ព័ត៌មានអន្តរជាតិ
អគារសួនច្បារអាកាសខ្ពស់បំផុតលើពិភពលោក តម្លៃ ២ពាន់លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំនេះ
អគារធនាគារ Southbank តម្លៃជាង ២ ពាន់លានដុល្លារនៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី នឹងក្លាយជាអគារសួនច្បារលើអាការ ឬ Vertical Garden Tower ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្រោយសាងសង់រួចនៅពេល ៥ឆ្នាំខាងមុខ។ យោងតាមរបាយការណ៍របស់គេហទំព័រ Architecture & Design គម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន Beulah និងត្រូវបានរចនាប្លង់ដោយ UNStudio និង Cox Architecture ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញ។ អគារ Southbank by Beulah នេះ នឹងមានកម្ពស់ ៣៦៥ ម៉ែត្រនោះ ហើយគ្រប់ដណ្ដប់ដោយសួនច្បារអាកាស ឬ Vertical Garden ដ៏ធំ ពោលគឺស្មើនឹង ១,៥ ដងនៃផ្លូវរត់ជុំវិញសួន Royal Botanic Gardens នៃទីក្រុង Melbourne។ សួនច្បារអាកាសទាំងអស់គឺមានទំហំតូចៗ ដែលតភ្ជាប់គ្នាពីផ្នែកនីមួយៗនៃអគារ ដើម្បីបង្កើតជាសហគមន៍បៃតងមួយ ចាប់ពីជាន់ក្រោមដីដល់ជាន់លើបំផុត។ ហើយបើបូកសរុបផ្ទៃសួនទាំងអស់គឺអាចនឹងស្មើ ១៥.៥០០ […]
អានបន្ថែមគម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង១៧ពាន់លានដុល្លារត្រូវបានពិភាក្សាឡើងវិញ
គម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង ១៧ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសហ្វាំងឡង់ទៅប្រទេសអេស្តូនី ត្រូវបានយកមកពិភាក្សាឡើងវិញ ក្រោយរដ្ឋាភិបាលអេស្តូនីច្រានចោលមួយរយៈដោយសារបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី ២៦ មករា កន្លងមកនេះ ។ ផ្លូវរថភ្លើងនេះ នឹងមានប្រវែងប្រមាណជាង ១០០ គីឡូម៉ែត្រ ដែលភាគច្រើនស្ថិតនៅក្រោមទឹកសមុទ្រ ហើយនឹងមានការបង្កើតកោះសិប្បនិម្មិតយ៉ាងហោចណាស់មួយនៅកណ្ដាលសមុទ្រ ដើម្បីជាស្ថានីយទ្រផ្លូវមួយខ្សែនេះ។ គម្រោងនេះត្រូវបានស្នើដោយសហគ្រិនជនជាតិហ្វាំងឡង់លោក Peter Vesterbacka កាលពីឆ្នាំមុន ហើយបើត្រូវបានអនុម័ត គម្រោងនេះនឹងត្រូវអនុវត្តដោយប្រើថវិកប្រមាណ ១៧ ពាន់លានដុល្លារ ដែលជាការបណ្ដាក់ទុនរបស់ក្រុមហ៊ុនចិន China’s Touchstone Capital Partners Ltd.។ ប៉ុន្តែពេលនោះ រដ្ឋាភិបាលអេស្តូនីមិនអនុម័តគម្រោង ដោយព្រួយបារម្ភពីដោយសារបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសង្គម។ ដោយឡែក កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ រដ្ឋាភិបាលអេស្តូនីបានប្រកាសបើកចំហរឱ្យមានការចរចាឡើងវិញ ដោយគ្រោងនឹងធ្វើការពិភាក្សាថ្នាក់ជាតិជាមួយនឹងប្រទេសហ្វាំងឡង់ ប្រសិនបើគណៈរដ្ឋមន្រ្តីបោះឆ្នោតអនុម័តគម្រោងនេះ។
