ព័ត៌មានអន្តរជាតិ
Seequent បញ្ចេញកម្មវិធី SLOPE3D៖ ឧបករណ៍វិភាគស្ថិរភាពកម្រិតខ្ពស់ដើម្បីជួយវិស្វកររចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន
SLOPE3D បានពង្រីកសមត្ថភាព នៃកម្មវិធី GeoStudio ចេញពី 2D SLOPE/W ទៅជា 3D ដែលបង្កើនសមត្ថភាពក្នុងវាយតម្លៃស្ថិរភាពប្លង់ជម្រាលនៅក្នុងឧស្សាហកម្មរ៉ែ និងសំណង់ស៊ីវិល។ ក្រុមហ៊ុន Seequent និងក្រុមហ៊ុន Bentley Subsurface Company បានប្រកាសពីការចេញនូវកម្មវិធី SLOPE3D ដែលជំនួយដល់ការវិភាគស្ថិរភាពនៃប្លង់ជម្រាលកម្រិតខ្ពស់ សម្រាប់វិស្វករភូគព្ភសាស្ត្រ និងឋានលេខសាស្រ្តក្នុងការរចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន។ ការកសាងសមត្ថភាពនៃកម្មវិធី GeoStudio ចេញពី 2D SLOPE/W ដ៏គួរឱ្យទុកចិត្ត ប៉ុន្តែសម្រាប់កម្មវិធី SLOPE3D គឺជាដំណោះស្រាយលំនឹងដែនកំណត់ប្រកបដោយវិចារណញាណសម្រាប់ការវិភាគជម្រាលថ្ម និងដីនៅក្នុងការជីកយករ៉ែ និងគម្រោងសំណង់ស៊ីវិល – ឧទាហរណ៍ ជម្រាលភ្នំ រណ្តៅអណ្តូងរ៉ែ និងគ្រឿងបង្គុំវិស្វកម្ម ដូចជាទំនប់ និងផ្លូវ។ លោក Chris Kelln នាយកនៃដំណោះស្រាយបច្ចេកទេសសម្រាប់ GeoStudio បាននិយាយថា “SLOPE3D រួមបញ្ចូលគ្នានូវការស្រាវជ្រាវចុងក្រោយបំផុតលើបច្ចេកទេសវិភាគជម្រាល 3D ជាមួយនឹងសមត្ថភាព SLOPE/W ដែលជាឧបករណ៍ដែលអាចទុកចិត្តបានសម្រាប់ការវាយតម្លៃស្ថិរភាពនៃជម្រាល 2D អស់រយៈពេលជាង 30 […]
អានបន្ថែមCupix បន្ថែម CupixWorks ទៅក្នុង Bentley ដំណើរការដោយកម្មវិធី iTwin
ដំណោះស្រាយសំណង់ឌីជីថលតែមួយគត់ដែលអាចឱ្យគ្រប់ដំណាក់កាលនៅក្នុងវដ្តជីវិតដែលបានសាងសង់រួច ក្រុមហ៊ុន Cupix បានប្រកាសនៅថ្ងៃនេះអំពីការបន្ថែមផលិតផលឈានមុខគេគឺ CupixWorks ទៅ Bentley Systems ដែលដំណើរការដោយកម្មវិធី iTwin។ Cupix™ ដែលជាវេទិកាឌីជីថលភ្លោះ ជាសកលដែលផ្តល់នូវការមើលឃើញ និងការវិភាគសម្រាប់ម្ចាស់ និងអ្នកសាងសង់ទូទាំងវដ្តជីវិតដែលបានបង្កើតគម្រោងទាំងមូល. កម្មវិធី CupixWorks គឺជាវេទិកាភ្លោះឌីជីថល 3D ទំនើបបំផុត ដែលអនុញ្ញាតឱ្យធ្វើការសម្រេចចិត្ត និងការសហការគ្នាឆ្លងកាត់គ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់គម្រោងសំណង់អគារ។ ទាំងអ្នកគ្រប់គ្រងគម្រោង អ្នកម៉ៅការទូទៅ ស្ថាបត្យករ និងម្ចាស់ អាចមើលពីចម្ងាយ តាមដាន និងគ្រប់គ្រងវឌ្ឍនភាពនៅនឹងកន្លែង តាមរយៈបរិបទ 3D និងការរុករក 3D ដូចជីវិតពិត ដោយភាពរស់រវើក។ តាមរយៈការប្រើប្រាស់ Bentley iTwin Platform កម្មវិធី CupixWorks អាចធ្វើសមកាលកម្ម (synchronization) និងមើលឃើញទិន្នន័យដោយចាប់យករូបភាព 3D, កម្រិត 360° — រួមជាមួយនឹងម៉ូដែល BIM បូកនឹងទិន្នន័យផ្ទាល់ខ្លួន — ហើយផ្អែកតាមភូមិសាស្ត្រដើម្បីដាក់រូបភាពនៅក្នុងទីតាំងជាក់ស្តែងទៅក្នុងការដ្ឋានសាងសង់ពិតៗ។ លោក Simon […]
អានបន្ថែមស្ពានខ្ពស់បំផុតនៅវៀតណាម តម្លៃជាង ៨២លានដុល្លារ គ្រោងសម្ពោធឱ្យប្រើប្រាស់ចុងខែ៦នេះ
ប្រទេសវៀតណាមចំណាយទុនជាង ៨២លានដុល្លារ ដើម្បីសាងសង់ស្ពានដែកខ្ពស់បំផុតមានកម្ពស់រហូតដល់ ៨៧ម៉ែត្រពីផ្ទៃទឹក គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ។ ស្ពាននេះមានឈ្មោះថា Phat Tich មានទីតាំងស្ថិតនៅក្នុងខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានសាងសង់ឆ្លងកាត់ទន្លេដួង Duong ដែលជា ទន្លេក្រហមហូរចេញពីប្រទេសចិនឆ្លងកាត់ភាគខាងជើងប្រទេសវៀតណាមទៅកាន់ឈូងសមុទ្រ Tonkin ។ ស្ពានដែកខ្ពស់នេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១៨ ខណៈបច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណ ៩០%ហើយ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងខែមិថុនា ឆ្នា២០២៣នេះ។ ស្ពាននេះត្រូវបានគេព្យាករថានឹងចំណាយថវិកាសរុបប្រមាណ ១,៩២៧ ពាន់ពាន់លានដុង (ឬប្រមាណ៨២,៦ លានដុល្លារ)។ តួស្ពានត្រូវបានសាងសង់ពីបេតុង មានប្រវែងសរុប ១,៥ គីឡូម៉ែត្រ រួមទាំងផ្លូវចូល និងមានទទឹងប្រវែង ២២,៥ ម៉ែត្រ។ ស្ពាននេះមានបួនគន្លងសម្រាប់យានជំនិះ និងផ្លូវដើរសម្រាប់អ្នកថ្មើរជើងទាំងសងខាងផងដែរ។ នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងជំរុញការតភ្ជាប់នៅតំបន់ដីសណ្ដទន្លេក្រហម ដែលជាចំណុចសំខាន់របស់រដ្ឋធានីហាណូយ ក៏ដូចជាទីក្រុងកំពង់ផែធំ Hai Phong និងខេត្ត Quang Ninh។ មជ្ឈមណ្ឌលទាំងនេះនឹងតភ្ជាប់ជាមួយខេត្តភាគឦសានដូចជា Bac Giang, Thai Nguyen និង Hai […]
អានបន្ថែមចិនផ្អាកគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅសមុទ្រចិនខាងត្បូងភ្លាមៗ ដោយសារ…
រដ្ឋាភិបាលចិនប្រកាសផ្អាកគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកនៅសមុទ្រចិនខាងត្បូង ដោយសារការភ័យខ្លាចផ្នែកសន្តិសុខ នេះបើយោងតាមសារព័ត៌មាន South China Morning Post កាលពីថ្មីៗនេះ។ ជាក់ស្ដែង ចិនបានសិក្សាគម្រោងនេះអស់រយៈពេលជាង ១០ឆ្នាំ មកហើយ ហើយក៏បានបង្កើតបច្ចេកវិទ្យាដែលធ្វើឱ្យរ៉េអាក់ទ័រនុយក្លេអែរនេះ មានសុវត្ថិភាពបំផុត ពោលគឺមានសុវត្ថិភាពជាងការសាងសង់លើគោកទៅទៀត។ ប៉ុន្តែ គម្រោងនេះត្រូវបានផ្អាកយ៉ាងតក់ក្រហល់ ដោយសារតែចិនព្រួយបារម្ភពីការវាយប្រហារលើរ៉េអាក់ទ័រដ៏ធំមួយនេះ ពីប្រទេសដែលជាគូសត្រូវ ដូចជាអាមេរិកជាដើម។ វិស្វករជាន់ខ្ពស់លោក Wang Donghui មកពីមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរនៅឈូងសមុទ្រ បានឱ្យដឹងកាលពីថ្ងៃទី២៥ ឧសភា ថាវត្តមានរបស់អាក់ទ័រនុយក្លេអ៊ែរក៏អាចបង្កើនភាពតានតឹងរវាងប្រទេសនៅសមុទ្រចិនខាងត្បូង និងបង្កើនហានិភ័យធំធេងបើមានការវាយប្រហារណាមួយកើតឡើង។ «ការដាក់រោងចក្រថាមពលនៅលើទឹក គឺងាយនឹងរងការវាយប្រហារ ទាំងក្រោមទឹក លើទឹក និងពីលើអាកាស ដូច្នេះយើងត្រូវការប្រព័ន្ធសន្តិសុខដ៏រឹងមាំមួយ មុននឹងសម្រេចចិត្តសាងសង់» លោក Wang បានឱ្យដឹងយ៉ាងដូច្នេះ។ ឧទាហរណ៍ នាវាមុជទឹករបស់សត្រូវអាចព្យាយាមបំផ្លាញរោងចក្រដោយដាក់គ្រឿងផ្ទុះពីក្រោមបន្ទប់រ៉េអាក់ទ័រ។ យានជំនិះគ្មានមនុស្សបើកក៏អាចហោះហើរពីលើរោងចក្រ ហើយទម្លាក់គ្រាប់បែក ឬមីស៊ីល បានដោយងាយ។ ជាក់ស្ដែង ការទម្លាក់គ្រាប់បែកលើបំពង់បង្ហូរ Nord Stream របស់រុស្ស៊ីកាលពីថ្មីៗនេះ ក៏ធ្វើឱ្យរដ្ឋាភិបាលចិនព្រួយបារម្ភផងដែរ។ អ្នកស្រាវជ្រាវដែលសុំមិនបញ្ចេញឈ្មោះម្នាក់ថា សហរដ្ឋអាមេរិកនៅពីក្រោយរឿងនេះ ដូច្នេះចិនផ្អាកគម្រោងរោងចក្រនុយក្លេអែរនេះ ក៏ដោយសារតែខ្លាចអាមេរិកវាយប្រហារដែរ ព្រោះបើវាយប្រហារមែន […]
អានបន្ថែមប្រទេសអង់គ្លេសចង់សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ ដើម្បី…
ទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស (UKSA) និងក្រុមហ៊ុន Rolls-Royce នឹងចាប់ដៃគ្នា សិក្សាគម្រោងកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ ដើម្បីបង្កើតជាប្រភពថអគ្គិសនីឱ្យអវកាសយានិករស់នៅលើភពព្រះចន្ទបានរយៈពេលយូរ។ បើយោងតាមសារពត៌មាន CNBC គម្រោងបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនឹងជួយឱ្យអវកាសយានិករស់នៅ និងធ្វើការនៅលើព្រះច័ន្ទបានរយៈពេលវែង ក្នុងពេលទៅធ្វើបេសកកម្មស្រាវជ្រាវម្ដងៗ។ កាលពីខែមីនាកន្លងមក ទីភ្នាក់ងារ UKSA សម្រេចផ្តល់មូលនិធិប្រមាណ ៣.៥ លានដុល្លារ សម្រាប់ការស្រាវជ្រាវដំណាក់កាលដំបូងនេះ។ តាមផែនការ ក្រុមហ៊ុននឹងបញ្ជូនរ៉េអាក់ទ័រនុយក្លេអែរទៅឋានព្រះច័ន្ទនៅឆ្នាំ ២០២៩។ Rolls-Royce បានឱ្យដឹងថា ដោយមានខ្យល់តិចតួច និងគ្មានទឹកនៅលើឋានព្រះចន្ទ ប្រភពថាមពលកកើតឡើងវិញផ្សេងទៀតគឺមិនអាចទៅរួចទេ ដូច្នេះថាមពលនុយក្លេអ៊ែរ គឺជាជម្រើសដ៏ល្អបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែទាក់ទងនឹងប្រសិទ្ធភាពនៃការបង្កើតអគ្គិសនី និងការគ្រប់គ្រងកាកសំណល់វិទ្យុសកម្ម។ ដូច្នេះ ក្រុមហ៊ុននឹងស្រាវជ្រាវបន្ថែមដើម្បីស្វែងរកប្រព័ន្ធដែលល្អបំផុត។ Rolls-Royce នឹងធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវការផលិតកម្រិតខ្ពស់របស់សាកលវិទ្យាល័យ Sheffield និង Nuclear AMRC និងសាកលវិទ្យាល័យ Oxford លើគម្រោងនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Rolls-Royce នេះមិនមែនជា Rolls-Royce Motor Cars ដែលផលិតរថយន្ដទេ។
