ព័ត៌មានអន្តរជាតិ
អាមេរិកនឹងបង្កើតផ្លូវហាយវេដែលអាចសាកភ្លើងរថយន្តអគ្គិសនីដោយស្វ័យប្រវត្តិ
នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ Indiana សាកលវិទ្យាល័យ Purdue និងក្រុមហ៊ុន Magment កំពុងធ្វើការរួមគ្នាដើម្បីបង្កើតផ្លូវហាយវេ (Highway) បេតុងដំបូងគេនៅលើពិភពលោក ដែលអាចសាកថាមពលឱ្យរថយន្តអគ្គសនី បានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ ខណៈពេលកំពុងបើកបរ។ ផ្លូវបេតុងនេះនឹងត្រូវបង្កប់ដោយប្រព័ន្ធម៉ាញេទិកដើម្បីបង្កើតជាថាមពល ដោយផ្លូវខ្សែដំបូង នឹងត្រូវធ្វើតេស្ត និងវិភាគ នៅបរិវេណសាកលវិទ្យាល័យ Purdue សិន។ បើតាមវិស្វករ ផ្លូវនេះនឹងមានសមត្ថភាពទ្ររថយន្តធុនធ្ងន់បាន ជាមួយនឹងកម្លាំងថាមពលដល់ទៅ ២០០KW។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ក្រុមការងារនឹងបន្តអនុវត្តដំណាក់កាលទី ៣ ដោយបង្កប់ចរន្តអគ្គិសនីនៃផ្នែកមួយនៃផ្លូវហាយវេនៅរដ្ឋ Indiana ។ លោក Joe McGuinness ប្រធាននាយកដ្ឋានដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះនឹងក្លាយជារបកគំហើញថ្មីសម្រាប់ផ្លូវហាយវេ ខណៈនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីកំពុងកើនឡើង។ គួរបញ្ជាក់ថា នេះមិនមែនជាផ្លូវដែលអាចសាកថាមពលដំបូងគេលើលោកទេ តែជាហាយវេដំបូងដែលអាចសាកថាមពលបានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ។ ព្រោះបើនិយាយពីផ្លូវធម្មតា ប្រទេសស៊ុយអែត និងអ៊ីតាលី បានសាកល្បងរួចហើយ។
អានបន្ថែមចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែជាតិចិន (China National Nuclear Power) កាលពីថ្មីៗនេះ បានបើកការដ្ឋានដំឡើងរ៉េអាក់ទ័រចំនួន ២គ្រឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សរបស់ខ្លួន នៅខេត្ត Liaoning ភាគឥសាននៃប្រទេស។ នេះយោងតាមគេហទំព័រ Global Construction Review ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។ មានឈ្មោះថា Xudabao 3 គម្រោងនេះមានតម្លៃ ១៧ពាន់លានដុល្លារ ដែលត្រូវអភិវឌ្ឍក្រោមកិច្ចសហការរវាងចិន និងរុស្ស៊ី ខណៈភាគីទាំង ២ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៨ មកម្ល៉េះ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Atomstroyexport នៃក្រុមហ៊ុនមេ Rosatom ប្រទេសរុស្ស៊ី នឹងផ្តល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ២គ្រឿង ទៅស្ថានីយថាមពល Xudabao នេះ។ ក្រៅពីនេះ Rosatom ក៏នឹងជាអ្នកចេញប្លង់ និងផ្គត់ផ្គង់ម៉ាស៊ីនបង្កើតថាមពលចំហាយ ប្រព័ន្ធទឹកបញ្ចុះកម្តៅ និងប្រព័ន្ធសម្ពាធ។ ក្រុមហ៊ុនរុស្សីមួយនេះ ក៏ត្រួតពិនិត្យការសាងសង់ និងប្រើប្រាសរ៉េអាក់ទ័រទាំងពីរផងដែរ ខណៈការងារផ្សេងៗទៀតនឹងគ្រប់គ្រងដោយចិន។ តាមផែនការ គម្រោងនេះ នឹងប្រើពេលសាងសង់រយៈពេល […]
អានបន្ថែមចិននឹងសង់រោងចក្រនុយក្លេអ៊ែរ មិនប្រើទឹក ក្នុងពេលឆាប់ៗនេះ
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិន បានបង្ហាញពីគម្រោងបង្កើតរ៉េអាក់ទ័ររោងចក្រថាមពលនុយក្លេអ៊ែរ ដោយមិនចាំបាច់ប្រើទឹកសម្រាប់ស្អំបញ្ចុះកំដៅ ដំបូងបង្អស់លើពិភពលោក។ នេះចាត់ទុកថា ជាការបោះជំហានថ្មីមួយទៀត នៃវិស័យថាមពលចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម។ បើយោងតាមកាសែត South China Morning Post គម្រោងនេះមានឈ្មោះថា Thorium Molten Salt Reactor ដែលបានចាប់ផ្តួចផ្តើមតាំងពីឆ្នាំ២០១១ មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលដំឡើងម៉ាស៊ីនរ៉េអាក់ទ័រគំរូ ដែលមានអនុភាពថាមពល ២មេហ្គាវ៉ាត ដោយគ្រោងនឹងបញ្ចប់នៅខែសីហា ខាងមុខនេះ។ ការស្រាវជ្រាវថ្មី គឺប្រើសារធាតុម្យ៉ាងហៅថា អំបិល Thorium Molten ជំនួសអោយការប្រើប្រាស់សារធាតុ អ៊ុយរ៉ាញ៉ូម ឬផ្លូតូញ៉ូម (uranium or plutonium) ដែលធ្វើឱ្យរ៉េអាក់ទ័រអាចមានកម្តៅក្តៅរហូតដល់ ១០០០ អង្សារ។ ដោយសារម៉ាស៊ីនរ៉េអាក់ទ័រនេះ មិនត្រូវការទឹកដើម្បីស្អំ ដូច្នេះវាមិនចាំបាច់កសាងនៅជិតប្រភពទឹកនោះទេ។ នេះជាការបើកឱកាសថ្មីមួយទៀតសម្រាប់ចិនក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរនៅលើសមុទ្រខ្សាច់ ឬ តំបន់ខ្ពង់រាបហួតហែង នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេស។ គួរបញ្ជាក់ថា បើរ៉េអាក់ទ័រគំរូដើរដោយរលូន ការដាក់ឱ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ អនុភាព ១០០មេហ្គាវ៉ាត គឺគ្រោងធ្វើនៅឆ្នាំ២០៣០។
អានបន្ថែមវៀតណាម បើកដំណើរការសេវាដឹកជញ្ជូនផ្លូវដែក ហាណូយ – អឺរ៉ុប ជាលើកដំបូងហើយ
ក្រុមហ៊ុនរថភ្លើងវៀតណាម បានចាប់ផ្តើមបើកដំណើរការសេវាដឹកជញ្ជូនតាមផ្លូវដែកពីទីក្រុងហាណូយទៅកាន់ប្រទេសប៊ែលហ្សិក ក្នុងតំបន់អឺរ៉ុប ជាលើកដំបូងហើយ សកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ។ សារព័ត៌មានក្នុងស្រុក Vietnam News បានចុះផ្សាយថា ការដឹកទំនិញនេះធ្វើឡើងតាមរយៈខ្សែរថភ្លើងអាស៊ី-អឺរ៉ុប ដែលមានរថភ្លើងចំនួន២៣ទូ និងដឹកទំនិញដូចជាផលិតផលវាយនភណ្ឌ ផលិតផលស្បែក