អានបន្ថែមចិនកំពុងសាងសង់នាវាទេសចរណ៍មិនប្រើសាំងធំជាងគេលើពិភពលោក ដែលនឹងដំណើរការចុងឆ្នាំនេះ
ក្រុមហ៊ុនចិន Wuxi Saisiyi Electric Technology បច្ចុប្បន្នកំពុងសាងសង់នាវាទេសចរណ៍ដើរដោយអាគុយមួយឈ្មោះថា Yangtze River Three Gorges 1 ដែលនឹងបំបែកឯកត្តកម្មនាវាដើរដោយអាគុយ និងមិនប្រើសាំងធំជាងគេលើពិភពលោកនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ យោងតាមគេហទំព័រ insideevs គម្រោងនេះត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំ ២០២០ កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ កក្កដា ហើយនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅខែ វិច្ឆិកា ឆ្នាំ ២០២១។ ក្រៅពីទំហំ និងសមត្ថភាពដឹកអ្នកដំណើរដ៏មហិមា នាវាខ្នាតយក្សមួយនេះ នឹងបំពាក់ដោយអាគុយប្រភេទ LFP ជាង១ ម៉ឺនគ្រាប់ ដែលផ្ដល់ថាមពលសរុបប្រមាណ ៧.៥ មេហ្គាវ៉ាត់ ឬស្មើនឹងឡានដើរដោយប្រព័ន្ធអគ្គសនីដល់ទៅ ១០០គ្រឿង។ លើសពីនេះ អាគុយទាំងនេះ នឹងត្រូវផ្គត់ផ្គង់ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាគុយល្បីរបស់ចិន Contemporary Amperex Technology ឬ CALT។ ហើយបើយោងតាមព័ត៌មានពីក្រុមហ៊ុន CALT វិធីសាស្រ្តរបៀបនេះនឹងផ្តល់ភាពងាយស្រួលច្រើន ពោលគឺបានទាំងតង់ស្យុងខ្ពស់ និងតង់ស្យុងទាប។ គួរបញ្ជាក់ផងដែរថា ក្រោយដាក់ឱ្យដំណើរការ នាវា Yangtze […]
អានបន្ថែមក្រុមហ៊ុនវិស្វកម្មជប៉ុនទទួលសាងសង់រថភ្លើងល្បឿនលឿនឆ្លងសមុទ្រតម្លៃ ២,៤ពាន់លានដុល្លារពីប្រទេសសិង្ហបូរីទៅម៉ាឡេស៊ី
ក្រុមហ៊ុនវិស្វកម្មរបស់ជប៉ុន Penta-Ocean Construction កាលពីថ្មីៗនេះ ឈ្នះការដេញថ្លៃអនុវត្តការងារសាងសង់មួយផ្នែកធំនៃគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុង Johor Bahru នៅប្រទេសម៉ាឡេស៊ី ទៅសិង្ហបូរី ក្រោមការអនុម័តដោយអាជ្ញាធរដែនដីរបស់សិង្ហបុរី (LTA) ។ ក្រុមហ៊ុន Penta-Ocean នឹងទទួលខុសត្រូវលើផ្នែកសាងសង់ផ្លូវក្រោមដី សាងសង់ស្ថានីយចំណត Woodland North នៅសិង្ហបូរី ស្ថានីយ Bukit Chaga នៅម៉ាឡេស៊ី អគារគយ អគារអន្តោប្រវេសន៍ និង អគារចត្តាឡីស័ក នៅឯសឹង្ហបូរី ក៏ដូចជាសំណង់ស្រដៀងគ្នាមួយផ្នែកធំទៀតនៅម៉ាឡេស៊ី។ ដំណើរការសាងសង់ នឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ ក្រោយដាក់ឱ្យដំណើរការ ប្រព័ន្ធរថភ្លើងថ្មីមួយនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានយ៉ាងច្រើន ព្រោះអាចដឹកអ្នកដំណើរបានដល់ទៅ ៤១,៤០០ នាក់ក្នុងមួយថ្ងៃៗ។ គួរបញ្ជាក់ផងដែរថា ការស្នើសុំធ្វើគម្រោងនេះដំបូង គឺតាំងពីឆ្នាំ ១៩៩១ មកម្លេះ តែត្រូវបានបន្លាយពេលជិត ៣០ ឆ្នាំមកហើយ មុននឹងអនុម័ត។
