ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ 2023 របស់ Bentley System បង្ហាញពីការចាប់ផ្តើមហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត
បច្ចេកវិទ្យារបស់ Bentley Infrastructure Cloud Compounds គឺជាតម្លៃនៃទិន្នន័យវិស្វកម្ម ដែលសមត្ថភាពរបស់ iTwin ត្រូវបានបន្ថែមទៅក្នុង Bentley Open Application នៅក្នុងសន្និសីទ Year in Infrastructure របស់ក្រុមហ៊ុន Bentley Systems បានពណ៌នាឆ្នាំ 2023 ថា នេះជា “ឆ្នាំចាប់ផ្តើម សម្រាប់ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត”។ ដោយលើកឡើងពីគម្រោងរបស់អ្នកប្រើប្រាស់ លោក Greg Bentley ជានាយកប្រតិបត្តិ របស់ Bentley System បានគូសបញ្ជាក់ពីរបៀបដែលអ្នកអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើគម្លាតសមត្ថភាពធនធានវិស្វកម្ម តាមរយៈយុទ្ធសាស្ត្រ “ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត”។ នៅពេលសួរថា ធ្វើយ៉ាងដើម្បីសន្សំសំចៃពេលវេលាសម្រាប់ការងារវិស្វកម្មតាមរយៈ ឌីជីថលឈានមុខ? ចម្លើយត្រូវបានបង្ហាញតាមរយៈការបង្ហាញលទ្ធផលក្នុងកម្មវិធីប្រកួតប្រជែង Going Digital Awards ដោយបានបង្ហាញក្នុងរបាយរាយការណ៍ជារួមថា ចំនួន 18% ជាមធ្យម គឺបានសន្សំចេញពីការប្រើប្រាស់ឌីជីថលឈានមុខ។ នេះបើតាមការលើកឡើងរបស់លោកក្នុងព្រឹត្តិការណ៍ YII 2023 ដែលរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី 12 ខែតុលា […]
អានបន្ថែមវៀតណាមពង្រីកទីផ្សាររថយន្ត ដោយចំណាយ $៤០០លាន បង្កើតរោងចក្រនៅឥណ្ឌា និងឥណ្ឌូនេស៊ី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast កំពុងត្រៀមលក្ខណៈសម្រាប់ការពង្រីកទីផ្សារដ៏ធំ ដោយមានផែនការបង្កើតរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ការផ្លាស់ប្តូរដ៏មានមហិច្ឆតានេះ ត្រូវបានគាំទ្រដោយការបញ្ចូលដើមទុនដែលបានគ្រោងទុកចំនួន ១,២ពាន់លានដុល្លារ ពីស្ថាបនិករបស់ខ្លួន និងអ្នកវិនិយោគផ្សេងទៀត។ ដោយទើបតែនឹងបានចុះបញ្ជីថ្មីៗនៅ Nasdaq ក្រុមហ៊ុន VinFast ស្រមៃថានឹងចូលទីផ្សារចំនួន៥០ នៅទូទាំងពិភពលោកត្រឹមចុងឆ្នាំ ២០២៤ នេះបើយោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ ការចុះបញ្ជីមូលបត្រចុងក្រោយបំផុតរបស់ក្រុមហ៊ុន ទទួលបានផលចំណេញច្រើន ដែលបណ្តាលឱ្យមានការសន្សំទុនបានចំនួន ៤០០លានដុល្លារ។ មូលនិធិដ៏ច្រើននេះ បានគ្រប់ល្មមនឹងត្រូវយកមកទ្រទ្រង់ដល់ការសាងសង់រោងចក្រផលិតថ្មីចំនួនពីរនៅឥណ្ឌានិងឥណ្ឌូនេស៊ីនេះ។ សេចក្តីថ្លែងការណ៍របស់ VinFast ពន្យល់ថា “ការសន្សំទុនបានទាំងនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំជាងគេទីបីនៅលើពិភពលោក” ។ គម្រោងរោងចក្រទាំងនេះ បង្ហាញពីចេតនារបស់ VinFast ក្នុងការដឹកជញ្ជូនគ្រឿងបង្គុំ ពីទីក្រុង Hai Phong ប្រទេសវៀតណាម សម្រាប់ដំឡើងទាំងនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ក្រុមហ៊ុនមានគោលបំណងសម្រេចបាននូវសមត្ថភាពផលិត EV ប្រចាំឆ្នាំចំនួន ៥0.000 […]