និងស្បែកជើងជាដើម។ រថភ្លើងចាប់ចេញដំណើរពីស្ថានីយ Yen Vien ក្នុងទីក្រុងហាណូយ ឆ្ពោះទៅកាន់ទីក្រុង Zhenzhou ក្នុងខេត្ត Henanនៃប្រទេសចិន មុននឹងភ្ជាប់ចូលបណ្តាញផ្លូវរថភ្លើងអាស៊ី-អឺរ៉ុប ដែលឆ្លងកាត់ប្រទេស កាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ និងប៊ែលហ្សិក។ លោក Nguyễn Hoàng Thanh អគ្គនាយករងនៃ Ratraco ដែលជាក្រុមហ៊ុនរៀបចំការដឹកជញ្ជូននេះ បានលើកឡើងថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីប្រទេសវៀតណាមទៅកាន់ប្រទេសប៊ែលហ្សិក នឹងជួយពង្រីកមធ្យោបាយដឹកជញ្ជូនតាមផ្លូវដែកវៀតណាមកាន់តែធំក្នុងតំបន់អឺរ៉ុប។ គួរបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងពីប្រទេសវៀតណាម ទៅកាន់ប្រទេសអឺរ៉ុប គ្រោងនឹងធ្វើឡើងប្រមាណ ៨ជើង ក្នុងមួយខែ។ ជាក់ស្ដែង ការដឹកជញ្ជូនតាមរថភ្លើងពីរវាងប្រទេសវៀតណាម ទៅកាន់តំបន់អឺរ៉ុប នេះគឺត្រូវការប្រមាណ ពី២៥ថ្ងៃទៅ ២៧ថ្ងៃ។ រូបភាពពិ៖ […]
អានបន្ថែមអាមេរិកថាចិនកំពុងសាងសង់កន្លែងស្ដុកមីស៊ីលនុយក្លេអ៊ែរជាង១០០ កន្លែងនៅសមុទ្រខ្សាច់
ក្រុមអ្នកស្រាវជ្រាវអាមេរិកផ្អែកលើការវិភាគរូបភាពពីផ្កាយរណបបានអះអាងថា ប្រទេសចិនកំពុងសាងសង់រណ្ដៅជាច្រើន ដែលមើលទៅដូចជាកន្លែងស្ដុកមីស៊ីលនុយក្លេអ៊ែរជាង ១០០កន្លែង នៅវាលខ្សាច់ដាច់ស្រយាលមួយនៃខេត្តហ្គាន់ស៊ូ។ នេះបើយោងតាមសារព័ត៌មាន The Guardian។ អ្នកវិភាគក្រុមនេះ បានសម្ដែងសេចក្ដីព្រួយបារម្ភថា បើសំណង់ដ៏ធំនេះ ជាកន្លែងផ្ទុកមីស៊ីលនុយក្លេអ៊ែដូចការសន្និដ្ឋានពិតមែន វាគឺអាចជាងអភិវឌ្ឍដ៏មានហានិភ័យមួយសម្រាប់ពិភពលោក ពិសេសនៅពេលដែលប្រទេសសមហាអំណាចប៉ះទង្គិចគ្នាខ្លាំង។ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល James Martin Center for Nonproliferation Studies បានទទួលរូបភាពផ្កាយរណបទាំងនេះពីក្រុមហ៊ុឯកជនឈ្មោះថា Planet ដោយក្រោយវិភាគឃើញថា មានរណ្ដៅក្នុងស្រុកចំនួន ១១៩ កំពុងត្រូវបានសាងសង់ ដែលហាក់ដូចអាចផ្ទុកកាំជ្រួចមីស៊ីលឆ្លងទ្វីបបាន។ អ្នកជំនាញនុយក្លេអ៊ែរអាមេរិកលោក Jeffrey Lewis បាននិយាយថា លើសពីនេះ ក៏ឃើញបានការសាងសង់លេនដ្ឋានក្រោមដី ដែលអាចត្រូវបានប្រើជាមជ្ឈមណ្ឌលបាញ់បង្ហោះ ឬមូលដ្ឋានយោធាផងដែរ។ លោក Lewis បានប្រាប់កាសែត Washington Post ថា លោកគិតថាប្រទេសចិនកំពុងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួនដើម្បីទប់ទល់នឹងអាមេរិក ជាក់ជាមិនខាន។ ទោះយ៉ាងណាក្ដី ទាំងនេះគ្រាន់តែជាការវិភាគរបស់អ្នកស្រាវជ្រាវ ដោយមានមតិផ្សេងទៀតលើកឡើងថា រណ្ដៅអាចមើលទៅដូចកន្លែងស្ដុកមីស៊ីល ប៉ុន្តែការពិតអាចមិនមែនក៏ថាបាន។ លោក Lewis បកស្រាយថា នេះអាចជាល្បែងនយោបាយ ដែលចិនចង់ឱ្យពិភពលោកឃើញថាខ្លួនមានមីស៊ីលនៅទីនោះ តែការពិតទៅខ្លួនលាក់មីស៊ីលនៅកន្លែងផ្សេងក៏ថាបាន […]
អានបន្ថែមឌូបៃ បំបែកឯតទគ្គកម្មសាងសង់ទីក្រុងក្រោមទឹកជ្រៅជាងគេលើពិភពលោក
ក្រៅពីជាម្ចាស់ផ្ទះនៃអគារខ្ពស់ជាងគេ និងផ្សារទំនើបធំជាងលើពិភពលោក ទីក្រុងឌូបៃ កាលពីថ្មីៗនេះ បានបំបែកឯតទគ្គកម្មថ្មីមួយទៀត ដោយបើកឱ្យដំណើរការទីក្រុងក្រោមទឹកជ្រៅបំផុតលើពិភពលោក។ ទីក្រុងក្រោមទឹក នេះមានជម្រៅ ៦០ ម៉ែត្រ ដែលបំបែកកំណត់ត្រាពីអាងទឹល Deepspot របស់ប្រទេសប៉ូឡូញដែលមានជម្រៅជាង ៤៥ ម៉ែត្រ។ ហ្គីនណេសបានប្រគល់ពានឯតទគ្គកម្ម “អាងហែលទឹកជ្រៅបំផុត” ឱ្យគម្រោងនេះ កាលពី ២៧ ខែមិថុនា កន្លងទៅ។ គម្រោងនេះបច្ចុប្បន្នបើកឱ្យចូលសម្រាប់អ្នកមានលិខិតអញ្ជើញតែប៉ុណ្ណោះ ដោយគ្រោងនឹងបើកជាសាធារណៈនៅចុងឆ្នាំនេះ។ អាងទឹក The Deep Dive Dubai Pool នេះមានចំណុះទឹកសរុបចំនួន ១៤ លានលីត្រ ឬស្មើរទំហំអាងហែលទឹកអូឡាំពិកចំនួន ៦។ សីតុណ្ហភាពទឹកត្រូវបានរក្សានៅ ៣០ ដឺក្រេ ដែលជាសីតុណ្ហភាពសមល្មមសម្រាប់អ្នកជ្រមុជទឹកដែលចុះទៅកម្សាន្ត។ ផ្នែកដែលលេចធ្លោជាងគេនៃគម្រោងនេះ គឺទីក្រុងក្រោមទឹកដែលស្ថិតនៅក្នុងអាងនេះ។ អ្នកជ្រមុជទឹក ធ្វើសម្មកភាពជាច្រើនដូចជា មើលកុន លេងហ្គេម និងធ្វើដំណើរផ្សងព្រេងមើលទីក្រុងក្រោមសមុទ្រ។ លើសពីនេះ គម្រោងនេះក៏មានស្ទូឌីយោសម្រាប់ថតខ្សែភាពយន្តក្រោមទឹកផងដែរ ដែលធំជាងគេនៅក្នុងតំបន់។ គម្រោងនេះក៏បើកនឹងអប់រំពីរបៀបជ្រមុជទឹកល់អ្នកដែលចង់ចូលទៅទស្សនាផងដែរ។ ក្រោយរៀនចេះ អ្នកជ្រមុជទឹកអាចដើរលេងនៅក្នុងទីក្រុងក្រោមទឹកបានដោយខ្លួនឯង ជាមួយនឹងមគ្គុទេស៍ម្នាក់។ កាមេរ៉ាចំនួន ៥៦ […]
អានបន្ថែមGDP វៀតណាមកើន ៥,៦% នៅឆមាសទី ១ ឆ្នាំនេះ ខណៈវិស័យឧស្សាហកម្ម និងសំណង់ជាកត្តាជំរុញចំបង
កំណើនសេដ្ឋកិច្ចវៀតណាមសម្រាប់ឆមាសទី១ នៃឆ្នាំ២០២១ កើនឡើងដល់ទៅ ៥,៦៤% ដែលជាការស្ទុះឡើងជាង ៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះកំណើនវិស័យឧស្សាហកម្ម និងសំណង់ គឺកត្តាជំរុញដ៏ចម្បង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។ យោងតាមការិយាល័យស្ថិតិទូទៅវៀតណាម កាលពី ២៩ ខែមិថុនា កំណើននេះត្រូវបានជំរុញដោយវិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្ម និងវិស័យសំណង់ដែលបានកើនឡើង ៨,៣៦% វិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្ទុះដល់ ៣,៨២% និងវិស័យសេវាកម្មដែលមានកំណើន ៣,៩៦% ។ វិស័យទាំងបីនេះ ក៏បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជារួម ដល់ទៅ ៥៩,០៥% ៨,១៧% និង ៣២,៧៨% រៀងៗគ្នា។ ការិយាល័យនេះបានបន្តទៀតថា កំណើននេះគឺដោយសារតែរដ្ឋាភិបាល អ្នកវិនិយោគ ម្ចាស់អាជីវកម្ម និងប្រជាជនទូទៅ បានជួយគ្នាគ្រប់គ្រងវិបត្តិកូវីដ-១៩ ដើរតាមគោលដៅរបស់ខ្លួន និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថា GDP វៀតណាម កាលពីឆ្នាំ ២០២០ កើនឡើងត្រឹមតែ ២,៩១% ប៉ុណ្ណោះ ដោយសារវិបត្តិកូវីដ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF […]
អានបន្ថែមចិនបើកដំណើរការទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក
ប្រទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ នេះបានចាប់ផ្តើមដំណើរការស្ថានីយវារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ លើពិភពលោក នៅតាមបណ្តោយដងទន្លេយ៉ង់ស្សេរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទំនប់វារីអគ្គិសនី Baihetan មានកំពស់ប្រមាណ ២៩០ ម៉ែត្រ និងមានទីតាំងស្ថិតនៅលើដងទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន នៅតាមព្រំដែនរវាងខេត្តយូណាន និងខេត្តស៊ីឈួន។ នៅដំណាក់កាលទី១ ទួរប៊ីនអនុភាព ១GW ចំនួន ២ នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីការសាកល្បងអស់រយៈពេល ៣ថ្ងៃ។ នៅត្រឹមខែកក្កដា ឆ្នាំក្រោយ គម្រោងនេះនឹងមានទួរប៊ីនចំនួន ១៦ គ្រឿង ដែលមានអនុភាពសរុបធំលំដាប់ទី ២ បន្ទាប់ពីស្ថានីយវារីអគ្គិសនីខ្នាតយក្ស Three Gorges Dam។ គម្រោងនេះនឹងអាចផ្គត់ផ្គង់ថាមពលដល់ប្រជាជនជាង ៥០០ ០០០គ្រួសារ ក្នុងមួយឆ្នាំៗ។ បើយោងតាមក្រុមហ៊ុនសាងសង់ China Three Gorges Corporation គម្រោងនេះគឺវិស្វកម្មខ្នាតធំ ដែលលំបាកបំផុតមួយរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនចំណាយពេលសាងសង់ត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។
អានបន្ថែមចិនគ្រោងសង់មណ្ឌលចត្តាឡីស័កខ្នាតធំដើម្បីទប់នឹងកូវីដបំប្លែងថ្មី និងបង្ការវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