អានបន្ថែមស្ថានីយរថភ្លើងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ
ប្រទេសថៃ កាលពីថ្មីនេះៗ បានប្រកាសថានឹងបញ្ចប់ការសាងសង់ស្ថានីយរថភ្លើងធំបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១ ក្នុងគោលបំណងដើម្បីកាត់បន្ថយការរកកស្ទះចរាចរណ៍នៅទីក្រុងបាងកក ក៏ដូចជាជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលេញធ្លោនៅក្នុងតំបន់។ ស្ថានីយ Bang Sue Grand ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យស្ថានីយ Hua Lamphong ដែលជាស្ថានីយដ៏សំខាន់បំផុតនៅរាជធានីបាងកក នាពេលបច្ចុប្បន្ន ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ៥២០ ហិកតា សាងសង់ជាអគារកម្ពស់ ៤ជាន់ ហើយមានស្ថានីយចតរហូតដល់ទៅ ១២ ចំណត ផ្លូវវថភ្លើង ២៤ ខ្សែ និងរថភ្លើងចំនួន ៤០ខ្សែ។ គម្រោងនេះចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៣ មកម្លេះ ហើយក្រោយសាងសង់រួចនៅឆ្នាំក្រោយ ស្ថានីយដ៏ធំនេះនឹងអាចទទួលអ្នកដំណើរដល់ទៅ ៦០ ម៉ឺននាក់។ ក្រៅពីសេវាកម្មប្រព័ន្ធរថភ្លើងពីខេត្តទៅខេត្តមួយ ស្ថានីយ Bang Sue ក៏នឹងមានសេវារថភ្លើងមេត្រូ(រថភ្លើងក្រោមដី) និងរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង និងអាកាសយានដ្ឋានអន្តរជាតិអ៊ូតាពៅផងដែរ។ លើសពីនេះ ប្រទេសថៃក៏នឹងមានផ្លូវល្បឿនលឿនប្រវែង ២២០ គីឡូម៉ែត្រ តភ្ជាប់រវាងអាកាសយានដ្ឋានដុនមឿងនៃក្រុងបាងកក ទៅអាកាសយានដ្ឋានអ៊ូតាពៅនៃខេត្តរ៉ាក់យ៉ងផងដែរ។
អានបន្ថែមក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang
ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ និងសួនទំហំ ២៤០ ហិកតា។ បើយោងតាមក្រុមហ៊ុនទាំងពីរ ខាងលើ គម្រោងនេះនឹងសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ថាមពលបៃតងដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ជាប្រភពអគ្គីសនី។ លើសពីនេះ តំបន់នេះនឹងត្រូវរចនាទៅជាតំបន់ធម្មជាតិគ្មានផ្សែងពុល ឬហៅថាតំបន់បៃតងផងដែរ។ លក្ខណៈសំខាន់ៗ បី របស់កោះសិប្បនិម្មិតនេះគឺ៖ • The Channels ជាតំបន់ដែលអាចរៀបចំជាសួនបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ • The Mangroves ជាតំបន់ព្រៃកោងកាងនៅជុំវិញទីក្រុង និងមានអគារខ្ពស់មួយនៅចំកណ្ដាលសម្រាប់ការប្រជុំសន្និសីទ និងព្រឹត្តិការណ៍នានា • The […]
អានបន្ថែមក្រុមហ៊ុនអ្នកអភិវឌ្ឍចំនួន ២៦ កំពុងប្រជែងគ្នាសាងសង់អាកាសយានដ្ឋានតម្លៃជាង៧០០ លានដុល្លារនៅប្រទេសឥណ្ឌូណេស៊ី
