ចិនចំណាយ ៧ពាន់លានដុល្លារ ផលិតបន្ទះឈីបក្នុងស្រុក ខណៈក្រុមហ៊ុនអាមេរិកសម្រុករើទៅវៀតណាម

ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Yangtze Memory Technologies Corp (YMTC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប (Semiconductor) ឈានមុខគេរបស់ប្រទេសចិនកំពុងចាត់វិធានការសំខាន់ៗដើម្បីជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។ ក្រុមហ៊ុននេះ បានទទួលប្រាក់ជាដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៧ពាន់លានដុល្លារពីអ្នកវិនិយោគដែលត្រូវបានគេដឹងថាមានរដ្ឋចិននៅពីក្រោយ ដើម្បីធ្វើការងារដ៏សំខាន់មួយនេះ យោងតាមការឱ្យដឹងពីសារព័ត៌មាន SCMP កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។ ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបពិភពលោក៖ ក្រុមហ៊ុន YMTC កំពុងប្រញ៉ាប់ប្រញ៉ាលពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតឧបករណ៍ Semiconductor របស់ចិនក្នុងស្រុក ដើម្បីជំនួសគ្រឿងបន្លាស់របស់សហរដ្ឋអាមេរិកនៅក្នុងបរិក្ខារផលិតកម្មរបស់ខ្លួន។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ កើតឡើងបន្ទាប់ពីអាមេរិកទើបនឹងប្រកាសចាប់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ទីក្រុងហាណូយកាលពីដើមខែនេះ។ ជាលទ្ធផល ក្រុមហ៊ុនយក្ស Intel របស់អាមេរិកប្រកាសថានឹងបោះទុនយ៉ាងច្រើនចំនួន $១,៥ ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដ៏ធំជាងគេក្នុងលោក នៅទីក្រុងហូជីមិញ។ (អានបន្ថែម) លោក Chen Nanxiang ប្រធានក្រុមហ៊ុន YMTC បានសម្តែងការព្រួយបារម្ភអំពីភាពចលាចលនៃវិស័យបន្ទះឈីបសកល ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយកាលពីដើមឆ្នាំនេះ។ លោកបានផ្តល់អនុសាសន៍ថា អ្នកផ្គត់ផ្គង់ដែលមិនអាចធានាបាននូវការចែកចាយ ឬប្រតិបត្តិការធម្មតានៃឧបករណ៍របស់ពួកគេគួរតែ “ទិញ” […]

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាពពក (Cloud)

