ចិនសម្ពោធ​ផ្លូវដែក​ល្បឿន​លឿន​ទៅ​វៀតណាម ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយអាស៊ាន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសចិនបានសម្ពោធផ្លូវដែក Fangdong ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេដែលតភ្ជាប់ទីក្រុងរបស់ប្រទេសចិននៅតាមព្រំដែនវៀតណាមទៅកាន់បណ្តាញផ្លូវជាតិរបស់វៀតណាម។ ផ្លូវដែក Fangdong ប្រវែង ៤៧ គីឡូម៉ែត្រ ដែលដំណើរការរវាងតំបន់ Fangchenggang និងទៅកាន់តំបន់ Dongxing ភាគអាគ្នេយ៍ប្រទេសចិន បានលេចចេញជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន នេះបើយោងតាមប្រភពពី SCMP កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ តំបន់ Fangchenggang ដែល​មាន​កំពង់ផែ​សមុទ្រ​ធំ​ជាង​គេ​នៅ​ភាគ​ខាង​លិច​ប្រទេស​ចិន មាន​តួនាទី​ជា​ច្រក​ទ្វារ​ទំនាក់ទំនងសេដ្ឋកិច្ចដ៏​សំខាន់​មួយ​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រោះវាជាកន្លែងផ្ទុកនិងផ្ទេរទំនិញដ៏ធំរវាងចិននិងអាស៊ាន។ ផ្លូវដែកដែលមានល្បឿនអតិបរមា ២00 គីឡូម៉ែត្រក្នុងមួយម៉ោង បម្រើទាំងការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ដែលមិនត្រឹមតែផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលាធ្វើដំណើររវាង Fangchenggang និង Dongxing ពីការចំណាយពេលមួយម៉ោងមកត្រឹមតែ ១៩ នាទីប៉ុណ្ណោះ។ មន្ត្រីមកពីសាខាណាននីងនៃក្រុមហ៊ុនផ្លូវដែករដ្ឋចិនបានកត់សម្គាល់ថា “ផ្លូវរថភ្លើងថ្មីនេះមានសារសំខាន់សម្រាប់សម្រួលការធ្វើដំណើរ ជំរុញទេសចរណ៍ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។ ឆ្លងកាត់ការជម្នះលើបញ្ហាប្រឈមភូមិសាស្ត្រ និងបរិស្ថានក្នុងអំឡុងពេលសាងសង់រយៈពេល ៤ ឆ្នាំរបស់ខ្លួន ជាលទ្ធផលផ្លូវដែក […]

អាន​បន្ថែម

វៀតណាមវិនិយោគ $១00លាន ដើម្បីវាយលុកទីផ្សាររថយន្តបំពាក់សេវាកម្មឌីជីថលនៅអាមេរិក

ក្រុមហ៊ុនសាជីវកម្ម FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន $១00 លាន សម្រាប់វាយលុកទីផ្សារបំពាក់សេវាកម្មឌីជីថលលើឧស្សាហកម្មរថយន្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាមួយនឹងការសម្ពោធរោងចក្រ FPT Automotive នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក នេះបើយោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី ១៨ ខែ ធ្នូនេះ។ ក្រុមហ៊ុន FPT Automotive បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មវិស្វកម្មទំនើបដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា Honda, Ford និង VinFast ដែលជាសាជីវកម្មវៀតណាមមួយទៀតកំពុងបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយទទួលស្គាល់ទិដ្ឋភាពវិវត្តន៍ថ្មី២ ដែលរថយន្តទំនើបនាពេលបច្ចុប្បន្ននេះ សុទ្ធតែមានមុខងារជាកុំព្យូទ័រនៅលើកង់តាប្លូ  ក្រុមហ៊ុន FPT មានគោលបំណងបំពេញតម្រូវការការផ្លាស់ប្តូរនេះ ដោយក្រុមហ៊ុនផ្ទាល់មានសមត្ថភាពផ្តល់នូវសេវាកម្មការតភ្ជាប់ប្រព័ន្ធឌីជីថលក្នុងរថយន្តដោយឥតប្រើខ្សែ កម្មវិធីសុវត្ថិភាពពិសេស និងកម្មវិធីកុំព្យូទ័រសម្រាប់បំពាក់លើរថយន្តទំនើបៗផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីតាមដានទិដ្ឋភាពសំខាន់ៗដូចជាម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈក្នុងរថយន្តជាដើម។ ក្រុមហ៊ុន FPT នេះ ជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់វៀតណាម ដែលមានផលបត្រជាច្រើនគ្របដណ្តប់លើការអភិវឌ្ឍន៍កម្មវិធី ការផ្លាស់ប្តូរឌីជីថល និងសេវាទូរគមនាគមន៍ ដែលរាប់ថាជាតួអង្គសំខាន់ក្នុងការជំរុញការច្នៃប្រតិដ្ឋ នៅក្នុងវិស័យឧស្សាហកម្មរថយន្ត។ គិតត្រឹមចុងឆ្នាំ ២០២២ ក្រុមហ៊ុន FPT រកបានប្រាក់ចំណូល ចំនួន $១,៩២ […]

អាន​បន្ថែម

ក្រុមហ៊ុន Apple សម្រេចរើទីតាំងដំឡើង និងផលិត iPad ទៅវៀតណាម

ក្រុមហ៊ុន Apple កំពុងលៃលករំលែកធនធានផលិតកម្មសម្រាប់ផលិត iPad របស់ខ្លួនទៅដំឡើងនៅប្រទេសវៀតណាម នេះបើតាមការរាយការណ៍របស់ Nikkei កាលពីថ្ងៃសុក្រនេះ។​ ក្រុមហ៊ុន Apple កំពុងធ្វើការជាមួយក្រុមហ៊ុន BYD របស់ចិន ដែលជាអ្នកដំឡើងផលិតផល iPad ដ៏សំខាន់ ដើម្បីផ្លាស់ទីធនធានផលិតផលថ្មី (NPI) ទៅកាន់ប្រទេសវៀតណាម ដោយបន្ថែមថា នេះជាលើកដំបូងដែលក្រុមហ៊ុនបានផ្លាស់ប្តូរធនធានផលិត NPI ដែលជាធនធានស្នូលដ៏សំខាន់របស់ខ្លួន ទៅកាន់ប្រទេសវៀតណាមបែបនេះ។ ការផ្ទៀងផ្ទាត់ផ្នែកវិស្វកម្មសម្រាប់ការសាកល្បងផលិតម៉ូដែល iPadថ្មី នឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ហើយម៉ូដែលនេះនឹងមានលក់នៅលើទីផ្សារ នៅពាក់កណ្តាលទីពីរនៃឆ្នាំក្រោយ។ ក្រុមហ៊ុន Apple និង BYD មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារៈព័ត៌មាន Nikkei ទេ។ ថែមពីលើនេះ ក្រុមហ៊ុនធំៗពីរទៀត គឺLuxshare និង Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមនិងសម្ភារៈផលិតដល់ក្រុមហ៊ុន Apple ក៏បានវិនិយោគនៅក្នុងប្រទេសវៀតណាម កាលពីដើមឆ្នាំនេះ ដើម្បីធ្វើពិពិធកម្មផលិតកម្មបន្ថែមទៀត ចេញឆ្ងាយពីប្រទេសចិន៕

អាន​បន្ថែម

បន្ទាប់ពីចិន គឺឥណ្ឌាជា​អ្នកនាំមុខ​គេបង្កើន​ថាមពល​ធ្យូងថ្ម​នៅ​អាស៊ី ខណៈ​ វៀតណាម និងឥណ្ឌូនេស៊ីប្រឹងតាមពីក្រោយ

ដោយមិនរាប់បញ្ចូលប្រទេសចិន ប្រទេសឥណ្ឌា កំពុងនាំមុខគេក្នុងការសាងសង់ស្ថានីយ ថាមពលធ្យូងថ្មថ្មីៗ ដែលមានសមត្ថភាពផលិតថាមពលសរុបដល់ ៣១,៦GW កំពុងដំណើរការនៅទូទាំងអាស៊ី ។​ បន្ទាប់ពីឥណ្ឌា គឺប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដែលជាអ្នកផលិតថាមពលធ្យូងថ្មច្រើនណាស់ដែរ។ បើបូក ស្ថានីយ ថាមពលធ្យូងថ្ម ដែលបច្ចុប្បន្នកំពុងសាងសង់នៅក្នុងតំបន់របស់ប្រទេសទាំងបីនេះចូលគ្នា គឺមានរហូតដល់ ៦៧GW ឯណោះ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នត្រួតពិនិត្យថាមពលសកល (GEM) ចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ ២០២៣។ របាយការណ៍នេះបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ឥណ្ឌា ដែលស្មើនឹង ៨៤% នៃសកម្មភាពសាងសង់សរុបនៅខាងក្រៅប្រទេសចិន ចំពេលមានការធ្លាក់ចុះជាសកលនៃគម្រោងថាមពលធ្យូងថ្មថ្មីៗនៅទូទាំងពិភពលោកក៏ដោយ។ លោក Flora Champenois ប្រធានគម្រោងសម្រាប់កម្មវិធីតាមដានថាមពលធ្យូងថ្មសកលបានគូសបញ្ជាក់ពីនិន្នាការនេះ ដោយកត់សម្គាល់ពីភាពខុសគ្នារបស់ថាមពលធ្យូងថ្ម ដែលជាប្រភពចម្បងមួយក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកថាមពលប្រកបដោយនិរន្តរភាពវិញ។ បច្ចុប្បន្ននិន្នាការការសាងសង់ថាមពលធ្យូងថ្មថ្មី  មានការថយចុះគួរឱ្យកត់សម្គាល់ ដែលនឹងឈានដល់កម្រិតយ៉ាងទាបមួយក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយ។ ស្ថាប័ន GEM រំពឹងថា ការផ្គត់ផ្គង់ធ្យូងថ្មថ្មី នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់ ២ GWចាប់ផ្តើមពីឆ្នាំ ២០២៣ នេះទៅ (មិនរាប់បញ្ចូលប្រទេសចិន) បើធៀបនឹងពេលប៉ុន្មានឆ្នាំមុនតាំងពីឆ្នាំ ២០១៥រៀងមក ការសាងសង់ធ្យូងថ្មប្រចាំឆ្នាំ មានជាមធ្យម ១៥ GW។ […]

អាន​បន្ថែម

ការពង្រីកជាសាកលរបស់ Neta បង្កើនល្បឿនជាមួយនឹងការសម្ពោធរោងចក្រនៅក្រៅប្រទេសដំបូងគេក្នុងប្រទេសថៃ

ក្រុមហ៊ុន Hozon Auto បានចាប់ផ្តើមដំណើរការផលិតកម្មហើយ នៅក្នុងរោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃកាលពីថ្ងៃទី ៣0 ខែវិច្ឆិកា ក្រោមស្លាកយីហោរថយន្តអគ្គិសនី (EV) Neta ។ រោងចក្រផលិតរថយន្តអគ្គិសនីថៃនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២0.000 គ្រឿង គ្រោងនឹងផ្គត់ផ្គង់ក្នុងការដោះស្រាយការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ និងនៅក្នុងទូទាំងតំបន់អាស៊ានទាំងមូល នេះបើយោងតាម សារៈព័ត៌មាន Car News China កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។ ម៉ូដែល Neta V-II ថ្មីរបស់ Hozon Auto នេះ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសថៃ ដោយទទួលបានតំណែងជាម៉ូដែល EV ដែលលក់ដាច់បំផុតទី០២ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៣ ដោយបានលក់អស់ ៩២៩៤ គ្រឿង ខណៈរថយន្តម៉ូដែល BYD Atto ៣ ឈរលេខរៀងលំដាប់ទី០១។ ថ្មីៗនេះ ប្រទេសថៃបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ទីផ្សាររថយន្តអគ្គិសនីចិន […]

អាន​បន្ថែម

រថយន្តប្រភេទអនាគតនិយម Cybertruck របស់មហាសេដ្ឋីអាមេរិកចាប់ផ្តើមដាក់លក់ក្នុងទីផ្សារហើយ

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអេឡុន ម៉ាស់ ម៉ាកសាយបើត្រាក់ (Cybertruck) ដែលជាប្រភេទរថយន្តមានរចនាបថថ្មីបែបអនាគតនិយម (Futuristic) បានចាប់ផ្តើមចែកចាយចូលទៅក្នុងទីផ្សាររថយន្តភីកអាប់លើកដំបូងរបស់ខ្លួន ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកានេះ នៅទីក្រុង Austin នៅរដ្ឋតិចសាស់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣។ ក្នុងតម្លៃលក់ចន្លោះពី ៦០.៩៩០  ដុល្លារ ទៅ ៩៩.៩៩០ ដុល្លារ សម្រាប់រថយន្តម៉ាក Cybertruck  នេះ ដែលមានបីប្រភេទផ្សេងៗគ្នា លោកមហាសេដ្ឋី អេឡុន ម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានអះអាងដោយទំនុកចិត្តថា Cybertruck ផ្តល់នូវ “ផលប្រយោជន៍ក្នុងការប្រើប្រាស់បានច្រើនជាងឡានដឹកទំនិញ” និងមានល្បឿន “លឿនជាងរថយន្តស្ព័រ”ទៅទៀត។ ចំពេលមានការអបអរសាទរពីហ្វូងមនុស្សសាទរនៅក្នុងព្រឹត្តិការណ៍ចែកចាយរថយន្តនេះ លោក អេឡុន ម៉ាស់ បានបើកឡាន Cybertruck ផ្ទាល់ទៅលើឆាក ហើយក្រោយមកបានប្រគល់រថយន្តដល់អតិថិជនដែលមានចំនួនរាប់សិបនាក់។ លើកឡើងពីការរចនាបែបអនាគតនិយមដ៏ប្លែកក្នុងឱកាសនោះ លោក អេឡុន […]

អាន​បន្ថែម

១១៨ប្រទេស ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញ៣ដងនៅឆ្នាំ២០៣០ ខណៈ ចិន និងឥណ្ឌាមិនទាន់ចុះហត្ថលេខា

នៅក្នុងសន្និសីទលើកទី ២៨ នៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា COP28 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ឆ្នាំ២០២៣នេះ មានប្រទេសចំនួន ១១៨ បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនថានឹងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលបីដង នៅឆ្នាំ ២០៣០។ ប្រទេសហត្ថលេខីដែលគួរឱ្យកត់សម្គាល់រួមមាន UAE សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតដែលជាសញ្ញាបញ្ជាក់ពីការរួបរួមគ្នារបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងតួរគី នៅមិនទាន់បានសម្រេចចិត្តចុះហត្ថលេខាចូលរួមក្នុងគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញជាសកលនេះនៅឡើយទេ។ មិនទាន់សម្រេចចិត្តចុះហត្ថលេខា ដោយសារ​ក្នុងឯកសារដែលបញ្ជាក់ពីការប្តេជ្ញានេះ មានរាប់បញ្ចូលការតស៊ូមតិដែលជំរុញឱ្យមានការ បិទរោងចក្រធ្យូងថ្មគោលដៅមួយចំនួន “the phase down of unabated coal power” និងការលុបចោលគម្រោងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីព្រាងឯកសារនេះ ដែលបញ្ចេញដោយសារៈព័ត៌មាន Reuters កាលពីខែមុន។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុនធំៗចំនួន ៥០ ដែលតំណាងឱ្យជាង ៤០% នៃផលិតកម្មប្រេងរបស់ពិភពលោក បានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីការនិកាបូនីយកម្មប្រេង និងឧស្ម័ន (Oil and Gas Decarbonization Covenant, […]