ក្រុមហ៊ុនអភិវឌ្ឍចំនួន ២៦ ចាប់អារម្មណ៍ចង់ដេញថ្លៃសាងសង់ និងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានថ្មី ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្លាស់ប្ដូរមុខមាត់អាកាសយានដ្ឋានចាស់ នៅលើកោះ Lombok ដើម្បីជំរុញវិស័យទេសចរណ៍នៅលើកោះនេះឱ្យរីកចម្រើនជាមុន។ គម្រោងអភិវឌ្ឍន៍ថ្មីតម្លៃ ៧០០ លានដុល្លារអាមេរិកនេះ បានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេលើពិភពលោកជាច្រើន រួមមាន ក្រុមហ៊ុន Bechtel និង Vinci (ដែលកំពុងគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា)។ លើសពីនេះ ក៏មានក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានផ្សេងៗ រួមមាន Royal Schiphol ពីប្រទេសហូឡង់ អាកាសយានដ្ឋាន Incheon មកពីកូរ៉េ អាកាសយានដ្ឋាន Changi មកពីសិង្ហបុរី អាកាសយានដ្ឋាន GMR មកពីឥណ្ឌា អាកាសយានដ្ឋានម៉ាឡេស៊ី និងអាកាសយានដ្ឋាន Munich ក៏ចាប់អារម្មណ៍គម្រោងនេះផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Angkasa Pura ដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានចាស់ ក៏កំពុងស្វះស្វែងរកដៃគូ តាមរយៈការដេញថ្លៃ។ ក្រុមហ៊ុនអភិវឌ្ឍនឈ្នះការដេញថ្លៃ នឹងមានសិទ្ធិពង្រីក និងធ្វើប្រតិបត្តិការព្រលានយន្តហោះថ្មីនេះ ក្នុងរយៈពេល ៣០ ឆ្នាំ។ គួរបញ្ជាក់ផងដែរថា បញ្ជីឈ្មោះអ្នកឈ្នះការដែញថ្លៃតង់ទីមួយ នឹងប្រកាសនៅខែមករាឆ្នាំក្រោយ។
អានបន្ថែមការផ្ដល់សញ្ជាតិ ឬសិទ្ធស្នាក់នៅដល់បរទេសដែលវិនិយោគលើអចលនទ្រព្យ អាចជាចលករជំរុញសេដ្ឋកិច្ចដ៏ល្អមួយ
គោលនយោបាយផ្ដល់សញ្ជាតិ ឬ ទិដ្ឋាការស្នាក់នៅរយៈពេលយូរដល់ជនបរទេស តាមរយៈការវិនិយោគលើអចលនទ្រព្យដូចជាខុនដូ ឬអាផាតមិនក្នុងស្រុក ដែលប្រទេសមួយចំនួនជុំវិញពិភពលោកកំពុងអនុវត្ត ចាត់ទុកថាជាគន្លឹះ ឬចលករមួយ ក្នុងការជួយស្ដារទីផ្សារអចលនទ្រព្យ ឬសេដ្ឋកិច្ចទាំងមូលឱ្យងើបពីវិបត្តិកូវីដ។ តួយ៉ាងដូចជា នៅឆ្នាំ ២០២១ ខាងមុខនេះ ប្រទេសថៃនឹងចាប់ផ្ដើមផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសណាដែលទិញខុនដូ ឬ អាផាតមិន។ ការសម្រេចចិត្តអនុវត្តគោលនយោបាយនេះ គឺដើម្បីស្ដារទីផ្សារអចលនទ្រព្យក្នុងស្រុក ដែលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ក៏ដូចជាដើម្បីជំរុញការលក់ចេញឱ្យអស់នូវគម្រោងដែលសាងសង់រួច។ លោក Somchai Soongswang ប្រធានគ្រប់គ្រងលើបណ្ណសិទ្ធិពិសេសរបស់ជនបរទេស ឬ Thailand Privilege Card បាននិយាយថា សម្រាប់ជនបរទេសដែលទិញខុនដូ ឬ អាផាតមិនសាងសង់រួច មួយ ឬ ច្រើនយូនីត ក្នុងតម្លៃ ៣៣ម៉ឺនដុល្លារឡើងទៅ នឹងទទួលបានទិដ្ឋាការស្នាក់នៅរយៈពេល ៥ ឆ្នាំ ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបជាងមុន (ដែលជាទូទៅតម្លៃទិដ្ឋាការមួយដងគឺ ១៦ ០០០ ដុល្លារសម្រាប់រយៈពេល៥ឆ្នាំ)។ ទិដ្ឋាការដែលមានឈ្មោះថា Elite Flexible One នេះ មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា សេវារហ័សលើការត្រួតពិនិត្យលិខិតឆ្លងដែន ឬ […]