តាមរបាយការណ៍បានបង្ហាញពីពេលវេលាក្នុងការគ្រប់គ្រងទិន្នន័យ ជាមួយទិន្នន័យដែលនៅកន្លែងផ្សេងគ្នា “Silos” ក្រុមហ៊ុន Labent Acturceface បានប្រកាសពីការរកឃើញពីការគ្រប់គ្រងរបាយការណ៍ទិន្នន័យជំនាញភូគព្ភសាស្ត្រ Geoprofessionals ចុងក្រោយរបស់ខ្លួន ដែលសំដៅដល់ឱកាស កម្រិតប្រកួតប្រជែង និងនិន្នាការឆ្ពោះទៅទិន្នន័យ ទិន្នន័យវិទ្យាសាស្រ្តភូគព្ភ។ នេះបើតាមការបញ្ជាក់របស់លោក Christchurch, Newealen ថ្ងៃទី 19 ខែកក្កដាឆ្នាំ 2023។ លោក Jo Knight ប្រធានផ្នែកសេវកម្មអតិថិជនបានមានប្រសាសន៍ថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកាន់តែធំ ហើយថវិកាកាន់តែចង្អៀត វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អង្គភាពដែលត្រូវការប្រមូលផ្តុំទិន្នន័យរបស់គេ។ គោលបំណងរបស់យើង គឺបង្ហាញឱ្យឃើញពីរបាយការណ៍គ្រប់គ្រងទិន្នន័យទូទៅយ៉ាងច្បាស់ និងសម្របខ្លួនដោយកម្រិតប្រកួតប្រជែងខ្ពស់ក្នុងចំណោមសហគមដែលសិក្សាសណ្ឋានដី ដូច្នេះនេះជាការប្រមូលផ្តុំដើម្បីស្វែងរកដោះស្រាយ។ វាគឺជាគំនិតផ្តួចផ្តើមដែល Seequent គិតថា ខ្លួនមានជំនាញ ដែលឥឡូវនេះមានរយៈពេលជាង 12 ឆ្នាំមកហើយ។ របាយការណ៍បានបង្ហាញក្នុងវិស័យសំណង់ស៊ីវិល ដែលកត់សម្គាល់ថាមានកម្រិតខ្ពស់សម្រាប់ការត្រៀមខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាពពក ជាមួយអត្រា 85% ដែលបង្ហាញថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីមួយនេះ – នេះជាការស្ទង់មតិកម្រិតខ្ពស់បំផុតនៃឧស្សាហកម្មភូគព្ភសាស្រ្តនេះ ។ ទោះបីជាលទ្ធផលបង្ហាញថាវិជ្ជមានក៏ដោយ ប៉ុន្តែរបាយការណ៍ក៏បានកំណត់ឧបសគ្គរារាំងនៅក្នុងការទទួលយកបច្ចេកវិទ្យាពពកនេះដែរ។ ភាពជឿជាក់ កង្វះជំនាញ / សមត្ថភាព និងការចំណាយ ត្រូវបានកំណត់ថាជាឧបសគ្គចម្បង។ […]

អាន​បន្ថែម

ឈ្មោះគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីពានរង្វាន់ 2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន Bentley

អ្នកឈ្នះពានរង្វាន់ Going Digital Awards in Infrastructure សម្រាប់ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Bentley នឹងត្រូវជ្រើសរើស និងប្រកាសនៅថ្ងៃទី ១២ ខែតុលា EXTON, Pa. – ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើនពីប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ ជាអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតពានរង្វាន់  2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន ។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ […]

អាន​បន្ថែម

ក្នុងរបត់នៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក៖ គេរំពឹងថាចិន នឹងបាត់បង់ការងារចំនួន ៣លានកន្លែង ទៅឱ្យវៀតណាម

នៅពេលដែលសហរដ្ឋអាមេរិក និងវៀតណាមរៀបចំយុទ្ធសាស្ត្រខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន បរិការណ៍នេះ អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងាររបស់ប្រទេសចិន។ របាយការណ៍របស់ Rabobank ក្នុងឆ្នាំ ២០២២ បានប៉ាន់ប្រមាណថា ការងារក្នុងប្រទេសចិនដែលមានចំនួនរហូតដល់ ២៨លានការងារ ពឹងផ្អែកដោយផ្ទាល់លើការនាំចេញទៅកាន់ប្រទេសលោកខាងលិច។ ដូច្នេះហើយ យុទ្ធសាស្ត្រ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលមេដឹកនាំអាមេរិកទើបតែនឹងបានចុះហត្ថលេខាថ្មីៗជាមួយវៀតណាមនេះ អាចជះឥទ្ធិពលដល់ជីវភាពរស់នៅរាប់លាននាក់ក្នុងប្រទេសចិន ជាពិសេសនៅក្នុងវិស័យផលិតកម្មនិងកម្មន្តសាលបច្ចេកវិទ្យាធុនទាប។ ប្រហែល ៣.០០០.០០០ នៃចំនួនការងារសរុបនៅប្រទេសចិន ត្រូវបានគេរំពឹងថានឹងផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដែលជាសញ្ញានៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពផលិតកម្មពិភពលោក។ ប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជារោងចក្ររបស់ពិភពលោកអស់ពេលជាយូរមកហើយ កំពុងប្រឈមមុខនឹងសម្ពាធផ្សេងៗ រួមទាំងការកើនឡើងថ្លៃពលកម្ម និងបរិយាកាសប្រតិបត្តិការដែលមិនអាចទុកចិត្តបាន កំពុងតែមានបញ្ហាកាន់តែខ្លាំងឡើង។ ជាលទ្ធផល ក្រុមហ៊ុនសាជីវកម្មធំៗកំពុងវាយតម្លៃឡើងវិញនូវទំនាក់ទំនងអាជីវកម្មរបស់ពួកគេជាមួយប្រទេសចិន។ ក្នុងអំឡុងពេលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ អាជីវកម្មគ្រប់ទំហំបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងប្រតិបត្តិការផលិតកម្មរបស់ពួកគេទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនដូចជាវៀតណាម និងឥណ្ឌា ដែលជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងតម្លៃពន្ធខ្ពស់ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។ ដោយឡែក សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់វៀតណាមវិញ កំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ វៀតណាមបានទាក់ទាញការវិនិយោគបរទេសប្រមាណ ១៨ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៨% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនល្បីៗដូចជា Samsung, LG, និង Foxconn ដែលជាក្រុមហ៊ុនធំៗផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple […]

អាន​បន្ថែម

ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន គ្រោងបើកដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧

ដំណាក់កាលដំបូងនៃខ្សែរថភ្លើងល្បឿនលឿនថៃ-ចិន ដែលរត់ពីទីក្រុងបាងកកទៅនគររាជសីមា ត្រូវបានគេរំពឹងថានឹងបើកដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧ នេះបើយោងតាមក្រសួងសាធារណការរបស់ប្រទេសថៃ។ រហូតមកដល់បច្ចុប្បន្ន ដំណាក់កាលដំបូងប្រវែង ២៥៣គីឡូម៉ែត្រនេះ សម្រេចការសាងសង់បាន ២៤ភាគរយហើយ ដោយត្រូវបានគេរំពឹងថានឹងចំណាយអស់ប្រមាណជា ៥,១ពាន់លានដុល្លារ សម្រាប់ដំណាក់ដំបូងនេះ។ គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ខ្សែរថភ្លើងទាំងមូល នឹងអាចរត់បានចម្ងាយ សរុប ៦០៨គីឡូម៉ែត្រ ពីទីក្រុងបាងកក ភាគឦសាននៃប្រទេសថៃ ទៅកាន់ខេត្ត Nong Khai ព្រំដែនប្រទេសឡាវ ហើយក៏នឹងមានសមត្ថភាពអាចរត់បានល្បឿន ២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម្រាប់ដំណាក់កាលបន្ទាប់វិញមានប្រវែង ៣៥៥គីឡូម៉ែត្រ នឹងរត់ពីខេត្ត Nong Khai ទៅវៀងច័ន្ទ ដែលនឹងជួបខ្សែបន្ទាត់ឡាវ – ចិនទៅគុនមីងផងដែរ។ ដំណាក់​កាល​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចំណាយ​អស់ប្រមាណ ៨,៥ពាន់​លាន​ដុល្លារ។ ខ្សែរថភ្លើងមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Railway Construction Corp ដែលជាភាគហ៊ុនរបស់ចិនដោយផ្អែកលើរថភ្លើងល្បឿនលឿន Fuxing Hao CR300 របស់ CRRC។    

អាន​បន្ថែម

ចិននឹងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតនៅប្រទេសថៃ

ក្រុមហ៊ុនផលិតអាគុយរបស់ចិន Eve Energy បានចុះហត្ថលេខាលើ MOU ជាមួយ Energy Absolute (EA) ដែលជាក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ប្រទេសថៃ ដើម្បីសាងសង់ និងដំណើរការរោងចក្រផលិតអាគុយលីចូម-អ៊ីយ៉ុង សម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី។ Eve Energy គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាថ្ម lithium-ion ធំជាងគេទីបីនៅក្នុងប្រទេសចិន ដែលមានសមត្ថភាពសរុបប្រហែល 360GWh នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែសីហា Eve Energy បានបង្ហាញថា រោងចក្របណ្តាក់ទុនរួមគ្នានេះនឹងក្លាយជា “រោងចក្រឌីជីថល និងឆ្លាតវៃ” និងមានសមត្ថភាពដំបូងយ៉ាងហោចណាស់ ៦ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ តំណាងក្រុមហ៊ុន Eve Energy បានបន្ថែមថា ក្រុមហ៊ុននឹងទទួលខុសត្រូវលើការសាងសង់ ប្រតិបត្តិការ ការលក់ និងការស្រាវជ្រាវផលិតផលថ្មី ហើយ EA នឹងផ្តោតតែលើទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីទទួលបានការឧបត្ថម្ភធន ហិរញ្ញប្បទាន និងទីផ្សារផលិតផលប៉ុណ្ណោះ។ Eve Energy បានបញ្ជាក់បន្ថែមទៀត​​ថា តាមរយៈគម្រោងដ៏ធំមួយនេះ ខ្លួន​នឹងជួយ​ជំរុញ​លើក​កម្ពស់​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​ប្រទេស​ថៃ។

អាន​បន្ថែម

ពិព័រណ៍គ្រឿងចក្រសម្រាប់ឧស្សាហកម្មសំណង់ និងរ៉ែ សម្រេចបានជោគជ័យបំផុតក្នុងពេល៣ថ្ងៃនៅបាងកក

ពិព័រណ៍ CBA Expo 2023 ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកដំបូង ដែលទទួលបានជោគជ័យយ៉ាងល្ពបំផុត ក្រោយបានប្រព្រឹត្តិឡើងអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាល BITEC នៃទីក្រុងបាងកក ប្រទេសថៃ។ ពិព័រណ៍ដ៏ធំមួយនេះផ្តោតសំខាន់លើការតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ បច្ចេកវិទ្យាទំនើបៗសម្រាប់ឧស្សាហកម្មសំណង់ និងឧស្សាហកម្មរុករករ៉ែ។ ក្នុងពិធីសម្ពោធនោះ លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ) បានមានប្រសាសន៍ថា បច្ចេកវិទ្យាទំនើបៗ និងនវានុវត្តន៍ទាំងនេះនឹងក្លាយជាគន្លឹះក្នុងការពង្រឹងសមត្ថភាពអាជីវកម្មរបស់ប្រតិបត្តិករឧស្សាហកម្មសំណង់ថៃគ្រប់កម្រិតឱ្យស្របតាមស្តង់ដារអន្តរជាតិ នឹងអាច​ជំនះបាននូវរាល់​ឧបសគ្គ​ និង​បញ្ហាជាច្រើន​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ដូច​ជា​ការ​កើន​ឡើង​នៃ​តម្លៃ​សម្ភារៈសំណង់​ជាដើម។ ការដាក់ចេញនូវគ្រឿងចក្រទំនើបៗ បច្ចេកវិទ្យា និងការច្នៃប្រឌិតទាំងនេះ នឹងក្លាយជាវិធីសាស្រ្តមួយក្នុងការជួយគាំពារសង្គម និងបរិស្ថាន រួមទាំងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងបញ្ហាផ្សេងៗទៀតផងដែរ។ ម្យ៉ាងទៀត គន្លឺះសំខាន់ៗទាំងនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពសហគ្រិន និងសក្តានុពលឧស្សាហកម្មរបស់ប្រទេសថៃ។លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ) លោក Sirapop Tantitham នាយកគ្រប់គ្រង O.C.R. លីមីតធីត ដែលជាអ្នកចែកចាយគ្រឿងចក្រធុនធ្ងន់សម្រាប់ការសាងសង់រួមបញ្ចូលគ្នា កសិកម្ម និងការជីកយករ៉ែក្រោមម៉ាកយីហោ XCMG បាននិយាយថា ឧស្សាហកម្មសំណង់ក្នុងស្រុកកំពុងស្ថិតក្នុងស្ថានភាពរីកលូតលាស់ខ្លាំង […]

អាន​បន្ថែម

បញ្ហាខ្លះៗនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនអាចជាហេតុដែលចិនពិបាកបញ្ចេញលុយវិនិយោគក្រៅប្រទេស

អស់មួយទសវត្សរ៍ចាប់តាំងពីប្រទេសចិនបានស្នើឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) គម្រោងវិនិយោគពិភពលោកដ៏មានមហិច្ឆតានេះបានពង្រីកយ៉ាងខ្លាំងទាំងឥទ្ធិពលពាណិជ្ជកម្ម និងនយោបាយអន្តរជាតិរបស់ប្រទេសចិន។ ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ទីក្រុងប៉េកាំងពិតជាមានសក្តានុពលកាន់តែខ្លាំងនៅលើឆាកពិភពលោក ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់នេះក៏ភ្ជាប់មកជាមួយនឹងបញ្ហាប្រឈមគួរឱ្យកត់សម្គាល់មួយចំនួនដែលទាមទារការផ្លាស់ប្តូរយុទ្ធសាស្ត្រវិនិយោគថ្មីៗរបស់ចិននៅក្នុងគម្រោងនេះផងដែរ។ លទ្ធផលផ្នែកវិជ្ជមានពីការអនុវត្តគម្រោងខ្សែក្រវាត់ និងផ្លូវ៖ រហូតមកទល់ពេលនេះ មានប្រទេសជាង ១៥០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចិន ដោយបានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងគម្រោងក្នុងនោះរាប់ទាំងប្រទេសកម្ពុជាផងដែរ។ នៅខែតុលាខាងមុខនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទីបីនៅទីក្រុងប៉េកាំង ដោយបង្ហាញពីការយកចិត្តទុកដាក់បន្តរបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមដ៏មហិមានេះ យោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣។ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអ្នកចូលរួមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវបានកើនឡើងគួរឱ្យកត់សម្គាល់ គឺរហូតដល់ ៧៦% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ដែលតួលេខនេះ គឺលើសពីការកើនឡើង ៥១%នៃអត្រាពាណិជ្ជកម្មរួមទាំងមូលរបស់ប្រទេសចិន នេះបើយោងតាមទីភ្នាក់ងារគយរបស់ខ្លួន។ លើសពីនេះ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ក៏បានកើនឡើងជាលំដាប់ ដោយឈានដល់ ១៩៧,៩ពាន់លានដុល្លារសម្រាប់រយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ដែលអត្រាកម្រិតខ្ពស់ប្រចាំឆ្នាំថ្មីនេះ។ អតិរេកនេះតំណាងឱ្យតម្លៃប្រហែល ៤០% ធៀបនឹងតម្លៃអតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសចិន ដែលជាផលលាភសម្រាប់យោងសេដ្ឋកិច្ចដ៏មានតម្លៃមួយរបស់ចិន ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ […]

អាន​បន្ថែម

ទួរគីបានសិទ្ធិសង់ចំណតយន្តហោះថ្មី១ តម្លៃ១,៥ពាន់លានដុល្លារ នៅប្រទេសវៀតណាម

សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានជ្រើសរើសក្រុមហ៊ុន Vietur Consortium ដែលដឹកនាំដោយអ្នកម៉ៅការទួរគីដែលមានបទពិសោធន៍ IC Içtas ដើម្បីសាងសង់ចំណតយន្តហោះតម្លៃ ១.៥ពាន់លានដុល្លារសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជិតទីក្រុងហូជីមិញ។ សម្ព័ន្ធក្រុមហ៊ុនដែលរួមមានក្រុមហ៊ុនវៀតណាមចំនួនប្រាំបួន ក៏ដូចជាក្រុមហ៊ុន IC Içtas បានឈ្នះការដេញថ្លៃលើកទីពីរ បន្ទាប់ពីជុំទី១ មិនបានទទួលការដេញថ្លៃណាមួយដើម្បីសាងសង់អគារស្ថានីយទំហំ ៣៧២,០០០ ម៉ែត្រការ៉េ។ Long Thanh នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​មួយ​ក្នុង​ខេត្ត Dong Nai ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​ហូជីមិញ។ ACV បានរៃអង្គាសប្រាក់បានចំនួន ៦.១ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងនេះ បើទោះបីជាតម្លៃសំណង់ដែលរំពឹងទុកសម្រាប់ដំណាក់កាលទី១ ត្រូវចំណាយដល់ទៅ ៤.១ពាន់លានដុល្លារ ក៏ដោយ។ គម្រោងបីដំណាក់កាលនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន ១៦ពាន់លានដុល្លារ ហើយរំពឹងថានឹងអាចទទួលអ្នកដំណើរបានចំនួន ២៥លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១, ៥០លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី២ និង ១០០លាននាក់ក្នុងមួយឆ្នាំ នៅពេលដែលដំណាក់កាលទី៣ បានបញ្ចប់។  

អាន​បន្ថែម

អាមេរិកគ្រោងវិនិយោគ ១,៥ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតក្នុងលោកនៅទីក្រុងហូជីមិញ

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចូ បៃឌិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម សេតវិមានបានប្រកាសភាពជាដៃគូក្នុងការវិនិយោគសាងសង់ទីតាំងផលិតបន្ទះឈីប ( semiconductor) ធំបំផុតក្នុងលោក ក្នុងគោលបំណងបង្កើនសក្តានុពលរបស់វៀតណាមក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទះឈីប សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន White House ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា “សហរដ្ឋអាមេរិកទទួលស្គាល់សក្តានុពលរបស់វៀតណាមក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductor) ប្រកបដោយភាពធន់ ជាពិសេសដើម្បីពង្រីកសមត្ថភាពក្នុងភាពជាដៃគូដែលអាចទុកចិត្តបាន…” ។ ថ្មីៗនេះ ឧស្សាហកម្មបន្ទះឈីប semiconductor បានក្លាយជាចំណុចស្នូលនៅក្នុងទំនាក់ទំនងនិងទំនាស់ផលប្រយោជន៍ដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងចិន ដោយប្រទេសទាំងពីរបានខិតខំពង្រឹងសមត្ថភាពរបស់ពួកគេនៅក្នុងវិស័យដ៏សំខាន់នេះ។ ការត្រួតពិនិត្យការនាំចេញផលិតផលបន្ទះឈីប ដែលទាមទារការដាក់កំណត់គោលដៅនិងកំណត់កូតាទៅលើសមត្ថភាព semiconductor របស់គ្នាទៅវិញទៅមក បានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាយក្សទាំងពីរ។ ដោយទទួលស្គាល់តម្រូវការសម្រាប់ដៃគូដែលអាចទុកចិត្តបានក្នុងការផ្គត់ផ្គង់បន្ទះឈីប semiconductor សហរដ្ឋអាមេរិកកំពុងងាកទៅរកវៀតណាមជាដៃគូវិញ។ យោងតាមលោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោកថា វៀតណាមមានជំហរល្អក្នុងការបំពេញតម្រូវការនេះ។ លោក​បាន​ប្រមើល​មើលពី​ការ​បង្កើន​ល្បឿន​ក្នុង​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិជ្ជា ដោយ​បានលើកឡើង​ថា “តួនាទីវៀតណាម​ក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់បន្ទះឈីប(សម្រាប់បំពេញតម្រូវការទីផ្សារពិភពលោក) ​នឹងកាន់តែមានថាមភាព​កើនឡើងជាងនេះ”។ ជាលទ្ធផលជាក់ស្តែង ភ្លាមៗបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់លោកបៃឌិននៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Intel […]

អាន​បន្ថែម