កិច្ចសន្យាសាងសង់នៅកម្ពុជា

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនគម្រោងសាងសង់មានការកើនឡើងជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមានជាង ២២ភាគរយ គិតជាទឹកប្រាក់ប្រមាណ ៦,៤ប៊ីលានដុល្លារ នៅក្នុងឆ្នាំ២០១៧។ ស្របជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣.០៥២គម្រោង។ ការវិនិយោគនេះត្រូវបានជំរុញដោយចំនួនវិនិយោគិនចិនលើអាផាតមិន ខុនដូ សណ្ឋាគារ កាស៊ីណូ និងផ្សារទំនើប។ បច្ចុប្បន្ន កម្ពុជាមិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់ ស្តីពីច្បាប់សាងសង់ទេ ប៉ុន្តែបានអនុម័តនូវអនុក្រឹត្យចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការអនុញ្ញាតសាងសង់ ព្រមទាំងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ និងច្បាប់ភូមិបាលឆ្នាំ២០០១។

ក្នុងករណីអវត្តមានបែបនេះ ច្បាប់កម្ពុជាមិនបានចែងពីកិច្ចសន្យាសាងសង់ស្តង់ដារណាមួយនោះទេ ប៉ុន្តែទម្រង់កិច្ចសន្យាដែលត្រូវបានប្រើជាទូទៅគឺកិច្ចសន្យាដែលចុះផ្សាយដោយ FIDIC (សហព័ន្ធប្រឹក្សាវិស្វកម្មអន្តរជាតិ) ICE (ស្ថាប័នវិស្វករស៊ីវិល)។ ទម្រង់កិច្ចសន្យាស្តង់ដារដែលត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយនៅក្នុងឧស្សាហកម្មសំណង់នេះគឺទម្រង់កិច្ចសន្យារបស់ FIDIC។ ដើម្បីឲ្យកិច្ចសន្យាមានអានុភាពចាប់បង្ខំ កិច្ចសន្យាត្រូវតែជាកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងភាគីពីរ ឬច្រើនដែលមាន សមត្ថភាពចុះកិច្ចសន្យា ហើយបំពេញនូវលក្ខខណ្ឌសម្រាប់ការអនុវត្តតាមផ្លូវច្បាប់។ លើសពីនេះទៀត លក្ខខណ្ឌបឋមទាមទារនូវសំណើសុពល និងស្វីការចំពោះសំណើនោះ ជាមួយនិងបំណងបង្កើតកិច្ចព្រមព្រៀង ដែលអាចប្រតិបត្តិបានដោយស្របច្បាប់ មិនមែនមោឃៈនៅក្នុងច្បាប់ គឺជាចំណុចសំខាន់ផ្សេងទៀត ក្នុងការបង្កើតកិច្ចសន្យាដែលមានសុពលភាពស្របតាមច្បាប់។

គម្រោងភាពជាដៃគូរដ្ឋ-ឯកជនអាចមានកិច្ចសន្យាទម្រង់ស្តង់ដារផ្ទាល់ខ្លួន។ ជាធម្មតា កិច្ចសន្យា ទម្រង់ស្តង់ដារនេះរួមបញ្ចូលនូវលក្ខខណ្ឌទូទៅ លក្ខខណ្ឌបន្ថែម យថាប្រភេទ គំនូសប្លង់ បញ្ជីប៉ាន់តម្លៃ ការស្នើសុំជាផ្លូវការ លិខិតទទួល កិច្ចព្រមព្រៀងកិច្ចសន្យា និងឯកសារបន្ថែមទៀតដែលអាចត្រូវបានភ្ជាប់បញ្ចូលទៅក្នុងលិខិតទទួល ឬកិច្ចព្រមព្រៀងកិច្ចសន្យា។ លើសពីនេះទៀត អាចមានកិច្ចសន្យា ការគ្រប់គ្រងដែលត្រូវបានអនុវត្តក្នុងទម្រង់កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងគ្រប់គ្រងសំណង់ ហើយត្រូវ បានប្រតិបត្តិរវាងនិយោជក និងអ្នកម៉ៅការសាងសង់ ដែលក្នុងនោះអ្នកម៉ៅការត្រូវបានជួលឲ្យបញ្ចប់ គម្រោងសាងសង់និងត្រួតពិនិត្យលើដំណើរការទាក់ទងនឹងផ្នែកវិស្វកម្ម លទ្ធកម្ម និងសំណង់នៃគម្រោង។

សម្រាប់ការសាងសង់ មានកិច្ចសន្យាប្រាំប្រភេទដែលអាចត្រូវបានបង្កើតឡើង និងត្រូវបានពន្យល់យ៉ាងសង្ខេបដូចខាងក្រោម៖

(ក) កិច្ចសន្យា Lump Sum អាចហៅថាកិច្ចសន្យា Stipulated Sum គឺជាទម្រង់កិច្ចព្រមព្រៀង មូលដ្ឋានបំផុតមួយរវាងអ្នកម៉ៅការសាងសង់ និងអតិថិជន។ កិច្ចសន្យា Lump Sum ឬ កិច្ចសន្យា Stipulated Sum តម្រូវឲ្យអ្នកម៉ៅការយល់ព្រមផ្តល់សេវាកម្មដែលបានកំណត់សម្រាប់តម្លៃដែលបាន កំណត់ ឬតម្លៃថេរមួយ។ នៅក្នុងកិច្ចសន្យានេះ ម្ចាស់សំណង់ប្រគល់ហានិភ័យទាំងអស់ឲ្យអ្នកម៉ៅការ សាងសង់។

(ខ) កិច្ចសន្យាតម្លៃឯកតា (Unit Price Contract) ដែលក្នុងកិច្ចសន្យានេះ ការងារដែលត្រូវធ្វើ ត្រូវបានបែងចែកជាផ្នែកផ្សេងៗជាទូទៅដោយពាណិជ្ជកម្មសំណង់។ ប្រភេទកិច្ចសន្យានេះគឺផ្អែកទៅលើបរិមាណនៃមុខការដែលបានគិតទុក ដែលត្រូវបានរាប់នៅក្នុងគម្រោងបញ្ចូលជាមួយតម្លៃឯកតារបស់វា។ តម្លៃចុងក្រោយនៃគម្រោងអាស្រ័យលើបរិមាណដែលត្រូវការដើម្បីអនុវត្តការងារ។

(គ) កិច្ចសន្យាតម្លៃបន្ថែម (Cost Plus Contract) ជាកិច្ចព្រមព្រៀងដែលមានជាប់ទាក់ទងនឹង ការយល់ព្រមរបស់អ្នកទិញក្នុងតម្លៃបញ្ចប់សម្រាប់សម្ភារ និងកម្លាំងពលកម្មបន្ថែមលើតម្លៃសម្រាប់ប្រាក់ចំណេញ និងចំណាយផ្សេងៗរបស់អ្នកម៉ៅការ។ ប្រភេទកិច្ចសន្យានេះត្រូវបានអនុគ្រោះ ដែលវិសាលភាពនៃការងារមិនមានភាពច្បាស់លាស់ ឬមិនមានកំណត់បន្ថែមលើប្រភេទកម្លាំងពលកម្ម សម្ភារ និងឧបករណ៍ប្រើប្រាស់ដែលមានលក្ខណៈមិនច្បាស់លាស់។ នៅទីនេះ ប្រាក់ចំណេញរបស់អ្នកម៉ៅការត្រូវបានកំណត់ក្នុងចំនួនថេរ។

(ឃ) កិច្ចសន្យាតម្លៃខ្ពស់អតិបរមា (Guaranteed Maximum Price) ដែលគេស្គាល់ថា ជាកិច្ចសន្យា GMP គឺជាកិច្ចសន្យាតម្លៃដែលអ្នកម៉ៅការទទួលបានចេញចំណាយសម្រាប់ចំណាយជាក់ ស្តែងដែលកើតមានបូកនឹងថ្លៃឈ្នួលថេរមួយរហូតដល់តម្លៃអតិបរមាមួយដែលបានកំណត់។ អ្នកម៉ៅការ ទទួលខុសត្រូវចំពោះថ្លៃចំណាយលើស លុះត្រាតែ GMP ត្រូវបានកើនឡើងតាមរយៈការផ្លាស់ប្តូរការងារ (សម្រាប់តែលទ្ធផលនៃទំហំការងារបន្ថែមពីអតិថិជន មិនមែនថ្លៃចំណាយលើស កំហុសឆ្គង ឬការបញ្ជាលុបចេញនោះទេ)។

(ង) កិច្ចសន្យាគូសប្លង់និងសាងសង់ គឺសមស្របនៅពេលដែលគម្រោងអនុញ្ញាតតាមរបៀបប្រគល់កិច្ចសន្យាទាំងការការគូសប្លង់និងសាងសង់។ កិច្ចសន្យាជាទូទៅគឺត្រូវបានផ្តល់តាមរយៈប្រព័ន្ធរគូសប្លង់ ទើបដេញថ្លៃសាងសង់ជាក្រោយ ដែលម្ចាស់គម្រោង ចាប់ផ្តើមដោយការជួលស្ថាបត្យករ។ នៅពេលដែលស្ថាបត្យករបានបញ្ចប់ដំណាក់កាលគូសប្លង់នោះ គម្រោងនេះត្រូវបានដាក់ឲ្យក្រុមហ៊ុនអ្នកម៉ៅការគ្រប់រូបដែលចង់ចុះកិច្ចសន្យាជាមួយការដេញថ្លៃ។

(ច) កិច្ចសន្យារួមបញ្ចូលការប្រគល់គម្រោង (Integrated Project Delivery Contract – IPD) គឺជានិន្នាការថ្មីចុងក្រោយមួយសំដៅទៅរកវិធីសាស្ត្រសហការគ្នាកាន់តែច្រើនឡើងក្នុងការប្រគល់គម្រោងសាងសង់។ កិច្ចសន្យា IPD មានលក្ខណៈពិសេសដោយវាតម្រូវឲ្យមានការចូលរួមពីម្ចាស់គម្រោង អ្នកគូសប្លង់ អ្នកម៉ៅការ និងអ្នកពាក់ព័ន្ធសំខាន់ៗលើគម្រោងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជួនកាលសូម្បីតែនៅដំណាក់កាលរៀបចំគំនិត។ កិច្ចសន្យាប្រភេទនេះធ្វើឲ្យមានតម្លាភាពក្នុងចំណោម ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់។ លើសពីនេះទៀត ទាំងហានិភ័យនិងរង្វាន់ត្រូវបាន ចែករំលែកគ្នាដោយភាគីដែលមាននៅក្នុងកិច្ចសន្យា IPD។

អំពីអ្នកនិពន្ធ

លោក Sujeet S. Karkala ទីប្រឹក្សាផ្នែកច្បាប់នៅ Sciaroni & Associates។ លោក Sujeet គឺជាមេធាវីជនជាតិឥណ្ឌាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងដែលបានចុះបញ្ជីនៅក្រុមប្រឹក្សា គណៈមេធាវីឥណ្ឌា។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ (LLM) ពីសាកលវិទ្យាល័យ Duke University School of Law រដ្ឋ North Carolina និងទទួលបានសញ្ញាប័ត្របរិញ្ញាបត្រច្បាប់ពី មហាវិទ្យាល័យ Government Law College នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។ ជំនាញរបស់លោក Sujeet រួមមាន ច្បាប់សាជីវកម្ម ការរៀបចំរចនាសម្ព័ន្ធសាជីវកម្ម ពន្ធដារអន្តរជាតិ ព្រមទាំងការរួមបញ្ចូល និងការទិញក្រុមហ៊ុន។ លោកក៏មានបទពិសោធន៍ក្នុងការរៀបចំរចនាសម្ព័ន្ធពន្ធដារ ប្រតិបត្ដិការធនាគារ និងការបណ្តាក់ទុនរួមគ្នា និងមានជំនាញក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនអន្តរជាតិនៅក្នុងការចូល និងប្រតិបត្តិការនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ លោកស្ទាត់ជំនាញខាងភាសាអង់គ្លេសនិងភាសាហ៊ីនឌី។

គម្រោងសាងសង់នានាក៏ត្រូវពិចារណាលើសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ដែលបង្ហាញនូវទម្រង់ស្តង់ដារដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់។ ល័ក្ខខ័ណ្ឌ តម្រូវមានដូចខាងក្រោម៖
(១) ត្រូវទទួលបានលិខិតអនុញ្ញាតសាងសង់ និងការអនុញ្ញាតបើកការដ្ឋានសាងសង់។
(២) ត្រូវទទួលបានវិញ្ញាបនប័ត្រធានារ៉ាប់រងសម្រាប់ការដ្ឋានសាងសង់ពីម្ចាស់សំណង់។
(៣) អាជ្ញាធរគ្រប់ផ្នែកនិងគ្រប់កម្រិតត្រូវសហការនិងត្រួតពិនិត្យមើលលើគ្រប់ការដ្ឋានសាងសង់។

ឯកសារយោង៖
www.fidic.org / www.mlmupc.gov.kh
www.cambodiainvestment.gov.kh/sub-decree-86-on-construction-permit_971219.html
www.sciaroni.zweb99.com/construction-permit-process-in-cambodia-by-sereyrath-kiri

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន រួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មទំនើប និងឆ្លាតវៃ

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ដែលសំដៅដល់ការធានានូវសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា  ជាមួយលោក HAGIWARA Hideki ប្រធានប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ ជំនួបពិភាក្សា​នេះ ភាគីទាំងពីរ បានផ្តោតលើផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន MIDORI និងការពន្យល់លម្អិតបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព ការគ្រប់គ្រងតំបន់ព្រៃឈើ និងគម្រោងសក្ដានុពលផ្សេងៗទៀតសម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី។ នាឱកាសនោះ​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ការគាំទ្រជាបន្តបន្ទាប់លើវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់អាទិភាពលើវិស័យកសិកម្មឆ្លាតវៃមិនត្រឹមតែបង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន។ ឯកឧត្តម​បាន​ធានា​ថា​កសិករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ព្រោះ​ពួកគេ​នឹង​អាច​រក្សា​ប្រតិបត្តិការ​របស់​ពួកគេ​បាន​យ៉ាង​រលូន​សូម្បី​តែ​ក្រោយ​ការ​បញ្ចប់​គម្រោង​ក៏ដោយ។ ​ពាក់នឹងវិស័យកសិកម្មនេះដែរ នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា […]

កម្ពុជា-ជប៉ុន រួមគ្នាបង្កើនឱកាសការងារដល់និសិ្សតកម្ពុជាផ្នែកព័ត៌មានវិទ្យា តាមរយៈការអនុវត្តកម្មវិធី Japanese IT Pathway

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន កំពុងសហការរួមគ្នាជំរុញការអនុវត្តកម្មវិធី Japanese IT Pathway។  កម្មវិធីនេះបង្កើតឡើងដើម្បីជួយនិស្សិតកម្ពុជា ជាពិសេសអ្នកដែលនៅក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល ទទួលបានភាពងាយស្រួលក្នុងការរកការងារធ្វើនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្ដមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានា នៅប្រទេសជប៉ុន កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។ ជំនួបនោះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថលផងដែរ។ គួរបញ្ជាក់ថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើនជាងគេ គឺជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។ របាយការណ៍នេះ បានឱ្យដឹងថា រយៈពេល៥ខែនេះ មានភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២៧.៥៧៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤.៥៦៩.០២៤ដុល្លារ កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ (អានបន្ថែម) ដោយឡែក បើក្រឡេកមើលតួលេខក្នុងខែឧសភាតែមួយ ឃើញថាភ្ញៀវទេស​ចរ​បរទេស​ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភាគច្រើនជាភ្ញៀវទេសចរចិនទៅវិញ ដែលបានជាប់លំដាប់លេខ១, រីឯសហរដ្ឋអាមេរិកបានឈរនៅលំដាប់​លេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។ អ្វីដែលជាការកត់សម្គាល់គឺ ក្នុងរយៈពេល​ ៥ខែ បើគិតចាប់ពីខែមករាដល់​ខែឧសភាវិញ ភ្ញៀវទេសចរអន្តរជាតិដែលទិញ​សំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាប់លេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និង ប្រទេសកូរ៉េខាងត្បូងលេខ៥។ ​​​យ៉ាងណាក៏ដោយ ក្រសួង​ទេសចរណ៍ បាន​ព្យាករណ៍​ថា​ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរបរទេស​​ប្រមាណ ​៧,៥លាននាក់ ​ដែលនឹង​នាំ​ចំណូល​​​ចូល​សេដ្ឋកិច្ចជាតិប្រមាណ​​​ជាង ៥ ពាន់លានដុល្លារ។   - […]

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និង​ទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា​ រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICS)។ ហិរញ្ញប្បទានឥតសំណងខាងលើនេះ គឺសម្រាប់ដំណើរការ គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC ​តាមរយៈការពង្រឹងសមត្ថភាពអង្គភាពCMAC​ ធ្វើទំនើបកម្មសម្ភារបច្ចេកទេស​ ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន​ ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន​ រថយន្តពីរបាំង​ និងរថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់​ជាដើម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Astushi) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ទើបតែបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងឱ្យកម្ពុជាសរុបជាង១០លានដុល្លារអាម៉េរិក សម្រាប់ទិញសម្ភារៈបច្ចេកទេសក្នុងការកម្ចាត់មីន […]

ផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក សាងសង់បាន ៧០% ហើយ

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងខេត្តសៀមរាប ដែលមានផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់តំបន់ទេសចរណ៍កំពង់ភ្លុក ពេលនេះសម្រេចបានប្រមាណ ៧០% ហើយ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ គឺជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូនពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ និងធ្វើជាផ្លូវដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាបឹងទន្លេសាបដ៏ស្រស់ត្រកាល។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន ដែលគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ផ្លូវនេះ ត្រូវបានបែងចែកជាពីរប្រភេទសម្រាប់ការងារសាងសង់, ទី១ គិចចាប់ពីផ្លូវជាតិលេខ៦ ដល់ភូមិតាប្រាក់ ឃុំមានជ័យ ត្រូវបានសាងសង់ជាប្រភេទផ្លូវបេតុង, ទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូខ្លះ និងបេតុងខ្លះ ដោយក្នុងនោះមានសង់ផ្លូវបេតុងប្រវែង ៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រវែង ៩គីឡូម៉ែត្រ គិតចាប់ពីភូមិតាប្រាក់ ទៅដល់ចំណតទូកឃុំកំពង់ភ្លុក។ អាជ្ញាធរខេត្តបានបញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយ នឹងមានគម្រោងសាងសង់ផ្លូវបន្តពីចំណតទូកឃុំកំពង់ភ្លុកទៅសាលាឃុំកំពង់ភ្លុកថែមទៀតផង។ តាមរយៈផ្លូវនេះ […]

គម្រោងសង់ប្រព័ន្ធដោះទឹកតាមបណ្តោយផ្លូវជាតិលេខ៤ សម្រេចបាន ៩៣% ហើយ

គិតមកដល់ពេលបច្ចុប្បន្ន គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធដោះទឹក ដើម្បីបញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៩៣% ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង និង ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។ គោលបំណងសំខាន់នៃការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីតាមដានវឌ្ឍនភាពលើដំណើរការអនុវត្តការងារទាំងទិដ្ឋភាពជារួម និងផ្នែកបច្ចេកទេស ក៏ដូចជាប្រសិទ្ធភាពនៃប្រព័ន្ធ និងពិភាក្សាលើចំណុចបច្ចេកទេសដែលគួរកែសម្រួល ព្រមទាំងពិនិត្យលើភាពអសកម្មមួយចំនួន រួមទាំងផលប៉ះពាល់ផ្សេងៗផងដែរ។ នាឱកាសនោះ ឯកឧត្តម ហ៊ាង វុត្ថា និងឯកឧត្តម ចៅ សុភៈភិបាល បានស្នើឱ្យក្រុមការងារ មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បន្តយកចិត្តទុកដាក់បន្ថែមទៀតទៅលើពេលវេលានៃការអនុវត្តគម្រោង ដើម្បីអាចបញ្ចប់ការងារនេះទៅតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា គម្រោងសាងសង់ដាក់លូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានអនុវត្តសាងសង់ដោយក្រុមហ៊ុន PHNOM PENH PRECAST PLANTS CO., LTD […]