អានបន្ថែមវិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន
ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។ អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារបៃតង ដោយសារតែថាមពលដែលប្រើប្រាស់ក្នុងអគារគឺបានមកពីថាមពលស្អាតរួមមាន ទួរប៊ីនខ្យល់ចំនួន ៣៦ និងបន្ទះសូឡាជិតជាង ២០០០ ម៉ែត្រការ៉េ។ លើសពីនេះ អគារកម្ពស់ ១៦០ ជាន់នេះ នឹងសាងសង់ដោយប្រើវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយពិសេសជាងនេះ គឺនឹងគ្របដណ្ដប់ដោយរុក្ខជាតិសរុបជាង ១០,០០០ ដើម នៅតាមជាន់នីមួយៗ។ អគារនេះនឹងប្រើប្រាស់ជាលំនៅឋាន និងអគារពាណិជ្ជកម្ម ដោយយូនីតនីមួយៗក៏នឹងរួមបញ្ចូលការិយាល័យដែលជាការលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការពីផ្ទះ ជាជាងធ្វើដំណើរទៅទៅធ្វើការ ហើយប្រើប្រាស់រថយន្តបំពុលបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ស្ថាបត្យកររូបនេះ ចង់ឱ្យអគាររនេះក្លាយជាការតភ្ជាប់រវាងមនុស្សនិងធម្មជាតិ ជាពិសេសនៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក ពោលគឺដើម្បីឆ្លើយតបទៅនឹងគំនិតនៃ “ទីក្រុងអនាគត” ឬ ទីក្រុងគ្មានកាបូននៅឆ្នាំ ២០៥០ ។ រូបភាព៖ Rescubika
អានបន្ថែមវៀតណាមនឹងសាងសង់ព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសតម្លៃជាង ៤ ពាន់លានដុល្លារនៅខែក្រោយ
ព្រលានយន្តហោះអន្តរជាតិ Long Thanh ដែលជាព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសវៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូងនៅខែក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VnExpress។ មានទីតាំងនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រភាគខាងកើតទីក្រុងហូជីមិញ ក្នុងខេត្តដុងណៃ អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់លើផ្ទៃ ១៨០០ ហិកតា។ ដំណាក់កាលទី ១ រួមមានការសាងសង់ផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រមួយខ្សែដែលមានទទឹង ៧៥ ម៉ែត្រ និងមានចំណត ៣៧៣ ០០០ ម៉ែត្រការ៉េ ដែលរចនាឡើងដើម្បីបម្រើអ្នកដំណើរ ២៥ លាននាក់ និងផ្ទុកទំនិញ ១,២ លានតោនក្នុងមួយឆ្នាំ។ ដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ ដោយឡែក ដំណាក់កាល២ ទៀត នឹងបញ្ចប់នៅមុនឆ្នាំ ២០៤០ ដែលនឹងបន្ថែមផ្លូវរត់ ៣ បន្ថែម និងចំណតអ្នកដំណើរចំនួន ៤ ទៀត និងអាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់ និងផ្ទុកទំនិញ ៥ លានតោនក្នុងមួយឆ្នាំ។ លោក Lai […]
អានបន្ថែម