អានបន្ថែមអ្នកស្រាវជ្រាវរកឃើញសារធាតុម្យ៉ាង ធ្វើឱ្យសំណង់ប្រាសាទបូរាណរឹងមាំរាប់ពាន់ឆ្នាំ
អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក ស្វីស និងអ៊ីតាលី បានរកឃើញវត្ថុសម្ងាត់ដែលប្រើក្នុងបេតុងនៃប្រាសាទបូរាណនានានៃអាណាចក្ររូម៉ាំង ដែលធ្វើឱ្យសំណង់បុរាណទាំងនោះមានអាយុកាលរាប់ពាន់ឆ្នាំ។ បើយោងតាម Journal Science Advances ការស្រាវជ្រាវបានរកឃើញថាជនជាតិរ៉ូម៉ាំង បានប្រើប្រាស់ផេះភ្នំភ្លើងពីទីក្រុង Pozzuoli។ ផេះភ្នំទាំងនោះមានកំទេចកំបោរ ដែលអាចធ្វើសំណង់បេតុងជួសជុលស្នាមប្រេះដោយខ្លួនឯងបាន ហើយមិនងាយបាក់រលំ។ ជនជាតិរ៉ូមបានប្រើបច្ចេកទេសលាយបេតុងបែបក្តៅ ដែលធ្វើឱ្យគីមីនៃកំទេចកំបោរជ្រាបចូលទៅគ្រប់ផ្នែកនៃសំណង់។ ជាមួយនឹងបច្ចេកវិទ្យានេះ នៅពេលជញ្ជាំង ឬសំណង់ មានការ ប្រេះបែក វានឹងជួសជុលស្នាមប្រេះដោយខ្លួនឯងនៅពេលមានភ្លៀងធ្លាក់។ ទឹកនឹងធ្វើឱ្យកំបោរមានប្រតិកម្ម ហើយបញ្ចេញធាតុកាល់ស្យូមកាបូណាត ដែលបន្ទាប់មកក្លាយជាគ្រីស្តាល់ ហើយបំពេញស្នាមប្រេះ។ អ្នកស្រាវជ្រាវបានព្យាយាមចម្លងបច្ចេកទេសលាយបេតុងបែបក្តៅ ហើយលទ្ធផលបង្ហាញថាវាអាចជួសជុលស្នាមប្រេះដោយខ្លួនឯងបានពិតមែន។ ប៉ុន្តែ បើសាកដោយគ្មានកំទេសកំបោរ វាមិនអាចជួសជុលស្នាមប្រេះនោះបានទេ។ ក្រុមអ្នកស្រាវជ្រាវនេះ គឺជាអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឬMIT, សាកលវិទ្យាល័យ Harvard មជ្ឈមណ្ឌលស្រាវជ្រាវ Instituto Meccanica dei Materiali មកពីប្រទេសស្វីស និងសារមន្ទីរបុរាណវិទ្យា Priverno របស់ប្រទេសអ៊ីតាលី។
អានបន្ថែមក្រុមហ៊ុនអង់គ្លេសសម្រេចបង្កើតរោងចក្រផលិតថ្មសាកនៅសិង្ហបុរីតម្លៃជាង ៣ពាន់លានដុល្លារ
ក្រុមហ៊ុនបច្ចេកវិទ្យា Dyson ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចជ្រើសរើសប្រទេសសិង្ហបុរីជាទីតាំងបង្កើតរោងចក្រផលិតថ្មសាកដ៏ធំមួយ ក្រោមទុនវិនិយោគជាង ៣,៤ពាន់លានដុល្លាររ ដើម្បីបង្កើនសមត្ថភាពផ្នែកវិស្វកម្ម និងការផលិត ដែលជាផ្នែកមួយនៃគម្រោងធំៗជាច្រើនរបស់ខ្លួន។ រោងចក្រថ្មីនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ Taus ដោយគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៣នេះ ហើយបើកដំណើរការពេញលេញនៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី០៣ ខែឧសភា ២០២៣។ ក្រុមហ៊ុន Dyson គ្រោងនឹងបង្កើនសមត្ថភាពផលិតឱ្យបានទ្វេដងនៅឆ្នាំ២០២៣ ហើយរោងចក្រថាមពលថ្មសាកនៅ Tuas នេះ នឹងមានទំហំស្មើនឹងទីលានបាល់បោះសរុបចំនួន៥៣រួមគ្នា