សហភាពអឺរ៉ុបអនុម័តទុន ១៥ លានអឺរ៉ូ ចង់បង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ដំបូងក្នុងតំបន់

គណៈកម្មការអឺរ៉ុបបានអនុម័តទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូជាលើកដំបូង ឱ្យទៅក្រុមហ៊ុន Hardt Hyperloop ដែលជាក្រុមហ៊ុនវិស្វកម្មរបស់ប្រទេសហូឡង់ ដើម្បីសិក្សា និងអភិវឌ្ឍគម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ឬហៅថា Hyperloop ក្នុងតំបន់អឺរ៉ុបជាឡើងដំបូង។ នេះបើយោងតាម GCR កាលពីថ្ងៃទី ២៥ ខែតុលា។ លោក Tim Houter សហស្ថាបនិកក្រុមហ៊ុន Hardt បាននិយាយថា ទុននេះយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍគម្រោង ដែលមួយផ្នែកនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ស្ថានីយ Hyperloop នៅទីក្រុង Groningen ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣ ។ ដោយឡែក គម្រោងដំណើរការរថភ្លើងសាកល្បងជាលើកដំបូង នឹងធ្វើឡើងរវាងទីក្រុង Amsterdam និង Rotterdam ដោយនឹងសាកល្បងលើការដឹកទំនិញសិន។ ផែនការនេះ កំពុងពិនិត្យដោយក្រុមហ៊ុន រដ្ឋាភិបាល និងបណ្តាញអង្គការនានា ដោយសង្ឃឹមថានឹងក្លាយជាការពិតនៅក្នុងប្រទេសហូឡង់ក្នុងទសវត្សរ៍នេះ។ គួរបញ្ជាក់ថា រថភ្លើងហោះក្នុងបំពង់សុញ្ញកាសនេះជារបកគំហើញដែលផ្ដួចផ្ដើមចេញពីអ្នកវិទ្យសាស្រ្តល្បីលោក George Medhurst តាំងពីឆ្នាំ ១៧៩៩ តែត្រូវយកមកសិក្សាឡើងវិញដោយ Elun Mask កាលពីឆ្នាំ ២០១២។ ដោយសារតែ […]

អាន​បន្ថែម

វៀតណាម អនុម័តថវិកាជាង១០ប៊ីលានដុល្លារ សាងសង់រថភ្លើងជិត ៥ពាន់ គ.ម ទូទាំងប្រទេស

វៀតណាមបោះជំហានកាន់តែធំលើការពង្រីកគុណភាពប្រព័ន្ធដឹកជញ្ជូនតាមផ្លូវរថភ្លើង ដោយទើបតែអនុម័តថវិកាប្រមាណ ១០,៥ប៊ីលានដុល្លារ សម្រាប់កសាង និងលើកកម្ពស់ផ្លូវរថភ្លើង ១៦ខ្សែ មានប្រវែងសរុប ៤ ៨០០គីឡូម៉ែត្រ ក្នុងរយៈពេល១០ឆ្នាំ។ នេះបើយោងតាម Global Construction Review កាលពីថ្ងៃទី២៧ ខែតុលា ។ ផែនការនេះ ត្រូវបានប្រកាសដោយ លោក Le Van Thanh ឧបនាយករដ្ឋមន្រ្តីវៀតណាម ដោយបញ្ជាក់ថា ថវិកានេះនឹងត្រូវប្រើសម្រាប់លើកកម្ពស់ផ្លូវរថភ្លើងចំនួន៧ខ្សែ មានប្រវែងសរុប ២ ៤០០ គីឡូម៉ែត្រ និងដើម្បីកសាងផ្លូវរថភ្លើង៩ខ្សែ ផ្សេងទៀត ដែលមានប្រវែងប្រហាក់ប្រហែលគ្នា។ ជាមួយនឹងផែនការនេះ អាជ្ញាធរវៀតណាម រំពឹងថា នឹងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក និងភ្ជាប់ការដឹកជញ្ជូនកាន់តែប្រសើរជាមួយប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសជិតខាង។ គួរបញ្ជាក់ថា អាជ្ញាធរវៀតណាម ផ្តោតសំខាន់ទៅលើផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីភាគខាងជើង និងខាងត្បូង។ ផែនការនេះ ក៏ផ្តោតផងដែរលើការអភិឌ្ឍផ្លូវរថភ្លើង តភ្ជាប់ទៅនឹងតំបន់កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងទីក្រុងធំៗ។ ទន្ទឹមនឹងនេះ អាជ្ញាធរវៀតណាម ក៏បានបើកភ្លើងខៀវដល់ក្រុមហ៊ុនបរទេសធំៗ ឱ្យចូលរួមវិនិយោគលើវិស័យដឹកជញ្ជូនតាមរថភ្លើង ដោយចង់ឃើញការអភិវឌ្ឍផ្លូវភ្លើងវៀតណាមកាន់តែទំនើប។

អាន​បន្ថែម

PropertyGuru នឹងធ្វើសិក្ខាសិលាអន្តជាតិពិភាក្សាពី«បដិវត្តន៍ទិន្នន័យ» ក្នុងទីផ្សារអចលនទ្រព្យ

ក្រុមអ្នកជំនាញជាន់ខ្ពស់មកពីទូទាំងសកលលោកជាច្រើនរូប នឹងធ្វើបទបង្ហាញអំពីទស្សនៈវិស័យ និន្នាការ របកគំហើញថ្មីៗ និងបដិវត្តភាពនៃបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ ឬ Data Revolution & PropTech ក្នុងកិច្ចប្រជុំ និងសិក្ខាសិលាអនឡាញលំដាប់អន្តរជាតិមួយនេះ។ កិច្ចប្រជុំកំពូលលើកនេះ គឺលើកទី ៧ ហើយនៃប្រវត្តិសាស្រ្តរបស់ Property Guru ដែលឆ្នាំនេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កម្មវិធីឆ្នាំនេះផ្តោតលើរបកគំហើញ និងបច្ចេកវិទ្យាថ្មី ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជារបៀបស្តារសេដ្ឋកិច្ច និងទីផ្សារឡើងវិញក្រោយយុគកូវីដ-១៩ មានអ្នកជំនាញជាន់ខ្ពស់មកពីស្ថាប័នធំៗដូចជា ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ (The Economist Intelligence Corporate Network) វិទ្យាស្ថាន Milken និងអ្នកនាំពាក្យដំបូងរបស់ Siri (Original Voice of Siri) បទបង្ហាញ និងកម្មវិធីប្រគល់ពានរង្វាន់ ក្រុមហ៊ុនឆ្នើមផ្នែកនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាអចលនទ្រព្យ និងពានរង្វាន់ស្ត្រីដំបូង […]

អាន​បន្ថែម

៩ខែឆ្នាំនេះ អាជ្ញាធរអប្សរាអនុម័តគម្រោងសំណង់ជិត ៤០០ គម្រោង ក្នុងតំបន់ឧទ្យានអង្គរ

គិតចាប់ពីដើមខែមករា ដល់ចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានចេញលិខិតអនុញ្ញាតសាងសង់សរុប ៣៩២ ករណី ជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់ផ្ទះ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២០ ខែតុលា រាល់គម្រោងទាំងអស់ដែលបានអនុម័ត គឺសុទ្ធតែជាស្ថាបត្យកម្មផ្ទះខ្មែរ ដែលរួមមាន ៦១ករណី ៧៣ករណី ៣៩ករណី ៣៣ករណី ៤៨ករណី ១៣ករណី ៤១ករណី ៥៥ករណី ២៩ករណី សម្រាប់ខែ មករា ដល់ខែកញ្ញា រៀងៗគ្នា ផងដែរ។ ក្រៅពីការអនុម័ត អាជ្ញាធរក៏តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗផងដែរ។ គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕

អាន​បន្ថែម

ផ្សារទំនើបថ្មី ៣ និងប្រេនអន្តរជាតិ ៤ បង្ហាញខ្លួន ក្នុងត្រីមាសទី ៣ ខណៈអត្រាការជួលបន្ដធ្លាក់

គម្រោងផ្សារទំនើបថ្មីចំនួន ៣ ត្រូវបានបញ្ចប់ការសាងសង់ និងបើកដំណើរការ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ នេះ ព្រមនឹងការឈានជើងចូលមកនូវប្រេនអន្តរជាតិធំៗ៤ ផ្សេងទៀត។ យ៉ាងណាមិញ ទីផ្សារនេះនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ដោយអត្រានិងតម្លៃជួលបន្តធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE ។ គម្រោងផ្សារទំនើបថ្មី ៣ ដែលបើកដំណើរការរួមមាន SCG Design Village, The Commune, និង MC Park ខណៈប្រេនអន្តរជាតិទាំង ៤ រួមមាន Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។ ប្រភពដដែល បញ្ជាក់ថា ត្រឹមត្រីមាសទី ២ នេះ មានត្រឹម ៥៣ % នៃគម្រោងផ្សារទំនើបដែលព្យាករថានឹងបើកនៅសម្រាប់ឆ្នាំ ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារសំណង់។ សម្រាប់អត្រាជួលទីតាំងវិញ ឃើញថាធ្លាក់ចុះជិត […]

អាន​បន្ថែម

កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ភាគីអាមេរិកថា កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកជាច្រើនបន្ថែមទៀតចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ននានានៅកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងជំនួបរវាងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២0 តុលា ២០២១។ ក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។ «មកទល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ លើកលែងគម្រោងដែលអាមេរិកជួយសាងសង់ផ្លូវជាតិលេខ៤ កាលពីទសវត្សរ៍ឆ្នាំ៦០» ឯកឧត្តមបានបន្ត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំផងដែរ។

អាន​បន្ថែម

ទូររថភ្លើងល្បឿនលឿនចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ គ្រោងបើកប្រើប្រាស់ផ្លូវការចុងឆ្នាំ

រថភ្លើងល្បឿនលឿនដឹកអ្នកដំណើរដំបូងដែលតភ្ជាប់ប្រទេសចិននិងឡាវត្រូវបានបញ្ជូនទៅដល់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវរួចហើយ កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយគ្រោងនឹងបើកសាកល្បងឆាប់ៗ ហើយនឹងបើកជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូ ខាងមុខ ដែលជាទិវាជាតិនៃប្រទេសឡាវ។ បើយោងតាមសារព័ត៌មាន CGTN រថភ្លើងនេះគឺជាប្រភេទអេឡិចត្រូនិកពហុឯកតា (ឬ Electric Multiple Unit) ដែលនឹងរត់លើផ្លូវដែកថ្មីដែលទើបតែសាងសង់រួចប្រវែងជាង ១០០០ គីឡូម៉ែត្រ ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ មានឈ្មោះថា ឡានឆាង ដែលជាការដាក់ឈ្មោះតាមឈ្មោះបុរាណរបស់ឡាវ និងទន្លេឡានឆាង-មេគង្គ រថភ្លើងនេះ ត្រូវបានសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន Laos-China Railway Company ដែលជាការបណ្តាក់ទុនរួមគ្នារវាងចិននិងឡាវ។ ផ្នែកខាងក្រៅរបស់រថភ្លើងត្រូវបានលាបពណ៌ក្រហម ខៀវ និងស ដើម្បីតំណាងឱ្យពណ៌ទង់ជាតិឡាវចំណែកឯផ្នែកខាងក្នុងវិញត្រូវបានតុបតែងដោយលំនាំរបស់ផ្កាចំប៉ី ដែលជានិមិត្តសញ្ញាជាតិរបស់ឡាវ។ គួរបញ្ជាក់ថា រថភ្លើងនេះ អាចផ្ទុកមនុស្សសរុប ៧២០ នាក់ ដែលក៏រួមបញ្ចូលទាំងទូរសម្រាប់ជនពិការនិងសេវាកម្មព័ត៌មានជាភាសាចិន ឡាវ និងអង់គ្លេស។ រូបភាពដោយ Xinhua