អាន​បន្ថែម

វៀតណាមកំពុងជំរុញឧស្សាហកម្មសំណង់សេរ៉ាមិចឱ្យជាប់ជាផលិតផលកំពូលលើពិភពលោក

ក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យសម្ភារសំណង់របស់វៀតណាម អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានប្រកាសថា ប្រទេសរបស់លោក ទទួលបានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតសម្ភារសំណង់ប្រភេទសេរ៉ាមិចកំពូលទាំង ១០ របស់ពិភពលោក នេះបើគិតពីកម្រិតសមត្ថភាពកម្រិតផលិត និងកម្រិតបច្ចេកវិទ្យា។ តែបើនិយាយពីទំហំទិន្នផលនិងបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារវិញ វៀតណាមឈរឈ្មោះជាប្រទេសនាំមុខគេលើការផលិតក្បឿងសេរ៉ាមិច ដោយដណ្តើមបានតំណែងទី ០៤ លំដាប់ពិភពលោក។ វិវរណៈនេះ គូសបញ្ជាក់អំពីភាពរីកចម្រើនឥតឈប់ឈររបស់វៀតណាមនៅក្នុងវិស័យសម្ភារៈសំណង់ប្រភេទសេរ៉ាមិច​ នេះបើយោងតាមសេចក្តីរាយការណ៍ដោយ vietnam.postsen.com នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣។ ទីផ្សារក្បឿងសេរ៉ាមិចវៀតណាមដែលបច្ចុប្បន្នមានតម្លៃ ៥,១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កំពុងត្រៀមខ្លួនសម្រាប់គន្លងកំណើនពិសេសមួយជាមួយនឹងដំណើរវិវត្តន៍ដ៏ជឿនលឿននៃវិស័យសំណង់និងនគរូបនីយកម្មទាំងក្នុងតំបន់និងសកលលោក។ តាមការព្យាករនៅឆ្នាំ ២០២៨  ទីផ្សារក្បឿងសេរ៉ាមិចវៀតណាម នឹងរីកធំឡើងដល់ ៩,៧៨ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំដ៏រឹងមាំ (CAGR) ១៣,៦៤%។ តួលេខនេះ បញ្ជាក់ពីសក្តានុពលដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យនេះ ដែលដើរតួសឹងតែផ្តាច់មុខសម្រាប់ទីផ្សារតំបន់ ត្បិតមានដៃគូប្រកួតប្រជែងទាប។ ចំណុចប្រសព្វនៃកត្តាជំរុញភាពលេចធ្លោរបស់វៀតណាមក្នុងសម្ភារៈសំណង់ប្រភេទសេរ៉ាមិច៖ គួរកត់សម្គាល់ថាការចំណាយលើការសាងសង់កើនឡើងទាំងក្នុងស្រុក និងសមត្ថភាពផ្គត់ផ្គង់តម្រូវការទាំងថ្នាក់តំបន់និងទីផ្សារសកល ជាកត្តាជំរុញចម្បងដែលដឹកនាំទីផ្សារក្បឿងសេរ៉ាមិចឆ្ពោះទៅរកការរីកចម្រើនដែលមិនធ្លាប់មានពីមុនមក។ ម្យ៉ាងទៀត កត្តាគុណផលផលិតក៏ជាចលនករជោគជ័យដ៏សំខាន់មួយដែរ នោះគឺការបញ្ចូលជាយុទ្ធសាស្ត្រនៃបច្ចេកវិជ្ជាទំនើបដោយអាជីវកម្មផលិតក្បឿងសេរ៉ាមិចវៀតណាម បូករួមជាមួយនឹងប្រសិទ្ធភាពចំណាយ។ ជាងនេះទៅទៀត សន្ទុះនៃឧស្សាហកម្មនេះត្រូវបានទ្រទ្រង់ដោយយុទ្ធសាស្ត្រនៃការលាយបញ្ចូលគ្នានូវលក្ខណៈឌីសាញផលិតផលតាមបែបប្រពៃណីវៀតណាម […]

អាន​បន្ថែម

iSpace ចាប់ផ្តើមដំណាក់កាលសាកល្បងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន ជិតដល់ចំណុចសំខាន់ក្នុងមហិច្ឆតាអវកាសរបស់ចិន

ក្រុមហ៊ុនអវកាសឯកជនឈានមុខគេរបស់ប្រទេសចិន គឺក្រុមហ៊ុន Beijing Interstellar Glory Space Technology Ltd. ដែលត្រូវបានគេស្គាល់ជាទូទៅថា iSpace បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបានបាញ់បង្ហោះ និងបានចុះចតដោយជោគជ័យ និងដោយសុវត្ថិភាពនូវការធ្វើតេស្តបង្ហោះយានសាកល្បងមួយដែលមានឈ្មោះថា Hyperbola-2Y single-stage hopper នៅ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ប្រទេសចិនក្នុងការអភិវឌ្ឍរ៉ុក្កែតដែលមានសមត្ថភាពដឹកទម្ងន់មធ្យម (គឺជាប្រភេទរ៉ុក្កែត medium-lift rocket ដែលមានទ្រទម្ងន់បានចន្លោះពី ២០០០ ទៅ ២០ ០០០ គីឡូក្រាម) ដែលអាចប្រើឡើងវិញបាននៅឆ្នាំ ២០២៥ យោងតាមសារៈព័ត៌មាន Space News នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ ដំណាក់កាលផ្ទៀងផ្ទាត់ដោយជោគជ័យនៃការសាកល្បងយាន iSpace នេះ បានបង្ហាញពីភាពអស្ចារ្យរបស់វា នៅពេលដែលវាបានឡើងដល់កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១៧៨ ម៉ែត្រក្នុងអំឡុងពេលហោះហើររយៈពេល ៥១ វិនាទី។ គោលដៅនៃការសាកល្បងនេះមួយទៀត គឺការធ្វើតេស្តសមត្ថភាពចុះថត ដែលជារឿងមួយដ៏លំបាកធ្វើសម្រាប់ការចុះចតរបស់ក្បាលរ៉ុក្កែតផ្សេងៗទៀត ប៉ុន្តែសម្រាប់យាន ispace នេះ […]

