នេះគឺពិសេសខ្លាំងតែម្ដង ជាពិសេសគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល កាន់តែពិសេសដល់អតិថិជន ងាយនឹងទិញផ្ទះបានក្នុងបុរី ប៉េង ហួត។ លោកអ្នកដែលកំពុងតែស្រឡាញ់ផ្ទះនៅបុរី ប៉េង ហួត អាចចូលរួមសាកសួរព័ត៌មានបានដោយសេរីចាប់ពីងម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច នៅទីតាំងផ្ទះគំរូ King Grand ក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (បឹងស្នោ)។ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥២.៥៧ពាន់លានដុល្លារ កើនឡើង១៦.៥%។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានផ្សព្វផ្សាយកាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ នេះដែរ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជិត២៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៥.២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២១ពាន់លានដុល្លារ។ ប្រភពដដែល បញ្ជាក់ថាសហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ជាង ១០ពាន់លានដុល្លារ កើនឡើង២៦.៤%។ បន្ទាប់មក គឺវៀតណាម មានតម្លៃ ៣.១ពាន់លានដុល្លារ កើនឡើង៣.%, ចិនជាង ១ ៣៣២ លានដុល្លារ, ជប៉ុនជាង ១ ៣០៩ លានដុល្លារ, អេស្ប៉ាញជាង ៩៨៥លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក […]