Comin Khmere៖ វេទិកាអចលនទ្រព្យ និងសំណង់គឺជាវេទិកាដ៏ល្អសម្រាប់ការចែករំលែកចំណេះដឹង

វេទិកាអចលនទ្រព្យនិងសំណង់កាលពីថ្ងៃទី ៣១ ខែ ឧសភាឆ្នាំ២០១៩ ថ្មីៗនេះ ក៏ជាវេទិកាដ៏ល្អសម្រាប់ចែករំលែកចំណេះដឹង នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Comin Khmere ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា។

Comin Asia គឺជាអ្នកឧបត្ថម្ភធំ ឬ gold sponsor នៃវេទិការអចលនទ្រព្យនិងសំណង់លើកទី ៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបឬ EuroCham ។ ក្រុមហ៊ុនជឿជាក់ថា ក្រៅពីការចែករំលែកចំណេះដឹង វេទិកានេះបានផ្តល់នូវឱកាសពិសេសសម្រាប់អ្នកដឹកនាំក្នុងឧស្សាហកម្ម ដើម្បីជួបគ្នាដោយផ្ទាល់ និងបន្តកសាងជាស្ពានតភ្ជាប់រវាងវិស័យសាធារណៈ និងវិស័យឯកជន។

កម្មវិធីនេះ បានទាក់ទាញអ្នកចូលរួមជាង ២០០ នាក់មកពីវិស័យឯកជន និងគណៈប្រតិភូជាង ៤០ នាក់ដែលតំណាងឱ្យក្រសួងនានានៃរដ្ឋាភិបាល ជាមួយនឹងឯកឧត្តមបណ្ឌិត ឆាន់ សូរ្យផល បានថ្លែងសុន្ទរកថាបិទកម្មវិធី និងបានផ្តល់ព័ត៌មានថ្មីៗស្តីពីការបង្កើតឌីជីថលថ្មីរបស់រដ្ឋាភិបាលក្នុងការធ្វើផែនទីរបស់គម្រោងសាងសង់នានា។

ស្របពេលដែលធ្វើការពន្យល់ថាប្រធានបទដែលត្រូវបានពិភាក្សានៅក្នុងវេទិកានេះមានសារៈសំខាន់សម្រាប់វិស័យសំណង់និងអចលនទ្រព្យ លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmere បានមានប្រសាសន៍ថា វេទិកានេះ ក៏ផ្តល់ឱកាសដល់ក្រុមហ៊ុនបង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ ជូនដល់អ្នកមានសិទ្ធិធ្វើការសម្រេចចិត្តដែលមកពីក្រុមហ៊ុនផ្សេងៗ។

លោកបន្តថា៖ «យើងចូលរួមក្នុងកម្មវិធីនេះក្នុងនាមជាសមាជិករបស់ Eurocham ដើម្បីគាំទ្រសកម្មភាពរបស់គាត់នៅក្នុងវិស័យនេះ និងដើម្បីបង្កើតបណ្តាញ និងបង្ហាញនូវសេវាកម្មនិងផលិតផលផ្សេងៗរបស់យើង»។ លោកបន្ថែមទៀតថា «យើងឃើញម្ចាស់ក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍សកម្មភាពអាជីវកម្មរបស់យើង ហើយអ្នកខ្លះ មិនទាន់ដឹងទេ តែចាប់អារម្មណ៍លើផលិតផលយើង»។

លោកថ្លែងថា៖ «ពួកគេ [ក្រុមហ៊ុន] នឹងត្រូវការសេវាដូចជាប្រព័ន្ធមេកានិច និងអគ្គិសនី សេវាប្រព័ន្ធទឹក ប្រពន្ធ័ភ្លើង និងប្រព័ន្ធទប់ស្កាត់អគ្គិសនី។ វេទិកានេះ ផ្តល់ឱ្យយើងនូវឱកាសដើម្បីបង្ហាញពីសេវាកម្មរបស់យើង និងបង្កើតទំនាក់ទំនងសម្រាប់អាជីវកម្មនាពេលអនាគត»។

លោកបានមានប្រសាសន៍ថា៖«យើងគ្របដណ្តប់លើវិស័យជាច្រើនដូចជាលំនៅដ្ឋាន សណ្ឋារគារ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ដែលទាំងអស់នេះ ត្រូវការប្រព័ន្ធសុវត្ថិភាពមេកានិច ប្រព័ន្ធអគ្គិសនី និងប្រពន្ធ័ការពារជីវិត ដែលមានគុណភាពខ្ពស់និងអាចជឿទុកចិត្តបាន»។

ក្រុមហ៊ុន Comin Khmere គឺជាអ្នកផ្តល់សេវាដំណោះស្រាយផ្នែកវិស្វកម្មដែលរួមមាន ការរចនា វិស្វកម្ម ការដំឡើងលទ្ធកម្មនិងការធ្វើតេស្ត និងការផ្តល់សេវាកម្មដូចជា សេវាកម្មថែទាំមេកានិក អេឡិចត្រូនិច និងដំណោះស្រាយបំលាស់ទីមនុស្ស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យ «ហ្លួងម៉ែ» សម្តេចធិបតី […]

Bentley តែងតាំងប្រធានផ្នែកថ្មី ខណៈប្ដេជ្ញាជំរុញសមត្ថភាព AI ក្នុងសំណង់ឌីជីថល

ក្រុមហ៊ុន Bentley Systems បានតែងតាំងលោក Andy Rahden ជាប […]

មន្ទីរពេទ្យ ហ្លួង ម៉ែ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបែបទំនើប

អតីតមជ្ឈមណ្ឌលស្ត្រី ពង្រីកការថែទាំផ្នែកជំងឺមហារីក ជាមួយ […]

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញ-លក់អង្ករ ១ម៉ឺនតោនពីកម្ពុជានាំចេញទៅកាន់ទីផ្សារហ្វីលីពីន

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី […]