ព័ត៌មានអន្តរជាតិ
គម្រោងខ្សែកាបក្រោមសមុទ្រប្រវែងជាង ៤ពាន់គីឡូម៉ែត្រ នឹងបើកដំណើរការឆ្នាំ២០២៤
គម្រោងខ្សែកាបក្រោមសមុទ្ររបស់ក្រុមហ៊ុន Sun Cable គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ដោយកំណត់គោលដៅប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩។ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei នៅថ្ងៃទី១៨ សីហា ២០២២។ គម្រោងនេះ បង្កើតឡើងដើម្បីបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីអូស្រ្តាលីទៅឱ្យសិង្ហបុរី ដែលបានចំណាយអស់ប្រមាណជាង ៣០ពាន់លានដុល្លារអូស្ត្រាលី (២១ពាន់លានដុល្លារ)។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ១២.០០០ ហិកតា នៅវាលខ្សាច់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ដែលត្រូវអូសខ្សែកាបកាត់ក្រោមសមុទ្រប្រវែង ៤.២០០ គីឡូម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមសិង្ហបុរីនឹងមានតាក់ស៊ីដ្រូនដំបូងគេនៅដើមឆ្នាំ២០២៤
សិង្ហបុរីនឹងប្រើមធ្យាបាយធ្វើដំណើរបែបទំនើប និងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលបាននូវបទពិសោធន៍ថ្មី និងអារម្មណ៍រំភើបដែលមិនធ្លាប់មាន ដោយប្រើតាក់ស៊ីដ្រូនហោះលើអាកាស ដែលអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ និងអាចផ្ទុកបានអ្នកដំណើរ២នាក់។ នេះបើយោងតាម The Straits Time ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា នេះ។ កូនយន្តហោះដ្រូនប្រភេទនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ដែលរំពឹងថានឹងអាចចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាសាធារណៈក្នុងប្រទេសសិង្ហបុរីនៅដើម ឬពាក់កណ្តាលឆ្នំា២០២៤។ តាក់ស៊ីដ្រូននេះនឹងអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ សម្រាប់ជំហ៊ានដំបូង។ បើតាមប្រសាសន៍របស់លោក គ្រីស្ទីន បោវអឺ ជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Volocopter បានបញ្ជាក់ថា អនាគតក្រុមហ៊ុននឹងបង្កើនសមត្ថភាពហោះរបស់វាឱ្យអាចហោះបានរហូតដល់ ៣៥ គីឡូម៉ែត្រ រយៈកម្ពស់ ១០០ ទៅ ១៥០ម៉ែត្រ និងល្បឿន ៩០ គីឡូម៉ែត្រ/ម៉ោង។ លោក បោវអឺ បានសង្កត់ធ្ងន់ថា តម្លៃនៃការជិះតាស៊ីអាកាសមួយនេះគឺរិតតែពិសេសទៅទៀត ព្រោះវាថោកជាងតម្លៃនៃការជិះឧទ្ធម្ភាគចក្រប្រហែលជា ៧០ ទៅ ៧៥ ភាគរយ នៅក្នុងប្រទេសសិង្ហបុរី ។ បច្ចុប្បន្ន ក្រុមហ៊ុន Volocopter នៅរង់ចាំតែការអនុម័តចុងក្រោយមួយទៀតប៉ុណ្ណោះរបស់រដ្ឋាភិបាលសិង្ហបុរី ព្រោះហេដ្ឋារចនាសម្ព័នផ្លូវអាកាសត្រូវបានរៀបចំរួចស្រេចទៅហើយ។
អានបន្ថែមថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ១២ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៨
ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅនឹងខេត្តយូណានប្រទេសចិន ដែលបានពន្យារការសាងសង់អស់រយៈពេលជាយូរមកហើយនោះ ឱ្យរួចត្រឹមឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Bloomberg កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ ចំពោះការសន្យានេះ ថៃនឹងសាងសង់ឱ្យចប់ដំណាក់កាលទី១ និងដាក់ឱ្យសាកល្បងក្នុងឆ្នាំ២០២៦ និងសម្ពោធប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំបន្ទាប់។ គម្រោងដ៏ធំនេះត្រូវបានចំណាយថវិកាប្រមាណ ១២ពាន់លានដុល្លារអាមេរិក ។ ប្រភពដដែលនេះបានបន្តថា ក្នុងដំណាក់កាលទី១ មានប្រវែងសរុបប្រមាណ ៦០៩គីឡូម៉ែត ដែលភ្ជាប់ទៅភាគខាងជើងព្រំដែនខេត្តណងខៃ ហើយត្រូវសាងសង់ស្ពានមួយទៀតកាត់ទន្លេមេគង្គ ដើម្បីអាចភ្ជាប់ទៅនឹងខ្សែរថភ្លើងចិន-ឡាវបានថែមទៀតផថ។ គិតមកទល់ពេលបច្ចុប្បន្ននេះ ផ្លូវរថភ្លើងដំណាក់កាលទី១ សម្រេចការសាងសង់បាន ១២ភាគរយ ហើយ ដែលគម្រោងទាំងមូលត្រូវបានចែកការសាងសង់ជាពីរដំណាក់កាល _ទី១ សាងសង់ពីរាជធានីបាងកក ភ្ជាប់ទៅខេត្តណាខនរ៉ាត់ឆាសីម៉ា និង_ទី២ បន្តសាងសង់ភ្ជាប់ទៅភាគខាងជើងព្រំដែនឡាវ។ នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចារ និងលោក វ៉ាង យ៉ី រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃ០៥ ខែកក្កដា បានឱ្យដឹងថា ច្រករបៀងសេដ្ឋកិច្ចមួយនេះ បានភ្ជាប់ចិន ឡាវ និងថៃ ដែលនឹងជួយអភិវឌ្ឍ និងលើកកម្ពស់វិស័យភស្តុភាកម្ម ជំនួញ និងសេដ្ឋកិច្ច របស់ប្រទេសទាំងបីបានយ៉ាងល្អ។ ខ្សែរថភ្លើងថៃ និងឡាវមួយនេះ ត្រូវបានគេមើលថាជាការចាប់ផ្តើមដំបូងនៃហេដ្ឋារចនាសម្ព័ន្ធ […]
អានបន្ថែមអឺរ៉ុបបោះទុន ៨ពាន់លានដុល្លារសង់ទំនប់អគ្គិសនីខ្ពស់ជាងគេលើពិភពលោក ដើម្បីបង្អាក់ឥទ្ធិពលថាមពលរបស់រុស្ស៊ី
សហភាពអឺរ៉ុបគ្រោងសង់ទំនប់វារីអគ្គិសនីដ៏ធំនិងខ្ពស់ជាងគេបំផុតលើពិភពលោកនៅក្នុងប្រទេសតាជីគីស្ថាន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០៦ កក្កដា ២០២២។ សហភាពអឺរ៉ុបធ្វើបែបនេះគឺចង់ជួយអាស៊ីកណ្តាលឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលនេះក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ គម្រោងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងចំណាយទុនប្រមាណជា ៨០០០លានដុល្លារអាមេរិក ដែលក្នុងនោះ ៣០០០លានដុល្លារ ត្រូវបានចំណាយរួចហើយ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីថាមពល Tajik លោក Dalyor Juma។ ក្នុងនោះដែរ មានមន្ត្រីសហភាពអឺរ៉ុបម្នាក់សុំមិនបញ្ចេញឈ្មោះដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ហេតុផលសំខាន់ដែល EU ចង់ក្លាយជាអ្នកវិនិយោគកំពូលនៅក្នុងទំនប់វារីអគ្គីសនីគឺដើម្បីធ្វើឱ្យតាជីគីស្ថាន និងប្រទេសជិតខាងទទួលបានឯករាជ្យពីថាមពលរុស្ស៊ី។ ប្រភពពី Reuters
អានបន្ថែមផែនការធំ! ចិនគ្រោងចាយ ១,៥ ទ្រីលានដុល្លារ សង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ១៣០០គម្រោង
សហគ្រាសគ្រប់គ្រងរដ្ឋរបស់ចិន បានបង្ហាញផែនការចង់វិនិយោគប្រមាណ ១,៥ ទ្រីលានដុល្លារ (១៥០០ពាន់លានដុល្លារ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃជាង ១៣០០ គម្រោង ទូទាំងប្រទេសពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទិសដៅជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ យោងតាមរបាយការណ៍របស់ China Daily ចេញផ្សាយកាលពីខែមិថុនា គម្រោងទាំងនោះមិនមែនធម្មតាដូចជាផ្លូវដែក ផ្លូវថ្នល់ និងផ្លូវទឹកទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែល ផ្អែកលើបច្ចេកវិទ្យាព័ត៌មានដូចជា 5G បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតឧស្សាហកម្ម និងIoT ជាដើម។ គម្រោងហេដ្ឋារចនាសម្ព័ន្ធ សំដៅដល់ការប្រើអត្ថប្រយោជន៍នៃ AI និងBig Data ទៅដោះស្រាយបញ្ហាស្មុគស្មាញនានា ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យសំណង់មានគុណភាពរឹងមាំជាងមុន ប៉ុន្តែចំណាយទាបជាងមុន។ លើសពីនេះ វាក៏ជួយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដោយឆ្លាតវៃ ដោយប្រាប់ពីរយៈពេលកំណត់ក្នុងការជួសជុល និងថៃទាំ ក៏ដូចជាការបើកបរលើសទំងន់ជាដើម។ លើសពីនេះ វាក៏ផ្ដល់ឱកាសឱ្យក្រុមហ៊ុនបច្ចេកវិទ្យាតូចៗ មានសិទ្ធិចូលរួម ក្នុងការផ្ដល់ជាសេវាកម្ម និងផលិតផលក្នុងការកសាងគម្រោងផងដែរ។ ដើម្បីអនុវត្តគម្រោងនេះ ចិនក៏នឹងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមមួយដោយមាន អនុស្ថានីយស្ដុកទិន្នន័យ ១៨ កន្លែង។ គម្រោងនេះនឹងត្រូវបានអនុវត្តដោយសហគ្រាសសាធារណៈជាង ៧០ […]
អានបន្ថែមក្រុមហ៊ុនយក្សអាមេរិកឈ្នះការដេញថ្លៃ ខ្សែរថភ្លើងដ៏ធំនិងវែងបំផុតរបស់សិង្ហបុរី
ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់អាមេរិក Jacobs បានឈ្នះការដេញថ្លៃដើម្បីដើរតួយ៉ាងសំខាន់ គឺជាអ្នកប្រឹក្សាលើការរចនាប្លង់ការសាងសង់ស្ថានីយ៍ Tavistock និងផ្លូវរូងក្រោមដីក្នុងដំណាក់កាលដំបូងនៃខ្សែរថភ្លើងឆ្លងកាត់កោះធំ (MRT) របស់ប្រទេសសិង្ហបុរី។ កិច្ចសន្យាតម្លៃ ៣០២លានដុល្លារអាមេរិក នេះគឺជាផ្នែកដ៏សំខាន់មួយនៃខ្សែរថភ្លើងក្រោមដី ២៩គីឡូម៉ែត្រ ដែលនឹងក្លាយជាផ្លូវធំបំផុត និងវែងបំផុតរបស់ប្រទេសសិង្ហបុរី ដែលតភ្ជាប់គ្រប់ផ្នែកទាំងអស់នៃទីក្រុង។ កិច្ចសន្យានេះពាក់ព័ន្ធនឹងការរចនា និងការសាងសង់ស្ថានីយ៍ក្រោមដី ផ្លូវរូងក្រោមដី ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនសម្រាប់ជីករូងក្រោមដី និងសេវាកម្មសាងសង់ដែលពាក់ព័ន្ធទាំងអស់។ ដំណាក់កាលទី 1 រួមមានស្ថានីយចំនួន 12 រួមទាំង Tavistock ហើយនឹងបម្រើដល់តំបន់លំនៅដ្ឋាន និងឧស្សាហកម្មនៅ Loyang, Tampines, Pasir Ris និងផ្នែកផ្សេងៗទៀតក្នុងទីក្រុង។ ការសាងសង់ស្ថានីយ៍ Tavistock បានចាប់ផ្តើមរួចហើយនៅក្នុងខែឧសភា ឆ្នាំ២០២២ ខណៈពេលដែល Cross Island ដំណាក់កាលទី 1 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០៣០ ។
អានបន្ថែមADB អនុម័តកម្ចីដ៏ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក សម្រាប់គម្រោងផ្លូវដែកនៅហ្វីលីពីន
ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន 4.3 ពាន់លានដុល្លារអាមេរិកសម្រាប់ការសាងសង់គម្រោងផ្លូវដែកប្រវែង 55គីឡូម៉ែត្រខាងត្បូងរវាង Metro Manila និង Calamba នៅប្រទេសហ្វីលីពីន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយចំនួន ១៨ និងផ្លូវរូងក្រោមដីដែលតភ្ជាប់ជាផ្លូវបំបែកជាមួយរថភ្លើងក្រោមដី Metro Manila ដែលបានគ្រោងទុក។ ទីបំផុតផ្លូវមួយខ្សែនេះនឹងក្លាយជាផ្នែកមួយនៃផ្លូវរថភ្លើង North-South Commuter Railway (NSCR) និងជាផ្លូវរថភ្លើង Southern Commuter Railway។ គម្រោងមួយនេះនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតដែលផ្តល់មូលនិធិដោយ ADB នៅអាស៊ីប៉ាស៊ីហ្វិក។ ADB នឹងផ្តល់ហិរញ្ញប្បទានដល់ផ្លូវកាត់ ស្ថានីយ៍ ស្ពាន ផ្លូវរូងក្នុងដី និងអគារដេប៉ូ ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននឹងផ្តល់មូលនិធិដល់ការស្តុកទុក និងប្រព័ន្ធសញ្ញា។ ស្របតាមការគាំទ្រក្នុងតំបន់របស់ខ្លួនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ADB បច្ចុប្បន្នក៏កំពុងផ្តល់មូលនិធិដល់ខ្សែរថភ្លើង Malolos-Clark ដែលតំណាងឱ្យ North Commuter Railway ។ ផ្លូវទាំងពីរខ្សែនឹងត្រូវរចនាឡើងដើម្បីទប់ទល់នឹងព្យុះទីហ្វុង និងការរញ្ជួយដី ហើយនឹងត្រូវបានលើកកំពស់ដើម្បីជៀសវាងទឹកជំនន់ថែមទៀតផង។
អានបន្ថែមហ្វីលីពីនខិតកាន់តែកៀកនៃការបង្កើតគម្រោងថាមពលព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក
ក្រុមហ៊ុន Solar Philippines បានដាក់សំណើដើម្បីចុះកិច្ចសន្យានៃគម្រោង ១០ ជីហ្គាវ៉ាត់ដែលជាការគ្រោងទុករបស់ខ្លួន រួមទាំងគម្រោងថាមពលសូឡាធំជាងគេលើពិភពលោកផងដែរ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកប្រភពថាមពលដើម្បីឆ្លើយបតទៅនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង ស្របពេលប្រទេសនេះ កំពុងងាកចេញពីប្រភពថាមពលដុតធ្យូងថ្ម។ ប្រធានាធិបតីហ្វីលីពីនលោក Leandro Leviste បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រោងចក្រដែលបានគ្រោងទុក នឹងជួយដោះស្រាយការខ្វះខាតថាមពលរបស់ប្រទេស និងជំរុញយ៉ាងខ្លាំងសមត្ថភាពថាមពលពន្លឺព្រះអាទិត្យដែលភ្ជាប់បណ្តាញអគ្គិសនីរបស់ប្រទេសចំនួន ១.១២៧ មេហ្គាវ៉ាត់នៅចុងឆ្នាំ ២០២១ ។ នេះបើយោងតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា។ ក្រុមហ៊ុន Solar Philippines កំពុងសាងសង់ថាមពលពន្លឺព្រះអាទិត្យ ៣,៥ ជីហ្គាវ៉ាត់ និងថាមពលថ្ម ៤,៥ ជីហ្គាវ៉ាត់ម៉ោងជាមួយក្រុមហ៊ុនមហាសេដ្ឋី Enrique Razon ដែលបាននិយាយថា គម្រោងនេះនឹងក្លាយជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក ហើយនឹងអនុភាពផ្គត់ផ្គង់ពីរដងនៃថាមពលពន្លឺព្រះអាទិត្យដែលមានស្រាប់នៅហ្វីលីពីន។
អានបន្ថែមពិភពលោកនឹងចំណេញបានជិត ៧៨ទ្រីលានដុល្លារ ពីការប្តូរមកប្រើថាមពលកកើតឡើងវិញ សម្រាប់ ២០-២០ឆ្នាំខាងមុខ
ក្នុងរយៈពេលពីរបីទស្សវត្សខាងមុខនេះ ពិភពលោកនឹងអាចទទួលបានប្រាក់ចំណេញប្រមាណជា ៧៧,៨៩ ទ្រីលានដុល្លារ ដោយគ្រាន់តែជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈការចុះផ្សាយនេះ ទឹកប្រាក់បានពីការជំនួសថាមពលនេះ ស្មើប្រហែល១,២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកើតមានជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២១០០។ មូលនិធីរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងទៀតថា ទឹកប្រាក់នេះ គឺបានមកពីការគណនាការចំណាយនៃការជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ រួមទាំងអត្ថប្រយោជន៍ដែលសង្គមនឹងទទួលបានផងដែរ។ មិនត្រឹមតែប៉ុណ្នោះ តាមរយៈការជំនួសនេះផងដែរ ពិភពលោកនឹងជៀសផុតពីការខូចខាតដោយសារការឡើងកំដៅផែនដី និងបញ្ហាសុខភាពរបស់មនុស្សលើផែនដី។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីៗទៀតទេ ដោយបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។ (អានបន្ថែម) មួយវិញទៀត ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន គឺសំដៅការប្រើប្រាស់ថាមពលស្អាត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ជាដើម និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលកើតចេញពីការប្រើប្រាស់កាបូនដូចជា ធ្យូងថ្មជាដើម ជាអប្បបរមា។ (អានបន្ថែម)
អានបន្ថែមបន្ទប់រង់ចាំពិសេស តម្លៃ៥០លានដុល្លារ នៅអាកាសយានដ្ឋាន Changi បើកដំណើរការហើយ
ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (Singapore Airlines)បានបញ្ចប់ជាស្ថាពរនូវការពង្រីកបន្ថែមបន្ទប់រង់ចាំពិសេស (Lounge)តម្លៃ៥០លានដុល្លារ ស្ថិតក្នុងអាកាសយានដ្ឋាន Changi នេះជាការបោះជំហានឆ្ពោះទៅកាន់ការដំណើរការឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស។ ក្រុមហ៊ុន Singapore Airlines និយាយថា ក្រុមហ៊ុនបានបើកដំណើរការឡើងវិញ បន្ទប់រងចាំពិសេសចំនួនពីរកន្លែងនៅអាកាសយានដ្ឋាន Changi កាលពីថ្ងៃទី៣១ ខែឧសភា។ គម្រោងនេះមានតម្លៃ ៥០លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៩។ សារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងទី៣០ ខែឧសភា។ តំណាងក្រុមហ៊ុន Singapore Airlines បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថាបន្ទប់រងចាំពិសេស SilverKris និង KrisFlyer Gold ត្រូវបានកែលម្អជាថ្មីយ៉ាងល្អប្រណិតនៅស្ថានីយ៍អ្នកដំណើរទីបី របស់អាកាសយានដ្ឋាន Changi ដែលនេះគឺជាការផ្តល់នូវបទពិសោធន៍ដ៏ល្អ និងការចងចាំដ៏អស្ចារ្យបំផុតសម្រាប់អ្នកដំណើរតាមយន្តហោះ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍លោក Peter Seah ក៏បានបន្ថែមទៀតថាការកែលម្អជាថ្មីនេះ នឹងជួយក្រុមហ៊ុន Singapore Airlines ឱ្យបន្តបង្កើតភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងឧស្សាហកម្មអាកាសចរណ៍ឱ្យរិតតែប្រសើរជាងមុនថែមទៀតផង។ លោក Peter Seah បន្តទៀតថា៖ “យើងសង្ឃឹមថា ការបើកកន្លែងទទួលភ្ញៀវថ្មីនេះ […]
អានបន្ថែម