ព័ត៌មានអន្តរជាតិ
វៀតណាមគ្រោងចំណាយ ៩៧លានដុល្លារ លើកកម្ពស់ផ្លូវ Highway តភ្ជាប់ហូជីមិញនិងព្រំដែនព្រៃវល្លិ៍
ប្រទេសវៀតណាមគ្រោងនឹងចំណាយ៩៧លានដុល្លារ លើកកម្ពស់ផ្លូវ Highway ឬផ្លូវជាតិលេខ ៦២ ដែលតភ្ជាប់ពីទីក្រុងហូជីមិញទៅព្រំដែនកម្ពុជាព្រៃវល្លិ៍នៃខេត្តស្វាយរៀង ដោយផែនការគម្រោងត្រូវបានដាក់ស្នើទៅក្រសួងដឹកជញ្ជូនវៀតណាមកាលពីថ្មីៗនេះ។ នេះបើយោងតាម VN Express កាលពីថ្ងៃទី ១៥ ឧសភា កន្លងមកនេះ។ ក្រោយសាងសង់រួច គម្រោងនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់តំបន់ដីសណ្ដទន្លេមេគង្គ និងព្រំដែនកម្ពុជា បានមួយកម្រិតធំ។ ការស្នើសុំនេះត្រូវបានលើកឡើងដោយសារតែផ្លូវជាតិលេខ ៦២ បច្ចុប្បន្នត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ផ្លូវក៏ចាប់ផ្ដើមតូចចង្អៀតណាស់ ដោយសារតែការកើនឡើងនៃការដឹកជញ្ជូនជាបន្តបន្ទាប់។ ដូច្នេះការលើកកម្ពស់ នឹងរួមបញ្ចូលការជួសជុលការខូចខាត និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ ម៉ែត្រផងដែរ។ ប្រសិនបើគម្រោងត្រូវបានអនុម័ត ការងារជួសជុលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២។ គម្រោងនេះ នឹងចំណាយថវិកាចេញពីការលក់មូលបត្ររបស់រដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា ផ្លូវនេះមានប្រវែង ៧៦គ.ម ចាប់ផ្តើមនៅខេត្តឡុងអាន ភ្ជាប់ជាមួយផ្លូវហាយវេលេខ ១ លេខ២ និងផ្លូវល្បឿនលឿន HCMC-Trung Luong-My Thuan Expressway រួចឆ្ពោះទៅទល់ដែនកម្ពុជាវៀតណាម។ សម្រាប់ខាងកម្ពុជាវិញ ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកដំណើរកាលពីថ្ងៃទី […]
អានបន្ថែមគម្រោងរថភ្លើងល្បឿនលឿនបំផុតលើពិភពលោកគ្រោងនឹងចំណាយបន្ថែមជាង ១៤ ពាន់លានដុល្លារ
គម្រោងសាងសង់រថភ្លើងល្បឿនលឿនជាងគេលើលោក ឬ ហៅ Magnetic Levitation នៅប្រទេសជប៉ុន កំណាត់តូក្យូ-ណាហ្គូយ៉ា នឹងត្រូវចំណាយថវិការហូតដល់ទៅ ៦៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងបន្ថែមជិត ១៤ ពាន់លានដុល្លារ ពីតម្លៃប៉ាន់ស្មានដំបូង។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia កាលពីថ្មីៗនេះ។ ការកើនឡើងនៃចំណាយនេះគឺ ដោយសារតែការងារផ្នែកស្មុគស្មាញមួយចំនួន ការដាក់បញ្ចូលនូវបច្ចេកវិទ្យាការពារគ្រោះការរញ្ជួយដី និងការងារបូមដីចេញពីការជែករូងក្រោមដីដើម្បីធ្វើផ្លូវរថភ្លើង។ កំណាត់រថភ្លើងតូក្យូ-ណាហ្គូយ៉ាងនេះ មានប្រវែង ២៩០ គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃខ្សែតូក្យូ-អូសាកាប្រវែងសរុប ៥០០ គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានស្នើឡើងនៅឆ្នាំ ២០១៤ ហើយរំពឹងថានឹងដាក់ដំណើរការនៅឆ្នាំ ២០២៧។ ទោះយ៉ាងណាក្ដី កាលបរិច្ឆេទបើកដំណើរការអាចនឹងប្រែប្រួល ឬយឺតយ៉ាវ បន្ទាប់ពីខេត្ត Shizuoka ស្នើសុំឱ្យពន្យារការដ្ឋាន ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន កាលពីឆ្នាំមុន។ យោងទៅតាម GCR រថភ្លើងនឹងរត់ជាខ្សែរត្រង់ ពុះកាត់ជួរភ្នំអាល់របស់ជប៉ុន ដូច្នេះ ៩០% នៃផ្លូវរថភ្លើងប្រវែង ៥០០ គីឡូម៉ែត្រនេះ ភាគច្រើនគឺជាផ្លូវរូងក្រោមដី។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ […]
អានបន្ថែមរីសតអេកូទេសចរណ៍ធំជាងគេលើលោក ទទួលបានទុនបន្ថែម៣,៧ ពាន់លានដុល្លារ គ្រោងបើកទ្វារឆ្នាំក្រោយ
ក្រុមហ៊ុន Red Sea Development Company ដែលជាម្ចាស់គម្រោងអេកូទេសចរណ៍ធំជាងគេលើពិភពលោក Red Sea Project នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្មីៗនេះ ទើបទទួលបានកម្ចីជាង ៣,៧៦ ពាន់លានដុល្លារអាមេរិក ពីធនាគារធំៗចំនួន៤ ដើម្បីយកមកបន្តអភិវឌ្ឍគម្រោង។ ខណៈគម្រោងនេះ រំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរជាលើកដំបូងនៅឆ្នាំចុង ២០២២ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កម្ចីនេះគឺហិរញ្ញប្បទានបៃតង ដែលផ្ដល់ឱ្យចំពោះគម្រោងអភិវឌ្ឍន៍ដែលមិនប៉ះពាល់បរិស្ថាន និងមាននិរន្តរភាពប៉ុណ្ណោះ។ លោក John Pagano នាយកប្រតិបត្តិនៃក្រុមហ៊ុន Red Sea Development Company បានឱ្យដឹងថាទំហំនៃគម្រោងនេះ គឺស្កឹមស្កៃ ពោលគឺមិនធ្លាប់មាននៅកន្លែងណាក្នុងពិភពលោកទេ។ លោកបន្តថា «គ្រប់ដំណាក់នៃការបង្កើតគម្រោង គឺយើងគិតគូរពីបរិស្ថានជាចម្បង ទាំងការរចនា ការសាងសង់ និងការប្រើថាមពលបៃតងកកើតឡើងវិញជាដើម។ ជារួម គម្រោងនេះមិនត្រឹមតែមិនប៉ះពាល់ដល់បរិស្ថានទេ តែនឹងជួយបង្កើតភាពស្រស់បំព្រងដល់បរិស្ថានដល់ទៅ ៣០% ត្រឹមឆ្នាំ ២០៤០»។ លោក John Pagano ពន្យល់ថា ក្រុមហ៊ុនមានគោលបំណងចង់ផ្លាស់ប្តូរឧស្សាហកម្មទេសចរណ៍ ឱ្យទៅជាសកម្មភាពថែទាំបរិស្ថានជាជាងបំផ្លាញបរិស្ថាន។ គួរបញ្ជាក់ថា គម្រោងនេះប្រកាសជាលើកដំបូងនៅឆ្នាំ […]
អានបន្ថែមបញ្ហាកិច្ចសន្យាខ្សែក្រវ៉ាត់និងផ្លូវរវាងចិន និងអូស្រ្តាលី នឹងជះឥទ្ធិពលដល់កម្ពុជាឬទេ និងយ៉ាងដូចម្ដេច?
