ក្រុមហ៊ុន PTT ប្រកាសបោះទុន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ថែមនៅក្រៅប្រទេស

ក្រុមហ៊ុនសញ្ជាតិថៃ PTT ដែលធ្វើអាជីវកម្មលើការលក់ប្រេងឥន្ធនៈ និងលក់រាយបានប្រកាសពីគម្រោងបោះទុនវិនិយោគបន្ថែម ក្នុងទំហំទឹកប្រាក់ចំនួន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ និងក្រៅប្រទេស។ អគ្គនាយកក្រុមហ៊ុន លោក Disathat Panyarachun បានឱ្យដឹងថា ៤៥ភាគរយនៃទឹកប្រាក់សរុបនឹងត្រូវបែងចែសម្រាប់ការពង្រីកហ្វ្រេនឆាយហាងកាហ្វេអាម៉ាហ្សូន និងហាងមាន់បំពង Taxas Chicken ខណៈទឹកប្រាក់ ២២ភាគរយទៀតសម្រាប់ការពង្រីកស្ថានីយបញ្ចូលថាមពលអគ្គិសនី (EV)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០២៣នេះ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការស្ថានីយ៍ប្រេងឥន្ធនៈចំនួន ២.១០០ទីតាំង ស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន ៣០០ទីតាំង និងហាងកាហ្វេចំនួន ៣.៩០០កន្លែង។ សម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងពង្រីកបន្ថែមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១២២ទីតាំង ហាងកាហ្វេចំនួន៤០០ និងស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៥០០ទីតាំង នៅទូទាំងប្រទេសថៃ និងក្រៅប្រទេស៕

អាន​បន្ថែម

ថៃចំណាយជាង ១,៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះថ្មីចំនួន៧

ថ្មីៗនេះ នាយកដ្ឋានអាកាសយានដ្ឋាន (DOA) ប្រទេសថៃ គ្រោងនឹងចំណាយប្រមាណ ៥០ពាន់លានបាត ឬ ១,៤៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍព្រលានយន្តហោះក្នុងតំបន់ថ្មីចំនួន៧ទៀត ខណៈបច្ចុប្បន្នប្រទេសថៃបានសាងសង់អាកាសយានដ្ឋានចំនួន ៧២ទីតាំង ក្នុងចំណោមខេត្ត-ក្រុងសរុបចំនួន ៧៧។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន thethaiger នៅថ្ងៃទី២២ មីនា ២០២៣។ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅក្នុងខេត្ត Nakhon Pathom, Bueng Khan, Mukdahan, Kalasin, Phayao, Phatthalung និង Satun ដោយនាយកដ្ឋានមានគោលបំណងក្នុងការជំរុញការតភ្ជាប់ និងផ្តល់ជម្រើសការធ្វើដំណើរបន្ថែមទៀត សម្រាប់ប្រជាជនថៃ និងភ្ញៀវទេសចរបរទេស។ ជាការកត់សម្គាល់ គម្រោងអាកាសយានដ្ឋានថ្មីទាំងនោះស្ថិតនៅក្នុងខេត្ត ដែលមិនសូវមានគេស្គាល់ច្រើនឡើយ ហើយត្រូវបានពន្យាពេល ដោយសារតែត្រូវប្រឈមការជាប់គាំងដោយសារជំងឺរាតត្បាតកូវីដ ប៉ុន្តែបច្ចុប្បន្នដំណើរការទេសចរណ៍និងការធ្វើដំណើរមានភាពល្អប្រសើរឡើងវិញ។ គម្រោងទាំងនោះរួមមានដូចខាងក្រោម៖ ១. អាកាសយានដ្ឋានក្នុងខេត្ត Nakhon Pathom ចំណាយ ២៥ពាន់លានបាត ឬ ៧៣៣លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៥៦០ហិកតា រហូតមកដល់ពេលនេះការសិក្សាសមិទ្ធលទ្ធភាពបានបញ្ចប់រួចរាល់ហើយ និងគ្រោងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។ ២. អាកាសយានដ្ឋានក្នុងខេត្ត […]