ចិនគ្រោងនឹងសាងសង់មណ្ឌលចត្តាឡីស័កខ្នាតធំ នៅទីក្រុងពាណិជ្ជកម្មក្វាងចូវ ដើម្បីដាក់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកក្នុងខេត្ត ដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកំពុងដែរផ្ទុះខ្លាំង ព្រោះការធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬមិនតឹងរឹងគ្រប់គ្រាន់សម្រាប់មេរោគបំប្លែងថ្មីនេះទេ។ នេះបើយោងតាមអ្នកជំនាញផ្នែកជំងឺឆ្លង លោក Zhong Nanshan តាមរយៈសារព័ត៌មាន South China Morning Post កាលថ្ងៃសុក្រកន្លងទៅនេះ។ មណ្ឌលចត្តាឡីស័កអន្តរជាតិខ្នាតធំនេះនឹងមានផ្ទៃក្រឡាសរុប ២៥០ ០០០ ម៉ែត្រការ៉ ដែលនឹងមានបន្ទប់សរុប ៥០០០ បន្ទប់ ជាបន្ទប់ដាច់ដោយឡែកពីគ្នា ដើម្បីការពារអនាម័យរបស់អ្នកដំណើរដែលមកពីតំបន់ហានិភ័យខ្ពស់។ លោក Zhong បានឱ្យដឹងថា គម្រោងសង់មណ្ឌលចត្តាឡីស័កដ៏ធំនេះ ទីមួយដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកាចសាហាវផង និងទី២ គឺដើម្បីការពារមិនឱ្យការឆ្លងទ្រង់ទ្រាយធំនៅពេលអនាគតដែលជាការបង្អាក់ចរន្តសេដ្ឋកិច្ចមួយយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា ការសង់មណ្ឌលចត្តាឡីស័កខ្នាតធំនេះ មិនត្រឹមតែធ្វើឡើងនៅទីក្រុងក្វាងចូវនោះ តែនឹងធ្វើឡើងនៅទីក្រុងពាណិជ្ជកម្មធំៗទាំងអស់នៅប្រទេសចិន ដូចជា សិនជិនជាដើម ព្រោះការបើទីក្រុងទាំងនោះ ឆ្លងទ្រង់ទ្រាយធំ ចរន្តសេដ្ឋកិច្ចនឹងមានបញ្ហា។
អានបន្ថែមចិនបើកឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដើរដោយអគ្គិសនី ភ្ជាប់ទៅជើងភ្នំហិម៉ាឡៃលើកដំបូង
រថភ្លើងល្បឿនលឿនប្រវែងផ្លូវរត់ ៤៣៥ គីឡូម៉ែត្រ ភ្ជាប់រដ្ឋធានីភាគនិរតីនៃខ្ពស់រាបទីបេ Lhasa និងទីក្រុង Nyingchi ជិតជើងភ្នំហិម៉ាឡៃ បានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ រថភ្លើងនេះនឹងក្លាយជារថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គីសនីពេញលេញដំបូងបង្អស់ នៅក្នុងតំបន់ភ្នំហិម៉ាឡៃ។ រថភ្លើងនេះមានល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចដឹកអ្នកដំណើរពីទីក្រុង Lhasa ទៅកាន់ទីក្រុង Shannan ក្នុងរយៈពេល ៧០នាទី ឬពីទីក្រុង Lhasa ទៅទីក្រុង Nyingchi ដោយប្រើពេលត្រឹម ៣ម៉ោង កន្លះប៉ុណ្ណោះ។ ជាង ៩០% នៃផ្លូវដែកនេះ គឺស្ថិតនៅកម្ពស់ប្រមាណ ៣.០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ការស្ថាបនាផ្លូវដែកនេះ បានចាប់ផ្តើមកាលពីឆ្នាំ ២០១៤ ដោយផ្លូវទាំងមូលត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២០ ។ ផ្លូវដែក Lhasa-Nyingchi គឺជាផ្នែកមួយនៃផ្លូវដែកល្បឿនលឿនខ្សែធំ Sichuan-Tibet ដែលកំពុងសាងសង់។ គម្រោងនេះ ក៏តភ្ជាប់នឹងផ្លូវដែកខេត្តយូណាន និងទីបេផងដែរ។ រូបថត៖ SCMP
អានបន្ថែម