រូបភាពដោយ Wccftech អត្ថបទបញ្ចេញមតិ៖ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសលុបចោលកិច្ចសន្យាដែលរដ្ឋ Vitoria បានចុះជាមួយប្រទេសចិនទាក់ទិននឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI កាលពីឆ្នាំ ២០១៨ និង ២០១៩ ដោយអះអាងថា កិច្ចសន្យាខុសនឹងច្បាប់ថ្មីរបស់ខ្លួន ហើយក៏ដើម្បីបញ្ឈប់ការឃោសនានយោបាយកុម្មុយនិស្តរបស់ចិន។ ទង្វើនេះ បានធ្វើឱ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង ដោយថ្លែងថា នេះជាទង្វើមិនសមហេតុផល និងហួសហេតុ ហើយនឹងធ្វើឱ្យចំណងទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរវាងប្រទេសទាំងពីរកាន់តែមានភាពល្វីងជូរចត់។ លើសពីនេះ បណ្ដាញសង្គមចិន បានស្ដីបន្ទោសអូស្រ្តាលីថា ជាប្រទេសមិនគោរពពាក្យសន្យា និងហ៊ានសូម្បីលុបចោលកិច្ចសន្យាដែលចុះហត្ថលេខារួច តើអនាគតទៅអាចជឿជាក់បានទៀត ឬយ៉ាងណាលើរឿងផ្សេងៗ។ បើយោងតាមការវិភាគ ជម្លោះនេះមិនមែនជាលើកទី១ទេ សម្រាប់ប្រទេសទាំងពីរក្នុងការប៉ះទង្គិចគ្នានោះ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន មានបញ្ហាស្រដៀងគ្នានេះដែរ គឺក្រោយពេលដែរអូស្រ្តាលីហាមមិនឱ្យក្រុមហ៊ុន Huwei ធ្វើអាជីវកម្ម 5G របស់ខ្លួននៅប្រទេសអូស្រ្តាលី ដែលធ្វើឱ្យចិនសងសឹកដោយយកពន្ធបន្ថែមលើផលិតផលនាំចូលពីប្រទេសអូស្រ្តាលី។ អ្នកវិភាគ បានឱ្យដឹងទៀតថា ទង្វើនេះជាការបែងចែកបក្សពួក ឬហៅក្រៅថាសង្គ្រាមត្រជាក់ ដែលមានអាមេរិក និងចិននៅក្រោយ ដែលអាចនឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។ ប៉ុន្តែតើវានឹងប៉ះពាល់អ្វីដល់កម្ពុជាដែរឬទេ ក្នុងនាមជាប្រទេសមួយដែលទទួលកម្ចីជាច្រើនពីប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ? ក្នុងដំណាក់កាលនេះ […]
អានបន្ថែមចិនស្នើបង្កើតប្រភពថាមពលខ្នាតធំរួមមួយតភ្ជាប់ជាមួយប្រទេស ៥ទៀតដើម្បីកាត់បន្ថយតម្លៃអគ្គិសនី
អ្នកវិទ្យាសាស្ត្រចិន កាលពីថ្មីៗនេះបានស្នើឱ្យបង្កើតបណ្តាញអគ្គិសនីខ្នាតធំមួយ ឬហៅថា Super Grid តភ្ជាប់បណ្តាប្រទេសសំខាន់ៗចំនួន ៦ រួមមាន ចិន រុស្ស៊ី ម៉ុងហ្គោលី កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន ក្នុងគោលបំណងដើម្បីកាត់បន្ថយចំណាយលើថាមពលអគ្គិសនី និងការពារបរិស្ថាន។ បើយោងតាម Global Construction Review បច្ចុប្បន្នតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រទេសទាំង ៦ ខាងលើនេះ គឺស្មើនឹង ១/៣ នៃតម្រូវការសរុបទូទាំងពិភពលោកទាំងមូល ហើយរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០។ ការស្រាវជ្រាវរបស់ចិនបានឱ្យដឹងថា បើមានការតភ្ជាប់ពិតមែន តម្លៃថាមពលគឺ នឹងទាបជាង ៥ សេនដុល្លារអាមេរិក/គីឡូវ៉ាត់ម៉ោង ដែលថោកប្រហាក់ប្រហែលនឹងថាមពលអគ្គីសនីដែលបានមកពីរោងចក្រធ្យូងថ្មដែរ។ ដូច្នេះ ការតភ្ជាប់នេះ មិនត្រឹមតែជួយកាត់បន្ថយតម្លៃអគ្គិសនីទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទៀតផង ព្រោះប្រទេសទាំង ៦ នឹងបែមកប្រើប្រាស់ ថាមពលកកើតឡើងវិញ រួមមានថាមពលវារីអគ្គិសនី ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យជាដើម។ ការតភ្ជាប់នេះទៀតសោត នឹងជួយឱ្យប្រទេសទាំង ៦ ផ្លាស់ប្ដូរប្រភពថាមពលគ្នាទៅវិញទៅមកបានងាយស្រួល។ មានន័យថា ឧទាហរណ៍បើចិនជំនាញផលិតថាមពលវារីអគ្គិសនីបានថោកនឹងច្រើន ចិនមិនគួរផលិតថាមពលខ្យល់នោះទេ តែគួរតែនាំចូលពីប្រទេសផ្សេងដែលភូមិសាស្រ្តអំណោយផលសម្រាប់ថាមពលដើរដោយខ្យល់វិញ ដូចជាម៉ុងហ្គោលីជាដើម។ […]
អានបន្ថែមជប៉ុន និងសិង្ហបូរី គ្រោងសាងសង់អគារអភិវឌ្ឍចម្រុះខ្នាតយក្សជាប់ស្ថានីយរថភ្លើងដំបូងបង្អស់នៅហ្សាការតា
រូបភាពដោយ៖ GCR ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុនអភិវឌ្ឍន៍របស់សិង្ហបុរី Surbana Jurong នឹងរួមគ្នាសាងសង់អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សដំបូងបង្អស់មួយនៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន Global Construction Review កាលពីពេលថ្មីៗនេះ។ គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦ហិកតា ភ្ជាប់ទៅនឹងស្ថានីយរថភ្លើង Cisauk ក្នុងសង្កាត់ Intermoda នៃតំបន់ Bumi Serpong Damai (BSD) ប្រទេសឥណ្ឌូនេស៊ី។ គម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមនេះ នឹងត្រូវសាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នាមួយរវាងជប៉ុន និងសិង្ហបូរី ប្រមាណ ១៥០លានដុល្លារ ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ នេះ។ អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនេះ ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការកកស្ទះពីតំបន់ Bumi Serpong Damai រហូតដល់កណ្ដាលក្រុងហ្សាការតា។ ក្រៅពីការអភិវឌ្ឍអគារ ក្រុមហ៊ុនក៏នឹងលើកកម្ពស់ផ្លូវថ្មើរជើងពីស្ថានីយ Cisauk ដោយនឹងសាងសង់ជាផ្សារទំនើប តូបលក់អាហារ និងភេសជ្ជៈនានាផងដែរ។ លើសពីនេះ ក្រុមហ៊ុន២ ផ្សេងទៀត គឺក្រុមហ៊ុន Mitbana និងក្រុមហ៊ុន Sinarmas […]
អានបន្ថែមហេតុអ្វីគេមិនសង់រោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ា ដែលធំ និងក្ដៅជាងគេលើលោក?
