ព័ត៌មានអន្តរជាតិ
អឺរ៉ុបគ្រោងសង់បំពង់បង្ហូរឧស្ម័នអ៊ីដ្រូហ្សែនខា្នតធំ ប្រើជំនួសថាមពលប្រេងពីរុស្សី
អាល្លឺម៉ង់ និងន័រវេសកំពុងត្រៀមចង់សាងសង់បំពង់បង្ហូរអ៊ីដ្រូសែនតភ្ជាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលប្រេងពីរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ Bloomberg កាលពីថ្មីៗនេះ។ ប្រទេសទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ កាលពីខែមុន ដោយយល់ព្រមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រការនាំចេញអ៊ីដ្រូសែនពីប្រទេសន័រវេសទៅកាន់ប្រទេសអាល្លឺម៉ង់។ ការសិក្សាលទ្ធភាពលើគម្រោងនេះ គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ អាល្លឺម៉ង់ និងន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ប្រភពថាមពលជំនួសប្រេងរបស់រុស្ស៊ី ដូច្នេះការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មីគឺចាំបាច់ណាស់»។ គួរបញ្ជាក់ថា ឧស្ម័នជាងពាក់កណ្តាល ធ្យូងថ្មពាក់កណ្តាល និង១/៣ នៃប្រេង ប្រើក្នុងប្រទេសអាល្លឹម៉ង់ គឺនាំចូលពីរុស្ស៊ី។
អានបន្ថែមសណ្ឋាគារខ្ពស់ជាងគេលើពិភពលោក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៣
សំណង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក កម្ពស់ ៣៦៥ម៉ែត្រ សម្រេចការសាងសង់បានពាក់កណ្តាលហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣ ខាងមុខ។ សណ្ឋគារនេះ មានឈ្មោះថា Ciel ស្ថិតក្នុងទីក្រុងឌូបៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Construction Corporation។ យោងតាមការចុះផ្សាយរបស់ Construction Week កាលពីដើមខែមីនា ការសាងសង់សម្រេចបានពាក់កណ្តាលនៃគម្រោងសំណង់ទាំងមូល បើទោះជារងផលប៉ះពាល់ដោយសារវិបត្តិកូវីដរយៈពេល ២ ឆ្នាំចុងក្រោយក្ដី។ តាមការគ្រោងទុក សណ្ឋាគារ Ceil នេះមាន៨២ជាន់ មាន ១ ០០០ បន្ទប់ និងសេវាកម្មប្រណីតជាច្រើនទៀត។ លក្ខណៈពិសេសរបស់ សណ្ឋាគារ Ceil នេះ គឺ ការរចនាដ៏លេចធ្លោនៃសាលសណ្ឋាគារ (atrium) នៅរយៈ កម្ពស់ ៣០០ ម៉ែត្រ ជាមួយនឹងផ្ទៃរាបស្មើដែលមានទេសភាព និងខ្យល់ចេញចូលតាមធម្មជាតិដែលលាតសន្ធឹងរបស់អាគារ។ ក្រោយបញ្ចប់ការសាងសង់ សណ្ឋាគារគ្រោងនឹងបើកសម្ពោធឱ្យដាក់ឱ្យដំណើរការ នៅឆមាសទី១ ឆ្នាំ២០២៤។
អានបន្ថែមតួកគី បំបែកកំណាត់ត្រាពិភពលោក មានស្ពានយោងវែងជាងគេលើលោក
ស្ពានយោងវែងជាងគេលើពិភពលោក ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅប្រទេសតួកគី កាលពីដើមខែមីនានេះ ដែលជាការដណ្តើមកំណត់ត្រាស្ពានយោងវែងជាងពិភពលោកពីប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Time Out ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ស្ពាននេះមានឈ្មោះថា 1915 Çanakkale Bridge ដែលសាងសង់កាត់ផ្លូវទឹក Dardanelles មានប្រវែង ២ ០២៣ ម៉ែត្រ។ ប្រើរយៈពេលសាងសង់ដល់ទៅ៥ឆ្នាំ ស្ពាន1915 Çanakkale Bridge ប្រើថវិកាសាងសង់ ប្រមាណ ២,៨ប៊ីលានដុល្លារ។ បង្គោលខ្សែយោងព័ណក្រហមនៃស្ពាននេះ ក៏មានកំពស់ខ្ពស់ជាងគេដែរ បើកធៀបនឹងស្ពានយោងដទៃទៀត។