អាន​បន្ថែម

ការព្យាករណ៍ពីOxford ៖ វិស័យសំណង់នឹងជាក្បាលម៉ាស៊ីនសំខាន់ជំរុញកំណើនសេដ្ឋកិច្ចសកល

ការព្យាករណ៍ថ្មីរបស់សកលវិទ្យាល័យសេដ្ឋកិច្ច Oxford Economics បានឱ្យដឹងថាវិស័យសំណង់នឹងក្លាយជាក្បាលម៉ាស៊ីនសំខាន់ជាងគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល នៅទសវត្សថ្មីដល់ឆ្នាំ២០៣០ ខាងមុខ ដោយនឹងមានកំណើនខ្ពស់ជាងទសវត្សមុនៗដល់ទៅ ៣៥%។ នេះបើយោងតាមសារព័ត៌មាន GCR ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កំណើននៃវិស័យសំណង់ទូទាំងសកលលោក នឹងមានប្រមាណ ៣,៦% ក្នុងមួយឆ្នាំៗ ចាប់ពេលនេះដល់ឆ្នាំ ២០៣០។ លើសពីនេះ ទិន្នផលនៃវិស័យសំណង់ក្នុងរយៈពេល១០ឆ្នាំខាងមុខ នឹងមានដល់ទៅ ៤,៥ ទ្រីលានដុល្លារ ដែលនឹងបង្កើនទិន្នផលសរុបត្រឹមឆ្នាំ ២០៣០ ដល់ទៅ ១៥,២ ទ្រីលានដុល្លារ ឬស្មើ ១៣,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅពេលនោះ។ កំណើននេះគឺដោយសារតែ កំណើននៃការសន្សំសំចៃក្នុងគ្រួសារ ការចាក់បញ្ចូលទឹកប្រាក់ឧបត្ថម្ភរបស់រដ្ឋដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ និងកំណើនប្រជាជន។ តាមរយៈកំណើននេះ វិស័យសំណង់ត្រូវបានព្យាករថា នឹងនាំមុខកំណើននៃវិស័យសេវាកម្ម និងកម្មន្តសាល។ របាយការណ៍បន្តថា កំណើននឹងត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសមួយចំនួនតូច ខណៈប្រទេសចិន ឥណ្ឌា អាមេរិក និងឥណ្ឌូនេស៊ី នឹងមានសន្ទុះខ្លាំង ពោលគឺរួមចំណែកលើស ៥៨% នៃកំណើនសកលដែលបានព្យាករ។ ទោះជាយ៉ាងណា ការព្យាករណ៍នេះ មិនមានកំណើនដូចគ្នានោះទេ នៅប្រទេសមួយចំនួន ដូចជាកំណើនហេដ្ឋារចនាសម្ព័ន្ធនៅចក្រភពអង់គ្លេសជាមធ្យម […]

អាន​បន្ថែម

អាមេរិក និងសិង្ហបុរី ចាប់ដៃគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពផ្លូវរថភ្លើងស្វ័យប្រវត្តិ

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានចុះMoU ជាមួយក្រុមហ៊ុនប្រតិបត្តិករថភ្លើងយក្សរបស់សិង្ហបុរី SMRT ដើម្បីធ្វើការរួមគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពបណ្ដាញរថភ្លើងដោយស្វ័យប្រវត្តិ សម្រាប់ប្រើប្រាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រព័ន្ធនេះ នឹងប្រើកម្មវិធី AssetWise របស់Bentley បូកផ្សំនឹងបច្ចេកវិទ្យាវិស្វកម្មចុងក្រោយរបស់ SMRT ដើម្បីជាកន្លែងស្ដុក និងវិភាគទិន្នន័យ។ ជាមួយនឹងបច្ចេកវិទ្យាថ្មីទាំងនេះ អ្នកគ្រប់គ្រង់រថភ្លើង នឹងអាចដឹង និងត្រួតពិនិត្យពីព័ត៌មានគ្រប់យ៉ាងទាក់ទិននឹងរថភ្លើង និងផ្លូវរថភ្លើងបានដោយងាយស្រួល ទាំងស្ថានភាព បញ្ហាប្រឈម និងហានិភ័យដែលមិនអាចមើលឃើញដោយភ្នែកទទេរ។ ជាក់ស្ដែង ក្រុមហ៊ុនទាំង២ បានប្រើបាស់សាកល្បងប្រព័ន្ធនេះដោយជោគជ័យរួចហើយ សម្រាប់ខ្សែរថភ្លើងជើង- ត្បូង និងកើត-លិច របស់សិង្ហបុរី ដែលជាការបោះជំហានមួយដ៏ធំក្នុងការប្ដូរខ្សែរថភ្លើង MRT ចំណាស់ជាងគេនៅសិង្ហបូរី មកជាខ្សែដែលមានប្រព័ន្ធគ្រប់គ្រងបានយ៉ាងទំនើប។ ក្រោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមហ៊ុនបានកាត់បន្ថយអត្រាដែលអាចនឹងមានបញ្ហានៃបណ្ដាញរថភ្លើង (ឬ MKBF) មកត្រឹម រាល់១ លានគីឡូម៉ែត្រ ម្ដង។ គួរបញ្ជាក់ថា MKBF គឺជារង្វាស់បញ្ហាដែលអាចកើតឡើងក្នុងបណ្ដញរថភ្លើងនៅជុំវិញពិភពលោក ឧទាហរណ៍ដូចជា ការមកយឺតជាងពេលកំណត់លើសពី ៥ នាទី […]

