ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang
ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ និងសួនទំហំ ២៤០ ហិកតា។ បើយោងតាមក្រុមហ៊ុនទាំងពីរ ខាងលើ គម្រោងនេះនឹងសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ថាមពលបៃតងដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ជាប្រភពអគ្គីសនី។ លើសពីនេះ តំបន់នេះនឹងត្រូវរចនាទៅជាតំបន់ធម្មជាតិគ្មានផ្សែងពុល ឬហៅថាតំបន់បៃតងផងដែរ។ លក្ខណៈសំខាន់ៗ បី របស់កោះសិប្បនិម្មិតនេះគឺ៖ • The Channels ជាតំបន់ដែលអាចរៀបចំជាសួនបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ • The Mangroves ជាតំបន់ព្រៃកោងកាងនៅជុំវិញទីក្រុង និងមានអគារខ្ពស់មួយនៅចំកណ្ដាលសម្រាប់ការប្រជុំសន្និសីទ និងព្រឹត្តិការណ៍នានា • The […]
អានបន្ថែមក្រុមហ៊ុនអ្នកអភិវឌ្ឍចំនួន ២៦ កំពុងប្រជែងគ្នាសាងសង់អាកាសយានដ្ឋានតម្លៃជាង៧០០ លានដុល្លារនៅប្រទេសឥណ្ឌូណេស៊ី
ក្រុមហ៊ុនអភិវឌ្ឍចំនួន ២៦ ចាប់អារម្មណ៍ចង់ដេញថ្លៃសាងសង់ និងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានថ្មី ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្លាស់ប្ដូរមុខមាត់អាកាសយានដ្ឋានចាស់ នៅលើកោះ Lombok ដើម្បីជំរុញវិស័យទេសចរណ៍នៅលើកោះនេះឱ្យរីកចម្រើនជាមុន។ គម្រោងអភិវឌ្ឍន៍ថ្មីតម្លៃ ៧០០ លានដុល្លារអាមេរិកនេះ បានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេលើពិភពលោកជាច្រើន រួមមាន ក្រុមហ៊ុន Bechtel និង Vinci (ដែលកំពុងគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា)។ លើសពីនេះ ក៏មានក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានផ្សេងៗ រួមមាន Royal Schiphol ពីប្រទេសហូឡង់ អាកាសយានដ្ឋាន Incheon មកពីកូរ៉េ អាកាសយានដ្ឋាន Changi មកពីសិង្ហបុរី អាកាសយានដ្ឋាន GMR មកពីឥណ្ឌា អាកាសយានដ្ឋានម៉ាឡេស៊ី និងអាកាសយានដ្ឋាន Munich ក៏ចាប់អារម្មណ៍គម្រោងនេះផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Angkasa Pura ដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានចាស់ ក៏កំពុងស្វះស្វែងរកដៃគូ តាមរយៈការដេញថ្លៃ។ ក្រុមហ៊ុនអភិវឌ្ឍនឈ្នះការដេញថ្លៃ នឹងមានសិទ្ធិពង្រីក និងធ្វើប្រតិបត្តិការព្រលានយន្តហោះថ្មីនេះ ក្នុងរយៈពេល ៣០ ឆ្នាំ។ គួរបញ្ជាក់ផងដែរថា បញ្ជីឈ្មោះអ្នកឈ្នះការដែញថ្លៃតង់ទីមួយ នឹងប្រកាសនៅខែមករាឆ្នាំក្រោយ។
អានបន្ថែមការផ្ដល់សញ្ជាតិ ឬសិទ្ធស្នាក់នៅដល់បរទេសដែលវិនិយោគលើអចលនទ្រព្យ អាចជាចលករជំរុញសេដ្ឋកិច្ចដ៏ល្អមួយ
គោលនយោបាយផ្ដល់សញ្ជាតិ ឬ ទិដ្ឋាការស្នាក់នៅរយៈពេលយូរដល់ជនបរទេស តាមរយៈការវិនិយោគលើអចលនទ្រព្យដូចជាខុនដូ ឬអាផាតមិនក្នុងស្រុក ដែលប្រទេសមួយចំនួនជុំវិញពិភពលោកកំពុងអនុវត្ត ចាត់ទុកថាជាគន្លឹះ ឬចលករមួយ ក្នុងការជួយស្ដារទីផ្សារអចលនទ្រព្យ ឬសេដ្ឋកិច្ចទាំងមូលឱ្យងើបពីវិបត្តិកូវីដ។ តួយ៉ាងដូចជា នៅឆ្នាំ ២០២១ ខាងមុខនេះ ប្រទេសថៃនឹងចាប់ផ្ដើមផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសណាដែលទិញខុនដូ ឬ អាផាតមិន។ ការសម្រេចចិត្តអនុវត្តគោលនយោបាយនេះ គឺដើម្បីស្ដារទីផ្សារអចលនទ្រព្យក្នុងស្រុក ដែលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ក៏ដូចជាដើម្បីជំរុញការលក់ចេញឱ្យអស់នូវគម្រោងដែលសាងសង់រួច។ លោក Somchai Soongswang ប្រធានគ្រប់គ្រងលើបណ្ណសិទ្ធិពិសេសរបស់ជនបរទេស ឬ Thailand Privilege Card បាននិយាយថា សម្រាប់ជនបរទេសដែលទិញខុនដូ ឬ អាផាតមិនសាងសង់រួច មួយ ឬ ច្រើនយូនីត ក្នុងតម្លៃ ៣៣ម៉ឺនដុល្លារឡើងទៅ នឹងទទួលបានទិដ្ឋាការស្នាក់នៅរយៈពេល ៥ ឆ្នាំ ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបជាងមុន (ដែលជាទូទៅតម្លៃទិដ្ឋាការមួយដងគឺ ១៦ ០០០ ដុល្លារសម្រាប់រយៈពេល៥ឆ្នាំ)។ ទិដ្ឋាការដែលមានឈ្មោះថា Elite Flexible One នេះ មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា សេវារហ័សលើការត្រួតពិនិត្យលិខិតឆ្លងដែន ឬ […]
អានបន្ថែមវិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន
ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។ អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារបៃតង ដោយសារតែថាមពលដែលប្រើប្រាស់ក្នុងអគារគឺបានមកពីថាមពលស្អាតរួមមាន ទួរប៊ីនខ្យល់ចំនួន ៣៦ និងបន្ទះសូឡាជិតជាង ២០០០ ម៉ែត្រការ៉េ។ លើសពីនេះ អគារកម្ពស់ ១៦០ ជាន់នេះ នឹងសាងសង់ដោយប្រើវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយពិសេសជាងនេះ គឺនឹងគ្របដណ្ដប់ដោយរុក្ខជាតិសរុបជាង ១០,០០០ ដើម នៅតាមជាន់នីមួយៗ។ អគារនេះនឹងប្រើប្រាស់ជាលំនៅឋាន និងអគារពាណិជ្ជកម្ម ដោយយូនីតនីមួយៗក៏នឹងរួមបញ្ចូលការិយាល័យដែលជាការលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការពីផ្ទះ ជាជាងធ្វើដំណើរទៅទៅធ្វើការ ហើយប្រើប្រាស់រថយន្តបំពុលបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ស្ថាបត្យកររូបនេះ ចង់ឱ្យអគាររនេះក្លាយជាការតភ្ជាប់រវាងមនុស្សនិងធម្មជាតិ ជាពិសេសនៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក ពោលគឺដើម្បីឆ្លើយតបទៅនឹងគំនិតនៃ “ទីក្រុងអនាគត” ឬ ទីក្រុងគ្មានកាបូននៅឆ្នាំ ២០៥០ ។ រូបភាព៖ Rescubika
អានបន្ថែមវៀតណាមនឹងសាងសង់ព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសតម្លៃជាង ៤ ពាន់លានដុល្លារនៅខែក្រោយ
ព្រលានយន្តហោះអន្តរជាតិ Long Thanh ដែលជាព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសវៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូងនៅខែក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VnExpress។ មានទីតាំងនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រភាគខាងកើតទីក្រុងហូជីមិញ ក្នុងខេត្តដុងណៃ អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់លើផ្ទៃ ១៨០០ ហិកតា។ ដំណាក់កាលទី ១ រួមមានការសាងសង់ផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រមួយខ្សែដែលមានទទឹង ៧៥ ម៉ែត្រ និងមានចំណត ៣៧៣ ០០០ ម៉ែត្រការ៉េ ដែលរចនាឡើងដើម្បីបម្រើអ្នកដំណើរ ២៥ លាននាក់ និងផ្ទុកទំនិញ ១,២ លានតោនក្នុងមួយឆ្នាំ។ ដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ ដោយឡែក ដំណាក់កាល២ ទៀត នឹងបញ្ចប់នៅមុនឆ្នាំ ២០៤០ ដែលនឹងបន្ថែមផ្លូវរត់ ៣ បន្ថែម និងចំណតអ្នកដំណើរចំនួន ៤ ទៀត និងអាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់ និងផ្ទុកទំនិញ ៥ លានតោនក្នុងមួយឆ្នាំ។ លោក Lai […]
អានបន្ថែមគម្រោងផ្លូវដែកក្រោមសមុទ្រវែងជាងគេលើលោក តម្លៃជាង៨ ពាន់លានដុល្លារ ត្រូវបានអនុម័ត
គម្រោងសាងសង់ផ្លូវដែកដែលមានរូងក្រោមដីនិងសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក តម្លៃជាង៨ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសអាល្លឺម៉ង់ទៅប្រទេសដាណឺម៉ាក ទើបតែត្រូវបានអនុម័តឱ្យចាប់ផ្ដើមសាងសង់។ នេះបើយោងតាមសារព័ត៌មាន The Local កាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Fehmarn Belt Fixed Link ដែលជាគម្រោងតភ្ជាប់ព្រំដែនតាមក្រោមសមុទ្ររវាងប្រទេសទាំង ២ មានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយនឹងសាងសង់ក្រោមទុនវិនិយោគប្រមាណ ៨ ពាន់លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់ដេណឺម៉ាក និងសហភាពអឺរ៉ុប។ ផ្លូវដែកក្រោមដីនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៩។ ប៉ុន្តែកន្លងមក មិនទាន់បានបើកការដ្ឋាននោះទេ ដោយគម្រោងនេះត្រូវបានអ្នកអភិរក្សបរិស្ថាននៅតំបន់នេះ ប្ដឹងផ្ដល់ ប៉ុន្តែតុលាការអាលឺម៉ង់ទើបតែសម្រេចអនុម័តឱ្យសាងសង់គម្រោង ពេលថ្មីៗនេះ។ គម្រោងនេះ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅអឺរ៉ុប ដែលបានសាងសង់ឡើងដោយការឆ្លងកាត់សមុទ្របាល់ទិក។ ក្រោយសាងសង់រួច បើធ្វើដំណើរពីកំពង់ផែ Puttgarden នៅប្រទេសអាឡឺម៉ង់ទៅតំបន់ Rodby នៅលើកោះ Lolland នៃប្រទេសដាណឺម៉ាក គឺនឹងចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ផ្លូវរូងក្រោមដីឆ្លងសមុទ្រនេះ គឺខុសប្លែកពីរូបផ្សេងទៀត ពោលគឺនឹងមិនស្ថិតនៅក្រោមបាតសមុទ្រទេ តែនឹងប្រើបំពង់បេតុងប្រហោងដាក់នៅក្នុងប្រឡាយជីកចូលទៅក្នុងសមុទ្របាល់ទិក។
អានបន្ថែមសិង្ហបុរីផ្តល់ដំណោះស្រាយថ្មីដើម្បីបង្ការនិងតាមដានការឆ្លងជំងឺកូវីដសម្រាប់កម្មករសំណង់
ដើម្បីបញ្ឈប់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងចំណោមកម្មករសំណង់ រដ្ឋាភិបាលប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានចែកចាយឧបករណ៍តាមដានជំងឺកូវីដ១៩ បច្ចេកវិទ្យាថ្មី ចំនួន ៤៥០ពាន់គ្រឿងដល់កម្មករសំណង់ កន្លែងដឹកជញ្ជូនឥវ៉ាន់ និងកន្លែងដំណើរការរោចក្រទាំងអស់។ ឧបករណ៍នេះ គឺជាកងដៃដែលតម្រូវឱ្យកម្មករសំណង់គ្រប់រូបពាក់។ រាល់ពេលគាត់ចូលជិតគ្នា ទិន្នន័យនឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលតាមរយៈកម្មវិធីស្មាតហ្វូន TraceTogether។ ប្រសិនបើកម្មករណាម្នាក់ធ្វើតេស្តវិជ្ជមាន ព័ត៌មានលម្អិតរបស់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ នឹងត្រូវបញ្ជូនទៅក្រសួងសុខាភិបាលភ្លាមៗ។ ឧបករណ៍នេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់និយោជិក និងកម្មករ ដែលកំពុងធ្វើការទាំងអស់ ព្រោះប្រសិនបើមាននរណាម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង គឺគាត់នឹងត្រូវបានដាក់ដោយឡែក ដើម្បីកុំឱ្យរីករាលដាលដល់គេ និងបង្អាក់ការងារសាងសង់ទៀតផង។
អានបន្ថែមBentley ប្រកាសជ័យលាភីទាំង ៥៧ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ឆ្នើមឆ្នាំ ២០២០
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះបេក្ខភាព ៥៧ ដែលនឹងចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២០ ឬ Year in Infrastructure 2020 Awards ។ កម្មវិធី Year in Infrastructure 2020 Awards គឺជាវេទិកាលំដាប់ពិភពលោកដ៏ធំមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលប្រើប្រាស់ software គ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលរបស់ Bentley Systems ទូទាំងពិភពលោក ចូលរួមបង្ហាញពីចំណុចពិសេសនៃគម្រោងសាងសង់របស់ខ្លួន។ សម្រាប់ឆ្នាំ ២០២០ នេះ មានគណកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១៦ រូប ដែលបានជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥៧ នាក់ ចេញពីអ្នកចូលរួមជាង ៤០០ ដែលមកពីជាង ៦០ ប្រទេស។ បេក្ខភាពជ័យលាភីទាំង ៥៧ នេះ នឹងធ្វើបទបង្ហាញពីម្រោងរបស់ពួកគេម្ដងទៀត ដើម្បីរកអ្នកឈ្នះចុងក្រោយ ដែលនឹងប្រារព្ធឡើងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ […]
អានបន្ថែមអូស្ត្រាលីគ្រោងផ្គត់ផ្គង់អគ្គិសនីឱ្យសិង្ហបុរីតាមបណ្ដាញក្រោមបាតសមុទ្រប្រវែងជិត៤ ពាន់គ.ម.
