ក្រុមហ៊ុនជីប ម៉ុង បើកការដ្ឋានសង់គម្រោងដ៏ធំ និងផ្សារទំនើបថ្មីមួយទៀតនៅផ្លូវ50M

កាលពី​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន​ និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធី​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង ផាកលែន ៥០M ទី III និង​ផ្សារទំនើប ជីប ម៉ុង ៥០M ដែល​មាន​ទីតាំង​ស្ថិតនៅលើផ្លូវព្រៃសចំងាយត្រឹមតែ​១០​នាទី ពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។ កម្មវិធី​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់រួមគ្នានេះ ធ្វើឡើង​ដើម្បី​ប្រកាសពី ការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង ៥០M ម៉ល ក៏ដូចជាត្រៀមប្រកាស​កម្មវិធី​បើក​លក់ជាផ្លូវការ​គម្រោងថ្មីផាកលែន ៥០M ទី III ​ នៅដើមឆ្នាំ២០២៣​ ខាងមុខនេះ ផងដែរ​ ។​

គម្រោង ផាកលែន ៥០M ទី III នេះនឹងនាំមកជូន​នូវ ទីតាំង​ថ្មី ប្រភេទ​ផ្ទះ​ថ្មី និង​ ​មុខងារប្រើប្រាស់កាន់តែសម្បូរបែប  ដែលនឹងធ្វើឱ្យ​​អតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ តាមរយ:
១.  សួនឧទ្យាន ៥០Mដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋដ៏ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច  ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ។​

២. ក្លឹបហោស៍ ៥០M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការរបម្រើជូនអតិថិជន ក្នុងពេលឆាប់ៗនេះ​។

៣. ផ្សារទំនើប ជីប ម៉ុង ៥០M ដែលនឹងត្រូវបានសាងសង់ដោយ​មាន​កម្ពស់ ២ជាន់ លើ​ផ្ទៃដី​សរុប​ចំនួន ១៥០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង​ ផ្តល់ជូននូវភាពងាយស្រួល និង ស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្តរួមមាន៖ ​​រោង​ភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែង​ញ៉ាំអាហារនិង​ភេសជ្ជៈ​ឆ្ងាញ់ៗ និង​ហាង​សម្លៀកបំពាក់ ​ដែលនឹងមានម៉ាកយីហោល្បីៗ ជាច្រើនទៀត​។

ជាមួយ​នឹង​មហាវិថី ឈុន គង់ ដ៏​ថ្មី​សន្លាង ១ខ្សែ មាន​ចម្ងាយ ៥ គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់​តំបន់​ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២​ កាត់តាមផ្លូវ ៦០ ម៉ែត្រ ពិតជាធ្វើអោយ​គម្រោង ផាក​លែន ៥០M កាន់់តែកៀកបង្កើយ​ មានផ្លូវ​ខ្វាត់ខ្វែង​ ក្លាយជា​តំបន់ដ៏មាន​សក្កានុពល​ខ្លាំង​សម្រាប់​ការ​រស់​នៅ និងប្រកប​អាជីវកម្ម​គ្រប់ប្រភេទ​ ។

សម្រាប់​ព័ត៌មាន​បន្ថែមទាក់ទង​នឹង​ ជីប ម៉ុង លែន សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongland   ឬ ទាក់ទង​ផ្នែកលក់ តាមរយៈ​លេខ​ទូរស័ព្ទ៖ ០៦១ ៩៩៧ ៨៨៨ និង​តាម​តេឡេក្រាម t.me/chipmongland។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង​ ការជួលទីតាំងផ្សារទំនើប ជីប ម៉ុង 50M សូមតាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongretails  ឬ តាមរយៈ​លេខ​ទូរស័ព្ទ៖ ០៧០ ៨២២ ៨២២ ឬ ០៩៦ ៨៨៨ ៩ ៨៨៨ និង​តាម​តេឡេក្រាម t.me/Chipmongretails។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មិនធ្លាប់មានតែម្ដង! បង់រំលស់ផ្ទាល់ជាមួយបុរីត្រឹមតែ ៩%​ ក្នុង១ឆ្នាំពីបុរី​ ប៉េង​ ហួត

