ព័ត៌មានអន្តរជាតិ
កូរ៉េឈ្នះបានគម្រោងព្រលានយន្តហោះតម្លៃ ១១ពាន់លានដុលារ នៅហ្វីលីពីន
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sumsung Group និងអឺរ៉ុប បានឈ្នះការដេញថ្លៃគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១១ពាន់លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពី ដែលកន្លងមកចិនធ្លាប់ដេញថ្លៃបាន ត្រឹមតម្លៃ ១០ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី១៥ កញ្ញា ២០២២។ អាកាសយានដ្ឋានដ៏ធំមួយនេះមានឈ្មោះថា Sangley Point ស្ថិតភាគខាងត្បូងនៃទីក្រុងម៉ានីល ខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន ដែលនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន SPIA Development Consortium ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Group របស់កូរ៉េខាងត្បូង។ គេរំពឹងថា អនាគតព្រលាន Sangley នឹងក្លាយជាគូរប្រជែងជាមួយនឹងអាកាសយានដ្ឋាន San Miguel ដែលមានតម្លៃ 12.97 ពាន់លានដុល្លារ ដែលកំពុងដំណើរការនៅទីក្រុង Bulacan ភាគពាយព្យនៃទីក្រុងម៉ានីល ព្រោះក្រោយបញ្ជប់ការសាសង់ វានឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ 130 លាននាក់ក្នុងមួយឆ្នាំ។ គួរម្លឹកដែរថា កន្លងមកក្រុមហ៊ុនចិន China Communications Construction ដែល ជាដៃគូជាមួយ MarcoAsia […]
អានបន្ថែមឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក
ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាងសង់អគាររង្វង់អវកាសខ្នាតយក្សដំបូងគេលើលោក ដើម្បីឡោមព័ទ្ធអគារខ្ពស់បំផុតលើលោក Burj Khalifa។ នេះបើយោងតាមសារព័ត៌មាន CNN ។ គម្រោងនេះមានឈ្មោះថា Downtown គឺជារចនាសម្ព័ន្ធរាងជារង្វង់ធំ ៥ ថ្នាក់ ដែលបំពាក់ដោយបច្ចេកវិទ្យាពណ៌ និងភ្លើងបែបឆ្លាតវៃ បែបពិភពលោកនាពេលអានាគត។ សំណង់នេះនឹងមានកម្ពស់ ៥៥០ ម៉ែត្រ និងមានអង្កត់ផ្ចិតរង្វង់ជាង ៣ គីឡូម៉ែត្រ។ រង្វង់ទាំងមូល នឹងត្រូវទ្រដោយសសរធំចំនួន ៥ បែបទំនើប។ ស្ថាបត្យករសំខាន់របស់ ZNera Space គឺ Najmus Chowdry និង Nils Remess ថាអគារនេះនឹងក្លាយអនាគតនៃស្ថាបត្យកម្មរបស់ឌូបៃដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត។ អគារនេះនឹងមានរចនាបទ និងបច្ចេកវិទ្យាគ្រប់គ្រងសីតុណ្ហភាពបែបធម្មជាតិ និងមាននិរន្តរភាពបំផុង ដែលសាកសម្យនឹងអាកាសធាតុដ៏ក្ដៅខ្លាំងនៃប្រទេសឌូបៃ ពោលគឺការស្រូបយកខ្សល់បរិសុទ្ធមកប្រើឱ្យបានច្រើនបំផុតជំនួសម៉ាស៊ីនត្រជាក់។ លើសពីនេះ អគារក៏នឹងបំពាក់ដោយថាមពលបៃតងពោលគឺ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាបំប្លែងទឹកទៅជាអ៊ីដ្រូសែន ដើម្បីយកថាមពលទៅប្រើសម្រាប់ម៉ាស៊ីនត្រជាក់ និងបង្កើតជាអគ្គិសនីប្រើប្រាស់ទូទៅនានា។ លើសពីនេះ ជុំវិញវង្វង់នេះ ក៏មានរថភ្លើងអគ្គិសនីល្បឿន ១០០ គម/ម៉ោង […]
