ព័ត៌មានអន្តរជាតិ
វៀតណាមគ្រោងនឹងបើកដំណើរការផ្លូវថភ្លើងដ៏ទំនើបតម្លៃជាង ១,៤៨ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣
បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនដង ផ្លូវរថភ្លើង Nhon – Hanoi នៃរដ្ឋធានីហាណូយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំដំណាច់ឆ្នាំ ២០២៣ ដែលនេះជាជំហានដ៏សំខាន់មួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងដែលមានសភាពអ៊ូអរ នេះបើយោងតាមសារព័ត៌មាន hanoitimes។ គម្រោងប្រកបដោយចក្ខុវិស័យនេះ មានតម្លៃសរុបចំនួន ៣៤,៨ ពាន់ពាន់លានដុង (១,៤៨ ពាន់លានដុល្លារ) ដែលបានពន្យារពេលអស់ជាច្រើនដងដោយសារបញ្ហាបច្ចេកទេស និងមានការកែតម្លៃសាងសង់បន្ថែមរហូតដល់ទៅ ៦ភាគរយ។ ខ្សែរថភ្លើងក្រោមដីនេះផ្តោតសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរជាង ២០០.០០០ នាក់ក្នុងមួយថ្ងៃ ព្រមទាំងជួយជំរុញការអភិវឌ្ឍរបស់ទីក្រុងហាណូយឱ្យក្លាយជាទីក្រុងដ៏ទំនើបប្រកបដោយប្រសិទ្ធភាព និងបរិស្ថាន។ ផ្លូវរថភ្លើងក្រោមដី Nhon – Hanoi នេះ លាតសន្ធឹងប្រវែង ១២,៥ គីឡូម៉ែត្រ មានស្ថានីយចតចំនួន៨ និងស្ថានីយ៍ក្រោមដីចំនួន៤ ដែលនេះជាការត្រួសត្រាយផ្លូវរថភ្លើងក្រោមដីដំបូងគេបង្អស់របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ផ្នែកក្រោមដីនៃផ្លូវរថភ្លើងនេះ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ហើយនៅពេលសម្ពោធឱ្យប្រើប្រាស់ វាជាស្នាដៃគមនាគមន៍ថ្មីមួយដែលនឹងធ្វើបដិវត្តទេសភាពនៃការដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយ ដោយនាំមកនូវយុគសម័យថ្មីនៃការតភ្ជាប់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ។ សមត្ថភាពរបស់ផ្លូវរថភ្លើងក្រោមដីនេះ អាចផ្ទុករថភ្លើងចំនួនប្រាំបីក្នុងពេលដំណាលគ្នា និងអាចដំណើរការក្នុងល្បឿនជាមធ្យម ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររំលឹកថា ផ្លូវរថភ្លើង Nhon – […]
អានបន្ថែមចិនអនុម័តសង់ស្ថានីយនុយក្លេអ៊ែរថ្មីចំនួន៦ ដើម្បីពង្រីកវិសាលភាពខ្លួនជាប្រភពថាមពលដ៏ធំបំផុតក្នុងលោក
ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបើកភ្លើងខៀវដល់គម្រោងសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរថ្មីចំនួនប្រាំមួយ ដែលគ្រោងចំណាយទុនសាងសង់ប៉ាន់ស្មានប្រមាណ ១២០ពាន់លានយ័ន (១៦,៨ពាន់លានដុល្លារ)។ គម្រោងដែលទើបនឹងអនុម័តនេះ បង្ហាញពីសមត្ថភាពដ៏ធំធេងរបស់មហាយក្សចិន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រភពថាមពលអាតូមិក និងការពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការផលិតថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍ពី China Daily ។ ការអនុម័តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋសំខាន់មួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Li Qiang នៅថ្ងៃទី ៣១ ខែកក្កដា។ គួរកត់សម្គាល់ថា