អានបន្ថែមសង្គ្រាមដណ្តើមទីផ្សាររុញឱ្យក្រុមហ៊ុនរថយន្ត Mitsubishi រើរោងចក្រពីចិន មកដំឡើងនៅអាស៊ីអាគ្នេយ៍
ក្រុមហ៊ុន Mitsubishi Motors បានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសចិន និងកំពុងរកមើលទីតាំងនៅអាស៊ីអាគ្នេយ៍ដើម្បីដំឡើងរោងចក្រថ្មី។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់នេះកើតឡើងដោយសារក្រុមហ៊ុន Mitsubishi កំពុងដោះស្រាយជាមួយនឹងការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលគេមើលឃើញថាបណ្តាលមកពីការកើនឡើងនៃប្រជាប្រិយភាពនៃរថយន្តអគ្គិសនី (EVs) និងការលេចឡើងនៃម៉ាករថយន្តប្រកួតប្រជែងក្នុងស្រុក ដូចដែលបានរាយការណ៍ដោយ Asia Nikkei កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។ នៅពេលបិទដំណើរការនៅក្នុងប្រទេសចិន ក្រុមហ៊ុន Mitsubishi Motors ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរធនធានរបស់ខ្លួនឆ្ពោះទៅកាន់ទីផ្សារនៃអាស៊ីអាគ្នេយ៍ក្នុងនោះមានកម្ពុជាផងដែរ និងតំបន់អូសេអានី ដែលមានកម្លាំងពលកម្មកំពុងតែស្វាហាប់។ បើងាកមកដំឡើងនិងផលិតនៅក្នុងតំបន់អាស៊ាននេះមែន នោះនឹងធ្វើឱ្យសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ទីផ្សារកាន់តែមានភាពងាយស្រួល ដោយមូលហេតុដ៏សំខាន់មួយទៀត នេះបើយោងតាមអ្នកតំណាងក្រុមហ៊ុន តំបន់ទាំងនេះរួមវិភាគទានដល់ការលក់រួមរបស់ក្រុមហ៊ុន ដល់ទៅប្រហែលមួយភាគបីនៃទំហំលក់សរុបរបស់ក្រុមហ៊ុនឯណោះ។ ប៉ុន្តែការផ្លាស់ប្តូរនេះ មិនមែនអាចធ្វើឡើងបានដោយគ្មានភាពស្មុគស្មាញនោះទេ ដោយសារតែក្រុមហ៊ុន Mitsubishi ត្រូវដោះខ្លួនអំពីការដកខ្លួនចុងក្រោយជាមួយនឹងក្រុមហ៊ុន Guangzhou Automobile Group (GAC) របស់ប្រទេសចិនដែលមានជាប់ហ៊ុនគ្នាផងដែរ។ ការបណ្តាក់ទុនរួមគ្នានេះមានសារៈសំខាន់សម្រាប់វត្តមានរបស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការរីកសាយភាយនៃរថយន្តអគ្គិសនី EV ចង់មិនចង់ Mitsubishi ត្រូវតែវាយតម្លៃឡើងវិញនូវសក្តានុពលនៃយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន។ ចំណុចរបត់ដ៏សំខាន់មួយទៀតគឺកំណើនគួរឱ្យកត់សម្គាល់ក្នុងការលក់រថយន្ត EV ដែលកើនឡើង ៨០% […]
អានបន្ថែមអាមេរិកកៀរគរទុនជាង $៦០០ពាន់លាន សង់ផ្លូវភ្ជាប់ពីអឺរ៉ុបមកអាស៊ី ដើម្បីប្រជែងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន
សហរដ្ឋអាមេរិក សហការជាមួយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហភាពអឺរ៉ុប និងដៃគូ G20 ផ្សេងទៀត បានបង្ហាញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរទ្វីបដ៏ធំ ដែលមានការប៉ាន់ស្មានថាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៦00 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ មានគោលបំណងបង្កើតបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ទូលំទូលាយ ដើម្បីប្រកួតប្រជែងនឹងគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដ៏មហិមារបស់ប្រទេសចិន នេះបើយោងតាមព័ត៌មានរបស់ cfr ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងគោលការណ៍នេះត្រូវបានបានចុះហត្ថលេខានៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី បង្ហាញពីយុគសម័យថ្មីនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល។ យោងតាមលោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ដែលអមដំណើរលោកប្រធានាធិបតី Joe Biden នៅក្នុងកិច្ចប្រជុំកំពូលនោះ គម្រោងដ៏ធំនេះគ្របដណ្តប់លើផែនការអភិវឌ្ឍដ៏ទូលំទូលាយ រួមមាន ការវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ត្រៀមខ្លួនដើម្បីបើកផ្លូវពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញដោយរលូន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះរួមបញ្ចូលការបណ្តាក់ទុនរួមគ្នានៅក្នុងវិស័យថាមពល និងការគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យាទំនើបផងដែរ។ ចំណុចចាប់ផ្តើមនៃគម្រោងដ៏មហិមានេះ ផ្តោតលើការពង្រឹងការតភ្ជាប់ផ្លូវដែកឆ្លងកាត់ប្រទេសអារ៉ាប់ ដោយលាតសន្ធឹងចូលទៅក្នុងឈូងសមុទ្រពែក្ស និងភ្ជាប់ចូលទៅដល់ប្រទេសអ៊ីស្រាអែល។ ចក្ខុវិស័យដ៏អស្ចារ្យនេះ ក៏រួមបញ្ចូលផងដែរនូវការពង្រីកផ្លូវសមុទ្រ […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយកក្រុមហ៊ុន Flow State Solutions ដើម្បីចងក្រងគំរូទិន្នន័យទាញយកកម្តៅពីក្នុងដី
ការច្របាច់បញ្ចូលគ្នានូវគំរូភូគព្ភសាស្ត្ររបស់ក្រុមហ៊ុន Seequent ជាមួយនឹងកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី របស់ក្រុមហ៊ុន Flow State Solutions ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ថាក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនលើផ្នែកភូគព្ភសាស្ត្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Flow State Solutions ដែលជាក្រុមហ៊ុនឈានមុខក្នុងកម្មវិធីទាញយកថាមពលកម្តៅចេញពីក្នុងដី។ កិច្ចព្រមព្រៀងថ្មីនេះ បានជួយពង្រឹងជំហររបស់ក្រុមហ៊ុន Seequent ឱ្យក្លាយជាអ្នកផលិតកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី និងកាន់តែមានភាពទូលំទូលាយជាងមុន។ បន្ទុកថាមពលកម្តៅចេញពីក្នុងដី (geothermal reservoir) របស់ Flow State Solution ជាមួយឧបករណ៍ wellbore និងកម្មវិធីគំរូត្រាប់នៃបណ្តាញផ្ទៃក្រឡា (surface network simulation software) ជួយអ្នកបង្កើតគម្រោងផ្នែកវិស្វកម្ម និងអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីធនធានថាមពលក្នុងដីសម្រាប់ការអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាព និងកែលម្អគុណផលទិន្នន័យនៃសមាសធាតុក្នុងដី។ ការរួមបញ្ចូលផលប័ត្រ Volsung របស់ក្រុមហ៊ុន Flow State Solutions ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន Seequent នឹងបង្កើតដំណោះស្រាយដ៏រឹងមាំបំផុតសម្រាប់ការវិភាគបន្ទុកថាមពលក្នុងដី។ លក្ខណៈពិសេសដែលមានដាក់បញ្ចូលក្នុងកម្មវិធី […]
អានបន្ថែមលទ្ធផលប្រជុំវេទិកា BRI៖ អនាគត…ចិននឹងប្តូរពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗមកផ្តោតលើការតភ្ជាប់ឌីជីថល
លទ្ធផលនៃវេទិកាគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) កាលពីដើមសប្តាហ៍នេះ ចិនបានបញ្ជាក់ច្បាស់ថា ខ្លួននឹងបន្តគំនិតផ្តួចផ្តើមនេះទៀត ប៉ុន្តែទសវត្សរ៍ទីពីរនេះ អាចនឹងមិនមានទិសដៅដូចកាលពីដប់ឆ្នាំដំបូងនោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង កាលពីថ្ងៃពុធ បាននិយាយក្នុងវេទិកាប្រជុំBRI ជាមួយថ្នាក់ដឹកនាំអន្តរជាតិថា “គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនាពេលអនាគត នឹងមានលក្ខណៈតូចប៉ុន្តែមានភាពឆ្លាតវៃ។” សារនេះ ជាសញ្ញាប្រាប់ពីការផ្លាស់ប្តូរទិសដៅគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់និងផ្លូវនេះ ដែលជារឿយៗក្នុងរយៈពេល១០ឆ្នាំមកនេះ ត្រូវបានរិះគន់ថា មានការរួមចំណែកដល់វិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ អនាគតនៃគម្រោងខ្សែក្រវាត់និងផ្លូវ នៅពេល១០ឆ្នាំខាងមុខ ធនាគារចិន បានដកស្រង់បទពិសោធន៍ពីមេរៀនដែលបានអនុវត្តគម្រោងនេះ អស់រយៈពេល១០ឆ្នាំកន្លងមកហើយ និងបានយល់ច្បាស់ថា ការវិនិយោគលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសជាមួយប្រទេសក្រីក្រ គឺជារឿងដ៏លំបាក។ ការលំបាកទាំងនោះបានបង្ហាញថា គម្រោងជាងមួយភាគបីនៃគម្រោងសរុបរបស់ BRI ជាមួយប្រទេសកំពុងអភិវឌ្ឍនាពេលកន្លងមក បានជួបប្រទះបញ្ហាធំៗជាច្រើន ដូចករណីដែលអ្នកស្រាវជ្រាវ បានបង្ហាញ ពីការវាយតម្លៃលើហានិភ័យ និងការវិភាគលើនិរន្តរភាពបំណុល ដោយអ្នកផ្តល់ហិរញ្ញវត្ថុចិនបានធ្វើឡើងដោយមិនមានតម្លាភាព និងត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់នោះទេ។ របកគំហើញនេះ ធ្វើសេចក្តីរាយការណ៍ដោយ សារព័ត៌មាន Council on Foreign Relations ចុះផ្សាយថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣។ ផ្អែកតាមបទពិសោធន៍ខាងលើ […]
អានបន្ថែមចិនចំណាយ ១០ពាន់លានដុល្លារជីកព្រែកប្រវែង ១៣៤គ.ម ភ្ជាប់មកប្រទេសអាស៊ាន
ដោយយល់ច្បាស់ថា កំពង់ផែភាគខាងកើតដែលការដឹកទំនិញត្រូវឆ្លងកាត់ច្រកក្បែរកោះតៃវ៉ាន់ មើលទៅមិនទាន់សភាពការណ៍ និងជាតំបន់ស្ថិតក្រោមការឃ្លាំមើលរបស់អាមេរិក ប្រទេសចិនបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១០,៣ ពាន់លានដុល្លារ (ស្មើនឹង ៧២,៧ ពាន់លានយន់) ដើម្បីជីកព្រែកជីកថ្មីនៅតំបន់ពីងលូ Pinglu ដ៏ធំសម្បើមមួយ។ លាតសន្ធឹងលើចម្ងាយជាង ១៣៤ គីឡូម៉ែត្រ ផ្លូវទឹកដ៏មហិមានេះភ្ជាប់អាងស្តុកទឹក Xijin នៅជិតរដ្ឋធានីដ៏រស់រវើករបស់ទីក្រុងក្វាងស៊ី ខេត្តណាននីង ទៅកាន់កំពង់ផែដ៏អ៊ូអរនៃតំបន់ Qinzhou នៅភាគខាងត្បូងឆៀងខាងកើតប្រទេស ក្បែរព្រំប្រទល់វៀតណាម នេះបើតាមសេចក្តីរាយការណ៍ដោយ asia.nikkei នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។ ទើបតែបានបើកដំណើរការកាលពីមួយឆ្នាំមុន គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងបានត្រៀមខ្លួនជាស្រេចក្នុងការជំរុញការតភ្ជាប់ដែនសមុទ្រ និងផ្លាស់ប្តូរសក្ដានុពលពាណិជ្ជកម្ម ជាពិសេសជាមួយបណ្តាប្រទេសអាស៊ាន។ លោក Yang Jiang អ្នកជំនាញនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិននៅវិទ្យាស្ថានដាណឺម៉ាកបានលើកឡើងថា សម្រាប់ការសិក្សាអន្តរជាតិបានហៅគម្រោងនេះថា “ជាគំនិតច្នៃប្រតិដ្ឋថ្មីដែលមិនធ្លាប់មាន ” ដោយគូសបញ្ជាក់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋជាពិសេសសម្រាប់យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកើតចេញពីគម្រោងនេះ។ ព្រែកជីកនេះត្រូវបានបង្កើតគំនិតដំបូងនៅក្នុងផែនការឆ្នាំ ២០១៩ ក្នុងគោលបំណងជំរុញឱ្យប្រទេសចិនក្លាយជាមហាអំណាចដឹកជញ្ជូន ដោយបន្ថែមពីលើការផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ បើនិយាយពីវិមាត្រនិងទំហំវិញ គម្រោងព្រែកជីក Pinglu ត្រូវការការជីកយកដី និងថ្មប្រមាណ […]
អានបន្ថែមអ្នកឈ្នះពានរង្វាន់ឆ្នើម ក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ
អ្នកឈ្នះពានរង្វាន់ សម្រាប់ព្រឹត្តិការណ៍ 2023 Year in Infrastructure និង Going Digital Awards នៅសិង្ហបុរី ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនសាជីវកម្មដ៏ធំមួយដែលអភិវឌ្ឍសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេ បានប្រកាសឈ្មោះអ្នកឈ្នះពានរង្វាន់សាកល ឆ្នាំ 2023 Year in Infrastructure and Going Digital Awards។ ជាពានរង្វាន់កិត្តិយសប្រចាំឆ្នាំ សម្រាប់គម្រោងដែលលេចធ្លោជាងគេ និងប្រើប្រាស់សូហ្វវែរ Bentley ក្នុងការរចនា សាងសង់ និងប្រតិបត្តិគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងសាកលលោក។ តាមរយៈបទបង្ហាញរបស់ក្រុមហ៊ុនដែលបានចូលរួមប្រកួតវគ្គផ្តាច់ព្រាត់ បានបង្ហាញនូវគម្រោងរបស់គេយ៉ាងជក់ចិត្ត និងមានការចោទសួរដេញដោលវាយតម្លៃយ៉ាងត្រឹមត្រូវ តាមរយៈព្រឹត្តិការណ៍ 2023 Year in Infrastructure and Going Digital Awards ប្រារពធ្វើនៅប្រទេសសិង្ហបុរី ដោយមានចៅក្រមវិនិច្ឆ័យ និងអ្នកសារព័ត៌មានអន្តរជាតិ ក្នុងនោះក៏មានអ្នកសារព័ត៌មានតំណាងប្រទេសកម្ពុជាផងដែរនោះ បានកំណត់អ្នកឈ្នះពានរង្វាន់ចែកចេញជា ១២ផ្នែកធំៗ តាមរយៈបេក្ខជនចូលរួមចំនួន ៣៦ក្រុមហ៊ុន ដែលត្រូវបានចម្រាញ់ចេញពីគម្រោងជាង ៣០០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសការតែងតាំងនាយកប្រតិបត្តិថ្មី
ការផ្លាស់ប្តូរតំណែងថ្មីរបស់ក្រុមហ៊ុន Bentley System នឹងជួយពង្រឹងនិរន្តរភាពរបស់ស្ថាប័ន និងការរួមចំណែកដល់និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធសកលផងដែរ ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសតែងតាំងមន្ត្រីប្រតិបត្តិថ្មីរបស់ខ្លួននៅថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ ក្នុងពិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៣ នៅសិង្ហបុរី។ លោកស្រី Kristin Fallon ត្រូវបានតែងតាំងជាប្រធានផ្នែកទីផ្សារ ដែលមានមូលដ្ឋាននៅ Annapolis រដ្ឋ Maryland ។ លោកស្រី Fallon គឺជានាយកជាន់ខ្ពស់ និងជាប្រធានទីផ្សារឌីជីថលនៅក្រុមហ៊ុន GE HealthCare ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងកម្មវិធីសូហ្វវ៊ែរតម្លៃ ១៨ ពាន់លានដុល្លារ។ ក្នុងចំណោមសមិទ្ធផលជាច្រើន លោកស្រី បានដឹកនាំការផ្លាស់ប្តូរម៉ាកយីហោរបស់ក្រុមហ៊ុនឡើងវិញ ដែលជាផ្នែកមួយនៃការផ្តាច់ខ្លួនពីក្រុមហ៊ុន GE ហើយចេញពីស្នាដៃនេះ លោកស្រីត្រូវបានគេប្រសិទ្ធនាមថា កំពូលអ្នកចរចារប្រចាំ (Communicator of the Year) ដោយសមាគមអ្នកផ្សាយពាណិជ្ជកម្មជាតិ។ មុនពេលបម្រើការនៅក្រុមហ៊ុន GE លោកស្រីបានចំណាយពេល ១០ […]
អានបន្ថែមរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ឥណ្ឌូណេស៊ី តម្លៃជាង ៧ពាន់លានដុល្លារ បើកដំណើរការហើយ
ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០២ ខែតុលាកន្លងមក បានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលមានតម្លៃរហូតដល់ទៅជាង ៧.៣ពាន់លានដុល្លារ និងជាគម្រោងដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០២ តុលា ២០២៣។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងថា ផ្លូវរថភ្លើងនេះត្រូវបានគេហៅថា WHOOSH ដែលជាអក្សរកាត់មកពីពាក្យថា “ការសន្សំពេលវេលា ប្រតិបត្តិការល្អបំផុត ប្រព័ន្ធដែលអាចទុកចិត្តបាន”។ ប្រធានាធិបតី Joko Widodo បានបញ្ជាក់បន្ថែមថា រថភ្លើងនេះត្រូវបានតភ្ជាប់ស្ថានីយ៍រថភ្លើង Halim រដ្ឋធានីហ្សាការតាទៅកាន់ស្ថានីយ៍រថភ្លើង Padalarang របស់ ក្រុងបានដុង (Bandung) ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច របស់ឥណ្ឌូនេស៊ី និងជាមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់មួយផងដែរ។ ម្យ៉ាងទៀត ខ្សែរថភ្លើងនេះមានសមត្ថភាពអាចដឹកអ្នកដំណើរបានរហូតដល់ ៦០០នាក់ និងអាចបើកក្នុងល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរបញ្ជាក់ថា ដំបូងឡើយ គម្រោងផ្លូវរភ្លើងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែដោយសារជម្លោះដីធ្លី បញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងការចំណាយបន្ថែមលើផែនការរហូតដល់ជាង ១.២ពាន់លានដុល្លារ បានបណ្តាលឱ្យដំណើរការសាងសង់គម្រោងដ៏ធំនេះមានការយឺតយ៉ាវជាងផែនការ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PT […]
អានបន្ថែម