អានបន្ថែមគម្រោងសួនឧស្សាហកម្មធំជាងគេនៅវៀតណាម តម្លៃ ៥២០លានដុល្លារ បើកការដ្ឋានឆាប់នេះ
គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ ហិកតា ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។ ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន ៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ សួនឧស្សាហកម្មនេះក៏នឹងមានរោងចក្រថាមពលប្រើហ្គាស ៤៥០ មេហ្គាវ៉ាត់ចំនួន ២ និងកំពង់ផែ ១០០ ហិកតាសម្រាប់នាំចូលឧស្ម័នធម្មជាតិរាវ។ លោកនាយករដ្ឋមន្ត្រី Chinh បាននិយាយថា សួនឧទ្យានដែលនឹងក្លាយទៅជាឧទ្យានដ៏ធំបំផុតមួយក្នុងប្រទេស ហើយនឹងដើរតួក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ។
អានបន្ថែមឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល
ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០% ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០០%។ XZero ក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលថែទាំសុខភាព សាលាមត្តេយ្យ សាលារៀន និងវិទ្យាស្ថានផងដែរ។ អាហារក្នុងទីក្រុងនេះ នឹងត្រូវបានផ្តល់ដោយសួនសហគមន៍ អាងចិញ្ចឹមត្រី កសិដ្ឋានទឹកដោះគោ និងកសិដ្ឋានបៃតង។ អ្នករស់នៅទីនោះនឹងប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តស្វ័យប្រវត្តិ ទាំងអស់ផងដែរ ខណៈទីក្រុងក៏មានផ្លូវរត់ និងជិះកង់ចម្ងាយ ៣៥ គីឡូម៉ែត្រ និងផ្លូវជិះសេះ ៩ គីឡូម៉ែត្រ។ ទីក្រុងនេះ ក៏រោងចក្រថាមពលព្រះអាទិត្យដ៏ធំ និងស្ថានីយសាកថាមពលរថយន្តអគ្គិសនីជាច្រើន។
អានបន្ថែមរដ្ឋចិនបើកភ្លើងខៀវលើគម្រោងបង្កើតTaxi ស្វ័យប្រវត្តគ្មានអ្នកបើក លើកដំបូង
រដ្ឋាភិបាលចិនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈ្មោះ Baidu ឱ្យអភិវឌ្ឍ និងដំណើរការសេវាកម្ម ឡានTaxi ស្វ័យប្រវត្តិដែលគ្មានអ្នកបើកបរពេញលេញ ជាលើកដំបូង។ យោងតាមសារព័ត៌មាន GCR សេវាកម្មនេះមានឈ្មោះថា “Apollo Go” ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងទីក្រុង Chongqing និង Wuhan ជាមួយនឹងរថយន្ត Apollo ចំនួន ៥ គ្រឿងដែលកំពុងដំណើរការនៅក្នុងទីក្រុងនីមួយៗ ក្នុងជំហានដំបូង។ ទីក្រុងទាំងពីរក៏បានបំពាក់ប្រព័ន្ធ 5G “Vehicle to Everything” ដែលភ្ជាប់យានជំនិះស្វ័យប្រវត្តិ (AVs) ទៅកាន់អ៊ីនធឺណិត។ ការអនុញ្ញាតឱ្យរថយន្តគ្មានអ្នកបើកនេះ ដំណើរលើផ្លូវ គឺធ្វើឡើងបន្ទាប់ពីរថយន្តបានឆ្លងកាត់ការធ្វើតេស្តជាមួយប្រតិបត្តិករសុវត្ថិភាពជាច្រើនសា។ Taxi គ្មានអ្នកបើកនេះ ក៏មានវិធានការសុវត្ថិភាពផ្សេងទៀតផងដែរ ដូចជាការបញ្ជាពីចម្ងាយក្នុងករណីមានបញ្ហា ដោយឆ្លងកាត់ការប្រមូលទិន្នន័យពីយានយន្តជាង ៣២ លានគ្រឿង។
អានបន្ថែមអូស្ដ្រាលីច្នៃប្រឌិតឥដ្ឋពិសេសធ្វើពីប្រេងឆា ស្អិតជាប់គ្នាស្វ័យប្រវត្តិ មិនបាច់ប្រើស៊ីម៉ង់ត៍