អាន​បន្ថែម

ឆ្នាំ២០២៣នេះ ក្រុងហាណូយនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង៤ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងចាប់ផ្តើមអភិវឌ្ឍទីក្រុងហាណូយជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ vnexpress នៅថ្ងៃទី១៧ មីនា ២០២៣។ គម្រោងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន​ជប៉ុន Sumitomo និង ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​វៀតណាម BRG Group ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៣នេះហើយ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio  បានស្នើឱ្យអាជ្ញាធរវៀតណាមពន្លឿនដំណើរការកែសម្រួលផែនការខ្នាត ១:៥០០ សម្រាប់គម្រោងឱ្យបានឆាប់រហ័ស ដើម្បីឈានទៅចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០២៣ ចំពេលខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។ ជាការឆ្លើយតប លោកអភិបាលក្រុងបានថ្លែងថា លោកបាន​ណែនាំ​ដល់​មន្ត្រីរដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​បញ្ហា ​ដែលអាច​​កើត​ឡើងនេះហើយ ​ដើម្បីនឹងពន្លឿនដំណើរការនេះ។ គម្រោងអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ តម្លៃជាង ៤,២ពាន់លានដុល្លារនេះ នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ២៧២ហិចតា​នៅ​ស្រុក​ដុងអាញ់ ភាគ​ខាង​ជើង​ទីក្រុង​ហាណូយ ដោយមានគោលដៅនឹងក្លាយជាទីក្រុងទំនើបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមជាមួយការកសាងអគារមួយមានកម្ពស់រហូតដល់១០៨ជាន់។ គួររម្លឹកថា ក្រុមហ៊ុនទាំងពីរបាន ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍​មួយ​នេះ កាល​ពីឆ្នាំ២០១៧ ដោយ Sumitomo ជាអ្នកម៉ៅការ និង BRG ជាអ្នកវិនិយោគសំខាន់៕

អាន​បន្ថែម

វៀតណាមវិនិយោគជិត ៧៦លានដុល្លារ សង់ផ្លូវភ្ជាប់មកកម្ពុជា និងប្រទេស២ទៀត

ក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការ នៃប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការការដ្ឋានសាងសង់គម្រោងលើកកម្ពស់ផ្លូវជាតិមួយខ្សែប្រវែង ៩០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តគង់ណាម ប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ឡាវ និងថៃ។ ផ្លូវជាតិលេខ ១៤E ជាផ្លូវដ៏មានសារៈសំខាន់មួយខ្សែ ដែលតភ្ជាប់ផ្នែកខាងកើត និងខាងលិចនៃខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម ជាពិសេសភ្ជាប់ផ្ទាល់ទៅកាន់ប្រទេសជិតខាងទាំងបី រួមមាន ប្រទេសឡាវ កម្ពុជា និងថៃ។ គម្រោងផ្លូវជាតិលេខ ១៤Eនេះ មានប្រវែងសរុប ៩០គីឡូម៉ែត្រ ត្រូវបានសាងសង់ស្តារឡើងវិញ ដោយបែងចែកជាពីរកំណាត់។ ក្នុងនោះ ផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនដាណាង-គួងណៃ (Đà Nẵng – Quảng Ngãi Expressway) ត្រូវបានវិនិយោគផ្ទាល់ ដោយរដ្ឋបាលខេត្តគង់ណាម។ ចំណែកឯផ្លូវប្រវែង ៧៤គីឡូម៉ែត្រទៀតនឹងត្រូវបានជួសជុលឡើងវិញ ក្រោមការវិនិយោគផ្ទាល់ដោយអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម ក្រោមទឹកប្រាក់វិនិយោគជាង ១,៨ពាន់ពាន់លានដុង ឬស្មើនឹង ៧៥,៨លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៥។ ក្រោយពេលបញ្ចប់ការសាងសង់ […]

អាន​បន្ថែម

សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនយឺតក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះក្នុងឆ្នំា២០២៤

កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៣,១% នៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែនឹងធ្លាក់ចុះមកវិញត្រឹម ២,៩% នៅ២០២៤ ដោយសារហានិភ័យមួយចំនួននៅតែបន្តដាក់សម្ពាធដល់ការងើបឡើងវិញ។ នេះបើយោងតាមរបាយការណ៍អង្គភាពស្រាវជ្រាវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចេញផ្សាយកាលពីថ្ងៃ០១​ ខែមីនា។ នាយកគោលនយោបាយ APEC លោក Carlos Kuriyama បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រឈមនឹងវិបត្តិកូវីដ១៩ អតិផរណាខ្ពស់ គួបផ្សំនឹងការកើនឡើងអត្រាការប្រាក់ និងបំណុល ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត។ លោក Kuriyama បានបន្តថា «កាលពីឆ្នាំមុន ទាំងអតិថិជន និងវិនិយោគិនមានការប្រុងប្រយ័ត្នណាស់ដោយសារភាពមិនច្បាស់លាស់ និងទស្សនវិស័យសេដ្ឋកិច្ចមិនសូវជាល្អប្រសើរ ​ដែលនាំឱ្យតម្រូវការ និងសកម្មភាពវិនិយោគមានដំណើរការយឺតយ៉ាវ»។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិផរណាមានកម្រិត ៥,៨% ដែលជាកម្រិតខ្ពស់បំផុត រាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨​ ដែលកាលនោះឡើងដល់កម្រិត ៦,៦%។ ជាមួយគ្នានេះដែរ របាយការណ៍នេះក៏ប៉ាន់ស្មានបន្ថែមពីអតិផរណាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថានឹងបន្តធ្លាក់ចុះមកត្រឹម ៣,៩% និង២,៧% នៅក្នុងឆ្នាំ២០២៣ និង២០២៤ រៀងៗគ្នា។ ស្រដៀងគ្នានេះដែរ កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់នេះក៏​ត្រូវ​បាន​ព្យាករទៀត​ថា ​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០២៣ […]