អាន​បន្ថែម

WWF ព្រមាន៖ ខ្សាច់​ទន្លេ​មេគង្គក្នុងប្រទេសវៀតណាម​ អាចនឹងអស់​នៅឆ្នាំ២០៣៥

មូលនិធិសត្វព្រៃពិភពលោក (World Wildlife Foundation-WWF) បានព្រមានថា ខ្សាច់នៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាមអាចនឹងអស់នៅឆ្នាំ២០៣៥ ជាមួយនឹងផលប៉ះពាល់និងមហន្តរាយជាច្រើនលើប្រព័ន្ធអេកូឡូស៊ី ដោយសារការរួមបញ្ចូលគ្នានៃតម្រូវការដ៏ធំនៅក្នុងវិស័យសំណង់របស់ប្រទេស និងការដំឡើងទំនប់វារីអគ្គិសនីផងដែរ។ បើតាមរបាយការណ៍របស់អង្គការ WWFបានង្ហាញថា ការប្រើប្រាស់ខ្សាច់នៅក្នុងតំបន់រយៈពេលបីឆ្នាំកន្លងមកនេះ ដីសណ្ដទន្លេមេគង្គបានគ្របដណ្តប់លើផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ជាង ៤លានហិចតា ដែលមានប្រជាជនរស់នៅប្រមាណ ១៨លាននាក់ ព្រមជាមួយនិងប្រព័ន្ធអេកូឡូស៊ីចម្រុះដូចជា ត្រីមានដល់ទៅជាង ៤៥០ ប្រភេទផងដែរ។ រីឯនៅតាមតំបន់ដីសើមចម្រុះគេឃើញមានខ្សាច់ចាប់ពី ៣៥ ទៅ ៥៥ លានម៉ែត្រគូប ដែលជារៀងរាល់ឆ្នាំត្រូវបានគេប្រើប្រាស់សម្រាប់ឧស្សាហកម្មសំណង់ ទោះបីជាការនាំចេញត្រូវបានហាមឃាត់តាំងឆ្នាំ២០១៧ ក៏ដោយ។ ម្យ៉ាងទៀត ប្រទេសវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះមានគម្រោងផ្លូវហាយវេចំនួនបួននៅក្នុងតំបន់នេះដែលនឹងត្រូវការខ្សាច់រហូតដល់ទៅ ៦០លានតោន។ . ទោះជាយ៉ាងនេះក្តី ចំនួនសរុបទាំងនេះនៅមិនទាន់បានរាប់បញ្ចូលនូវបរិមាណខ្សាច់ដ៏ច្រើនដែលត្រូវបានបូកយក ដោយសកម្មភាពរួមមានការជីកយករ៉ែខ្សាច់ខុសច្បាប់ ឬក្រុមហ៊ុនដែលបានបូមខ្សាច់លើសបរិមាណដែលបានកំណត់ក្នុងអាជ្ញាបណ្ណផ្សេងទៀតផង។ ជាមួយគ្នានេះដែរ WWF ក៏បានបង្ហាញពីផលប៉ះពាល់ភ្លាមៗ ដែលបង្កឱ្យមានការបាក់ច្រាំងទន្លេនៅតាមទីតាំងជាង ៨០០កន្លែង និងបានបណ្តាលឱ្យលំនៅឋានជាច្រើនដួលរលំចូលទៅក្នុងទន្លេ៕

អាន​បន្ថែម