ព័ត៌មានអន្តរជាតិ
ចិនមានគម្រោងសង់ផ្លូវឆ្លងទ្វីបប្រហែល ៦០០០គីឡូម៉ែត្រទៅអាល់ហ្សេរី (អាហ្វ្រិកខាងជើង)
ក្រោមមហិច្ឆតាពង្រីកដែនឥទ្ធិពលនយោបាយនិងទាញយកសក្តានុពលធនធានធម្មជាតិក្រៅប្រទេសមកចិញ្ចឹមសេដ្ឋកិច្ចរបស់ខ្លួន មហាអំណាចចិនបានរៀបចំសាងសង់ផ្លូវរថភ្លើងឆ្លងទ្វីបមួយខ្សែប្រវែង ៦០០០ គីឡូម៉ែត្រ ភ្ជាប់ភាគខាងលិចប្រទេសចិនទៅដល់ប្រទេសអាល់ហ្សេរី។ គម្រោងនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ www.africanews.com នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ គឺជាសក្ខីភាពមួយចំពោះកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយបណ្តាប្រទេសនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative (BRI)) ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកលរបស់ប្រទេសចិន។ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune ស្វាគមន៍ចំពោះសំណើគម្រោងនេះ និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះថាជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់ប្រទេស របស់គាត់។ លោកប្រធានាធិបតី Tebboune បានប្រកាសថា “គោលបំណងនៃភាពជាដៃគូអភិវឌ្ឍគម្រោងយក្សនេះ គឺដើម្បីជួយសម្រួលដល់សកម្មភាពរុករកនិងដឹកជញ្ជូនរ៉ែ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងអន្តរប្រទេសនិងអន្តរតំបន់ និងបង្កើតភាពរឹងមាំសេដ្ឋកិច្ចនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ”។ គម្រោងផ្លូវដែកប្រកបដោយចក្ខុវិស័យនេះ គាំទ្រដោយអ្នកជំនាញបច្ចេកទេសរបស់ចិន នឹងភ្ជាប់អន្តរកម្មសេដ្ឋកិច្ច រវាងទីក្រុង និងតំបន់នានារបស់ប្រទេសអាល់ហ្សេរី។ នៅពេលសាងសង់រួចរាល់ គម្រោងនេះ មិនត្រឹមតែបង្កើនការចល័តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទូទាំងប្រទេសអាហ្វ្រិកផ្សេងទៀតជាច្រើនផងដែរ។ គួរបញ្ជាក់ថាការប្រកាសរបស់លោកប្រធានាធិបតី Tebbouneនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់លោកទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងវិស័យអភិវឌ្ឍលំហអាកាស កសិកម្ម ថាមពល ការដឹកជញ្ជូនផ្លូវដែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាពជាដៃគូចិន-អាល់ហ្សេរី […]
អានបន្ថែមវៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងការទូតរបស់ពួកគេឱ្យក្លាយទៅជាដៃគូចាក់ទឹកមិនលេច ដែលភាសាបច្ចេកទេសភូមិសាស្ត្រនយោបាយគេហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ Comprehensive Partnership”។ ដំណើរទស្សនកិច្ចជានិមិត្តរូប ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ សហរដ្ឋអាមេរិកស្វែងរកសម្ព័ន្ធមិត្តអាស៊ីដ៏រឹងមាំមួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសចិន និងដើម្បីជំរុញមហិច្ឆតារបស់ខ្លួនគ្រងអំណាចលើអាស៊ីប៉ាស៊ីហ្វិច ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាការផលិតបន្ទះឈីបជាដើម។ ភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនសាជីវកម្មលំដាប់សាកលលោកធំៗដូចជា Apple (AAPL) និង Intel (INTC) នឹងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ រោងចក្រវៀតណាមជាច្រើនកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូនខ្លាអាស៊ីមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានភាពតានតឹងក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ក្នុងឆ្នាំ ២០១៩។ […]
អានបន្ថែមកូរ៉េគ្រោងសាងសង់រោងចក្រផលិតរថយន្តខ្នាតយក្សនៅប្រទេសថៃ
ក្រុមហ៊ុន Kia Corp ដ៏ល្បីល្បាយមួយរបស់កូរ៉េខាងត្បូង គ្រោងនឹងមកសាងសង់រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ខ្លួននៅក្នុងតំបន់អាស៊ាន ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ហើយគ្រោងនឹងផលិតឱ្យបាន ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Channel News Asia នៅថ្ងៃទី៨ ខែកញ្ញានេះ។ ប្រភពខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai Motor គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយរាជរដ្ឋាភិបាលថៃឱ្យបានលឿនបំផុត យ៉ាងយូរនៅក្នុងឆ្នាំ២០២៣នេះ ហើយការសាងសង់អាចចាប់ផ្តើមនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ខាងមុខ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមហ៊ុន Kia បានប្រាប់សារព័ត៌មាន Reuters ថា ខណៈក្រុមហ៊ុនកំពុងមានប្រតិបត្តិការជាសកល ក្រុមហ៊ុនក៏កំពុងតែពិនិត្យមើលយុទ្ធសាស្រ្ត ដើម្បីកំណត់គោលដៅទីផ្សារក្រៅប្រទេសផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Kia មានទីតាំងផលិតនៅខាងក្រៅប្រទេសកូរ៉េខាងត្បូងជាច្រើនកន្លែងដូចជា នៅសហរដ្ឋអាមេរិក ចិន ឥណ្ឌា ម៉ិកស៊ិក និងស្លូវ៉ាគី ហើយគម្រោងរោងចក្រនៅក្នុងប្រទេសថៃនេះគឺជាមូលដ្ឋានផលិតកម្មថ្មីទី៦របស់ក្រុមហ៊ុន៕
អានបន្ថែមiTwin Ventures របស់ Bentley Systems បញ្ចូលបច្ចេកវិទ្យា AI របស់ Blyncsy សម្រាប់ការថែទាំផ្លូវថ្នល់ និងដឹកជញ្ជូន
ដើម្បីពង្រីក និងពន្លឿនការវិភាគទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសការពីថ្ងៃទី 14 សីហា 2023 នេះថា ការទិញយកក្រុមហ៊ុន Blyncsy ជាអ្នកបង្កើតថ្មីនៅក្នុងសេវាកម្មបញ្ញាសិប្បនិមិត្តដែលឈានមុខគេ ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការថែទាំផផ្លូវថ្នល់។ ប្រព័ន្ធអេកូឌីជីថលភ្លោះ គឺផ្តោតសំខាន់ទៅកម្មវិធី iTwin Ventures របស់ Bentley ដោយពន្លឿនការអភិវឌ្ឍន៍ និងផ្សព្វផ្សាយការវិភាគឱ្យបានទូលំទូលាយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ បង្កើតក្នុងឆ្នាំ 2014 នៅទីក្រុង Salt Lake រដ្ឋ Utah ដោយនាយកប្រតិបត្តិ Mark Pittman Blyncsy ជាអ្នកមានចក្ខុវិស័យកម្មវិធីកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិតក្នុងការវិភាគរូបភាពដែលមានជាទូទៅដើម្បីកំណត់បញ្ហា និងតម្រូវការថែទាំនៅលើបណ្តាញផ្លូវថ្នល់។ ដើមឡើយ លោក Pittman បានបង្កើតគំនិតសម្រាប់ការដោះស្រាយលើបញ្ហាភ្លើងចរាចរណ៍ដែលជាប់គាំង ដោយគាត់ជឿថា ត្រូវតែមានដំណោះស្រាយដើម្បីបញ្ចូលគ្នានូវទិន្នន័យជាមួយលក្ខខណ្ឌ “ពេលវេលាពិត” និងបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីជួយដល់នាយកដ្ឋានដឹកជញ្ជូន (DoTs) កាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់សេវាកម្ម AI របស់ Blyncsy […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសលទ្ធផលអ្នកជាប់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣
អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ “ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៣ (២០២៣ Year in Infrastructure)” និងព្រឹត្តិការណ៍ ”ពានរង្វាន់ Going Digital Awards” របស់ក្រុមហ៊ុន Bentley Systems នៅប្រទេសសិង្ហបុរី EXTON, Pa. – ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីបេក្ខជនចុងក្រោយដែលនឹងត្រូវឈ្នះពានរង្វាន់ Going Digital Awards ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ២០២៣។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង […]
អានបន្ថែមបច្ចេកវិទ្យាសហសម័យប្រើគតិបណ្ឌិតបុរាណ៖ កប៉ាល់យក្ស Pyxis Ocean ប្រើក្តោងដឹកទំនិញពីចិនទៅប្រេស៊ីល បដិវត្តន៍នាវាចរណ៍ពិភពលោក
ខណៈដែលបច្ចេកវិទ្យាសម័យទំនើបរបស់សាកលលោកកំពុងឈានដល់សម័យបញ្ញាសិប្បនិម្មិត និងបានវិវឌ្ឍរហូតដល់ភពព្រះអង្គារទៅហើយ សង្គមមនុស្សហាក់នៅមិនអាចរំលងចោលបាននូវគតិបណ្ឌិតបច្ចេកវិទ្យាបុរាណនៅឡើយ។ ជាក់ស្តែង កប៉ាល់យក្សដឹកទំនិញនាំមុខគេឈ្មោះ Pyxis Ocean កំពុងរៀបចំចេញដំណើរលើការធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីល ហើយអ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះ គឺកប៉ាល់ដ៏ធំនេះបើកក្តោង និងប្រើប្រាស់ថាមពលខ្យល់ដើម្បីធ្វើដំណើរ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន Jalopnik News កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ សម្រាប់ការសាកល្បងលើកដំបូងកប៉ាល់ Pyxis Ocean ចាប់ផ្តើមគោចរចេញពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីលនៅក្នុងខែសីហាកន្លងទៅនេះហើយ។ ដំណើរគោចរនេះ មានអត្ថន័យជ្រាលជ្រៅសម្រាប់ទាំងអ្នកអភិវឌ្ឍបច្ចេកវិទ្យាទាំងអ្នកបរិស្ថាន ព្រោះវាមិនត្រឹមតែជាការដឹកជញ្ជូនទំនិញធម្មតាប៉ុណ្ណោះទេ តែជានិម្មិតរូបនៃការរួបរួមគ្នារវាងគតិបណ្ឌិតចេះប្រើខ្យល់ពីបុរាណ និងបច្ចេកសម័យទំនើបនាពេលអនាគត ក្នុងគោលបំណងដំណើរស្វែងរកនិរន្តរភាពសម្រាប់ពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវត្តមានគតិបណ្ឌិតសមុទ្របុរាណភ្ជាប់ជាមួយបច្ចេកវិទ្យាសហសម័យនេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់តាមរយៈការសហការគ្នារវាងប្រពៃណីនាវាចរណ៍ និងភាពវៃឆ្លាតផ្នែកវិស្វកម្មទំនើប។ Pyxis Ocean ដែលជាកប៉ាល់ដឹកទំនិញប្រវែង ២២៩ ម៉ែត្រ បានក្លាយពស្តុតាងជាក់ស្តែងបញ្ជាក់ពីភាពអាចទៅរួចសម្រាប់ការពិសោធន៍បដិវត្តន៍បច្ចេកវិទ្យានេះ។ កប៉ាល់នេះត្រូវបានបំពាក់ដោយក្ដោងខ្ពស់ពីរ ដែលក្រោងនីមួយៗមានកម្ពស់ ៣៧, ៤៩ ម៉ែត្រ ដែលជាស្នាដៃដែលសម្រេចបានតាមរយៈសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនវិស្វកម្មអង់គ្លេស BAR Technologies។ លក្ខណៈពិសេសរបស់ក្តោងកប៉ាល់នេះ គឺការឌីសាញក្តោងដោយបំពាក់ជាមួយម៉ាស៊ីនទួរប៊ីន ដែលត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ដើម្បីទប់ទល់នឹងខ្យល់បក់បោកខ្លាំងនៅពេលកប៉ាល់ចូលទៅដល់កណ្តាលមហាសមុទ្រ។ មិនតែប៉ុណ្ណោះ ក្តោងទាំងពីរ ប្រើបច្ចេកវិទ្យាដែលអាចបត់ក្តោបវិញបានយ៉ាងងាយ នៅពេលកប៉ាល់មកដល់កំពង់ផែ។ នៅពេលបើកពេញ […]
អានបន្ថែមចក្ខុវិស័យ Hyperloop របស់ Elon Musk៖ បដិវត្តន៍ការធ្វើដំណើរលឿនជាងសំឡេងក្នុងទសវត្សរ៍ក្រោយ
ក្នុងជំហានឆ្ពោះទៅរកបដិវត្តវិស័យដឹកជញ្ជូន គំនិតផលិតរថភ្លើងលឿនជាងសំឡេងដែលគេហៅថា hyperloop របស់អេឡុន ម៉ាស ( Elon Musk ) កំពុងជិតក្លាយការពិត។ ដោយបានដាក់មនុស្សឱ្យជិះសាកល្បងដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ប្រភេទរថភ្លើងលឿនជាងសំឡេងនេះ អាចនឹងត្រូវបានគេដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលមិនលើសពីមួយទសវត្សរ៍ទៀតប៉ុណ្ណោះ យោងតាមសារៈព័ត៌មាន BusinessInsider កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ប្រភពដើមនៃប្រជាប្រិយភាពរបស់រថភ្លើង Hyperloop គឺចាប់ផ្តើមតាំងពីឆ្នាំ ២០១៣ ដែលត្រូវបានបោះគំនិតចេញដំបូងគេដោយផែនការ “Hyperloop Alpha” កម្រាស់ ៥៨ទំព័រ ដែលជាទស្សនវិស័យរបស់មហាសេដ្ឋី Elon Musk។ ក្នុងឯកសារនោះ មានរៀបរាប់យ៉ាងល្អិតល្អន់អំពីការរចនា ការចំណាយ និងផ្នែកសុវត្ថិភាពនៃគំនិតបច្ចេកវិទ្យាថ្មីនេះ។ ចំណុចកំពូលនៃបច្ចេកវិជ្ជាបដិវត្តន៍នេះ គឺស្ថិតនៅលើបច្ចេកគំនិតយ៉ាងល្អិតល្អន់នៃការប្រើបច្ចេកវិទ្យាកាត់បន្ថយទំនាញម៉ាញេទិចក្នុងខ្យល់ “Magnetic levitation”។ នៅពីក្រោយគំនិតនេះ អ្នកជំនាញផ្នែកវិស្វកម្មកំពុងរៀបចំយ៉ាងល្អិតល្អន់នូវការកែច្នៃទំនាញម៉ាញេទិចយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតខ្សែរថភ្លើងលឿនជាងសំឡេងអាចរត់បានលឿននិងដ៏រលូនបំផុតដែលនឹកស្មានមិនដល់។ ការត្រួសត្រាយផ្លូវនេះ កំពុងអនុវត្តដោយលោក Josh ដែលជាវិស្វករមេកានិចមកពីក្រុមហ៊ុន SpaceX របស់លោក Elon Musk និងជាសហស្ថាបនិក នៃក្រុមហ៊ុន […]
អានបន្ថែមចិនទើបទទួលបានជោគជ័យ លើការផលិតម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូចបំផុតលើពិភពលោក
រដ្ឋាភិបាលចិន ទើបតែដំឡើងដោយជោគជ័យនូវម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរមួយឱ្យឈ្មោះថា លីងឡុងវ័ន (Linglong One) ដែលជាម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូច (SMR) ដំបូងបំផុតរបស់ពិភពលោក។ លីងឡុងវ័ន (Linglong One) ត្រូវបានដាក់ឱ្យប្រតិបត្តិការសាកល្បងលើកដំបូង នៅក្នុងខេត្ត Hainan ដ៏ស្រស់ស្អាតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ខែសីហា នេះបើយោងតាមសារៈព៌ត័មាន CGTN។ បង្កើតឡើងដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ម៉ូឌុល Linglong One ឈរឈ្មោះជាម៉ាស៊ីនរ៉េអាក់ទ័រទឹកសំពាធម៉ូឌុលខ្នាតតូច ដែលមានសមត្ថភាពផលិតថាមពលដ៏មហិមា គឺអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ១២៥ មេហ្គាវ៉ាត់ នៅពេលដំណើរការ វានឹងអាចបង្កើតថាមពលអគ្គិសនីបានរហូតដល់ ១ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ទិន្នផលនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលសម្រាប់គ្រួសារបានចំនួន ៥២៦.០០០គ្រួសារ។ ដោយសារវាជាប្រភេទថាមពលស្អាត ម៉ាស៊ីនថាមពលនុយក្លេអ៊ែរនេះ អាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងមានប្រសិទ្ធភាពបំផុត គឺបានរហូតដល់ទៅ ៨៨០.០០០ តោនកាបូនសមមូល ដែលស្មើនឹងការដាំដើមឈើចំនួន ៧,៥ លានដើម។ ម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរនេះ រួមបញ្ចូលគ្នានូវគ្រឿងផ្សំដែលផលិតពីបច្ចេកវិទ្យាទំនើបដ៏ស្មុគស្មាញ ក្នុងនោះមានធុងសម្ពាធ ម៉ាស៊ីនចំហាយទឹក ឧបករណ៍ទទួលស្នប់បឋម និងសមាសធាតុសំខាន់ៗផ្សេងទៀត។ ចំណុចសំខាន់នៃការរចនា Linglong One គឺវាមានទំហំតូច ដែលជួយដល់ការចល័តសម្រាប់ធ្វើអាជីវកម្ម […]
អានបន្ថែមចិនចំណាយជិត ៤ពាន់លានដុល្លារ សង់ខ្សែបញ្ជូនតង់ស្យុងកម្រិតខ្ពស់បំផុតដើម្បី ភ្ជាប់តំបន់ធំៗពីរ