អាន​បន្ថែម

ADB ផ្តល់កម្ចីជិត ៧០០លានដុល្លារ ដល់ឡាវសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតក្នុងតំបន់អាស៊ាន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company Limited បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២,៥៥លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងអាតតាព នៅតំបន់ភាគខាងត្បូងនៃប្រទេសឡាវ។ គម្រោងនេះមានផ្ទុកតួបីនខ្យល់សរុបចំនួន ១៣៣ ហើយនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសឡាវ និងជាគម្រោងឆ្លងប្រទេសដ៏ធំបំផុតនៅអាស៊ាន ដើម្បីផលិតថាមពលលក់ទៅឱ្យប្រទេសជិតខាង រួមមាន ប្រទេសវៀតណាមជាដើម។ BCPG Plc គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងគម្រោងនេះ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Impact Energy Asia Development។ គម្រោងនេះត្រូវបានចុះហត្ថលេខានៅខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា “Monsoon” និងត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុន PowerChina International លើផ្ទៃដី ៤សែនរ៉ៃ ឬ ៦៤.០០០ហិកតា។ លោកស្រី Suzanne Gaboury អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់ ADB បានមានប្រសាសន៍ថា «ការផ្តល់កម្ចីពី ADB និងធនាគារដៃគូរបស់ខ្លួន នឹងជួយជំរុញការអភិវឌ្ឍនធនធានថាមពលខ្យល់ ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ឈានទៅកាន់ការប្រើប្រាស់ថាមពលស្អាត»។ យោងតាម […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley System ប្រកាសជ្រើសរើសអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ប្រចាំឆ្នាំ២០២៣

អ្នកឈ្នះដែលត្រូវជ្រើសរើស និងប្រកាសជ័យជំនះ ក្រោមប្រធានបទឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផ្នែកកម្មវិធីសូហ្វវែរពាក់ព័ន្ធការងារសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសទទួលពាក្យប្រកួតជ្រើសរើសម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ 2023 Going Digital Awards in Infrastructure ដែលជាពានរង្វាន់សាកលដ៏ធំមួយ ត្រូវបានវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសសម្រាប់ការឈានទៅរកភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងវិស័យសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ គឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ។ អ្នកប្រើប្រាស់កម្មវិធី Bentley នឹងមានសិទ្ធិចូលរួមជាមួយគម្រោងរបស់ពួកគេនៅក្នុងកម្មវិធី Going Digital Awards in Infrastructure មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – មុនការសាងសង់/ការឌីហ្សាញជាគំនិត ការរចនា ការសាងសង់ ឬក្នុងដំណាក់កាលប្រើប្រាស់នោះទេ អ្នកជាប់ឈ្មោះចុងក្រោយចំនួនបីនាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់នីមួយៗ និងឈ្នះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Year in Infrastructure and Going Digital Awards ក្នុងនាមជាភ្ញៀវរបស់ Bentley Systems។ […]

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល

ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេដើម្បីការឆ្លើយតប មិនត្រឹមតែជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពអាសន្នចំពោះបម្រែបម្រួលអាកាសធាតុផងដែរ។ និន្នាការនេះ បាន​ជំរុញ​ឱ្យមានការ​ផ្លាស់​ប្តូរ​មួយ​ចំនួនដើម្បីធ្វើ​ឱ្យ​ខ្លួន​គេ​ក្លាយ​ជាអ្នកប្រកួតប្រជែង​ដ៏​លេចធ្លោ​មួយក្នុង​ឧស្សាហកម្ម AEC នេះ។ ជាមួយទស្សនៈវិស័យនេះ សូមក្រឡេកមើលពីនិន្នាការឧស្សាហកម្ម AEC ដែលអ្នកជំនាញបានរំពឹងទុកចំពោះថ្ងៃអនាគត ដូចខាងក្រោម៖ ទស្សនៈឆ្ពោះទៅរកសំណង់ដែលគ្មានកាបូន សព្វថ្ងៃនេះ ប្រហែល 56% នៃចំនួនប្រជាជនក្នុងពិភពលោក – 4.4 ពាន់លាននាក់ – រស់នៅក្នុងទីក្រុង។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តដោយចំនួនប្រជាជននៅទីក្រុងនឹងកើនឡើងទ្វេដងនៃចំនួនបច្ចុប្បន្ន នៅឆ្នាំ 2050។ ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងទាមទារឱ្យយើងអភិវឌ្ឍទីក្រុងថ្មីយ៉ាងឆាប់រហ័ស ដែលមានន័យថា ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ […]