ជាមួយរយៈពេល ១៩ឆ្នាំនៃភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសក្រុមហ៊ុនបុរី ប៉េង ហួត សូមផ្ដល់ជូននូវកម្មវិធីពិសេសអស្ចារ្យមិនធ្លាប់មានពីមុនមក គឺ ១៩ឆ្នាំ Biggest Offer ជាមួយនឹងការបង់រំលស់ជាមួយបុរីផ្ទាល់ ដោយអត្រាការប្រាក់ត្រឹមតែ ៩ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានរយៈពេលរហូតទៅដល់ ១៩ឆ្នាំ ដោយមិនចាំបាច់សិក្សាចំណូល។ មិនតែប៉ុណ្ណោះ​ ក៏មានការផ្ដល់ជូនជាច្រើនទៀតដូចជា​ ការបញ្ចុះតម្លៃ​ និងគោលការណ៍បង់ប្រាក់ងាយស្រួល​ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។ សូមជម្រាបថា​ ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយសម្រាប់ការបង់រំលស់ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរី ប៉េង​ ហួត ក៏បានចេញនូវម៉ូតផ្ទះថ្មីសន្លាងចុងក្រោយគេជាច្រើន ដែលស័ក្តិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មីដែលផ្តល់នូវប្រណិតភាព និងផាសុកភាពក្នុងការរស់នៅ រួមមាន វីឡា ព្រីន ម៉ូតថ្មី, វីឡា ព្រីនសេស៍, វីឡា ឃ្វីន ម៉ូតថ្មី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូតថ្មី, និង វីឡា ភ្លោះ ម៉ូដឺន ។ គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង […]

សូមបង្កើនការប្រុងប្រយ័ត្ន ខណៈមានក្រុមតេលេក្រាមក្លែងក្លាយកាន់តែច្រើនបង្កើតឡើងដើម្បីឆបោក!

មួយរយៈនេះ គេសង្កេតឃើញថាមានជនអនាមិកបានបង្កើតក្រុមតេលេក្រាម (Telegram Group) ក្លែងក្លាយ​កាន់តែច្រើនឡើងៗ​ដោយយកឈ្មោះក្រុមហ៊ុនល្បីៗជាច្រើន​ រួមទាំង Logo និងរូបភាពផ្សេងៗទៅប្រើប្រាស់ក្នុងរូបភាពឆបោកថាជាការវិនិយោគ ហើយទទួលបានប្រាក់ចំណេញមកវិញយ៉ាងងាយស្រួល។ ក្នុងនោះដែរ ក្រុមតេលេក្រាមទាំងនោះថែមទាំងហ៊ានយករូបភាព និងឈ្មោះបុគ្គលល្បីទាំងក្នុងជួររដ្ឋាភិបាល និងវិស័យជំនួញមកប្រើជាគណនី Admin របស់ក្រុមទាំងនោះដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រលំ ឬទុកចិត្តថាជាក្រុមតេលេក្រាមផ្លូវការរបស់ក្រុមហ៊ុន ហើយមានអ្នកខ្លះបានលង់ខ្លួនចូលរួមវិនិយោគ ចាញ់បោកពួកជនទាំងនោះថែមទៀតផង។ ក្រុមតេលេក្រាមក្លែងក្លាយទាំងនោះត្រូវបានគេមើលឃើញថាបានបង្កើតដោយប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ក្រុមហ៊ុន ឬស្ថាប័នល្បីៗដូចជា ក្រុមហ៊ុន Royal Group, ក្រុមហ៊ុន Borey Peng Huoth, ធនាគារជាតិ, និង​ធនាគារកាណាឌីយ៉ា ជាដើម ដែលសង្កេតឃើញថាមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ គ្រប់ក្រុមហ៊ុន ស្ថាប័ន ដែលត្រូវបានក្រុមជនឆបោកយកឈ្មោះ Logo និងរូបភាពទៅប្រើនោះសុទ្ធតែបានចេញសេចក្ដីប្រកាសជាផ្លូវការអំពីករណីឆបោកទាំងនេះ និងបានបញ្ជាក់អំពីបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់ខ្លួន ដោយទទូចឱ្យសាធារណជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងការខាតបង់ដោយប្រការណាមួយ។ តួយ៉ាង ក្រុមហ៊ុន បុរី ប៉េង ហួត បានចេញសេចក្ដីប្រកាសជាផ្លូវការភ្លាមៗក្រោយពីបានឃើញការប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ខ្លួនដោយគ្មានការអនុញ្ញាតិ និងខុសច្បាប់ […]

កម្ពុជា-ជប៉ុន ​រួមគ្នាពង្រឹងការនាំចេញផលិតផលសក្តានុពល ពិសេសស្វាយចន្ទីរបស់កម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization – JETRO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលស្វាយចន្ទី។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា ប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិពាណិជ្ជ និងអង្គភាព JETRO របស់ជប៉ុន បានគាំទ្រកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ខណៈភាគីទាំងពីរក៏បានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយជាដើម។ ទន្ទឹមគ្នានេះ លោក SHO Hideki អគ្គនាយកនៃអង្គភាព JETRO ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ជាងនេះទៅទៀតក្នុងរយៈពេល […]

កាន់តែចំណេញពី កម្មវិធីពិសេសចុងសប្តាហ៍ របស់បុរី ប៉េង ហួត!

សម្រាប់អតិថិជនដែលទន្ទឹងរង់ចាំឱកាសចំណេញបានមកដល់ហើយ ព្រោះនៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងរៀបចំកម្មវិធីពិសេសចុងសប្តាហ៍ (Weekend Special) ជាថ្មីម្តងទៀត។ កម្មវិធីពិសេសនេះ នឹងមានកម្មវិធីទស្សនាផ្ទះគំរូពិត នៅ ទីតាំងផ្ទះគំរូវីឡា ព្រីនសេស៍ ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ)។   កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបាននូវការផ្តល់ជូនប្រ៉ូម៉ូសិនកាន់តែចំណេញរួមមាន៖ * ទទួលបានឡានអាគុយសេរីថ្មី ឆ្នាំ២០២៤ ចំនួន ០១គ្រឿង * ទទួលបានសេវា Internet ឥតគិតថ្លៃ រយៈពេល ៥ឆ្នាំ​ * ​បង់រំលស់ដោយអត្រាការប្រាក់កាន់តែពិសេស ៣% ក្នុង ១ឆ្នាំ ជាមួយធនាគារដៃគូ * គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ លើសពីនេះទៀត អតិថិជនក៏អាចចូលទស្សនាផ្ទះគំរូម៉ូតថ្មី​ជាច្រើនប្រភេទ ដូចជា វីឡា ព្រីន, វីឡា ព្រីនសេស៍, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា […]

ប្រូម៉ូសិនភ្ជុំបិណ្ឌ! បុរី ប៉េង ហួតបញ្ចុះតម្លៃរហូតដល់ ១០% ហើយមានបន្ថែមការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់! 

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ប៉េង ហួត បាននាំមកនូវការផ្តល់ជូនដ៏ចំណេញ និងកាន់តែច្រើនជាងមុនដល់អតិថិជនដែលកំពុងរង់ចាំប្រូម៉ូសិនក្នុងពេលទិញផ្ទះផងដែរ។ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តងសម្រាប់តែអំឡុងពេលខែកញ្ញានេះតែប៉ុណ្ណោះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ​ការបញ្ចុះតម្លៃរហូតដល់ ១០% និងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រំលស់ឥតការប្រាក់រយៈពេលវែង ការបង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ដូចជា Apple Watch Series 9, កាស Air pods Pro, Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba សូមបញ្ជាក់ផងដែរថា ​ការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដូច្នេះ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឲ្យសោះ។ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងការបញ្ចុះតម្លៃដ៏ច្រើនទៀត។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video […]

ឱកាសមាស ! ទិញផ្ទះនៅបុរី ប៉េង ហួត ចំណេញទាំងលុយ និងចូលនៅបានភ្លាមៗ

ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បុរី ប៉េង ហួត កំពុងមានការផ្ដល់ជូនពិសេស សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះ ចូលរស់នៅភ្លាមៗ។ ក្រុមហ៊ុនមានផ្ទះជាច្រើនបានសាងសង់រួចរាល់ ១០០% សម្រាប់ឱ្យលោកអ្នកជ្រើសរើស ដោយអាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មានការផ្ដល់ជូនលក្ខខណ្ឌពិសេសៗច្រើនទៀត។ ការផ្ដល់ជូនទាំងនោះមានដូចជា៖ ១- ប្រម៉ូសិនប្រចាំខែដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ១០% ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រំលស់ដោយឥតការប្រាក់រយៈពេលវែង បង្វិលកងសំណាងដើម្បីទទួលបានរង្វាន់ដូចជា កាស Airport Pro ចំនួន០១គ្រឿង,​ Apple watch Series ៩ ចំនួន០១គ្រឿង និង Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba។ ២- ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិកត្រូនិច ៣,០០០ ដុល្លារ ៣- ប័ណ្ណទឹកប្រាក់ទិញគ្រឿងសង្ហារិម ២,០០០ ដុល្លារ ៤- ប័ណ្ណទឹកប្រាក់តុបតែងវាំងននគ្រប់បន្ទប់ ១,៥០០ ដុល្លារ ៥- អាចធ្វើការរំលស់ជាមួយធនាគាដៃគូ ដែលមានអត្រាការប្រាក់ទាប ត្រឹម ៣% ប៉ុណ្ណោះ ដែលទំហំកម្ចីរហូតដល់ […]