ព័ត៌មានអន្តរជាតិ
លទ្ធផលកិច្ចប្រជុំកំពូលប្រធានាធិបតីចូបៃដិននិងស៊ីជីងពីង សន្យាសុខដុមនីយកម្មសេដ្ឋកិច្ចសកលឡើងវិញ
នៅក្នុងជំនួបទល់មុខគ្នាជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅជិតទីក្រុង San Francisco ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំងពីរក្នុងរយៈពេលមួយឆ្នាំ ដែលលទ្ធផលនៃជំនួបនេះអាចនឹងនាំមកនូវផលប៉ះពាល់យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតឹងតែងដោយវិបត្តិធំៗជាពិសេសសង្គ្រាមពាណិជ្ជកម្មនិងនយោបាយ។ លោក បៃដិន បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលថា “យើងត្រូវតែធានាថាការប្រកួតប្រជែងគ្នា នឹងមិនក្លាយជាជម្លោះ។ បញ្ហាប្រឈមសកលដ៏សំខាន់ដែលយើងប្រឈមមុខ ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិមិត្ត ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង”។ លោក ស៊ី បានឆ្លើយតបថា “សម្រាប់ប្រទេសធំៗទាំងពីរដូចជាចិន និងសហរដ្ឋអាមេរិកនេះ ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជាជម្រើសទេ។ ផែនដីនេះ មានទំហំធំល្មមសម្រាប់ប្រទេសទាំងពីរសម្រេចជោគជ័យជាមួយគ្នា។” ជាលទ្ធផល កិច្ចប្រជុំកំពូលនេះ បានដោះស្រាយបញ្ហាសំខាន់ៗដូចជាការទប់ស្កាត់ការចរាចរសារធាតុ fentanyl ការធានានូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃបញ្ញាសិប្បនិម្មិត និងការដោះស្រាយការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិនជាដើម។ ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លទ្ធផលនៃកិច្ចប្រជុំនេះ បង្ហាញសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយកិច្ចព្រមព្រៀង និងសមិទ្ធផលសំខាន់ៗមួយចំនួនខាងក្រោម៖ ១. ការកែលម្អទំនាក់ទំនងចិន-អាមេរិក៖ កាលពីសប្តាហ៍មុននេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហានៃការប្រព្រឹត្តិមិនស្មើភាពគ្នាចំពោះធុរកិច្ចបរទេស […]
អានបន្ថែមជំនួសឱ្យគម្រោងជីកព្រែកភ្ជាប់សមុទ្រ ថៃចំណាយ ២៧ពាន់លានដុល្លារសាងសង់ស្ពានអាកាសភ្ជាប់សមុទ្រពីរ
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងវិនិយោគទឹកប្រាក់ ២៧ពាន់លានដុល្លារ ដើម្បីបើកដំណើរការឡើងវិញនូវផែនការឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានអាកាសភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិចទៅមហាសមុទ្រឥណ្ឌាចម្ងាយ ១០០គីឡូម៉ែត្រ ត្រង់តំបន់ក្រា ( Kra Isthmus) ។ ជំនួសឱ្យផែនការព្រែកជីកក្រា (kra canal) ដែលភ្ជាប់សមុទ្រទាំងពីរពីខាងកើតទៅខាងលិចប្រទេសថៃ ផែនការដ៏ធំមួយនេះត្រូវបានស្នើឡើងកាលពីបីឆ្នាំមុន(២០២០) ដោយផ្តោតលើការសាងសង់ស្ពានអាកាសសម្រាប់ដឹកទំនិញតាមផ្លូវដែកផងនិងសម្រាប់យានយន្តផង ព្រមទាំងផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរសម្រាប់លើកដាក់ទំនិញពីសមុទ្រនៅត្រើយម្ខាងទៅសមុទ្រនៅត្រើយម្ខាងទៀត។ នៅពេលសាងសង់រួច ស្ពានលើដីគោកដ៏មហិមានេះ នឹងក្លាយជាកំពង់ផែយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃនិងតំបន់អាស៊ីទាំងមូល ពីព្រោះថា ការដឹកជញ្ជូនទំនិញផ្លូវទឹកដែលពីមុនមកធ្លាប់តែត្រូវធ្វើដំណើរតាមផ្លូវវាងរាប់សិបគីឡូម៉ែត្រ កាត់តាមប្រទេសសិង្ហបុរីនិងច្រកម៉ាឡាការបស់ម៉ាឡេស៊ី ដើម្បីឆ្លងទៅមហាសមុទ្រឥណ្ឌា នឹងប្រែមកជាមានផ្លូវកាត់ដ៏ជិតបង្កើយ គឺកាត់តាមតំបន់ Kra Isthmus របស់ថៃវិញ។ យោងតាមរបាយការណ៍របស់ Bangkok Post នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃដែលទើបឡើងកាន់តំណែងថ្មីបានបញ្ជាឱ្យក្រសួងដឹកជញ្ជូនពន្លឿនបន្តអនុវត្តគម្រោងដ៏ធំមួយនេះឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រីថ្មីបានណែនាំក្រសួងដឹកជញ្ជូនឱ្យពន្លឿនគម្រោងនេះដែលបានសិក្សាពីរដ្ឋាភិបាលមុនដោយប្រែក្លាយវាទៅជាគម្រោងធំមួយដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច»។ លោកនាយករដ្ឋមន្ត្រី ស្រេត ថា បានបញ្ជាក់បន្ថែមថា ស្ពានអាកាសនេះនឹងក្លាយជា ស្ពានភ្ជាប់ដ៏សំខាន់សម្រាប់សម្រួលប្រព័ន្ធពស្តុភារនិងប្រព័ន្ធដឹកជញ្ជូនទំនិញរវាងប្រទេសទាំងឡាយនៅជុំវិញតំបន់អាស៊ី ឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្វ្រិក”។ ប្រសិនបើគម្រោងនេះសាងសង់រួចរាល់តាមការគ្រោងទុកនៅឆ្នាំ២០៣០ ដំណាក់កាលដំបូង ស្ពានអាកាសដ៏សម្បើមនេះ នឹងអាចទទួលផ្ទុកកុងតឺន័របានរហូតដល់ […]
អានបន្ថែមHyundai បន្ថែមទុន $១,៥ ពាន់លាន សង់រោងចក្រផលិតរថយន្តអគ្គិសនីឈានមុខគេផ្តោតលើអព្យាក្រឹតកាបូន នៅកូរ៉េខាងត្បូង
ក្រុមហ៊ុន Hyundai បានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដ៏ទំនើបមួយតម្លៃ ១,៥ ពាន់លានដុល្លារ នៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង ដែលនឹងក្លាយជារោងចក្រផលិតថ្មីដំបូងរបស់ Hyundai នៅក្នុងប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីបានចំណាយពេលអស់ជិតបីទសវត្សរ៍មកហើយក្នុងការផលិតនៅក្រៅស្រុក នេះបើយោងតាមសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងចាប់ដំណើរការនៅចុងឆ្នាំ ២០២៣នេះ ហើយនៅពេលសាងសង់រួចក្រុមហ៊ុន Hyundai នឹងមានសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីបានចំនួន ២០០.០០០ គ្រឿងក្នុងមួយឆ្នាំ។ ពីរសែនគ្រឿងក្នុងមួយឆ្នាំ គឺជាតួលេខមួយដែលបង្ហាញថា ក្នុងរវាងតែប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះសេដ្ឋកិច្ចពិភពលោកនឹងប្រែប្រួលខ្លាំង បើពិចារណាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ព្រោះនេះជាកំណើនតម្រូវការខ្ពស់បំផុតមួយ ដែលបញ្ជាក់ថាប្រជាជនវណ្ណៈកណ្តាល (middle class) នឹងកើនឡើង ដែលត្រូវការរថយន្តទំនើបប្រើប្រាស់។ សម្រាប់ការផលិតថ្មីនេះ Hyundai បានជ្រើសយកទីតាំងនៅតំបន់អ៊ូលសាន ( Ulsan ) លើផ្ទៃដីទំហំ ៥៥០.០០០ម៉ែត្រការ៉េ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការបំពាក់បរិក្ខារផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រភពថាមពលស្អាតដើម្បីដំណើរការសង្វាក់ផលិតកម្មថែមទៀតផង។ ក្រុមហ៊ុន Hyundai មានគោលបំណងដើម្បីសម្រេចបាននូវឋានៈជាក្រុមហ៊ុនមានអព្យាក្រឹតកាបូន ដោយប្រើប្រាស់បច្ចេកទេសសំណង់មានការបំភាយ “កាបូនទាប” […]
អានបន្ថែមទីក្រុងហាណូយបើកការដ្ឋានសង់ទីក្រុងឆ្លាតវៃ និងអគារកម្ពស់ ១០៨ជាន់ ខ្ពស់ជាងអគារនៅម៉ាឡេស៊ីនិងតៃវ៉ាន់
ទីក្រុងហាណូយបានចាប់ផ្តើមដំណើរការសាងសង់ទីក្រុងឆ្លាតវៃ កាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២៧២ហិចតា ដោយវិនិយោគថវិកាចំនួន ៤,២ពាន់លានដុល្លារអាមេរិក។ ចំណុចស្នូលនៃទីក្រុងឆ្លាតវៃថ្មីនេះ គឺការសាងសង់អគារ Phuong Trach Tower ដែលជាអគារហិរញ្ញវត្ថុខ្ពស់ជាងគេនៅវៀតណាមកម្ពស់ ១០៨ជាន់ គឺខ្ពស់ជាងអគារភ្លោះ Twin Tower របស់ម៉ាឡេស៊ី (៨៨ ជាន់) និងអគារ Taipei 101 របស់តៃវ៉ាន់ (១០១ជាន់)ទៅទៀត នេះបើយោងតាមសារៈព័ត៌មាន Tuoitre News កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងនេះត្រូវបានរៀបចំឡើងដោយសហការគ្នារវាងក្រុមហ៊ុន BRG Group របស់វៀតណាម និងសាជីវកម្ម Sumitomo របស់ជប៉ុន ក្នុងទិសដៅប្រែក្លាយទេសភាពភាគខាងជើងរដ្ឋធានីហាណូយទៅជាទីក្រុងទំនើបនិងឆ្លាតវៃដំបូងគេនៅអាស៊ាន ខណៈដែលប្រទេសអាស៊ានភាគច្រើនបានត្រឹមស្រមៃចង់បានទីឆ្លាតវៃនេះនៅឡើយ។ ពិធីបើកចុះបឋមសិលាបើកដំណើរការសាងសង់ ក្រោមអធិបតីភាពរបស់អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Duong Duc Tuan បានបង្ហាញពីកម្មវត្ថុនៃការផ្តួចផ្តើមគំនិតនេះថា “គម្រោងទីក្រុងឆ្លាតវៃនៅភាគខាងជើងទីក្រុងហាណូយ នឹងក្លាយជាដំណើរត្រួសត្រាយផ្លូវមុនគេនៅអាស៊ាន ក្នុងការផ្តល់ដំណោះស្រាយឆ្លាតវៃលើវិស័យថាមពល ការដឹកជញ្ជូន ការរស់នៅ ការគ្រប់គ្រង […]
អានបន្ថែមគម្រោងត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយបញ្ញាសិប្បនិម្មិត ( AI ) ឈ្នះពានរង្វាន់ 2023 Enactus Brazil និង Bentley Systems iTwin4Good Challenge
អង្គការ Enactus Brazil ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ បានរួមសហការជាមួយក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសអ្នកឈ្នះ ការប្រកួតកម្មវិធី iTwin4Good Challenge ឆ្នាំ 2023 ដែលជាការប្រកួតប្រជែងមួយរៀបចំឡើង ដើម្បីឱ្យនិស្សិតដាក់រួមបញ្ចូលគ្នានូវជំនាញអភិវឌ្ឍន៍កម្មវិធីរបស់ពួកគេ និងចំណង់ចំណូលចិត្តចំពោះសកម្មភាពសង្គម ដើម្បីដោះស្រាយបញ្ហានៅក្នុង សហគមន៍របស់គេដោយប្រើបច្ចេកវិទ្យាឌីជីថលភ្លោះ។ ក្រុម “All In” មកពី វិទ្យាស្ថានសហព័ន្ធនៃរដ្ឋ Espírito Santo Vitória បានឈ្នះពានរង្វាន់នៃកម្មវិធីនេះ តាមរយៈ គម្រោង” ត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយប្រើបច្ចេកវិទ្យា AI” របស់ខ្លួន។ សមាជិកក្រុមនិស្សិតឈ្នះពាននេះ រួមមានឈ្មោះ៖ Lucas Pessanha, Deivid Braian និង Luiz Felipe Muniz។ កម្មវិធី iTwin របស់ក្រុមនិស្សិត “ All In” ប្រើប្រាស់ថាមពលនៃកាមេរ៉ាឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត ដើម្បីតាមដានសកម្មភាពប្រើប្រាស់បន្ទប់បរិច្ចាគឈាម វាយតម្លៃតម្រូវការឈាម និងគ្រប់គ្រងកម្រិតស្តុកឈាម។ […]
អានបន្ថែមក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង
កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព្យសកម្មក្នុងសហគ្រាសជាគូគ្នា ជាមួយនឹងកម្មវិធីគ្រប់គ្រងភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធ និងការគ្រប់គ្រងភាពជឿជាក់ (Structural Integrity and Reliability Management) ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានចេញសេចក្តីប្រកាសថា ក្រុមហ៊ុន bp បានជ្រើសយកកម្មវិធីសូហ្វវ៊ែរឈ្មោះ AssetWise Asset Lifecycle Information Management (ALIM) និងកម្មវិធី AssetWise Reliability (AR) ដែលជាផ្នែកមួយនៃ Bentley Infrastructure Cloud របស់ក្រុមហ៊ុន Bentley យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មាន និងប្រតិបត្តិការសម្រាប់គម្រោងវិស្វកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនកាលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអ៊ិចតុន សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន bp បានជ្រើសរើសប្រើដំណោះស្រាយ AssetWise ALIM របស់ក្រុមហ៊ុន Bentley ជាឃ្លាំងព័ត៌មានកណ្តាល (CIS) ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ និងដើម្បីរក្សាព័ត៌មានសម្រាប់គម្រោង […]
អានបន្ថែមស្ត្រីហ្សេរីយ៉ាម្នាក់ ច្នៃសំបកកង់យានយន្តទៅជាផលិតផលសំណង់ប្រកបដោយនិរន្តរភាព
នៅក្នុងទីក្រុង Lagos ដ៏មមាញឹកនៃប្រទេសនីហ្សេរីយ៉ា សហគ្រិនស្ត្រីដ៏មានចក្ខុវិស័យម្នាក់ ឈ្មោះ អ៊ីហ្វេដូឡាប់ប៉ូ រ៉ាន់សេវ៉ៃ (Ifedolapo Runsewe) កំពុងធ្វើបដិវត្តវិធីដែលពិភពលោក ដោះស្រាយជាមួយកាកសំណល់សំបកកង់យានយន្ត។ លោកស្រី Runsewe បានបង្កើនក្រុមហ៊ុនច្នៃសំបកកង់មួយដែលមានឈ្មោះថា Free Recycle ដែលមានបេសកកម្មមិនត្រឹមតែដោះស្រាយបញ្ហាបរិស្ថានដែលបង្កឡើងដោយសំបកកង់ដែលត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលិតផលដ៏មានតម្លៃសម្រាប់យកមមកប្រើប្រាស់ក្នុងវិស័យសំណង់បានផងដែរ។ រោងចក្រ Free Recycle របស់លោកស្រី ដំណើរការបំប្លែងសំបកកង់បានជាង ១០០០ គ្រឿងជារៀងរាល់ថ្ងៃ ដោយផ្តល់ការងារដល់បុគ្គលជាង ១០០ នាក់ នេះបើយោងតាមបទសម្ភាសន៍របស់គាត់ជាមួយសារៈព័ត៌មាន Business Insider Africa ចុះផ្សាយកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នៅពេលនិយាយអំពីប្រវត្តិបង្កើតក្រុមហ៊ុន Free Recycle នេះឡើង លោកស្រីបានរំលឹកដល់គ្រាមួយនៅពេលដែលលោកស្រីកំពុងសំឡឹងមើលគំនរសំបកកង់ដែលមានគ្រោះថ្នាក់នៅឯកន្លែងចាក់សំរាម ស្រាប់តែលោកស្រីផុសគំនិតចង់បំប្លែងវាទៅជារបស់អ្វីម្យ៉ាងដែលមានប្រយោជន៍សម្រាប់បរិស្ថាន និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចវិញ។ ដោយទទួលស្គាល់ពីផលប៉ះពាល់បរិស្ថាន អ្នកស្រីបានចាប់ផ្តើមបេសកកម្មបំប្លែងសំបកកង់ដែលគេបោះចោលទាំងនេះទៅជាកម្រាលជ័រកៅស៊ូ ដែលជាសម្ភារៈដែលអាចប្រើបានសម្រាប់ កន្លែងលេងកីឡា កម្រាលផ្លូវដើរក្នុងបរិវេណទីធ្លារសាធារណៈ បរិក្ខារកីឡដ្ឋាន និងការរចនាទេសភាពសួនច្បារ។ យោងតាមលោកស្រី Runsewe “កម្រាលជ័រកៅស៊ូ (ដែលផលិតចេញពីសំបកកង់)នេះ […]
អានបន្ថែមចិនគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ សង់ផ្លូវដែកប្រវែង១៥០០គ.មនៅវៀតណាម
CCCC ជាក្រុមហ៊ុនសំណង់យក្សរបស់ចិន ដែលគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវដែកខាងជើង-ខាងត្បូង មានប្រវែង ១.៥០០គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម។ នេះបើយោងតាមចុះផ្សាយរបស់ VN express អំពីជំនួបមួយរវាង លោក Bai Yinzhan នាយកក្រុមហ៊ុន China Harbor Engineering Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិស្វកម្មពហុជាតិ និងសំណង់យក្ស CCCC ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ គម្រោងផ្លូវដែកខាងជើង-ខាងត្បូងនេះ មានប្រវែង ១.៥០០គីឡូម៉ែត្រ ដែលនឹងរត់ពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវដែកមួយខ្សែនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសវៀតណាម ព្រោះវាជា “ឆ្អឹងខ្នង” ដែលនឹងតភ្ជាប់ផ្លូវរថភ្លើងក្នុងទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងព្រំដែនអន្តរជាតិ។ ក្រុមហ៊ុន(CCCC) បញ្ជាក់ទៀតថា គម្រោងដ៏ធំមួយនេះនឹងត្រូវចំណាយអស់ប្រមាណ ៦០ពាន់លានដុល្លារ […]
អានបន្ថែមហេតុអ្វីប្រទេសអាស៊ានទាំងនេះប្រឹងពង្រីក និងសង់អាកាសយានដ្ឋានថ្មីៗច្រើនយ៉ាងនេះ?
ជើងមេឃនៃតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងដំណាក់កាលរបត់ផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលប្រទេសអាស៊ានតូចៗតែសម្បូរមនុស្សរស់នៅទាំងនេះ កំពុងចាប់ផ្តើមពង្រីកព្រលានយន្តហោះរបស់ខ្លួនក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយសារព័ត៌មាន Nikkei ថា សមត្ថភាពអ្នកដំណើរសរុបប្រចាំឆ្នាំនៅអាកាសយានដ្ឋានតាមរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន ៦៥៣លាននាក់នៅឆ្នាំ ២០៣០។ តួលេខនេះ គឺកើនឡើងជិតទ្វេដងបើធៀបនឹងអ្នកដំណើរចំនួន ៣៣៦លាននាក់ដែលបានកត់ត្រាក្នុងខែមករា ឆ្នាំ ២០២៣។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យប្រទេសអាស៊ានទាំង៧នេះ ខិតខំពង្រីក កែលម្អ និងសាងសង់ស្ថានីយអាកាសចរណ៍ថ្មីៗ និងធំសម្បើមច្រើនជាងមុនយ៉ាងនេះ? សង្ខេបគម្រោងសាងសង់និងពង្រីកអាកាសយានដ្ឋានអាស៊ីអាគ្នេយ៍ ប្រទេសថៃ៖ គំនិតផ្តួចផ្តើមពង្រីកមូលដ្ឋាននៅអាកាសយានដ្ឋានសុវណ្ណភូមិ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ នៅពេលពង្រីករួច ចំណតយន្តហោះថ្មីនេះ អាចផ្ទុកយន្តហោះបានរហូតដល់ទៅ ២៨គ្រឿង និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពរួមរបស់អាកាសយានដ្ឋានសុវណ្ណភូមិទាំងមូល នឹងកើនឡើង ៣០% ពោលគឺនឹងអាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ជារៀងរាល់ឆ្នាំ។ អាកាសយានដ្ឋាននេះ គ្រោងនឹងសាងសង់ស្ថានីយចតយន្តហោះទីពីរ និងផ្លូវរត់ថែមមួយទៀតនៅឆ្នាំ ២០៣០ និងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់ ១៥០លាននាក់។ រដ្ឋាភិបាលថៃក៏គ្រោងនឹងពង្រីកអាកាសយានដ្ឋានពីរបន្ថែមទៀតគឺអាកាសយានដ្ឋានអន្តរជាតិដុនមឿងក្បែរទីក្រុងបាងកក និងអាកាសយានដ្ឋានអ៊ូតាប៉ាវ ដែលស្ថិតនៅភាគអាគ្នេយ៍នៃរាជធានី។ សមត្ថភាពសរុបនៃអាកាសយានដ្ឋានទាំងបីនៅក្នុងតំបន់ទីក្រុងថៃ នឹងកើនឡើងដល់ ២០០លាននាក់នៅឆ្នាំ ២០៣០។ វៀតណាម៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (Long Thanh) ត្រូវបានគេព្យាករថាស្ថិតក្នុងចំណោមជាអាកាសយានដ្ឋានដែលមានតម្លៃខ្ពស់លំដាប់ […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសស្ថាបនិកកិត្តិយសសម្រាប់កម្មវិធីពានរង្វាន់ឌីជីថលហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ២០២៣
ក្នុងព្រឹត្តិការណ៍នៃកម្មវិធី 2023 Going Digital Awards in Infrastructure ក្រុមហ៊ុន Bentley Systems បានប្រកាសបង្ហាញស្ថាបនិកកិត្តិយសសម្រាប់ព្រឹត្តិការណ៍ឆ្នាំ 2023 ដោយមានគម្រោងចំនួន 15 ត្រូវបានទទួលស្គាល់ជាស្ថាបនិកកិត្តិយស ក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី 12 ខែតុលា ឆ្នាំ2023។ ជាមួយនឹងការបញ្ចូលពីនាយកប្រតិបត្តិក្រុមហ៊ុនជាន់ខ្ពស់ លោក Greg Bentley និងលោក Keith Bentley បានជ្រើសរើសចេញពីគម្រោងដ៏គួរឱ្យទាក់ទាញចំនួនជាង 300 ដែលបានជ្រើសរើសចេញពីក្រុមហ៊ុន នៅក្នុងកម្មវិធី 2023 Going Digital Awards in Infrastructure ។ តាមរយៈវីដេអូបទបង្ហាញដោយលោក Greg Bentley លោក Keith Bentley Katriona Lord-Levins ប្រធាន CSO របស់ Bentley, និងលោក Rodrigo Fernandes នាយក ES(D)G […]
អានបន្ថែម