គឺថាជាការវិនិយោគដ៏សំខាន់ និងធំបំផុតនៅក្នុងដំណើរការផលិតកម្មកម្រិតខ្ពស់នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនមួយនេះ។ គួរបញ្ជាក់ថា ដោយរួមជាមួយនឹងគ្រឿងបរិក្ខារថ្មីៗនៅក្នុងប្រទេសហ្វីលីពីន និងចក្រភពអង់គ្លេស រោងចក្រនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តវិនិយោគរយៈពេលប្រាំឆ្នាំរបស់ Dyson ដែលមានតម្លៃ ៣,៤៤ ពាន់លានដុល្លារ ដើម្បីនាំយកបច្ចេកវិទ្យាកាន់តែទំនើប ដោយផ្តោតលើការផ្ទុកថាមពល ការអភិវឌ្ឍន៍កម្មវិធី និង AI។ គួររម្លឹកថា ក្រុមហ៊ុន Dyson មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ជាក្រុមហ៊ុនដ៏ធំមួយដែលផលិតសម្ភារៈអគ្គិសនីក្នុងផ្ទះ ហើយត្រូវបានចិត្តទុកថាជាក្រុមហ៊ុនមួយដ៏ធំក្នុងពិភពលោក៕ រូបភាពពី mothership
អានបន្ថែមតៃវ៉ាន់បោះទុនជាង ១២០លានដុល្លារ សង់រោងចក្រផលិត MacBook នៅវៀតណាម
ក្រុមហ៊ុន Quanta របស់តៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរវៀតណាម ក្នុងការសាងសង់រោងចក្រផលិតគ្រឿងបង្គុំកុំព្យូទ័រ តម្លៃ ១២០លានដុល្លារ ដើម្បីផ្គត់ផ្គង់ ឱ្យក្រុមហ៊ុនខ្នាតយក្ស Apple។ នេះបើយោងតាមការចុះផ្សាយរបស់ macdailynews នៅថ្ងៃទី០១ ឧសភា ២០២៣។ រោងចក្រថ្មីរបស់ Quanta នេះនឹងត្រូវសាងសង់ឡើងនៅក្នុងសួនឧស្សាហកម្ម My Thuan ក្នុងខេត្ត Nam Dinh ភាគខាងជើងនៃប្រទេសវៀតណាម លើផ្ទៃដី ២២,៥ហិកតា ហើយវានឹងក្លាយជារោងចក្រទី៩ របស់ក្រុមហ៊ុនមួយនេះ។ គួរម្លឹកថា រោងចក្រ Quanta ថ្មីនេះត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់បានរាប់ពាន់នាក់នៅប្រទេសវៀតណាម ជាពិសេសនឹងជួយជំរុញវិស័យផលិតគ្រឿងអេឡិចត្រូនិករបស់ប្រទេសនេះថែមផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ប្តេជា្ញនឹងពង្រីកប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិកខណៈឆ្នាំ២០២១ ក្រុមហ៊ុន Apple បានបោះទុនវិនិយោគ ២០០លានដុល្លារ លើគម្រោងសាងសង់ថ្មីមួយផងដែរនៅវៀតណាម៕
អានបន្ថែមចិនឈានមុខគេ ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ច្រើនបំផុតលើពិភពលោក
ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ដោយបានអភិវឌ្ឍបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបានច្រើនបំផុត ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង់។ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃទី២៦ មេសា ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នប្រទេសចិន កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ មានសមត្ថភាពដល់ទៅ ២៦,៨១លានគីឡូវ៉ាត់។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសនេះជាប្រទេសដែលបានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនប្រកបដោយសុវត្ថិភាព និងស្ថិរភាពបំផុត ព្រមទាំងមានការរីកចម្រើនជាលំដាប់ក្នុងដំណើរការនៃការសាងសង់របស់ពួកគេ។ កាលពីឆ្នាំ២០២២ ប្រទេសចិន បានអនុម័តបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរថ្មីបន្ថែមចំនួន១០ទៀត ខណៈរោងចក្រ៣ ត្រូវបានដាក់ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងចំនួន ៦ផ្សេងទៀត កំពុងចាប់ផ្តើមដំណើរការសាងសង់។ គួរបញ្ជាក់ថា រហូតដល់ពេលនេះប្រទេសចិនមានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មសរុបចំនួន ៥៤ មានសមត្ថភាព ៥៦.៨២ លានគីឡូវ៉ាត់ ។ រូបភាពពី en.wikipedia.org
អានបន្ថែមអាស៊ីត្រូវការទុនជិត ១៤ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អំឡុងឆ្នាំ២០២៣-២០៣០
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ថា តំបន់អាស៊ីនឹងត្រូវការវិនិយោគចំនួន ១៣,៨ ពាន់ពាន់លានដុល្លារ ឬប្រមាណ ១,៧ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដែលនេះជាកត្តាជំរុញដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមរបាយការណ៍ «ការជំរុញឡើងវិញ នូវវិធីសាស្រ្តផ្តល់ហិរញ្ញប្បទាន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និង ភាពធន់ក្នុងអាស៊ាន+៣» របស់ADB ចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ចំណែកប្រទេសអាស៊ាន តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសរុប ត្រូវបានប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន ២,៨ពាន់ពាន់លានដុល្លារសម្រាប់រយៈពេលដូចគ្នា ឬ ១៨៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ADB បញ្ជាក់បន្ថែម។ របាយការណ៍បញ្ជាក់បន្ថែមថា ការបង្រួមគម្លាតហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ នឹងមានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗ ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន ខណៈការចូលរួមពីវិស័យឯកជន គឺជាកត្តាសំខាន់។ បច្ចុប្បន្ននេះ ទុនឯកជនជាង ២០០ ពាន់ពាន់លានដុល្លារត្រូវបានវិនិយោគ នៅក្នុងទីផ្សារមូលធនពិភពលោក។ ជាពិសេស យន្តការហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត គឺត្រូវការជាចាំបាច់ ដើម្បីជំរុញហិរញ្ញប្បទានឯកជន និងស្ថាប័នសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកវិសាលភាពរបស់វា ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងក្នុងតំបន់ ខណៈដែលសេដ្ឋកិច្ចអាស៊ាន+៣ […]
អានបន្ថែម