ការអនុម័តនេះគឺជាសញ្ញានៃការចាប់ផ្តើមបោះលើវិស័យថាមពលនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៣ ហើយអ្នកវិភាគមួយចំនួនមើលឃើញថាវាបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ប្រទេសក្នុងការជំរុញមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ខ្លួន។ គម្រោងដែលត្រូវបានអនុម័តរួមបញ្ចូលនូវការបំពាក់បច្ចេកវិទ្យានវានុវត្តន៍ចម្រុះ រួមទាំងអង្គភាពទី ៥ និងទី ៦ នៃស្ថានីយ Ningde ក្នុងខេត្ត Fujian ដែលបង្ហាញពីម៉ាស៊ីនរ៉េអាក់ទ័រទឹកមានសម្ពាធកម្រិត HPR1000 (Hualong One) ដែលរចនាឡើងដោយប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទី ១ និងទី ២ នៃស្ថានីយ Shidaowan ក្នុងខេត្ត Shandong កំពុងនាំមុខក្នុងវិស័យថាមពលនុយក្លេអ៊ែរដែលប្រើម៉ាស៊ីនរ៉េអាក់ទ័រសម្ពាធទឹកខ្នាតធំកម្រិតខ្ពស់ High Temperature Gas-Cooled Reactor-Pebble-bed Module (HTR-PM)។ ចំណែកឯអង្គភាព ១ និង ២ […]
អានបន្ថែមវៀតណាមបោះទុន ២ពាន់លានដុល្លារ សង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក
ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ស្ថិតក្រោមក្រុមហ៊ុន Vingroup បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ កក្កដា ២០២៣។ គួរបញ្ជាក់ថា គម្រោងនេះមានទុនវិនិយោគសរុបចំនួន ២ពាន់លានដុល្លារ ក្នុងដំណាក់កាលទី១ ដែលនឹងត្រូវសាងសង់ឡើងលើផ្ទៃដីចំនួន ៧៣៣ហិកតា។ ព្រឹត្តិការណ៍នេះ ត្រូវបានគេកត់សម្គាល់ថា វាជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តរបស់ Vingroup សម្រាប់ការពង្រីកទីផ្សារ និងការអភិវឌ្ឍន៍ម៉ាកយីហោរបស់ខ្លួននៅសហរដ្ឋអាមេរិក។ រោងចក្រផលិតរថយន្តរបស់ Vinfast គឺជារោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅរដ្ឋ North Carolina ហើយវាក៏ជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងរដ្ឋនេះផងដែរ។ មួយវិញទៀត គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចបង្កើតបណ្តាញអ្នកផ្គត់ផ្គង់ និងការងាររាប់ពាន់សម្រាប់ប្រជាជនក្នុងតំបន់ ដែលស្របតាមទិសដៅរបស់រដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងបរិស្ថាន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dzung បានចាត់ទុកថា ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ មានសារសំខាន់ណាស់ ខណៈដែលវាស្របពេលនឹងខួប ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ «វាជាសក្ខីភាពមួយចំពោះការរីកចម្រើននៃភាពជាដៃគូក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ»។ ក្នុងដំណាក់កាលដំបូង រោងចក្រនឹងផលិតរថយន្តអគ្គិសនីម៉ូដែល VF7, VF8, និង VF9 ដោយប្រើសមាសធាតុដែលបានទិញពីអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក […]
អានបន្ថែមមកដឹងពីលក្ខណៈស្ថាបត្យកម្មវិសេសឯកនៃអគារឈើធំបំផុតនៅអាស៊ីក្នុងប្រទេសសិង្ហបុរី
សាកលវិទ្យាល័យ Nanyang Technological University (NTU) នៃប្រទេសសិង្ហបុរី ទើបតែបានបើកដំណើរការជាផ្លូវការនូវអគារឈើធំជាងគេទីពីរនៅលើពិភពលោក ជាមួយនឹងផ្ទៃដីនៃសាងសង់ទំហំ ៤៣៥០០ ម៉ែត្រការ៉េ និងជាអគារឈើធំជាងគេនៅអាស៊ីបើគិតពីបរិមាណឈើដែលបានប្រើប្រាស់។ NTU បានដាក់ឈ្មោះអគារនេះថា “The Gaia Timber” តាមឈ្មោះអាទិទេពក្រិកដែលប្រែថា”ឈើនៃផែនដី”ក្នុងន័យឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អគារលើនិរន្តរភាព និងបរិស្ថានមេត្រី ក៏ដូចជាការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាឈើជាដើម។ អគារដ៏ស៊ីវិល័យនេះ ចំណាយថវិកាសាងសង់អស់ ១២៥លានដុល្លារសិង្ហបុរី (៩៣លានដុល្លារអាមេរិក) និងត្រូវបានរចនាឡើងដោយវិស្វករឈ្នះរង្វាន់ស្ថាបត្យកម្ម Pritzker របស់ជប៉ុនឈ្មោះ Toyo Ito។ រចនាសម្ព័ន្ធអគារនៃផែនដី ឬGaiaនេះ ត្រូវបានបង្កើតឡើងជាពីរប្លុកកោង ដែលមានសាលប្រជុំទំហំ ១៩០កៅអី និងរោងមហោស្រពចំនួន ១២ រួមជាមួយនឹងបន្ទប់សិក្ខាសាលា បន្ទប់ពិសោធន៍ ការិយាល័យ បន្ទប់ប្រជុំ និងសាលសន្និសីទ។ អគារនេះត្រូវបានសាងសង់ស្ទើរតែទាំងស្រុងពីធាតុឈើដែលបានរៀបចំរួចជាស្រេច លើកលែងតែបង្គន់ កម្រាលឥដ្ឋ និងជណ្តើរខាងក្រៅ ដែលធ្វើពីបេតុង។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួនដែលយើងអាចដកស្រង់ជាមេរៀនបានពីអគារនេះ៖ រំលេចទៅដោយស៊ុមឈើគ្រប់កន្លែង៖ ស៊ុមឈើទាំងក្រៅទាំងក្នុងបរិវេណអគារគឺគ្មានការបិទភ្ជាប់ ឬលាបពណ៌ ដែលលាតត្រដាងឱ្យឃើញសម្រង់ និងលក្ខណៈវត្ថុធាតុដើមធម្មជាតិ និងផ្តល់ឱ្យអ្នកទស្សនានូវអារម្មណ៍នៃការដើររកាត់តាមដើមឈើនៅពេលចូលទៅដល់បរិវេណអគារ។ ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះត្រូវបានរចនាឡើងដើម្បីឱ្យមានបរិស្ថានល្អ […]
អានបន្ថែមចិនបើកការដ្ឋានសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃ ៣.៥ពាន់លានដុល្លារ នៅប៉ាគីស្ថាន
ចិនបានបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ នៅប្រទេសប៉ាគីស្ថាន ដើម្បីអាចផលិតថាមពលអគ្គិសនីបាន ១២០០មេហ្គាវ៉ាត់ជារៀងរាល់ថ្ងៃដល់បណ្តាញជាតិ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន VOA កាលពីថ្ងៃទី១៤ កក្កដា ២០២៣នេះ ។ ពិធីបើកការដ្ឋាននេះត្រូវបានអញ្ជើញចូលរួមដោយនាយករដ្ឋមន្ត្រី Shehbaz Sharif និងមន្ត្រីជាន់ខ្ពស់របស់ចិន នៅកណ្តាលទីក្រុង Chashma ដែលត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរចិន-ប៉ាគីស្ថាន។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានដំឡើងអង្គភាពផលិតថាមពលនុយក្លេអ៊ែរចំនួន ៤ នៅក្នុងទីក្រុង Chashma ដោយប្រមូលផ្តុំថាមពលបានប្រហែល ១៣០០មេហ្គាវ៉ាត់ ដោយ ចិនបានផ្តល់សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ចេញជាប្រេងឥន្ធនៈ។ លោកនាយករដ្ឋមន្ត្រី Sharif បាននិយាយថា “កិច្ចសហប្រតិបត្តិការទៅវិញទៅមកនេះ ធើ្វឡើងដើម្បីលើកកម្ពស់ថាមពលស្អាត ប្រសិទ្ធភាព និងមានតម្លៃថោក ដែលនេះ គឺជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជាគំរូសម្រាប់ប្រទេសដទៃទៀតយក តម្រាប់តាម” ។ លោក Raja Ali Raza ប្រធានគណៈកម្មការថាមពលអាតូមិកប៉ាគីស្ថានបាននិយាយថា គម្រោងរោងចក្រនុយក្លេអ៊ែរនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០។ លោក Raza បន្តថា “C-5 នឹងក្លាយជាគម្រោងថាមពលនុយក្លេអ៊ែរជំនាន់ទី III […]