ដើម្បីសម្រេចមហិច្ឆតាកសាងប្រភពថាមពលស្អាតដ៏ធំជាងគេក្នុងលោករបស់ខ្លួន រដ្ឋបាលចិនទើបនឹងបានសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីតង់ស្យុងកម្រិតខ្ពស់បំផុត (Ultra High Voltage DC) ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងវែងចម្ងាយ ១.៦៣៤ គីឡូម៉ែត្រ និងចំណាយថវិកាវិនិយោគយ៉ាងច្រើនប្រមាណជា ៣,៩៥ ពាន់លានដុល្លារ (២៨,១ ពាន់លានយ័ន) ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព នេះបើយោងតាមសាជីវកម្មបណ្តាញអគ្គិសនីជាតិនៃប្រទេសចិន ឱ្យដឹងតាមរយៈការិយាល័យសារៈព័ត៌មានក្រុមប្រឹក្សាជាតិចិន scio.gov.cn កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។ ខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្រិតខ្ពស់បំផុត (Ultra High)នេះ លាតសន្ធឹងចាប់តាំងពី តំបន់ស្វយ័ត Ningxia Hui នៅភាគពាយ័ព្យប្រទេស អូសបន្លាយរហូតដល់តំបន់កណ្តាល នៃខេត្តហ៊ូណានភាគកណ្តាលដែលជាបេះដូងនៃមហាយក្សចិន។ បើនិយាយពីសមត្ថភាពបញ្ជូនថាមពល ខ្សែបណ្តាញបញ្ជូនថាមពកម្រិតខ្ពស់បំផុតនេះ អាចផ្ទុកនឹងផ្ទេរថាមពលចម្ងាយរាប់ពាន់គីឡូម៉ែត្រជាមួយនឹងទំហំវ៉ុលរហូតដល់ទៅ ± 800 kV និងមានសមត្ថភាពបញ្ជូនអគ្គិសនីដល់ទៅ ៨លានគីឡូវ៉ាត់។ ទំហំបញ្ជូនថាមពលអគ្គិសនីវិសាមញ្ញបែបនេះ បង្ហាញឱ្យឃើញថាខ្សែបញ្ជូនកម្រិតខ្ពស់នេះ ( UHV DC) គឺជាការធ្វើបដិវត្តការផ្តល់ថាមពលឆ្លងតំបន់ដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក។ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីទំហំពិតនៃគំនិតផ្តួចផ្តើមនេះ ទាល់តែយើងពិចារណាពីផលប៉ះពាល់ប្រចាំឆ្នាំដែលគេបានព្យាករ ក្រោយពេលគម្រោងនេះដំណើរការ។ នៅពេលសាងសង់រួចរាល់ បណ្តាញបញ្ជូនយក្សនេះ ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំដល់ខេត្តយូណាន់ […]
អានបន្ថែមចិនកំពុងកែផ្លូវដែក១ខ្សែ ទៅជាផ្លូវរថភ្លើងល្បឿនលឿនលើកដំបូង ភ្ជាប់ទៅវៀតណាម
ចិនកំពុងកែលម្អ និងលើកកម្រិតគុណភាពផ្លូវដែកចាស់មួយខ្សែ ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដើម្បីតភ្ជាប់ទៅប្រទេសវៀតណាម ខណៈទើបបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ សីហា ២០២៣នេះ។ នេះបើយោងតាមសារព័ត៌មាន CGTN។ បច្ចុប្បន្នផ្លូវដែកនេះត្រូវបានតភ្ជាប់រវាង Fangchenggang និង Dongxing ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន មានចម្ងាយផ្លូវ ៤៦,៩គីឡូម៉ែត្រ និង មានល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែក រដ្ឋាភិបាលចិន កំពុងស្ថាបនា ដោយកែសម្រួលផ្លូវដែកមួយខ្សែនេះឡើងវិញ ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងបង្កើនល្បឿនបានរហូតដល់ 250 គីឡូម៉ែត្រក្នុងមួយម៉ោង ពិសេស វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៦០នាទី មកត្រឹម ២០នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងភ្ជាប់ទីក្រុង Dongxing ដែលជាទីក្រុងជាប់ព្រំដែនទៅកាន់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនដែលមានចម្ងាយ ៤២០០០គីឡូម៉ែត្ររបស់ប្រទេសចិន។ ច្រករបៀងផ្លូវដែកនេះ ក៏នឹងធ្វើឱ្យការធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Beibu និងតំបន់ Greater Bay និងទីផ្សារអាស៊ានមានភាពងាយស្រួល និងលឿនជាងមុន។
អានបន្ថែម