រដ្ឋាភិបាលអូស្រ្តាលីបាន អនុម័តជាគោលការណ៍លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យធំជាងគេបំផុតនៅលើពិភពលោក នៅភាគខាងជើងនៃប្រទេស ដោយថាមពលនេះនឹងបញ្ជូនតាមបណ្ដាញខ្សែភ្លើងក្រោមបាតសមុទ្រប្រវែង ៣ ៧០០ គីឡូម៉ែត្រ ឱ្យទៅប្រទេសសិង្ហបុរី។ យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ Sun Cable រោងចក្រសូឡានេះសាងសង់ក្រោមទុនវិនិយោគប្រមាណ ១៥,៧ ពាន់លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ១២ ០០០ ហិកតា ហើយមានអាគុយខ្នាតយក្សសម្រាប់ផ្ទុកថាមពលអានុភាពដល់ទៅ 30GWh។ គម្រោងដ៏ធំសម្បើមនេះ គឺធំដល់ថ្នាក់អាចមើលឃើញពីទីអវកាសបាន ហើយអាចផ្គត់ផ្គងអគ្គិសនីដល់ទៅ ២០% នៃតម្រូវការរបស់ប្រទេសសិង្ហបុរីទាំងមូល។ ប្រភពដដែលក៏បានឱ្យដឹងថា ផែនការតភ្ជាប់ថាមពលពីអូស្ត្រាលីទៅកាន់តំបន់អាស៊ាន (AAPL) អាចដំណើរការបាននៅឆ្នាំ ២០២៧។ ដោយឡែកសម្រាប់ផែនការរយៈពេលវែង ក្រុមហ៊ុនក៏គ្រោងនឹងផ្តល់ថាមពលដល់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសផ្សេងទៀតៗក្នុងតំបន់ផងដែរ។ ទោះបីត្រូវបានទទួលបានពានរង្វាន់ជា “គម្រោងធំជាងគេ” ពីរដ្ឋាភិបាលអូស្រ្តាលីក៏ដោយ ក៏នៅមានបទប្បញ្ញត្តិជាច្រើនដែលក្រុមហ៊ុនត្រូវតែអនុវត្ត មុននឹងចាប់ផ្តើមសាងសង់ និងបើកដំណើរការជាផ្លូវការ។ គម្រោងនេះត្រូវបានអ្នកជំនាញ ស្ទាបស្ទង់ភូមិសាស្ត្រ តាំងតែពីខែ ឧសភា មកម្ល៉េះ។ (អានបន្ថែម)
អានបន្ថែមមីយ៉ាន់ម៉ាពុះគម្រោងបង្កើតទីក្រុងយ៉ាំងហ្គោនថ្មីជាផ្នែកៗ ដើម្បីជំរុញសក្ដានុពលការវិនិយោគ
រូបភាព៖ UK-ASEAN Business Council រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបែងចែកតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម «ទីក្រុងយ៉ាំងហ្គោន» របស់ខ្លួនជា ២ តំបន់ ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម និងការវិនិយោគពីក្រុមហ៊ុនធំៗរបស់ចិន។ គម្រោងទីក្រុងយ៉ាំងហ្គោនថ្មីនេះ នឹងរៀបចំជាតំបន់ពាណិជ្ជកម្មឧស្សាហកម្មលើទំហំដីប្រមាណ ៨ ពាន់ ហិកតា នៅតាមដងទន្លេយ៉ាំងហ្គោន ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ។ តាមប្លង់ដំបូង គម្រោងនេះនឹងរួមមាន ការសាងសង់ស្ពានចំនួន ២ តំបន់ឧស្សាហកម្មទំហំ ១៣ គីឡូម៉ែត្រក្រឡា អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានផ្សេង ដែលស្នើដោយក្រុមហ៊ុន Aecom ។ កាលពីឆ្នាំ ២០១៨ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនម៉ៅការសំណង់ចិន (CCCC)។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនៅតែមិនទាន់សម្រេច ១០០% នៅឡើយទេ ដែលបើកឱកាសឱ្យអ្នកវិនិយោគផ្សេងទៀតអាចដេញថ្លៃបាន។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងវិនិយោគ មីយ៉ាន់ម៉ា លោក U Thaung Tun បានប្រកាសបំបែកគម្រោងយក្សនេះ […]
អានបន្ថែម