អាន​បន្ថែម

ឌូបៃគ្រោងសង់ផ្លូវហាយវេឆ្លាតវៃ និងទំនើបជាងគេលើលោក សម្រាប់អ្នកជិះកង់និងថ្មើរជើង

ទីក្រុង ឌូបៃគ្រោងសាងសង់ផ្លូវ ហាយវេសម្រាប់អ្នកជិះកង់ និងថ្មើជើងឆ្លាតវៃបំផុតក្នុងលោក មានប្រវែង ៩៣គីឡូម៉ែត្រ  នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនស្ថាបត្យកម្ម URB ដែលជាក្រុមហ៊ុនស្ថាបនិកគម្រោង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងផ្លូវហាវេយថ្មីនេះឈ្មោះថា THE LOOP សាងសង់ក្នុងគោលបំណងចង់ជំរុញប្រជាជនរស់នៅក្នុងទីក្រុងជាង ៣ លាននាក់ ឱ្យប្រើផ្លូវហាយវេថ្មីដែលមានភាពឆ្លាតវៃបំផុតនេះ សម្រាប់ដើរ ជិះកង់ និងរត់ហាត់ប្រាណ ដើម្បីសុខភាព។ គម្រោងផ្លូវហាយវេនេះត្រូវបានរចនាឡើងដោយមានដំបូលបិទជិត បំពាក់ប្រព័ន្ធគ្រប់គ្រងបរិយាកាសពេញមួយឆ្នាំ ស្របតាមគំនិតផ្តួចផ្តើមទីក្រុងថ្មី ក្នុងការជំរុញឱ្យប្រជាជនជាង ៨០ ភាគរយនៃប្រជាជនរស់នៅទីក្រុងឌូបៃ ជ្រើសយកការជិះកង់ និងដើរ ជាមធ្យោបាយធ្វើដំណើរចម្បងនៅត្រឹមឆ្នាំ ២០៤០។ ក្រុមហ៊ុនបានបង្ហើបថា គម្រោងនេះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងសិក្សា ដោយមានលក្ខណៈពិសេសសំខាន់ៗ រួមមាន: ការប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ហើយប្រព័ន្ធដឹកជញ្ជូននៅក្នុងគម្រោងនេះនឹងមិនមានការបំភាយឧស្ម័នពុលឡើយ។ រូបភាពដោយ CNN

អាន​បន្ថែម

ឥណ្ឌាកំពុងសង់ផ្លូវល្បឿនលឿនវែងបំផុតតម្លៃ១៣ពាន់លានដុល្លារ ដើម្បីភ្ជាប់ក្រុងញូដេលី និងបុមបៃ

ប្រទេសឥណ្ឌាបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនវែងបំផុតរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ដែលជាផ្លូវតភ្ជាប់ទីក្រុងដេលី និងទីក្រុងបុមបៃ ដើម្បីជំរុញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងតាមឱ្យទាន់គូប្រជែងរបស់ខ្លួន នោះគឺប្រទេសចិន។ គម្រោងផ្លូវល្បឿនលឿននេះជាផ្លូវថ្មីមានប្រវែង ១.៣៨៦ គីឡូម៉ែត្រ មានចំនួនបួនគន្លង ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១៣ពាន់លានដុល្លារ ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងទីក្រុងធំៗទាំងពីរ ពី ២៤ ម៉ោងមកនៅត្រឹម ១២ ម៉ោងតែប៉ុណ្ណោះ។ ផ្លូវល្បឿនលឿននេះនឹងឆ្លងកាត់ទីក្រុង Delhi, Haryana, Rajasthan, Madhya Pradesh, Gujarat និង Maharashtra ។ គម្រោងនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រី Narendra Modi មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿននេះថា  គម្រោងនេះគឺជា “សញ្ញានៃការអភិវឌ្ឍនៃប្រទេសឥណ្ឌា” ដោយបន្ថែមថា “ការវិនិយោគលើគម្រោងផ្លូវដែក ផ្លូវហាយវេយ ខ្សែរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន គឺជាគន្លឹះក្នុងការជំរុញអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ហើយអាចទាក់ទាញការវិនិយោគកាន់តែច្រើន និងបង្កើតការងារថ្មីៗបាន”។ រដ្ឋាភិបាលឥណ្ឌាបានពន្លឿនគម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើន ហើយក្នុងខែនេះ រដ្ឋាភិបាលបានប្រកាសពីការបង្កើនការចំណាយចំនួន ៣៣% ដែលមិនធ្លាប់មានពីមុនមក ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីឥណ្ឌាបានអះអាងថា ផ្លូវដែក […]

អាន​បន្ថែម