ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Xiaomi ប្រទេសចិន ចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូននៅប្រទេសវៀតណាម
ក្រុមហ៊ុនផលិងទូរស័ព្ទប្រទេសចិន Xiaomi បានចេញលក់ជាលើកដំបូងទូរស័ព្ទស្មាតហ្វូនផលិតនៅប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយទៅកាន់ទីផ្សារធំៗដូចជាប្រទេសម៉ាឡេស៊ី និងថៃផងដែរ។ ក្រុមហ៊ុនប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ស្មាតហ្វូនរបស់ខ្លួន ត្រូវបានផលិតដោយក្រុមហ៊ុន DBG Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Hong Kong’s DBG Electronics Investment Limited នៅរោងចក្រស្ថិតក្នុងភាគខាងជើង ខេត្ត Thai Nguyen។ គួររម្លឹកផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនAPPLE ក៏បានផ្លាស់ប្តូររោងចក្រ iPad ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនត្រូវបានរងផលប៉ះពាល់ដោយវិធានការតឹងរ៉ឹងនៃ Covid 19 នៅក្នុងប្រទេសចិន ដែលជារោងចក្រផលិតដ៏ធំបំផុតរបស់ក្រុមហ៊ុន។(អានបន្ថែម) លោក Nguyen Duc Trong នៃក្រុមហ៊ុន DigiWorld ដែលជាក្រុមហ៊ុនទទួលសិទ្ធិលក់ស្មាតហ្វូន Xiaomi នៅប្រទេសវៀតណាម និយាយថា ការផលិតស្មាតហ្វូននៅប្រទេសវៀតណាម នឹងជួយដោះស្រាយបញ្ហាមួយចំនួន ដោយសារវិបត្តិកូវីដ១៩ លើសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Xiaomi។ សូមបញ្ជាក់ថា ស្មាតហ្វូន Xiaomi ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន និងឥណ្ឌា ដោយដៃគូផលិតរបស់ខ្លួនរួមមាន Foxconn, […]
អានបន្ថែមអាមេរិកសន្យាផ្តល់ជំនួយ១៥០លានដុល្លារ ដល់អាស៊ានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ
ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយ ១៥០លានដុល្លារដល់អាស៊ានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសង្គម ការស្តារឡើងវិញពីវិបត្តិកូវីដ និងវិស័យអទិភាពផ្សេងទៀត។ ការសន្យាផ្តល់ជំនួយដល់អាស៊ានទាំងដប់ប្រទេស (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ) នេះ ធ្វើឡើងដោយប្រធានធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន។ តាមរយៈកម្ចីជំនួយ១៥០លានដុល្លារនេះ រដ្ឋបាលរបស់លោក Joe Biden ចង់បង្ហាញដល់រដ្ឋសមាជិកអាស៊ានថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តោតមកលើតំបន់អាស៊ីប៉ាស៊ីហ្វីក។ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ទីក្រុងប៉េកាំង បានប្រកាសជំនួយ ១ ៥០០ លានដុល្លារដល់តំបន់អាស៊ាន ជាជំនួយអភិវឌ្ឍន៍សម្រាប់ស្តារឡើងវិញពីវិបត្តិជំងឺសកល និងស្តារសេដ្ឋកិច្ច។
អានបន្ថែមសឹង្ហបុរីគ្រោងវិនិយោគជាង៥០០លានដុល្លារលើវិស័យថាមពលនៅវៀតណាម
ក្រុមហ៊ុនអគ្គិសនី និងចែកចាយអគ្គិសនីរបស់រដ្ឋប្រទេសសឹង្ហបុរី SP Group មានផែនការបណ្តាក់ទុនប្រមាណ ៥៤០លានដុល្លារអាមេរិកលើវិស័យថាមពលនៅប្រទេសវៀតណាម។ នៅក្រោមផែនការវិនិយោគនេះ ក្រុមហ៊ុននឹង គាំទ្រដល់ការផ្លាស់ប្តូរថាមពលទៅកាន់ថាមពលស្អាត តាមរយៈផ្តល់នូវដំណោះស្រាយសម្រាប់វិស័យសាធារណ និងឯកជន។ កាសែត VN Express ដក់ស្រង់សម្តី របស់ប្រធានចាត់ការទូទៅ លោក Stanley Huang លើកឡើងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ឧសភា 2022។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន BCG Energy Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Bamboo Capital របស់វៀតណាម។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ បានប្រកាសពីភាពជាដៃគូរួមគ្នាជាមួយ Vinamilk ដែលជាក្រុមហ៊ុនទឹកដោះគោដ៏ធំបំផុតរបស់វៀតណាម ដើម្បីដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលអគារដែលមានអនុភាព ២៥មេហ្គាវ៉ាត់នៅរោងចក្រចំនួន ៩ និងកសិដ្ឋានចំនួន ៧ ។
អានបន្ថែមជប៉ុនផ្តល់កម្ចីដល់ហ្វីលីពីនជាង ២ពាន់លានដុល្លារសម្រាប់គម្រោងផ្លូវដែក Metro Manila
GCR បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២,២ពាន់លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីនសម្រាប់ដំណាក់កាលដំបូងនៃគម្រោងផ្លូវរថភ្លើងក្រោមដី Metro Manila របស់ខ្លួន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយ៍ក្រោមដីចំនួន ១៥ និង ផ្លូវប្រហែល ២៧គីឡូម៉ែត្ររវាងទីក្រុង Valenzuela នៅភាគខាងជើងនៃ Metro Manila និងទីក្រុង Pasay នៅភាគខាងត្បូង។ ម្យ៉ាងទៀតទាំងស្ថានីយ និងផ្លូវរថភ្លើងក្រោមដី គឺត្រូវការបា្រក់កម្ចីនេះដើម្បីប្រើបា្រស់សម្រាប់ជួលអ្នកប្រឹក្សា សាងសង់ឃ្លាំង និងទិញហ៊ុន។ លក្ខខណ្ឌមួយទៀតនៃកម្ចីនេះ គឺត្រូវប្រើបច្ចេកវិទ្យាជប៉ុនសម្រាប់ការជីករូងក្រោមដី និងប្រព័ន្ធសញ្ញា។ អ្នកម៉ៅការសំខាន់ៗសម្រាប់ការងារនេះនឹងត្រូវតែជាក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសរបស់ខ្លួន ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយដៃគូហ្វីលីពីន។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ការងារនេះគួរតែបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ 2027។
អានបន្ថែមគម្រោងកែច្នៃសំរាមទៅជាថាមពលអ៊ីដ្រូសែន តម្លៃ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់
រោងចក្រកែច្នៃសំរាមទៅជាថាមពលឧស្ម័នអ៊ីដ្រូសែន តម្លៃ ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់ ដែលមានសមត្ថភាពផលិតអ៊ីដ្រូសែន ៦៧០០០ តោន ក្នុង ១ ឆ្នាំ។ ក្រុមហ៊ុនផលិតនិងស្តុកទុកឧស្ម័នអ៊ីដ្រូសែននៅអាមេរិក H2 Industries បានចុះលើអនុស្សារណយោគយល់គ្នាជាមួយក្រុមហ៊ុន Madayn (Public Establishment For Industrial Estates) លើគម្រោងមួយនេះ រួចហើយ នៅប្រទេសអូម៉ង់។ នេះបើយោងតាម Power Engineering International ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ។ រោងចក្រនេះ នឹងត្រូវសាងសង់លើផ្ទៃដី ២០ម៉ឺនម៉ែត្រក្រឡា ដោយរូមបញ្ជូលទាំងស្ថានីយថាមពលសូឡា អនុភាព ៣០០MW និងកន្លែងស្តុកទុកថាមពល៧០MW ផងដែរ។ រោងចក្រនេះ នឹងអាចបំប្លែងកាកសំណល់ បានរហូតដល់ ៤ លានតោនក្នុងមួយឆ្នាំ ឱ្យទៅជាអ៊ីដ្រូសែនបៃតងចំនួន ៦៧ ០០០ ដែលមានតម្លៃនាំចេញជាង ២៦៨ លានដុល្លារ។ យោងតាមក្រុមហ៊ុន H2-Industries គម្រោងកែប្រែកាកសំណល់ទៅជាអ៊ីដ្រូសែននេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យដោយការលើកកម្ពស់ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព។ […]
អានបន្ថែមវៀតណាមនឹងបើកឱ្យប្រើប្រាស់ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅចុងខែមេសានេះ
ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រ ដែលជាស្អានកញ្ចក់វែងជាងគេលើពិភពលោក គ្រោងនឹងបើកសម្រាប់ភ្ញៀវទេសចរនៅថ្ងៃទី ៣០ ខែមេសា ខាងមុខនេះហើយ។ ស្ពាននេះមានឈ្មោះថា Bach Long ដែលស្ថិតនៅតំបន់ទេសចរណ៍កោះ Moc Chau ក្នុងខេត្ត Son La ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុងហាណូយ។ មកទល់បច្ចុប្បន្ន ស្ពានជិតបញ្ចប់ការសាងសង់ ១០០% ហើយ។ នៅពេលសាងសង់រួចរាល់ និងបើកដំណើរការ ស្ពាននេះនឹងប្រជែងយកតំណែងស្ពានកញ្ចក់វែងបំផុត ពីប្រទេសចិន គឺស្ពាន Zhangjiajie Grand Canyon ក្នុងខេត្ត Hunan ដែលមានប្រវែង ៤៣០ ម៉ែត្រ។ គួរបញ្ជាក់ថា តួស្ពាន Bach Long នៅវៀតណាម ធ្វើពីកញ្ចក់រឹងមាំបំផុត ឬហៅថាTemper Glass កម្រាស ៣ ជាន់ ដែលផលិតដោយក្រុមហ៊ុនឈានមុខគេរបស់បារាំង Saint Gobain។ ដោយឡែក ប្រព័ន្ធខ្សែកាបវិញ […]
អានបន្ថែមរថភ្លើងល្បឿនលឿនដំបូងគេរបស់ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមរត់សាកល្បងនៅខែ វិច្ឆិកា នេះ
ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ីដែលតភ្ជាប់ទីក្រុងចាកាតា និងបានឌុង គ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បងនៅខែវិច្ឆិកាខាងមុខ ក្រោយការសាងសង់ពន្យារជាច្រើនសា។ យោងតាមអភិបាលខេត្ត West Java លោក Ridwan Kamil បានឱ្យដឹងថា បន្ទាប់ពីសាងសង់ជាង ៦ ឆ្នាំ គម្រោងនេះបច្ចុប្បន្នសម្រេចបាន ៨០% ហើយ។ ក្រោយបើកសាកល្បងនៅខែវិច្ឆិកា រថភ្លើងគ្រោងនឹងបើកជាសាធារណៈជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២៣ ។ គួរបញ្ជាក់ថា ខ្សែរថភ្លើងប្រវែង ១៤២ គីឡូម៉ែត្រ នេះ ប្រើរថភ្លើង CR400AF “Fuxing” ដែល បច្ចុប្បន្នជារថភ្លើងមានល្បឿនលឿនបំផុតក្នុងពិភពលោក ខណៈ ៥៨% នៃផ្លូវនេះជាផ្លូវផុតពីដី និងមានរូងក្រោមដី ១៣ កន្លែង។ ប្រព័ន្ធផ្លូវដែកថ្មី នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងចាកាតា និងបានឌុង ពី៥ ម៉ោងមកនៅប្រមាណ ៣៦ នាទី។ គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រទេសចិន ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Engineering Corporation ។
អានបន្ថែមទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរខ្នាតយក្សតម្លៃជាង ១ ពាន់លានដុល្លារ ប្រកាសលក់ជាផ្លូវការហើយ
ក្រុមហ៊ុនឯកជន២ នៅប្រទេសអូម៉ង់បានប្រកាសបើកលក់ ដំណាក់កាលទី ១ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរសមុទ្រខ្នាតយក្ស តម្លៃ ១ ពាន់លានដុល្លារ របស់ខ្លួន ជាផ្លូវការហើយ។ គម្រោងនេះមានឈ្មោះថា Yiti ដែលលាតសន្ធឹងលើផ្ទៃដីជាង ១០០ ហិកតា ក្នុងទីក្រុងMuscat និងកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Omran Group និង Diamond Developers ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ៣០ ខែមីនា ដំណាក់កាលទី ១ នេះ នឹងមានលំនៅដ្ឋានបែបនិរន្តភាព ១៦៧៧ យូនីត ផ្សារទំនើប សាលារៀន មជ្ឈមណ្ឌលជិះសេះ និង “SEE lab” ដើម្បីបង្ហាញពីបច្ចេកវិទ្យាបៃតងចុងក្រោយបង្អស់របស់ខ្លួន។ គម្រោង Yiti នឹងក្លាយជារដ្ឋដំបូងគេនៅក្នុងរដ្ឋឈូងសមុទ្រ ដែលជាទីក្រុងបៃតង សន្សំសម្ចៃថាមពល និងមានចេរភាព ដោយអគ្គិសនីភាគច្រើនដែលប្រើក្នុងគម្រោងនឹងបានមកពីថាមពលស្អាតដូចជាសូឡា និងជីវឧស្ម័ន។ ទីក្រុងនេះ ក៏នឹងមានទីតាំងដាំបន្លែ រោងចក្រចម្រោះទឹក និងកាកសំណល់ តំបន់គ្មានរថយន្ត និងការប្រើប្រាស់យានជំនិះស្វ័យប្រវត្តិបែបបៃតងជាដើម។ គួរបញ្ជាក់ថា តាមផែនការដំណាក់កាលទី១ […]
អានបន្ថែមកាណាដាត្រៀមបោះទុនរាប់ពាន់លានដុល្លារបង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ៣០០ គម
ក្រុមហ៊ុនបារាំង-កាណាដាឈ្មោះថា TransPod គម្រោងនឹងសាងសង់គម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាសប្រវែង ៣០០ គម តម្លៃជាងរាប់ពាន់លានដុល្លារ តភ្ជាប់ទីក្រុងសំខាន់ ២ គឺ Calgary និង Edmonton។ បច្ចុប្បន្នក្រុមហ៊ុន បានប្រមូលទុនបានជាង ៥៥០ លានដុល្លារហើយ ដើម្បីមកធ្វើគម្រោងនេះ បើយោងតាមរបាយការណ៍របស់ GCR ។ ទុននេះ គឺបានមកពីក្រុមហ៊ុនអង់គ្លេស Broughton Capital និងក្រុមហ៊ុនពាណិជ្ជកម្មឧស្សាហកម្មរបស់រដ្ឋចិន China-East Resources Import & Export។ រថភ្លើងហោះក្នុងបំពង់សុញ្ញកាស នេះ នឹងដឹកអ្នកដំណើរឆ្លងកាត់ផ្លូវ ៣០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ហើយនឹងជួយកាត់បន្ថយការបំភាយកាបូនបានជាង ៦០០ ០០០ តោនក្នុងមួយឆ្នាំ។ គម្រោងនេះនឹងជួយបង្កើតការងារថ្មីរហូតដល់ទៅ ១៤០ ០០០ កន្លែង និងចូលរួមដល់សេដ្ឋកិច្ចជាង ១៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។ គម្រោងបច្ចុប្បន្នទទួលបានលិខិតអនុញ្ញាតសាងសង់ហើយ ខណៈកំពុងធ្វើការវាយតម្លៃផលប៉ះពាល់ ដោយត្រៀមសង់ឆ្នាំ ២០២៧។
អានបន្ថែមអគារខ្ពស់ស្ដួចជាងគេលើពិភពលោក បញ្ចប់ការសាងសង់ហើយ
អគារខ្ពស់កប់ពពកតែស្គមស្ដួចជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower ឬ 111 West 57th Street បានបញ្ចប់ការសាងសង់ហើយ និងបើកឱ្យម្ចាស់យូនីតអាចចូលរស់នៅបាន។ អគារនេះមានកម្ពស់ ៤៣៥ ម៉ែត្រ តែមានទទឹងមុខអគារត្រឹម ១៨ ម៉ែត្រប៉ុណ្ណោះ ពោលគឺកម្ពស់មានដល់ទៅ ២៤ ដងនៃទទឹងអគារ ហើយមានសរុប ៨៤ ជាន់ និងផ្ទៃក្រឡាជាង ៥៣០ ០០០ ម៉ែត្រការ៉េ។ អភិវឌ្ឍដោយ JDS Development Group និង Property Markets Group ជាមួយនឹងទុនវិនិយោគ ២ ពាន់លានដុល្លារអាមេរិក អគានេះគឺជាអគារលំនៅឋាន ដោយមានទាំងអស់ ៦០ យូនីត ដែលតម្លៃចាប់ពី ៧ លាន ទៅ ៦៦លានដុល្លារ ក្នុង១ យូនីត។ អគារនេះប្រើបេតុងរឹងមាំបំផុតក្នុងពិភពលោក ហើយត្រូវបានពង្រឹងដោយដែកសរុបប្រវែង ១,៦ លានម៉ែត្រ។ វិស្វករក៏បាន […]
អានបន្ថែម