អាន​បន្ថែម

តៃវ៉ាន់នឹងនាំចូលរបកគំហើញបច្ចេកវិទ្យាថ្មីៗ មកកម្ពុជា ទិសដៅធ្វើទំនើបកម្មវិស័យសំណង់

វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងត្រៀមចង់សម្រុកចូលទីផ្សារសំណង់នៅកម្ពុជា ដោយគ្រោងនឹងនាំចូលរបបគំហើញបច្ចេកវិទ្យាថ្មីៗ និងសម្ភារប្រើប្រាស់ក្នុងវិស័យសំណង់ទំនើបៗ ជាច្រើនប្រភេទចូលមកប្រទេសកម្ពុជា តាមរយៈគម្រោង Wow! Taiwan។ អ្នកតំណាង CDRI បានបញ្ជាក់ថា ទិសដៅការឈានជើងចូលមកទីផ្សារកម្ពុជានេះ គឺដើម្បីចង់ជួយធ្វើទំនើបកម្មវិស័យសំណង់នៅកម្ពុជា ស្របពេលដែលទីផ្សារមួយនេះកំពុងមានសក្ដានុពល និងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ CDRI សង្កេតឃើញថា ទីផ្សារសំណង់នៅកម្ពុជាមិនទាន់មានការប្រើឧបករណ៍ ឬសម្ភារ ដែលមានភាពឆ្លាតវៃច្រើននោះទេ។ ដូច្នេះ CDRI ចង់ជួយបំពេញបន្ថែមនៅលើចំណុចខ្វះខាតនេះ ដើម្បីឱ្យកម្ពុជាដើរទាន់ពិភពលោក។ ផលិតផល និងសេវាកម្មដែល CDRI ចែកចាយ មានស្ទើគ្រប់ប្រភេទទាំងអស់ទាក់ទិននឹងសម្ភារសំណង់ ប៉ុន្តែផលិតលេចធ្លោដែលក្រុមហ៊ុនចង់នាំចូលមកកម្ពុជាមានដូចជា ប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅក្នុងអគារឬផ្ទះបែបឆ្លាតវៃ ប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិដើម្បីវិភាគវឌ្ឍនភាពនៃគម្រោងសំណង់ ប្រព័ន្ធការពារអគ្គិភ័យបែបវៃឆ្លាត និងប្រព័ន្ធលំហូរខ្យល់ និងកម្ចាត់មេរោគក្នុងផ្ទះដោយស្វ័យប្រវត្តិក្នុងអគារ ជាដើម។ គួរបញ្ជាក់ថា គម្រោង Wow! Taiwan គឺជាគម្រោងធ្វើទីផ្សារក្រៅប្រទេសរបស់តៃវ៉ាន់ដែលទទួលបានការឧបត្ថម្ភថវិកាពី CDRI និងការិយាល័យពាណិជ្ជកម្មបរទេស (BOFT) របស់តៃវ៉ាន់។ ទិសដៅនៃគម្រោងនេះ គឺដើម្បីជួយដល់អាជីវករតៃវ៉ាន់ក្នុងការតភ្ជាប់ជាមួយដៃគូក្រុមហ៊ុនអន្តរជាតិ ដោយការផ្សព្វផ្សាយផលិតផលតៃវ៉ាន់ដែលមានគុណភាពខ្ពស់។ សម្រាប់ឆ្នាំនេះ Wow! Taiwan នឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។ […]

អាន​បន្ថែម