ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាប្រើវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញផលិតកម្មរបស់ខ្លួននៅកម្ពុជា

 

ក្រុមហ៊ុនភេសជ្ជៈ (កូកា-កូឡា) ដែលជាក្រុមហ៊ុនធំ និងល្បីល្បាញលំដាប់ពិភពលោកមួយ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះយើងតាមជំនួប ពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដឹកនាំដោយលោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងដើម្បីបង្ហាញពីដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់ កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់។

តាមរយៈជំនួបនេះ លោក បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតឱ្យស្របទៅនឹងតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅដល់ការរួមចំណែកក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានសារទរចំពោះក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ខណៈឯកឧត្តម ក៏បានចាត់ទុក ការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមថា ការទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក វិនិយោគិននឹងទទួលបានការលើកចិត្តបន្ថែម ដែលនេះគឺជាការលើកទឹកចិត្តមួយក្នុងចំណោមយន្តការលើកទឹកចិត្តជាច្រើនដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគប្រកបដោយគុណភាព។

គួរបញ្ជាក់ថា តាមរយៈសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Cambodia Beverage Company Ltd – (CBC) ដែលជាសមាជិកក្រុមហ៊ុន Bottling Investments Group (BIG) ដបកូកាកូឡារបស់ក្រុមហ៊ុនកូកាកូឡាបានទទួលសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុនផលិត និងចែកចាយ Coca-Cola ក្នុងប្រទេសកម្ពុជា។ CBC បានចាប់ផ្តើមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងចែកចាយរបស់ខ្លួននៅឆ្នាំ ១៩៩៣៕

គួររំលឹកទៀតថា បន្ទាប់ពីប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មក ក្រុមហ៊ុន Coca-Cola បានបើករោងចក្រផលិតថ្មីមួយនៅក្នុងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារក្នុងស្រុក និងអាស៊ាន។ រោងចក្រនេះស្ថិតនៅលើផ្ទៃដីទំហំ ១២,៥ ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ រោងចក្រក្រុមហ៊ុនភេសជ្ជៈកម្ពុជា (ក្រុមហ៊ុន Coca-Cola កម្ពុជា) នេះមានតម្លៃរហូតដល់ ១០០លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ ក្នុងគោលបំណងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើយោងតាម​កិច្ចប្រជុំលើកទី៣១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ ស្ដង់ដារដែលបានអនុម័តថ្មីនេះរួមមានផ្នែកជាច្រើន រួមទាំងសារធាតុ និងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង គ្រឿងសង្ហារឹមឫស្សី និងវាយនភណ្ឌ។ ស្តង់ដារទាំងនេះ ស្ថិតក្នុងចំណាត់ថ្នាក់ ISO, IEC, និង ISO/IEC ដោយត្រូវបានគេរំពឹងថានឹងដាក់គ្រឹះដ៏រឹងមាំសម្រាប់សមត្ថភាពផលិតរបស់កម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី​ បានលើកឡើងថា៖ “ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។” បន្ថែមពីនេះ ឯកឧត្តមបានបន្ថែមថា តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង។ ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល […]

ក្រុមហ៊ុនGM សម្រេចជ្រើសយកកម្ពុជាជាទីតាំងសម្រាប់ដំណើរការរោងចក្រតំឡើងររថយន្តអាមេរិក

ក្រុមហ៊ុន GM បានជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន សម្រាប់ដំណើរការផ្គុំដំឡើងរថយន្តទំនើបប្រភេទភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado)។ នេះបើយោងតាមពិធីសម្ពោធរថយន្តប្រភេទខាងលើ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសាទរ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ក្នុងការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យមួយនេះ ខណៈឯកឧត្តម ក៏ថ្លែងអំណរគុណចំពោះក្រុមហ៊ុន GM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដែលជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលត្រូវបានជ្រើសរើស និងទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet។ ឯកឧត្តម ក៏បានលើកឡើងនូវយុទ្ធសាស្ត្រចម្បងចំនួនពីរ សម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលយុទ្ធសាស្ត្រទី១៖ ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងទី២៖ សូមឱ្យក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ចូលរួមជំរុញធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការនាំចេញទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។ ឯកឧត្តម បន្តប្តេជ្ញាចិត្តក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន ខណៈឯកឧត្តម រំពឹងថា កម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% គឺជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា។ […]