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide បានបង្កើតឥដ្ឋចេញពីសំណល់ប្រេងឆា ប៉ុន្តែមានសមត្ថភាពពិសេសពោលគឺស្អិតជាប់គ្នាស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើស៊ីម៉ង់ត៍បាយអ។ យោងតាម GCR ឥដ្ឋនេះ គឺជា polymer ទម្ងន់ស្រាល ប៉ុន្តែជាប់ធន់។ ឥដ្ឋនេះស្អិតជាប់គ្នា ដោយធាតុស្ពាន់ធ័រ និងកាតាលីករគីមីផ្សេង។ ភាពស្អិតដែលកើតចេញពីប្រតិកម្មគីមីនេះ គឺអាចប្រៀបធៀបទៅនឹងកាវវិទ្យាសាស្ដ្រដូច្នោះដែរ។ សាស្ត្រាចារ្យគីមីវិទ្យា Justin Chalker ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បានឱ្យដឹងថា ពេលនេះក្រុមការងារកំពុងធ្វើតេស្តឥដ្ឋទាំងនោះដើម្បីកំណត់លក្ខណៈសម្បត្តិរបស់វា និងកំពុងស្វែងរកវិធីធ្វើឱ្យឥដ្ឋនេះអាចប្រើជាក់ស្ដែងក្នុងវិស័យសំណង់បាន។ គម្រោងនេះក៏ស្ថិតក្រោមកិច្ចសហប្រតិបត្តិការជាមួយអ្នកឯកទេសផ្នែកសំណងរបស់សិង្ហបុរី Clean Earth Technologies ផងដែរ។
អានបន្ថែមអ្នកស្រាវជ្រាវសិង្ហបុរីបង្កើតថ្នាំលាបការពារសំណង់ផ្ទះឈើ ឱ្យភ្លើងដុតមិនឆេះ
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី (NTU Singapore) បានបង្កើតថ្នាំលាបការពារឈើ ពីការឆាប់ឆេះដោយអគ្គិភ័យ។ ថ្នាំការពារនេះមានកម្រាស់ត្រឹមតែ 0.075 មីលីម៉ែត្រប៉ុណ្ណោះ ហើយគ្មានពណ៌ និងមើលមិនឃើញដោយភ្នែកទទេរ ដូច្នេះឈើនៅតែរក្សាភាពស្អាតដូចដើមក្រោយលាបរួច។ នៅពេលថ្នាំនេះ ប៉ះនឹងភ្លើង ឬអគ្គិភ័យ ថ្នាំស្រទាប់ការនេះនឹងប្រែទៅជាធ្យូងក្រាស់ ដែលដើរតួជាអ៊ីសូឡង់ការពារមិនឱ្យភ្លើងចេះដល់សាច់ឈើ។ ថ្នាំការពារ ក៏បានឆ្លងកាត់ការធ្វើតេស្តស្តង់ដារឧស្សាហកម្មជាមួយនឹងភ្លើងក្ដៅខ្លាំងបំផុតរួចមកហើយដែរ។ លោក Aravind Dasari សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ NTU Singapore បាននិយាយថា សំណង់ឈើភាគច្រើន គឺងាយនឹងឆេះ ដែលជាហានិភ័យដ៏ធំបំផុតមួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធធ្វើពីឈើ។ ដូច្នេះការច្នៃប្រឌិតថ្នាំកូតការពារភ្លើង គឺជារបកគំហើញដ៏សំខាន់មួយ ក្នុងការជួយការពារការខូចខាតពីគ្រោះអគ្គិភ័យដែលមិនរំពឹងទុក។ គួរបញ្ជាក់ថា NTU កំពុងធ្វើការជាមួយក្រុមហ៊ុននានា ដើម្បីផ្តល់អាជ្ញាប័ណ្ណផលិតផល និងសាកល្បងប្រសិទ្ធភាពរបកគំហើញនេះបន្ដទៀត។
អានបន្ថែមថៃប្រកាសសង់សួនសត្វដ៏ធំ១ តម្លៃជិត៣០០លានដុល្លារ លើដី៤៨ហិកតា
រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួនជិត ៣០០លានដុល្លារ សាងសង់សួនសត្វ មជ្ឈមណ្ឌលអប់រំ និងកន្លែងអភិរក្សនៅភាគខាងជើងនៃទីក្រុងបាងកក។ នេះបើយោងតាមការផ្សាយរបស់ GCR កាលពីចុងខែកក្កដា ២០២២ កន្លង។ អ្នកនាំពាក្យរងរដ្ឋាភិបាល Rachada Dhnadirek បានឱ្យដឹងទៀតថា សួនសត្វដ៏ធំមួយនេះនឹងត្រូវសាងសង់នៅលើផ្ទៃដី ៤៨ហិកតា ដែលបានបរិច្ចាគដោយស្តេចថៃ Maha Vajiralongkorn ក្នុងខេត្ត Pathum Thani។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងដ៏ធំនេះនឹងត្រូវចំណាយអស់ប្រមាណជិត ៣០០លានដុល្លារ ហើយការសាងសង់ត្រូវបែងចែកជា២ដំណាក់កាល ដំណាក់កាលទី១ត្រូវបានគេប៉ាន់ស្មានថានឹងចំណាយអស់ប្រមាណជា ១៤៥លានដុល្លារ អនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីខែមករា ហើយដំណាក់កាលទី២ នឹងចំណាយអស់ប្រមាណ ១១៧ លានដុល្លារ។ គម្រោងនេះនឹងត្រូវបើកដំណើរមួយផ្នែកនៅឆ្នាំ 2026 បន្ទាប់មកនឹងត្រូវបើកដំណើរការទាំងស្រុងនៅឆ្នាំ 2028។
អានបន្ថែមដំណើរឆ្ពោះទៅបច្ចេកវិទ្យាឌីជីថល ដើម្បីភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ!
ឱកាសនេះ គឺជាពេលវេលាដ៍ល្អក្នុងការចាប់ផ្តើមរៀបចំឱ្យមានប្រព័ន្ធឌីជីថល មិនត្រឹមតែនៅក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរក “ព័ស្តុតាងនាពេលអនាគត” ដែល ធនធានរបស់ពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ច និងបរិស្ថាន! យើងបានទន្ទឹងរង់ចាំដើមឆ្នាំ 2022 ដោយបានស៊ូទ្រាំនឹងជំងឺ រាតត្បាតសកល និងបានអូសបន្លាយដោយមិនបានរំពឹងទុក យើងគួរតែផ្តល់អាទិភាពដល់ការសិក្សាភាគច្រើនបំផុត ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះ ដែលយើងមិនបានត្រៀមទុកជាមុន។ ខ្ញុំអាចនិយាយបានថា ជាការគិត “ឆ្ពោះទៅឌីជីថល” ដែល យើងបានគិត និងរៀបចំដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងទទួលបានសន្ទុះថ្មី នៅពេលដែលគ្មាននរណាម្នាក់ នៅលើលោកយើងនេះអាចទៅបន្តធ្វើការអស់មួយជីវិត ពីឆ្នាំទៅមួយ ឆ្នាំមិនចេះហត់នឿយបានទេ។ខ្ញុំគិតថាសន្ទុះក្នុងការឈានទៅរកបច្ចេកវិទ្យាឌីជីថល វានឹងប្រែក្លាយវិបត្តិដែលយើងកំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយ ហើយត្រូវគិតថា ជាការគិតគូរមួយឆ្ពោះទៅរកការពង្រឹងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវនេះយើងមានឱកាសចងក្រងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល មិនមែនសម្រាប់តែក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាទិសដៅឆ្ពោះទៅរក “ព័ស្តុតាងអនាគត” ដែលធនធានពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាង តុល្យភាពសេដ្ឋកិច្ច និងបរិស្ថាន។ ដោយយោងភាពចាំបាច់ក្នុងអំឡុងពេលជំងឺរាតត្បាត ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល “Going Digital” របស់យើងបានបើកដំណើរការ “និម្មិត” ឬ Virtualizing នៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់បច្ចេកវិទ្យានេះ មិនថាយើងនៅទីណាទេ […]
អានបន្ថែមសិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ
សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានថ្លែងថា៖ «កំពង់ផែយក្សនេះនឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតក្នុងពិភពលោក។ គម្រោងនេះក៏នឹងធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាជើងឯកឈានមុខគេនៅក្នុងលំហសមុទ្រផងដែរ»។
អានបន្ថែម