រូបភាពដោយ the conversation ថាមពលអគ្គិសនីដែលបានចេញពីបន្ទះសូឡា បាននឹងកំពុងពេញនិយមណាស់នាពេលបច្ចុប្បន្ន ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំច័យខ្ពស់។ ប៉ុន្តែជាទូទៅ រោងចក្របន្ទះសូឡាអាចសាងសង់បានលុះត្រាតែមានទីធ្លាធំ ហើយមានកម្តៅថ្ងៃខ្លាំង។ បើនិយាយពីទីធ្លាធំ ហើយក្ដៅ មិនមានកន្លែងណាដែលស័ក្ដសម្យជាងសមុទ្រខ្សាច់សាហារ៉ាទេ។ ប៉ុន្តែហេតុអ្វីប្រទេសមហាអំណាចធំៗមិនសាងសង់រោងចក្រសូឡាខ្នាតយក្សនៅទីនោះ? វាលខ្សាច់សាហារ៉ា ជាសមុទ្រខ្សាច់ក្ដៅធំជាងគេលើលោក ដែលមានផ្ទៃដីសរុបជាង ៩,២ លានគីឡូម៉ែត្រការ៉េ (៩៨០លានហិកតា)។ អ្នកស្រាវជ្រាវ ធ្លាប់បានបង្ហាញថា បើសាងសង់រោងចក្រសូឡាត្រឹមតែ ១/៤ នៃវាលខ្សាច់សាហារ៉ា គឺនឹងអាចផ្គត់ផ្គងថាមពលឱ្យពិភពលោកទាំងមូលបានហើយ។ ហើយវានឹងក្លាយជាសមិទ្ធផលប្រភពថាមពលដ៏ធំសម្បើម និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែទាំងនេះជាមូលហេតុដែលគម្រោងនេះមិនទាន់អាចក្លាយជាពិតបាន៖ ១) បម្រែបម្រួលអាកាសធាតុ បើយោងតាមទិន្នន័យរបស់ The Conservation ការដែលដាក់បន្ទះសូឡាគ្របពីលើខ្សាច់ នឹងធ្វើឱ្យសីតុណ្ហភាពនៅលើដីក្ដៅជាងមុន។ ពេលខ្យល់ក្ដៅរសាត់ទៅលើអាកាសប៉ះនឹងខ្យល់ត្រជាក់ វានឹងបង្កឱ្យមានភ្លៀងធ្លាក់។ នៅពេលភ្លៀងធ្លាក់ច្រើននៅតំបន់សារាហ៉ា និងធ្វើឱ្យមានរុក្ខជាតិដុះ ចុងក្រោយតំបន់សាហារ៉ានឹងគ្រប់ដណ្តប់ដោយព្រៃឈើ និងមិនក្ដៅហួតហែងដូចមុនទេ។ មានដើមឈើច្រើន ស្ដាប់ទៅដូចជាល្អ ប៉ុន្តែបើតាមការស្រាវជ្រាវ ការប្រែប្រួលអាកាសធាតុនៅវាលខ្សាច់សាហារ៉ា នឹងប៉ះពាល់អាកាសធាតុទាំងមូល។ ផលប៉ះពាល់ទាំងនោះរួមមាន ពិភពលោកនឹងក្ដៅជាងមុនព្រោះខ្យល់ក្ដៅចេញពីវាលខ្សាច់នឹងរសាត់ទៅទូទាំងពិភពលោក ព្រៃអាម៉ាហ្សូននឹងបាត់បង់ទឹកភ្លៀងមួយផ្នែកធំ ហើយលើសពីនេះវាក៏នឹងបង្កឱ្យមានព្យុះនៅតំបន់ត្រូពិចដូចជាប្រទេសវៀតណាមច្រើនជាងមុន។ ២) ត្រូវការទុនវិនិយោគខ្ពស់ខ្លាំង ការសាងសង់រោចចក្រសូឡាលើផ្ទៃដីដ៏ធំសម្បើមនេះ គឺត្រូវទុនវិនិយោគដ៏មហាសាល […]
អានបន្ថែមក្រុមហ៊ុន New Zealand បង្ហាញបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ
ក្រុមហ៊ុនសំណង់នូវែលសេឡង់ Fletcher Building កាលពីថ្មីៗនេះ បានសម្រេចការសិក្សាលើបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ ដែលនឹងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល បានដល់ទៅជាង ១៣០០០ តោនក្នុង១ឆ្នាំ។ បើយោងតាមសារព័ត៌មាន Global Construction Review ក្រុមហ៊ុននឹងយកសំបកកង់ឡានចាស់ៗ សរុបជាង ៣ លានកង់ ទៅដុតនៅក្នុងរោងចក្រនៅសីតុណ្ហភាព ១៤០០ អង្សាសេ ដើម្បីផលិតស៊ីម៉ងត៍។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ការប្រើប្រាស់សំបកកង់ឡានចាស់ៗនេះ នឹងជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូនបានដល់ទៅ ១៣០០០ តោនក្នុងមួយឆ្នាំ ហើយនឹងជួយកាត់បន្ថយការប្រើប្រាស់រ៉ែ Ironsand (ខ្សាច់ដែលមានធាតុដែក) បានដល់ទៅជាង ៥០០០ តោនផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងត្រូវចំណាយសរុបប្រមាណ ១៤ លានដុល្លារ ដែលក្រសួងបរិស្ថានរបស់ប្រទេសនូវែលសេឡង់ ជួយឧបត្ថម្ភ ១១លានដុល្លារ។
