ជីបម៉ុងខនគ្រីតជាដៃគូដ៏ល្អបំផុត សម្រាប់សំណង់របស់លោកអ្នក

នាពេលបច្ចុប្បន្ន វិស័យសំណង់​នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរអោយកត់សំគាល់។ ដើម្បី​ឆ្លើយ​តប​​នឹង​​ការ​រីក​ចម្រើននេះ ជីប ម៉ុងខនគ្រីតរបស់​ក្រុមហ៊ុន​​ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ​បានធ្វើការពង្រីកសក្តានុពល​របស់ខ្លួន ដោយ​​បន្ថែមរោងចក្រ​ផលិត​បេតុង​លាយស្រេច ​​រហូត​ដល់ ១៣ ​​ទីតាំង​ ដែលស្ថិតនៅទូទំាង​រាជធានី​ភ្នំពេញ​ និងខេត្តព្រះសីហនុ។

ជីប ម៉ុង ខនគ្រីត​ ផ្គត់ផ្គង់​​ផលិតផល​​បេតុង​លាយស្រេច ​​ទទួល​​​ស្គាល់​​ដោយ​ស្តង់​ដារអន្តរជាតិ​ ISO9001:2015 ដែលមាន​គុណភាព​ខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពបេតុង ​ រួមទាំងការផ្តល់​ជូននូវ​​សេវាកម្ម​ដ៏​ល្អ​បំផុតដល់​អតិថិជន ។

ទន្ទឹមនឹងនេះ ជីប ម៉ុង ខនគ្រីត​បានបំពាក់​នូវបច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់​ នៅ​តាម​រោងចក្រ​នីមួយ​ៗ​ ​ដើម្បី​ធានា​នូវ​​សុក្រឹតភាព​ និង​ការ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ល្អបំផុត ​ ដែល​ឆ្លង​កាត់​ការ​ត្រួតពិនិត្យដ៏​ត្រឹម​ត្រូវ​​ មុន​​​នឹង​ផ្គត់ផ្គង់​ផលិតផល​​ជូន​ដល់អតិថិជន។​

លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍​ បាន​បញ្ជា​ទិញ​បន្ថែម​នូវ​រថយន្ត​គ្រលុក​បេតុង​ រថយន្ត​បាញ់​បេតុង និង​ម៉ាស៊ីន​បាញ់បេតុង ដើម្បី​​ឆ្លើយ​​​តបទៅ​​នឹង​​ការ​វិវឌ្ឍ​​នៃ​វិស័យ​​​សំណង់​នៅ​ប្រទេសកម្ពុជា។

ហេតុដូច្នេះហើយ ទើបបេតុង​លាយស្រេចជីប ម៉ុង ​ទទួល​បាន​ទំនុកចិត្តខ្ពស់ពីអតិថិជន និងជាដៃគូដ៏ល្អ​ឥត​ខ្ចោះជាងមួយទសវត្សរ៍​ ក្នុងទីផ្សារ​បេតុងលាយស្រេច​នៅ​ក្នុងប្រទេសកម្ពុជា​។

ជីបម៉ុងខនគ្រីតជាជម្រើសសម្រាប់អ្នកសាងសង់ដ៏ឆ្លាតវៃ!

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

085 990 222 ​

069 990 222

066 990 222

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងលំនៅឋាន​ដែលពោរពេញដោយក្ដីសុខតាំងពីវ័យក្មេងដល់វ័យចូលនិវត្តន៍​នៅក្នុងទីក្រុងភ្នំពេញ

ជាការពិតណាស់ ការរស់នៅក្នុងរាជធានីភ្នំពេញតែងមានភាពរំខានដោយសារសំឡេងអ៊ូអរ ផ្សែងយានយន្ត និងខ្យល់មិនបរិសុទ្ធជាដើមដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពរបស់មនុស្សវ័យចំណាស់។ អីចឹងតើកន្លែងណាដែលមិនមានភាពអ៊ូអរពេក មិនស្ងាត់ពេក មិនមានផ្សែងពុលច្រើនពេក នៅរាជធានីភ្នំពេញយើងនេះ? ថ្ងៃនេះ យើងខ្ញុំសូមណែនាំគម្រោងលំនៅឋានមួយកន្លែងរបស់ បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា មេរាហ្កាដិន ដែលជាគម្រោងស្ថិតនៅក្នុងរាជធានី​ភ្នំពេញ ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធល្អ មានសួនច្បារដ៏ធំសម្រាប់ដើរហាត់ប្រាណជាមួយនឹងដើមឈើធំៗ និងផ្កាស្អាតៗ ហើយក៏មានក្លឹបហាត់ប្រាណ អាងហែលទឹក ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងគម្រោងក៏មានដាំដើមឈើជាច្រើន​ថែមទៀត ដើម្បីជួយកាត់បន្ថយផ្សែងពុល និងបញ្ចេញនូវខ្យល់ដែលមានអុកស៊ីសែនខ្ពស់។ ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិយាកាសល្អបែបនេះ នឹងនាំឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ អាចជាសះស្បើយពីជំងឺធុញធប់អារម្មណ៍ និងសុខភាពកាន់តែល្អ។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកគេហដ្ឋានសម្រាប់ការរស់នៅក្នុងវ័យចំណាស់ ឬដើម្បីឪពុកម្ដាយវ័យចំណាស់រស់នៅ ហេតុនេះហើយ សូមជ្រើសរើសគម្រោង ដឹស្ដា មេរាហ្កាដិន មួយនេះពិតជាមិនខុសបំណងនោះទេ។ តាមការឱ្យដឹង នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏មានការផ្ដល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមកទៀត គឺការរំលស់ជាមួយបុរី ដែលមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយរយៈពេលបង់រហូតដល់ ១៩ ឆ្នាំ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌកាន់តែពិសេស គឺមិនសិក្សាលើប្រាក់ចំណូលរបស់លោកអ្នក​ […]

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា សម្រេចការសាងសង់បាន ២០% ហើយ

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សាងសង់សម្រេ​ច​បាន ២០% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងដំណើរខាងលើនេះ  ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាងសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង ១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើង ក្រោមការគាំទ្រថវិកា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ (អានបន្ថែម) - Video Advertisement -

បារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ​ AF​D ​បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិ​​លទ្ធភា​ព​នៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺ​រ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្ប​ងមួ​យរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។ - Video Advertisement -

K Mall ប្រកាសបើកដំណើរការទីតាំងពង្រីកថ្មី នៅចុងឆ្នាំ២០២៤ ដើម្បីបង្កើនភាពសម្បូរបែបនៃការទិញទំនិញ

ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ ២០២៤ នេះ។ គោលបំណងសំខាន់នៃការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យទាក់ទាញនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ថ្មី ក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបមួយនេះឱ្យបានកាន់តែប្រសើរជាងមុន ព្រោះនៅក្នុងទីតាំងពង្រីកថ្មីមានបង្កើតនូវទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។ ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ ២០២៤ ផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ។ នៅទីនេះមានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង ៣០០គ្រឿង និងម៉ូតូចំនួន ៧០០គ្រឿង ដែលបាននិងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, […]

រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិដ៏ធំតម្លៃ ១,៣៤១ដុល្លារ នៅកោះកុង បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន Royal Group Power ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់រោងចក្រថាមពលដើរថាមពលឧស្ម័នធម្មជាតិ មានអនុភាព៩០០មេហ្គាវ៉ាត នៅស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។​ ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។​ រោងចក្រដ៏ធំមួយនេះ នឹងត្រូវបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ។ បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។ […]

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងការការពារព្រៃកោងកាង ដែលមានផ្ទៃដីជិត ៦ម៉ឺនហិកតា

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានកម្ពុជា និងមជ្ឈមណ្ឌលកោងកាងអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសចិន បានសម្រេចចុះកិច្ចព្រមពៀងរួមគ្នា ដើម្បីពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការក្នុងការការពារតំបន់ធម្មជាតិ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា ដែលបច្ចុប្បន្នមានផ្ទៃដីសរុប ៥៨.៨០០​ហិកតា។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក តំណាងឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក Kong Fanchang អគ្គនាយករង និងជាតំណាងឱ្យមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងខាងលើនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការស្តារព្រៃកោងកាង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម ស្រី ស៊ុនលាង ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនិង«ភាពបៃតង» ដោយការចូលរួមស្តារព្រៃកោងកាង និងអភិរក្សព្រៃកោងកាង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ យើងនឹងអាចរួមកំលាំងគ្នាជាសកលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងទាំងក្នុងប្រទេសខ្លួន នៅថ្នាក់តំបន់ និងសកលលោក។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុប​ចំនួន ៥៨.៨០០ហិកតា។ ខេត្តកោះកុងមានផ្ទៃដីព្រៃកោងកាងធំជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ ដែលគ្របដណ្តប់លើផ្ទៃដី ៤៦.៥២៩ ហិកតា ដែលស្មើនឹងជិត ៧៩% នៃព្រៃកោងកាងសរុបនៅក្នុងប្រទេសកម្ពុជា។ […]