កម្ពុជា និងGGGI កំពុងសិក្សាផ្លូវ ៣ខ្សែ ដែលនឹងត្រូវកំណត់ជាផ្លូវរថយន្ដក្រុងអគ្គិសនី នៅក្រុងសៀមរាប
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ និងស្ថានីយរង់ចាំចំនួន ៣៣ទីតាំង សម្រាប់គម្រោងរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។ នេះបើតាមសិក្ខាសាលាបញ្ចប់គម្រោង នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ បើតាមសិក្ខាសាលានេះ ខ្សែរត់ចំនួន ៣នោះ រួមមាន៖ ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍។ គួរបញ្ជាក់ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប […]
ចិនសន្យាថា នឹងពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មផលិតវត្ថុធាតុដើមនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឧស្សាហកម្មរបស់កម្ពុជា ក្រសួងការបរទេសនៃខេត្ត Jiangsu នៃសាធារណៈរដ្ឋប្រជាមានិតចិនបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការស្វែងយល់ពីការបង្កើតតំបន់កសិឧស្សាហកម្មដែលមានគោលបំណងផលិតវត្ថុធាតុដើម។ គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមសំណើរបស់កម្ពុជា ដើម្បីជួយសម្រួលដល់ការផលិតផលិតផលពាក់កណ្តាលសម្រេចសម្រាប់ទាំងឧស្សាហកម្មក្នុងស្រុក និងទីផ្សារនាំចេញ។ សំណើនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំការងារដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ រវាងលោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូដឹកនាំដោយលោក Jin Sangjin អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃខេត្ត Jiangsu។ ក្នុងជំនួបនោះ ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត Jiangsu ចំពោះការលើកទឹកចិត្តជាបន្តបន្ទាប់សម្រាប់ការវិនិយោគនៅកម្ពុជា។ លោកបានលើកឡើងពីអត្ថប្រយោជន៍សក្តានុពលនៃការបង្កើតតំបន់កសិឧស្សាហកម្មដែលផ្តោតលើការផលិតវត្ថុធាតុដើម និងពាក់កណ្តាលសម្រេច ជាពិសេសសម្រាប់ឧស្សាហកម្មគ្រឿងសង្ហារឹម និងសំបកកង់។ ឯកឧត្តម បានកត់សម្គាល់ថា ខណៈដែលប្រទេសកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិ មានតម្រូវការជាខ្លាំងសម្រាប់ការលើកកម្ពស់បច្ចេកវិទ្យាផលិត និងកែច្នៃ។ លោក Jin Sangjin បានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ ដោយយល់ស្របថា ការបង្កើតតំបន់កសិឧស្សាហកម្មអាចផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមដែលបាននាំចូល និងជំរុញការបង្កើតតម្លៃបន្ថែមក្នុងស្រុកសម្រាប់ឧស្សាហកម្មធំៗ។ ជាក់ស្តែង ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារ ហើយការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។ (អានបន្ថែម) ជាពិសេស ថ្មីៗនេះ […]
ឆ្នាំនេះ កម្ពុជារំពឹងថានឹងទទួលបានថវិកា $៣៥០លាន ពីរដ្ឋាភិបាលកូរ៉េ សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ
ឆ្នាំ២០២៥នេះ កម្ពុជារំពឹងថានឹងទទួលបានថវិកាចំនួន ៣៥០លានដុល្លារ ពីរដ្ឋាភិបាលកូរ៉េ សម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាតំណាងក្រុមប្រតិភូកូរ៉េ ខណៈភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។ កិច្ចប្រជុំនេះ បានពិភាក្សា និងចែករំលែកផែនការជំនួយឥតសំណងរបស់កូរ៉េសម្រាប់កម្ពុជានៅឆ្នាំ២០២៥ និងទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ជាលទ្ធផល រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារ ដល់កម្ពុជា ដោយផ្តោតលើវិស័យដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។ ជាក់ស្តែង ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន ២៧គម្រោង ក្នុងនោះក៏មានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន ៦២គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។ ក្រៅពីជំនួយខាងលើ នៅប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តមានក្រុមហ៊ុនកូរ៉េប្រមាណ ២០០ក្រុមហ៊ុន […]
ក្រុមហ៊ុនជប៉ុន Panasonic ចង់មកបើករោងចក្រនៅកម្ពុជា ខណៈកំពុងដំណើរការរោងចក្រចំនួន១៩ នៅថៃ និងវៀតណាម
ក្រុមហ៊ុន Panasonic Cambodia បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការពង្រីកខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ល្បីរបស់ជប៉ុនមួយនេះកំពុងដំណើរការរោងចក្រចំនួន១៩ នៅទូទាំងប្រទេសថៃ និងវៀតណាម ដោយក្នុងនោះ រោងចក្រចំនួន១៥ មានទីតាំងនៅក្នុងប្រទេសថៃ និង ៤ទៀតនៅក្នុងប្រទេសវៀតណាម។ ការប្រកាសនេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រកបដោយផលិតភាពកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ រវាងឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីក្រុមហ៊ុន Panasonic Cambodia ។ នាឱកាសនោះ លោក Hisakazu Maeda នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានបង្ហើបថា ក្រុមហ៊ុនកំពុងដំណើរការចុះបញ្ជីផលិតផលរបស់ខ្លួនជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរោងចក្រថ្មី។ គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុមហ៊ុន Panasonic កំពុងរួមចំណែកទីផ្សារកម្ពុជាប្រមាណ ៦០% សម្រាប់ផលិតផលភ្ជាប់នឹងជញ្ជាំង ដែលបង្ហាញពីឥទ្ធិពលដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី បានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់ក្រុមហ៊ុន Panasonic ដោយជំរុញឱ្យក្រុមហ៊ុនស្វែងរកតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បោះទីតាំងរោងចក្រនាពេលអនាគត និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ […]
ក្រុមហ៊ុនដំឡើងនាវារបស់ចិន ចង់នាំចេញនាវាពីក្រុងសៀងហៃមកវាយលុកទីផ្សារកម្ពុជា
ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd.(SHS) មកពីប្រទេសចិន ចាប់អាម្មណ៍ចង់ធ្វើការនាំចេញនាវាពីសៀងហៃ និងពង្រីកផែនការវិនិយោគរបស់ខ្លួនពាក់ព័ន្ធនឹងនាវាមកទីផ្សារកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចការងារទៅកាន់ទីស្នាក់ការក្រុមហ៊ុននៅប្រទេសចិន ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបោះទុនវិនិយោគនៅកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយលោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន និងសហការី ដោយលោកបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ដែលមានមុខសញ្ញាវិនិយោគលើការផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, មជ្ឍមណ្ឌលភស្តុភារកម្ម, និងវិស័យភស្តុភារកម្មផ្សេងៗ។ បន្ថែមពីនេះ លោកនាយកក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក, និងការបោះទីតាំងផលិតនាវា ជាដើម។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចការងារនៅកម្ពុជា […]
សភាពាណិជ្ជកម្មអាម៉េរិក សន្យាជួយកៀរគរវិនិយោគិនពីប្រទេសខ្លួនមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា
សភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យានឹងជួយជំរុញទាក់ទាញវិនិយោគិនអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យវិស័យនេះកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងជំនួបនោះ លោក Casey Barnett បានបង្ហាញការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង ខណៈលោកថា នឹងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជុំវិញរឿងនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឱ្យដឹងថា ការអភិវឌ្ឍន៍វិស័យឌីជីថល ក្រសួងបានធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមសមត្ថកិច្ចក្រសួង រៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ជាដើម។ គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងប្រៃសណីយ៍ ធ្លាប់បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។ ក្រសួងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាល និងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅនឹងឧស្សាហកម្ម និងការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ៕ (អានបន្ថែម) […]