អានបន្ថែមផ្លូវល្បឿនលឿនទាំង ៧ តម្លៃជាង ៦,៥ ពាន់លានដុល្លារ នឹងជំរុញវិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដរទន្លេមេគង្គ
ផ្លូវល្បឿនលឿនចំនួន ៧ ប្រវែងសរុប ១ពាន់គីឡូម៉ែត្រ ដែលបានចំណាយថវិកាប្រមាណ ៦,៥ ពាន់លានដុល្លារ កំពុងលេចរូបរាងជាបណ្ដើរៗ ដែលនឹងជួយជំរុញដល់វិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេមេគង្គរួមមានកម្ពុជា និងរៀតណាម ឱ្យកាន់តែប្រសើរឡើង។ បើយោងតាមសារព័ត៌មានវៀតណាម VnExpress គម្រោងទាំង ៧ រួមមានដូចតទៅ៖ ១. គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan មានប្រវែងសរុប ៥១ គីឡូម៉ែត្រ បើកការដ្ឋានកាលពីឆ្នាំ ២០០៩ ក្រោមទុនវិនិយោគប្រមាណ ៥៤៥ លានដុល្លារ បច្ចុប្បន្នសម្រេចបាន ៦៥% ហើយ ដោយគ្រោងនឹងបើកដំណើរជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗ មុខនេះ។ ២. គម្រោងផ្លូវល្បឿនលឿន My Thuan-Can Tho គម្រោងនេះ មានប្រវែងសរុប ២៣ គីឡូម៉ែត្រ ភ្ជាប់ពីស្ពាន My Thuan ២ ក្នុងខេត្ត Tien Giang ឆ្ពោះទៅទីក្រុង […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងសិក្សាខណៈវៀតណាមត្រៀមសង់កំណាត់ហូជីមិញ-បាវិតឆ្នាំ២០២៣
ការស្ថាបនាផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត តម្លៃជាង ៥៨៧លានដុល្លារ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ នេះហើយ ដោយនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់ខាងកម្ពុជាវិញ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ យោងតាមសារព័ត៌មាន VN Express កាលពីម្សិលមិញនេះ ក្រុមការងាររបស់វៀតណាមបច្ចុប្បន្នកំពុងសំរុកបញ្ចប់នីតិវិធី និងការសិក្សានានាឱ្យបានក្នុងឆ្នាំនេះ ក៏ដូចជាផ្ដល់សំណងដល់អ្នកដែលប៉ះពាល់ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំក្រោយផងដែរ ពោលគឺដើម្បីធានាថាគម្រោងនឹងចាប់ផ្ដើមតាមផែនការ។ ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នេះមានប្រវែង ៥៣ គីឡូម៉ែត្រ ដោយរត់ចេញពីផ្លូវក្រវាត់ក្រុងលេខ ៣ នៃក្រុងហូជីមិញ ទៅផ្លូវជាតិលេខ ២២ ហើយបន្តទៅច្រកព្រំដែនម៉ុកបៃ-បាវិត។ គិតត្រឹមថ្ងៃនេះ ផ្លូវជាតិលេខ ២២ របស់វៀតណាម គឺជាផ្លូវតែមួយគត់ដែលតភ្ជាប់ហូជីមិញទៅព្រំដែនកម្ពុជាបាវិត ដែលធ្វើឱ្យចរាចរណ៍ច្រើនលើសកំណត់។ ប្រភពដដែលបានបន្ថែមថា ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នឹងត្រូវសាងសង់ក្រោមលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដោយរដ្ឋាភិបាលជាអ្នកផ្ដល់សំណងលើដីធ្លីដែលប៉ះពាល់។ យ៉ាងណាមិញ សម្រាប់ខាងប្រទេសកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅតែស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។ មកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ប្រកាសសេចក្តីសម្រេចណាមួយអំពីគម្រោងនេះនៅឡើយទេ។ កាលពីខែវិច្ឆិកា ឆ្នាំមុន ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែម