ព័ត៌មានអន្តរជាតិ
ហូឡង់បង្កើតផ្ទះចល័តដែលបង្កើតថាមពលបានខ្លួនឯង មិនបាច់ប្រើសាំង ឬសាកអគ្គិសនីឡើយ
សាកលវិទ្យាល័យ Eindhoven University of Technology នៃ ប្រទេសហូឡង់បានបង្ហាញនូវការច្នៃប្រឌិតថ្មីមួយ បង្កើតផ្ទះចល័ត ឬផ្ទះក្នុងឡាន ដើរដោយថាមពលពន្លឺព្រះអាទិត្យដំបូងគេដែលមានឈ្មោះថា Stella Vita។ នេះបើយោងតាមសារព័ត៌មានGCR។ បច្ចេកវិទ្យាបន្ទះថាមពលពន្លឺសូឡាដែលបានបំពាក់នៅលើដំបូងផ្ទះចល័តនេះ គឺមានសមត្ថភាពស្រូបថាមពលបានខ្ពស់ ដែលគ្រប់គ្រាន់សម្រាប់ម្ចាស់ផ្ទះងូតទឹក មើលទូរទស្សន៍ សាកកុំព្យូទ័រ និងឆុងកាហ្វេ បានដោយងាយស្រួល។ នៅពេលមេឃបើកថ្ងៃ ផ្ទះ Stella Vita នឹងអាចស្រូបថាមពលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ ដើម្បីធ្វើដំណើររហូតដល់ ៧៣០ គីឡូម៉ែត្រឯណោះ។ ក្រៅពីនេះ ផ្ទះនេះក៏មានដំបូលដែលអាចរលាស់ឡើងលើបាន ដែលនឹងធ្វើឱ្យទីធ្លាផ្ទះធំទូលាយជាងមុន ដើម្បីឱ្យម្ចាស់ផ្ទះអាចឈរចម្អិនអាហារ បានដោយងាយស្រួល។ ជាមួយនឹងដំបូលបត់ឡើងបាននេះ ផ្ទៃក្រឡាផ្ទះទាំងមូលមានដល់ ១៧,៥ ម៉ែត្រការ៉េ។ គម្រោងធ្វើដំណើរសាកល្បង នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យអ៊ីនដូហូន នឹងធ្វើដំណើរពីទីក្រុងអ៊ីនដូហូន ទៅដល់ចុងខាងត្បូងបំផុតនៃប្រទេសអេស្ប៉ាញ។
អានបន្ថែមក្រុមហ៊ុនតៃវ៉ាន់កំពុងស្វែងរកដៃគូ ដើម្បីនាំចូលផលិតផលសម្ភារៈសំណង់វៃឆ្លាតមកកម្ពុជា
ក្រុមហ៊ុនឯកជនតៃវ៉ាន់ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងប្រកាសស្វែករកដៃគូអាជីវកម្មនៅកម្ពុជា ដើម្បីជួយនាំចូល និងចែកចាយផលិតផលជាច្រើនទាក់ទិននឹងសម្ភារសំណង់គុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីពីប្រទេសតែវ៉ាន់ផ្ទាល់ មកកម្ពុជា។ ការស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា គឺជាផ្នែកមួយនៃគម្រោង Wow! Taiwan ដែលជាយុទ្ធនាការធ្វើទីផ្សារនៅក្រៅប្រទេសរបស់ CDRI ទិសដៅជំរុញទំនាក់ទំនង និងបណ្ដាញធុរកិច្ចរវាងក្រុមហ៊ុនតែវ៉ាន់ និងក្រុមហ៊ុនក្រៅស្រុក។ សម្រាប់ឆ្នាំនេះ CDRI បញ្ជាក់ថា ខ្លួននឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុននានានៅតៃវ៉ាន់នឹងណែនាំអំពីសម្ភារៈសំណង់ និងផលិតផលរបស់ខ្លួនទៅឱ្យភាគីកម្ពុជា។ ដូចគ្នានេះដែរ ភាគីកម្ពុជាក៏អាចណែនាំផលិតផលរបស់ខ្លួនទៅខាងតៃវ៉ាន់ផងដែរ។ ប្រសិនបើភាគីណាមួយមានចំណាប់អារម្មណ៍ CDRI នឹងបន្តធ្វើការសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនទាំងនោះ ពិភាក្សាគ្នាបន្ថែមទៀត ពោលគឺដើម្បីឈានទៅរកឱកាសវិនិយោគរួមគ្នានៅកម្ពុជា។ គួរបញ្ជាក់ថា ផលិតផល និងសេវាកម្មដែល CDRI ចែកចាយ មានស្ទើគ្រប់ប្រភេទទាំងអស់ទាក់ទិននឹងសម្ភារសំណង់ ប៉ុន្តែផលិតលេចធ្លោដែលក្រុមហ៊ុនចង់នាំចូលមកកម្ពុជាមានដូចជា ប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅក្នុងអគារ ឬផ្ទះបែបឆ្លាតវៃ ប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិដើម្បីវិភាគវឌ្ឍនភាពនៃគម្រោងសំណង់ ប្រព័ន្ធការពារអគ្គិភ័យបែបវៃឆ្លាត និងប្រព័ន្ធលំហូរខ្យល់ និងកម្ចាត់មេរោគក្នុងផ្ទះដោយស្វ័យប្រវត្តិក្នុងអគារ ជាដើម។ CDRE បញ្ជាក់ទៀតថា ខ្លួនផ្ដោតលើការនាំចូលនៃរបបគំហើញបច្ចេកវិទ្យាថ្មីៗចូលមកប្រទេសកម្ពុជាទិសដៅចង់ជួយធ្វើទំនើបកម្មវិស័យសំណង់ ស្របពេលដែលទីផ្សារមួយនេះកំពុងមានសក្ដានុពល និងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកចាប់អារម្មណ៍ចង់ធ្វើដៃគូពាណិជ្ជកម្ម អាចទាក់ទង ទូរសព្ទលេខ […]
អានបន្ថែមក្រុមហ៊ុនយក្សជប៉ុនវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍
ក្រុមហ៊ុនយក្សជប៉ុន Mitsubishi តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Imperial Energy Asia Development Ltd (IEAD) សម្រេចទិញភាគហ៊ុន ២៤% នៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់លើគោកធំជាងគេនៅអាស៊ីអាគ្នេយ៍ អានុភាព ៦០០មេហ្គាវ៉ាត។ ការអភិវឌ្ឍន៍គម្រោងថាមពលនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ នៅខេត្តភាគខាងត្បូងប្រទេសឡាវ ខណៈការបញ្ចេញថាមពល គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Renewable Now ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ ក្រុមហ៊ុន Imperial Energy Asia Development Ltd (IEAD) នឹងអភិវឌ្ឍន៍គម្រោងនេះ ជាមួយក្រុមហ៊ុនដៃគូ BCPG PCL និង Earth Power Investment Ltd, ដែលក្រុមហ៊ុនទាំងពីរនេះ មានមូលដ្ឋាននៅក្នុងប្រទេសថៃ។ ប្រភពដដែលបានបញ្ជាក់ថា ថាមពលដែលផលិតចេញពីគម្រោងនេះ នឹងត្រូវលក់ទៅឱ្យប្រទេសវៀតណាម។
អានបន្ថែមក្រុមហ៊ុន Ford និងដៃគូ នឹងបោះទុន ១១,៤ ប៊ីលានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស
ក្រុមហ៊ុន Ford Motor Co., Ltd និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovations នឹងចាប់ដៃគ្នាបោះទុន ១១,៤ ប៊ីលានដុល្លារ បង្កើតរោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស ២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោកស្រី Lisa Drake ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ford មានចំនួន ៧ប៊ីលានដុល្លារ ក្នុងការវិនិយោគនេះ។ លោកស្រី បន្តថាការវិនិយោគនេះជាផ្នែកមួយនៃទំហំទឹកប្រាក់ដ៏មហិមាជាង ៣០ប៊ីលានដុល្លារ ដែល Ford គ្រោងចំណាយត្រឹមឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅជាការផលិតរថយន្តអគ្គិសនីវិញ។ Ford ក៏រំពឹងថា ៤០% នៃការលក់ទូទាំងពិភពលោកនឹងជារថយន្តអគ្គិសនី ត្រឹមឆ្នាំ២០៣០។ យ៉ាងណាមិញ រោងចក្រទាំង២ នឹងមានទីតាំងស្ថិតនៅរដ្ឋ Kentucky និងរដ្ឋ Tennessee នៃប្រទេសអាមេរិក ដោយគម្រោងនឹងរួមបញ្ចូលការបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីចំនួន ៣កន្លែង និងរោងចក្រផលិតរថយន្តភីកអាប់ចំនួន ១កន្លែងផងដែរ។ លោកស្រី Lisa Drake […]
អានបន្ថែមចិននឹងឈប់ផ្តល់កម្ចីលើការវិនិយោគគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេស
ប្រទេសចិន បានសន្យាថានឹងបញ្ឈប់ផ្តល់ហិរញ្ញប្បទានទៅលើគម្រោងវិនិយោគរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស ដោយងាកទៅគាំទ្រខ្លាំងលើគម្រោងថាមពលបៃតង និងបញ្ចេញឧស្ម័នកាបូនតិច។ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ប្រទេសចិននឹងបង្កើនការគាំទ្រប្រទេសកំពុងអភវិឌ្ឍន៍ ក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ចេញកាបូនតិច និងមិនកសាងគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេសទៀតឡើយ។ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធអន្តរជាតិដើម្បីបញ្ចប់ការផ្តល់ហិរញ្ញប្បទានលើរោងចក្រធ្យូងថ្មនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកញ្ចប់ធ្វើបច្ចុប្បន្នភាពនៃការសន្យាអាកាសធាតុជាតិ។ ប្រភពដដែលលើកឡើងថា ការសន្យាចុងក្រោយរបស់ចិន នឹងប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាបនិងមធ្យមជាច្រើន ជាមួយនឹងទុនវិនិយោគសរុបជាង ៥០ពាន់លានដុល្លារ ដូចជា បង់ក្លាដែស ហ្សីមបាវេ ឥណ្ឌូនេស៊ី វៀតណាម និងអាហ្វ្រិកខាងត្បូង ដែលកំពុងពឹងផ្អែកលើថាមពលធ្យូងថ្មតម្លៃទាបដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ងាកមកកម្ពុជាវិញ បច្ចុប្បន្នមានរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់ចំនួន ២ ដែលអាចបង្កើតថាមពលបាន ៧៤០មេហ្កាវ៉ាត់ដល់បណ្តាញអគ្គិសនី។ រោងចក្រថាមពលទាំងនេះមានទីតាំងស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (អានបន្ថែម) បន្ថែមពីលើនេះ គម្រោងរោងចក្រថាមពលធ្យូងថ្ម ចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រួមមាន រោងចក្រ ៧០០មេហ្កាវ៉ាត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅខេត្តកោះកុង រោងចក្រ ៧០០ មេហ្កាវ៉ាត់ នៅស្ទឹងហាវរបស់ក្រុមហ៊ុន […]
អានបន្ថែមតើកម្មវិធី OpenBuildings Designer គឺជាអ្វី? មានសារៈប្រយោជន៍ដូចម្ដេចក្នុងវិស័យសំណង់?
កម្មវិធី OpenBuildings Designer គឺជាកម្មវិធីគ្រប់គ្រងសំណង់ និងគូរប្លង់គំរូសំណង់បែបឌីជីថលដ៏ ពេញនិយមមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនល្បីផ្នែកវិសកម្មសំណង់ឌីជីថលរបស់អាមេរិក Bentley System។ កម្មវិធីនេះរួមបញ្ចូលមុខងារគ្រប់ជ្រុងជ្រោយដែលម្ចាស់គម្រោងសំណង់ត្រូវការ រួមមានការគូរប្លង់ស្ថាបត្យកម្ម ការគ្រប់គ្រងបរិក្ខារសំណង់ ប្រព័ន្ធទឹកភ្លើង ការបង្កើតគំរូអគារឌីជីថលបែបរស់រវើក និងការបង្កើតប្រព័ន្ធគ្រប់គ្រងក្នុងអគារនោះជាដើម។ ដោយប្រើកម្មវិធីនេះ ស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការសំណង់ នឹងធ្វើការដោយងាយស្រួល និងរលូនជាងមុន ព្រោះគ្រប់យ៉ាងនឹងត្រូវបានគ្រប់គ្រង់លើប្រព័ន្ធតែមួយ តាំងពីដំណាក់ការរចនាប្លង់ ដំណាក់កាលសិក្សាលទ្ធកម្ម ការចុះកិច្ចសន្យា ការសាងសង់ ការគ្រប់គ្រងជាងសំណង់ ការពិនិត្យសំណង់ និងការបិទបញ្ចប់សំណង់ជាដើម។ ការប្រើប្រាស់កម្មវិធីនេះទៀតសោត នឹងជួយឱ្យស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការសំណង់ គូរប្លង់គំរូរស់រវើក ឬស្គាល់ជាទូទៅថា Building information modeling (BIM) បានដោយងាយស្រួលនឹងលឿនជាមុនផងដែរ។ លើសពីនេះ ស្ថាបត្យករក៏អាចប្រើកម្មវិធីនេះ ដើម្បីផ្លាស់ប្ដូរគំរូរប្លង់ចាស់ៗដែលធ្វើឡើងជាទម្រង់2D ទៅ ជា3D ផងដែរ។ ម្ចាស់គម្រោងថែមទាំងអាចកែប្រែការងារគំរូប្លង់បានដោយងាយស្រួល ដោយគ្មានភាពស្មុគស្មាញ ព្រោះគ្រប់យ៉ាងនឹងត្រូវUpdate ទៅគ្រប់ផ្នែកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ព្រួយបារម្ភថាមានការយល់ច្រឡំគ្នានោះទេ។ លើសពីនេះ ចំណុចពិសេសបំផុតរបស់កម្មវិធី OpenBuildings Designer […]
អានបន្ថែមBentley និង Microsoft នឹងរៀបចំសិក្ខាសាលាអនឡាញស្ដីពីនិន្នាការឌីជីថលនៅក្នុងវិស័យសំណង់
អ្នកជំនាញជាច្រើនរូបមកពីក្រុមហ៊ុនលំដាប់កំពូលទាំងពីរ នឹងមកចែករំលែកចំណេះដឹង និន្នការថ្មី តួនាទី ក៏ដូចជាសារៈសំខាន់នៃប្រព័ន្ធឌីជីថល នៅក្នុងវិស័យវិស្វកម្ម សំណង់ ការដឹកជញ្ជូន ការផ្គត់ផ្គត់ទឹក ថាមពល និងអចលនទ្រព្យ។ តើកម្មវិធីនេះគឺជាអ្វី? កម្មវិធីនេះមានឈ្មោះថា Bentley Infraweek Asia-Pacific ដែលនឹងរៀបចំតាមប្រព័ន្ធអនឡាញ ក្រោមការសហការរវាងក្រុមហ៊ុនឈានមុខគេផ្នែកសំណង់ឌីជីថល Bentley Systems និងក្រុមហ៊ុន Microsoft។ កម្មវិធីនឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើន ដោយនឹងពិភាក្សាអំពីសារៈសំខាន់ ការផ្លាស់ប្ដូរ និន្នាការថ្មី ក៏ដូចជារបៀបប្រើប្រព័ន្ធឌីជីថលក្នុងវិស័យផ្សេងៗដូចជា វិស្វកម្ម សំណង់ ការដឹកជញ្ជូន ការផ្គត់ផ្គត់ទឹក ថាមពល និងអចលនទ្រព្យ ជាដើម។ តើកម្មវិធីនេះរៀបចំពេលណា? កម្មវិធីនេះនឹងរៀបចំតាមប្រព័ន្ធអនឡាញនៅ ថ្ងៃទី ២ និង៣ ខែកញ្ញា។ ចាប់ថ្ងៃទី ១ ម៉ោង ១១:៣០ ដល់ ១៤:០០ វាគ្មិននឹងបើកកម្មវិធីដោយចែករំលែកអំពីការផ្លាស់ប្តូរ និងនិន្នាការថ្មីរបស់ប្រព័ន្ធឌីជីថលនៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ ថ្ងៃទី ២ ចាប់ពីម៉ោង ១១:៣០ ដល់ […]
អានបន្ថែមស្ថានីយសូឡាអណ្តែតទឹកខ្នាតយក្សដំបូងបង្អស់នៅសិង្ហបូរីបើកដំណើរការជាផ្លូវការហើយ
បន្ទាប់ពីការសាងសង់អស់រយៈពេលជាង១ឆ្នាំ សិង្ហបុរីបានបើកដំណើរការស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) អណ្តែតទឹកខ្នាតធំដំបូងបង្អស់ ទំហំ ៤៥ហិកតា នៅឯអាងស្តុកទឹក Tengeh។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីចុងខែកក្កដា។ រោងចក្រសូឡាអណ្តែតទឹកនេះ មានទំហំធំស្មើនឹងទីលានបាល់ទាត់ដល់ទៅ ៤៥ ដងឯណោះ ដែលមានបន្ទះសូឡាសរុបចំនួន ១២២ ០០០ បន្ទះ និងអានុភាពថាមពល ៦០មេហ្កាវ៉ាត់។ គម្រោងនេះចាត់ទុកថា ជាគម្រោងមួយក្នុងចំណោមរោងចក្រសូឡាអណ្តែតទឹកសាបធំជាងគេបំផុតនៅលើពិភពលោក ខណៈថាមពលពីរោងចក្រនឹងត្រូវប្រើដើម្បីផ្គត់ផ្គង់ថាមពលរោងចក្រប្រព្រឹត្តកម្មទឹកចំនួន ៥កន្លែង។ លើសពីនេះ គម្រោងនេះក៏អាចផ្គត់ផ្គង់អគ្គិសនីបៃតងដល់ផ្ទះចំនួន ១៦,០០០ខ្នង ដែលអាចបន្ថយការបញ្ចេញកាបូនប្រមាណ ៣២០០ តោនក្នុងមួយឆ្នាំ ឬស្មើនឹងការដកយករថយន្តចំនួន ៧,០០០គ្រឿងចេញពីផ្លូវ។ រោងចក្រនេះទៀតសោត នឹងចូលរួមចំណែក ៧% នៃតម្រូវការថាមពលសរុបប្រចាំឆ្នាំរបស់សិង្ហបុរី។ គួរបញ្ជាក់ផងដែរ គម្លាតរវាងបន្ទះសូឡានៅលើទឹក គឺធំគ្រប់គ្រាន់ ដើម្បីឱ្យមានលំហូរខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីទ្រទ្រង់ជីវិតសត្វ និងរុក្ខជាតិក្នុងទឹក ។
អានបន្ថែមចិននឹងចាប់ផ្ដើមសាងសងរថភ្លើងល្បឿនលឿនជាងយន្តហោះខ្សែដំបូងលើលោកឆាប់ៗ នេះ
ចិននឹងចាប់ផ្ដើមសង់ខ្សែសាកល្បងនៃរថភ្លើងល្បឿនលឿន ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្ត Shanxi ភាគខាងជើងនៃប្រទេសឆាប់ៗនេះ ដែលក្រោយសង់រួចរថភ្លើងនេះនឹងក្លាយរថភ្លើងល្បឿនលឿនជាងគេបំផុតនៅលើដីក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែសីហា។ ខ្សែសាកល្បង គឺជាផ្នែកមួយនៃការងារមន្ទីរពិសោធន៍សម្រាប់គម្រោងរថភ្លើងល្បឿនលឿនដោយការប្រើកម្លាំងម៉ាញ៉េទិច ដែលអាចឱ្យរថភ្លើងរត់បានលឿនជាងយន្តហោះក្នុងល្បឿនផ្ទាល់ដី ប្រមាណ ៨០០ ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដំណាក់កាលដំបូងនៃគម្រោងនេះនឹងធ្វើការសាកល្បងនៅលើផ្លូវដែកប្រវែង ២គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។ ការដំឡើងឧបករណ៍សាកល្បង នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ ផ្លូវដែកសាកល្បងប្រវែង ១៥គីឡូម៉ែត្រមួយទៀត នឹងត្រូវសាងសង់ក្នុងរយៈពេល ២ឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឱ្យរថភ្លើងនេះមានល្បឿនដល់ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឬនិយាយឱ្យងាយយល់ រថភ្លើងនេះគឺហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់លើផ្លូវនោះទេ។ គិតត្រឹមឆ្នាំ ២០២០ ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់ ៣៨០០០ គីឡូម៉ែត្រ តភ្ជាប់ ៩៥% នៃទីក្រុងសរុបក្នុងប្រទេសចិន។ ហើយបច្ចេកវិទ្យា Maglev […]
អានបន្ថែមFacebook និង Google វិនិយោគរួមគ្នាដំឡើងខ្សែកាបក្រោមសមុទ្រធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក
ក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក Facebook និង Google បានសម្រេចវិនិយោគរួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ីនធើណេតក្រោមបាតសមុទ្រដ៏វែងមួយខ្សែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគម្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ខាងមុខ។ យោងតាមសារព័ត៌មាន The Straits Time ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហានេះ គម្រោងនេះ មានឈ្មោះថា Apricot ដែលនឹងតភ្ជាប់ប្រទេសជប៉ុន សិង្ហបុរី តៃវ៉ាន់ ហ្វីលីពិន និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្ថែមទំហំ broadband និងការបង្កើតសមត្ថភាពសេវា 5G។ គម្រោង Apricot នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធខ្សែបណ្ដាញបំពេញបន្ថែមទៅលើគម្រោង Echo ដែលជាខ្សែកាបក្រោមសមុទ្រភ្ជាប់ប្រទេសសិង្ហបុរី ទៅភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលជាកិច្ចសហការរបស់ក្រុមហ៊ុនដ៏ធំទាំងពីរនេះផងដែរ។ ក្រុមហ៊ុន Google លើកឡើងថា ខ្សែកាបក្រោមបាតសមុទ្រ Echo និង Apricot នឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវា Google Cloud និងសេវាកម្មឌីជីថលផ្សេងទៀតរបស់ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុន Facebook លើកឡើងថា បណ្តាញខ្សែកាបអុបទិកថ្មីនឹងមានសមត្ថភាពបញ្ជូនទិន្នន័យជាង ១៩០ Terabits ក្នុងមួយវិនាទី។
អានបន្ថែម