អានបន្ថែមBentley Systems ប្រកាសតែងតាំង លោក Allen Li អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសចិន
ទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមកំណើនប្រទេសចិនរបស់ Bentley នៅគ្រប់បណ្តាញទាំងអស់។ លោក Allen Li គឺជានាយកប្រតិបត្តិនៅប្រធានផ្នែកសូហ្វវែរសហគ្រាស SAP ជាយូរមកហើយ រួមទាំងជាប្រធានផ្នែកប្រតិបត្តិនៅប្រទេសចិន។ គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកវិស្វកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ហើយបន្ទាប់មកបានទទួលសញ្ញាបត្រ Executive MBA ពីសាកលវិទ្យាល័យ Mannheim Business School ។ ឥឡូវនេះ លោក Allen Li ត្រូវបានតែងតាំងឱ្យកាន់តួនាទីថ្មីនៃអ្នកគ្រប់គ្រងទូទៅនៃប្រទេសចិន ដោយទទួលបន្ទុកជាអ្នករាយការណ៍ទៅប្រធានផ្នែកចំណូល Brock Ballard នៃក្រុមហ៊ុន Bentley System។ នោះបើតាមការប្រកាសរបស់ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 6 មិថុនា 2023។ ខណៈពេលដែលក្រុមហ៊ុន Bentley បានរៀបចំនូវកម្មវិធីសិក្សាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវិទ្យាស្ថានសិក្សា និងស្រាវជ្រាវធំៗនានា ដោយបង្កើតឱ្យមាននូវម្ចាស់ក្រុមហ៊ុនគ្រប់គ្រងដាច់ដោយឡែក។ គោលបំណងរបស់ក្រុមហ៊ុនគឺស្វែងរកឱកាសរីកចម្រើន និងមានភាពរឹងក្នុងកម្មវិធី software platform និងចែកចាយដោយក្រុមហ៊ុនរបស់ចិន។ លោក Allen Li គឺទទួលខុសត្រូវពីការចាប់ផ្តើមរហូតដល់អ្នកប្រើប្រាស់ចុងក្រោយនូវគ្រប់កម្មវិធី […]
អានបន្ថែមវៀតណាមបើកការដ្ឋានសង់ផ្លូវល្បឿនលឿនតម្លៃ ១.៩ពាន់លានដុល្លារ ឆ្លងកាត់ដីសណ្ដទន្លេមេគង្គ
រដ្ឋាភិបាលវៀតណាមបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៨៨ គីឡូម៉ែត្រ ដែលនឹងលាតសន្ធឹងឆ្លងកាត់ដីសណ្ដទន្លេមេគង្គទៅកាន់ទីក្រុងកំពង់ផែ Tran De ដែលជាទីក្រុងកំពង់ផែសមុទ្រចិនខាងត្បូង។ ផ្លូវល្បឿនលឿនដែលមានប្រាំមួយគន្លងត្រូវបានគេរំពឹងថានឹងចំណាយអស់ ១.៩ពាន់លានដុល្លារ ពីថវិការបស់រដ្ឋាភិបាល ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៦។ ផ្លូវថ្មីនេះនឹងតភ្ជាប់ជាមួយប្រព័ន្ធផ្លូវល្បឿនលឿនជាតិរបស់ប្រទេសវៀតណាមដែលជាផ្នែកមួយនៃគម្រោងផ្លូវល្បឿនលឿនចំនួនប្រាំមួយបន្ថែមទៀតដើម្បីភ្ជាប់កំពង់ផែប្រទេស និងមជ្ឈមណ្ឌលសេដ្ឋកិច្ច។ ផ្លូវល្បឿនលឿននេះកំពុងត្រូវបានអភិវឌ្ឍខណៈកម្ពុជាក៏កំពុងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនរបស់ខ្លួនពីរាជធានីភ្នំពេញទៅបាវិតតាមព្រំដែនវៀតណាម។
អានបន្ថែមទីក្រុងហូជីមិញ និងហាណូយ ក្លាយជាគោលដៅវិនិយោគកំពូលក្នុងឆ្នាំ ២០២៣ ការស្ទង់មតិអាស៊ីប៉ាស៊ីហ្វិក
ការស្ទាបស្ទង់មតិលើចំណង់វិនិយោគិនប្រចាំអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ ២០២៣ ដែលទើបចេញថ្មីៗនេះដោយក្រុមហ៊ុន CBRE បានបង្ហាញពីព័ត៌មានដ៏អស្ចារ្យមួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាម។ ផ្អែកលើបទពិសោធន៍ពីអ្នកជំនាញវិនិយោគអចលនទ្រព្យថ្នាក់តំបន់ចំនួន៥០០នាក់ បានបង្ហាញថាទីក្រុងហូជីមិញ និងហាណូយបានឡើងចំណាត់ថ្នាក់ជាទិសដៅទាក់ទាញបំផុតទាំង ១០ សម្រាប់ការវិនិយោគឆ្លងព្រំដែននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះទីក្រុងហូជីមិញ បានឡើងដល់ចំណាត់ថ្នាក់ទីបីដែលមិនធ្លាប់មានពីមុនមក ដោយវ៉ាដាច់សូម្បីតែទីក្រុងលេចធ្លោមួយចំនួនរបស់ប្រទេសអូស្ត្រាលី ចំណែកឯរដ្ឋធានីហាណូយ ជាប់ចំណាត់ថ្នាក់លេខ៩ លើទីក្រុងសេអ៊ូលរបស់កូរ៉េទៅទៀត។ កំណើនសេដ្ឋកិច្ចយ៉ាងស្វាហាប់ និងបរិយាកាសវិនិយោគអំណោយផលបានធ្វើឱ្យវៀតណាមក្លាយជាជម្រើសចម្បងសម្រាប់អ្នកវិនិយោគបរទេសមកពីបណ្តាប្រទេស និងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានហុងកុង សិង្ហបុរី ចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។ អត្រាកំណើននគរូបនីយកម្មរបស់ប្រទេសដែលត្រូវបានព្យាករថា នឹងឈានដល់ ៤២% នៅឆ្នាំ ២០២៥ បង្ហាញពីសក្តានុពលដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យដែលជំរុញដោយការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាលដែលកំពុងជំរុញការវិនិយោគលើវិស័យអចលនទ្រព្យឱ្យកាន់តែមានលំនឹង និងសន្ទុះ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ គេមើលឃើញថា ក្រុមហ៊ុនសិង្ហបុរីបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវឱកាសវិនិយោគនៅវៀតណាម។ ជាក់ស្តែង ក្រុមហ៊ុន Keppel Land ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញរបស់សិង្ហបុរី បានចាប់ដៃគូជាមួយក្រុមហ៊ុន Khang Dien Group របស់វៀតណាមដើម្បីចាប់ផ្តើមការកសាងតំបន់អភិវឌ្ឍន៍លំនៅឋានទំនើប និងគម្រោងអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពនៅទីក្រុងហូជីមិញ។ លោក Louis Lim នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keppel Land បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយទទួលស្គាល់សក្តានុពលរយៈពេលវែងរបស់ប្រទេសកូនខ្លាអាស៊ីមួយនេះ។ នៅក្នុងកិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់មួយទៀត […]
អានបន្ថែមBentley Systems ប្រកាសពីសមត្ថភាពថ្មី ដើម្បីវាយតម្លៃកាបូន ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ពន្ធរបស់កម្មវិធី iTwin
សមត្ថភាពគ្រប់គ្រងទិន្នន័យ និងវិភាគកាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធ ក្រុមហ៊ុនវិស្វកម្មហេដ្ឋារចនាសម្ពន្ធ បានប្រកាសនៅឯកិច្ចប្រជុំកំពូលធុរកិច្ចសកលសម្រាប់អ្នកវិភាគបរិស្ថាន ពីសមត្ថភាពថ្មីក្នុងការវាយតម្លៃកាបូននៅក្នុង iTwin Experience ដើម្បីឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ អាចកំណត់បរិមាណយ៉ាងរលូននូវឱកាសកាត់បន្ថយកាបូននៅក្នុងគម្រោងរបស់ពួកគេ។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 27 មិថុនា 2023 ក្នុងកិច្ចប្រជុំកំពូលធ្វើឡើងនៅថ្ងៃទី 27 និង 28 ខែមិថុនានៅទីក្រុងឈីកាហ្គោ។ ជាមួយនឹងសមត្ថភាពថ្មីនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវរបាយការណ៍គណនាកាបូន និងការវិភាគផលប៉ះពាល់ ដោយទាញយកអត្ថប្រយោជន៍ពី iTwin Experience ដែលអាចឱ្យពួកគេស្វែងរកជម្រើសក្នុងការរចនាជាច្រើនបានលឿនជាងមុន និងលុបបំបាត់ការនាំចេញទិន្នន័យដោយដៃ និងការធ្វើឱ្យមានភាពសមញ្ញ។ នៅឆ្នាំ 2022 Bentley បានបង្កើតសេវាកម្មរួមបញ្ចូលនៅក្នុង iTwin Platform ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការនៃការបង្កើតរបាយការណ៍កាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតាមរយៈ កម្មវិធី One Click LCAនិង EC3។ របាយការណ៍ត្រូវបានផ្តួចផ្តើមដោយប្រើ iTwin Platform តាមរយៈកម្មវិធី One Click LCA ឬ EC3។ ឥឡូវនេះ iTwin Experience ផ្តល់នូវការរួមបញ្ចូលទាំងពីរទិសដែលត្រៀមរួចជាស្រេចជាមួយ […]
អានបន្ថែមឥណ្ឌូណេស៊ី បោះទុន ១ពាន់លានដុល្លារបន្ថែម ដើម្បីអភិវឌ្ឍរដ្ឋធានីថ្មី ‘Nusantara’
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុម័តលើការដាក់ប្រាក់បន្ថែមចំនួន ១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ប្រទេស ‘Nusantra’ ដែលមានទីតាំងនៅខេត្ត Kalimantan ខាងកើតនៅលើកោះ Borneo ។ គម្រោងដ៏ធំ Nusantra ត្រូវបានគេព្យាករណ៍ថានឹងចំណាយអស់ ៣២ពាន់លានដុល្លារ ដែល ៨០ភាគរយ ត្រូវបានគេរំពឹងថានឹងមានប្រភពមកពីការវិនិយោគរបស់ឯកជន។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនទាន់ហ៊ានធានានូវការវិនិយោគដែលចាំបាច់នៅឡើយទេ បើទោះបីជាមានការអនុគ្រោះ ដោយលើកទឹកចិត្តផ្នែកពន្ធដ៏ធំសម្រាប់អ្នកវិនិយោគ និងបានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៤៧ពាន់លានដុល្លារ កាលពីដើមឆ្នាំក៏ដោយ។ ការសាងសង់រដ្ឋធានីថ្មីសម្រាប់ប្រជាជាតិមូស្លីមដែលមានប្រជាជនច្រើនជាងគេលើពិភពលោកកើតឡើងនៅពេលដែលរដ្ឋធានីហ្សាកាតាបច្ចុប្បន្នជួបបញ្ហាកកស្ទះចរាចរណ៍ ប្រជាជនច្រើនលើសលប់ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ កង្វះផែនការ និងទឹកជំនន់ដោយសារវាលិចបន្តិចម្តងៗក្រោមនីវ៉ូទឹកសមុទ្រ។ ការសាងសង់អគាររដ្ឋាភិបាលសំខាន់ៗបានដំណើរការត្រឹមតែប្រមាណ ៥ភាគរយ ទៅ ៨ភាគរយប៉ុណ្ណោះ បើតាមផែនការគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ សម្រាប់បុគ្គលិកចំនួន ១៦.០០០នាក់ ដែលត្រូវផ្លាស់ប្តូរចូល។ ប្រធានាធិបតី Yoko Widodo ឥឡូវនេះកំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងនៃការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលដែលគម្រោងទីក្រុងធំថ្មីដែលមានតម្លៃថ្លៃកប់ពពករបស់គាត់ អាចជាកត្តាក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោតផងដែរ។
អានបន្ថែម