អានបន្ថែមខ្សែកាបក្រោមសមុទ្រប្រវែងជិត ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ផ្ដើមសង់ហើយ
ខ្សែកាប្លិ៍អុបទិក្រោមបាតសមុទ្រប្រវែង ១៩ ២០០គីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ពីប្រទេសសិង្ហបុរី ភ្ជាប់ទៅប្រទេសបារាំង បានចាប់ផ្ដើមការសាងសង់ហើយ។ ខ្សែកាប្លិ៍អុបទិកនេះ ជាខ្សែកាប្លិ៍ភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ដ៏វែងមួយដែលមានឈ្មោះថា Southeast Asia–Middle East–Western Europe 6 (SEA-ME-WE 6)។ យោងតាមការចុះផ្សាយរបស់ Global Construction Review ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រនេះ មានសមត្ថភាពបញ្ជូនទិន្នន័យអ៊ិនធើណេត 100Tb/s ឬធៀបឱ្យងាយយល់គឺបញ្ជូនទិន្នន័យវិដេអូ HD ៤០ ០០០ វិដេអូ ក្នុងមួយវិនាទី។ ខ្សែកាប្លិ៍អុបទិកនេះ ត្រូវបានសាងសង់ចែកចេញជា ៣ផ្នែក ទី១ ខ្សែកាប្លិអុបទិកក្រោមបាទសមុទ្ររវាងសិង្ហបុរី និងអេហ្សីប ទី២ ខ្សែកាប្លិអុបទិកនៅលើដីនៅក្នុងប្រទេសអេហ្ស៊ីប និងទី៣ ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រពីអេហ្ស៊ីបដល់ទីក្រុង Marseilles នៃប្រទេសបារាំង។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅដើមឆ្នាំ២០២៥។ គម្រោងនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន រួមមានក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ឥណ្ឌា ម៉ាល់ឌីវ ជីប៊ូទី […]
អានបន្ថែមផ្លូវល្បឿនលឿនតម្លៃ ៤,៤ ពាន់លានដុល្លារ នៅខេត្តដីសណ្ដរទន្លេមេគង្គ នឹងបើកការដ្ឋានខែវិច្ឋិកា
គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៦គីឡូម៉ែត្រ ឆ្លងកាត់តាមខេត្ត ៥ នៃតំបន់ដីសណ្តរមេគង្គ ដែលជាបណ្ដុំសេដ្ឋកិច្ចផលិតស្រូវធំជាងនៅវៀតណាម នឹងត្រូវបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខ នេះហើយ។ ផ្លូវនេះនឹងភ្ជាប់ទីក្រុង Can Tho ទៅកាន់ទីក្រុង Ca Mau ដោយត្រូវចំណាយថវិកាប្រមាណ ៤,៤ប៊ីលានដុល្លារ។ យោងតាម Global Construction Review ចេញផ្សាយកាលពីសប្តាហ៍មុន ដំណាក់កាល១ នឹងត្រូវសាងសង់ផ្លូវល្បឿនលឿន ២គន្លង ហើយនឹងពង្រីកដល់ជា ៤គន្លង ក្នុងដំណាក់កាលទី២។ តាមផែនការ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។ គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មានគោលបំណងដើម្បីធ្វើឱ្យដីសណ្តរក្លាយទៅជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព ថាមវន្ត និងមានប្រសិទ្ធភាពខ្ពស់ក្នុងតំបន់ និងពិភពលោក»។
អានបន្ថែមSamsung ចុះកុងត្រា ៩៤០លានដុល្លារ សង់រោងចក្រថាមពលឧស្ម័ន LNG នៅវៀតណាម
ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនវៀតណាម Lilama វិនិយោគរួមគ្នា ៩៤០ លានដុល្លារអាមេរិក សាងសង់ស្ថានីយថាមពលឧស្ម័នធម្មជាតិរាវ ឬ LNG នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ បើយោងតាម GCR កិច្ចព្រមព្រៀងវិស្វកម្ម លទ្ធកម្ម និងសំណង់ ត្រូវបានចុះរួចរាល់កាលពីសប្តាហ៍មុន ដែលរួមមានការសាងសង់រោងចក្រថាមពល ៧៥០MW ចំនួន ២ កន្លែង នៅទីតាំងដែលមានស្រាប់ក្នុងខេត្ត Dong Nai។ រោងចក្រទាំង២ មានឈ្មោះថា Nhon Trach 3 និង Nhon Trach 4 ដែលនឹងត្រូវសាងសង់ក្នុង ៣៦ ខែ ហើយគ្រោងនឹងដំណើរការអំឡុងឆ្នាំ ២០២៤ ឬ ២០២៥។ រោងចក្រនេះ អាចនឹងក្លាយជាស្ថានីយថាមពលដើរដោយ LNG ដំបូងរបស់វៀតណាម បើគម្រោង មួយទៀតក្នុងខេត្ត Long An របស់ក្រុមហ៊ុន GS Energy និង VinaCapital […]
អានបន្ថែមNASA នឹងបង្កើតRobot ដើរដោយស្វ័យប្រវត្តិ ដើម្បីយកទៅសង់ទីស្នាក់អាស្រ័យលើឋានព្រះចន្ទ
អង្គការNASA សម្រេចផ្ដល់ទុន ដល់សាកលវិទ្យាល័យអាមេរិកចំនួន ៣ ដើម្បីសិក្សាស្រាវបង្កើតមនុស្សយន្តដែលដើរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាវិស្វកម្មផ្សេងៗទៀត ដើម្បីយកទៅសាងសង់ទីស្នាក់អាស្រ័យ និងហេដ្ឋារចនាសម្ព័ន្ធ នៅលើឋានព្រះចន្ទ។ ទុនសិក្សាស្រាវជ្រាវគម្រោងមានសរុប ៦ លានដុល្លារ សម្រាប់ ៣ គម្រោង ក្នុងរយៈពេល ២ ឆ្នាំ។ គម្រោងទាំងនោះរួមមាន៖ មនុស្សយន្ត(Robot) ស្វ័យប្រវត្តិប្រើសម្រាប់ការងារសាងសង់ ទិសដៅរបស់ NASA គឺចង់បានទីស្នាក់អាស្រ័យ និងហេដ្ឋារចនាសម្ព័ន្ធសមរម្យ មុននឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទ ដើម្បីរស់នៅ និងធ្វើការស្រាវជ្រាវ។ ដូច្នេះ ដើម្បីចំណេញវេលា និងកាត់បន្ថយហានិភ័យ ជាជាងប្រើមនុស្សទៅសង់ទីស្នាក់អាស្រ័យផ្ទាល់ NASA នឹងប្រើមនុស្សយន្តស្វ័យប្រវត្តិឱ្យទៅសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះជំនួសវិញ។ សាកលវិទ្យាល័យ Colorado School of Mines នឹងជាអ្នកសិក្សាបង្កើតបច្ចេកវិទ្យានេះ។ បច្ចេកវិទ្យាទាញយកសម្ភារៈសំណង់ពីក្នុងដីនៅឋានព្រះចន្ទ ធម្មតាដើម្បីសាងសង់ គឺត្រូវមានវត្ថុធាតុដើម និងសម្ភារៈសំណង់។ ដើម្បីកាត់បន្ថយការដឹកជញ្ជូនសម្ភារៈពីពិភពលោកទៅឋានព្រះចន្ទ សាកលវិទ្យាល័យ Missouri University of Science and Technology នឹងប្រើប្រាស់បច្ចេកវិទ្យាម៉ាញេទិច និងអេឡិចត្រូស្ទិក ដើម្បីបំបែកសារធាតុរ៉ែដែលមានជាតិកាល់ស្យូម […]
អានបន្ថែមផ្លូវទំនើបដែលអាចសាកថ្មឡានអគ្គិសនីដោយស្វ័យប្រវត្តិពេលបើកបរ នឹងបើកឱ្យប្រើឆ្នាំ២០២៣
ផ្លូវអគ្គិសនី ឬផ្លូវទំនើបមួយខ្សែ ដែលអាចអាចសាកឡានអគ្គិសនីដោយស្វ័យប្រវត្តិ ពេលកំពុងបើកបរ ដោយមិនចាំបាច់ដោតខ្សែ នឹងត្រូវសាងសង់នៅសហរដ្ឋអាមេរិកឆាប់ៗនេះ ហើយគ្រោងនឹងបើកឱ្យប្រើប្រាស់នៅឆ្នាំ ២០២៣។ នេះបើយោងតាមការប្រកាសរបស់រដ្ឋ Michigan កាលពីដើមខែ កុម្ភៈ។ គម្រោងនេះនឹងត្រូវសាងសង់ក្នុងទីក្រុង Detroit រដ្ឋ Michigan ដោយនឹងសាងសង់សាកល្បងត្រឹមប្រវែង ១ម៉ាយ ឬ ១,៦គីឡូម៉ែត្រសិន ក្នុងជំហានដំបូង ហើយនឹងត្រូវពង្រីកនៅជំហានបន្ទាប់។ ក្រុមហ៊ុនឯកជនឈ្មោះថា Electreon និងសហការជាមួយនាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ Michigan ដើម្បីធ្វើគម្រោងនេះ។ នាយកដ្ឋានដឹកជញ្ជូន នឹងផ្តល់មូលនិធិ ១,៩ លានដុល្លារ ខណៈចំណាយផ្សេងទៀតគឺចេញដោយក្រុមហ៊ុន Electreon។
អានបន្ថែមរដ្ឋាភិបាលអូស្ដ្រាលីទំលាក់លុយ ៣០០ លានដុល្លារ សម្រាប់ផ្ដល់ឱ្យការអភិវឌ្ឍសំណង់បៃតង
ប្រទេសអូស្ត្រាលី សម្រេចត្រៀមលុយ ៣០០ លានដុល្លារ អូស្ដ្រាលី សម្រាប់ផ្ដល់ជាហិរញ្ញប្បទានអ្នកអភិវឌ្ឍដែលសាងសង់គម្រោងសំណង់បៃតង ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ យោងតាមសារព័ត៌មាន GCR គម្រោងនេះធ្វើឡើង ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ឈើ ក្នុងសំណង់ធំៗ ជំនួសឱ្យដែក និងបេតុង ។ ប្រភពនៃមូលនិធិ គឺចេញពីសាជីវកម្មវិនិយោគហិរញ្ញវត្ថុស្អាត (CEFC) ដោយភាគីពាក់ព័ន្ធទាំងអស់គ្រប់វិស័យដូចជា ពាណិជ្ជកម្ម លក់រាយ ឧស្សាហកម្ម និងលំនៅដ្ឋាន ជាដើម ត្រូវបានជំរុញស្នើសុំហិរញ្ញប្បទាននេះ។ CEFC បានគណនាថា ការប្រើប្រាស់ឈើ អាចកាត់បន្ថយកាបូន ដល់ទៅ ៧៥% បើប្រៀបធៀបទៅនឹងការប្រើប្រាស់ដែក និងបេតុងធម្មតា។
អានបន្ថែមចិនគ្រោងពង្រីកបណ្ដាញរថភ្លើងល្បឿនលឿនដល់ ៥ម៉ឺនគម ត្រឹមឆ្នាំ២០២៥ វែងជាងគេលើលោក
ប្រទេសចិនគ្រោងនឹងពង្រីកបណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួន ដែលបច្ចុប្បន្នជាបណ្ដាញធំជាងគេលើពិភពលោក ឱ្យកាន់តែធំបន្ថែមទៀត ពោលគឺពង្រីកដល់ ៥០០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០២៥។ នេះបើយោងតាម South China Morning Post កាលពីថ្ងៃទី ២០ មករា។ ជាក់ស្ដែង គិតត្រឹមចុងឆ្នាំ២០២០ បណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនមានប្រវែង ៣៨០០០ គីឡូម៉ែត្រ ដែលវែងជាងគេលើលោកស្រាប់ទៅហើយ។ ជាមួយនឹងផែនការពង្រីកនេះ បណ្តាញផ្លូវរថភ្លើងរបស់ចិនទាំងមូននឹងស្មើទៅនឹងបណ្ដាញរបស់ប្រទេស ៥ បូកចូលគ្នា រួមមាន អេស្ប៉ាញ ជប៉ុន បារាំង អាល្លឺម៉ង់ និងហ្វាំងឡង់។ ក្រៅពីការពង្រីកប្រវែងហើយ ចិនក៏នឹងបន្ថែមការប្រើប្រាស់ប្រព័ន្ធផ្កាយរណប Beidou ក្នុងគោលបំណងរឹតបន្តឹងការគ្រប់គ្រងទិន្នន័យប្រព័ន្ធដឹកជញ្ជូន សម្រាប់សន្តិសុខជាតិ។ គួរបញ្ជាក់ថា នៅក្នុងផែនការទ្រង់ទ្រាយធំ ប្រទេសចិនក៏បានកំណត់ផែនការចង់ពង្រីកបណ្តាញផ្លូវដែកទាំងមូលរបស់ខ្លួនឱ្យបានដល់ទៅ ១៦៥ ០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥ ផងដែរ។
អានបន្ថែម