គម្រោងផ្លូវដែកក្រោមសមុទ្រវែងជាងគេលើលោក តម្លៃជាង៨ ពាន់លានដុល្លារ ត្រូវបានអនុម័ត

គម្រោងសាងសង់ផ្លូវដែកដែលមានរូងក្រោមដីនិងសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក តម្លៃជាង៨ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសអាល្លឺម៉ង់ទៅប្រទេសដាណឺម៉ាក ទើបតែត្រូវបានអនុម័តឱ្យចាប់ផ្ដើមសាងសង់។ នេះបើយោងតាមសារព័ត៌មាន The Local កាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Fehmarn Belt Fixed Link ដែលជាគម្រោងតភ្ជាប់ព្រំដែនតាមក្រោមសមុទ្ររវាងប្រទេសទាំង ២ មានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយនឹងសាងសង់ក្រោមទុនវិនិយោគប្រមាណ ៨ ពាន់លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់ដេណឺម៉ាក និងសហភាពអឺរ៉ុប។ ផ្លូវដែកក្រោមដីនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៩។ ប៉ុន្តែកន្លងមក មិនទាន់បានបើកការដ្ឋាននោះទេ ដោយគម្រោងនេះត្រូវបានអ្នកអភិរក្សបរិស្ថាននៅតំបន់នេះ ប្ដឹងផ្ដល់ ប៉ុន្តែតុលាការអាលឺម៉ង់ទើបតែសម្រេចអនុម័តឱ្យសាងសង់គម្រោង ពេលថ្មីៗនេះ។ គម្រោងនេះ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅអឺរ៉ុប ដែលបានសាងសង់ឡើងដោយការឆ្លងកាត់សមុទ្របាល់ទិក។ ក្រោយសាងសង់រួច បើធ្វើដំណើរពីកំពង់ផែ Puttgarden នៅប្រទេសអាឡឺម៉ង់ទៅតំបន់ Rodby នៅលើកោះ Lolland នៃប្រទេសដាណឺម៉ាក គឺនឹងចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ផ្លូវរូងក្រោមដីឆ្លងសមុទ្រនេះ គឺខុសប្លែកពីរូបផ្សេងទៀត ពោលគឺនឹងមិនស្ថិតនៅក្រោមបាតសមុទ្រទេ តែនឹងប្រើបំពង់បេតុងប្រហោងដាក់នៅក្នុងប្រឡាយជីកចូលទៅក្នុងសមុទ្របាល់ទិក។

អាន​បន្ថែម

សិង្ហបុរីផ្តល់ដំណោះស្រាយថ្មីដើម្បីបង្ការនិងតាមដានការឆ្លងជំងឺកូវីដសម្រាប់កម្មករសំណង់

ដើម្បីបញ្ឈប់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងចំណោមកម្មករសំណង់ រដ្ឋាភិបាលប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានចែកចាយឧបករណ៍តាមដានជំងឺកូវីដ១៩ បច្ចេកវិទ្យាថ្មី ចំនួន ៤៥០ពាន់គ្រឿងដល់កម្មករសំណង់ កន្លែងដឹកជញ្ជូនឥវ៉ាន់ និងកន្លែងដំណើរការរោចក្រទាំងអស់។ ឧបករណ៍នេះ គឺជាកងដៃដែលតម្រូវឱ្យកម្មករសំណង់គ្រប់រូបពាក់។ រាល់ពេលគាត់ចូលជិតគ្នា ទិន្នន័យនឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលតាមរយៈកម្មវិធីស្មាតហ្វូន TraceTogether។ ប្រសិនបើកម្មករណាម្នាក់ធ្វើតេស្តវិជ្ជមាន ព័ត៌មានលម្អិតរបស់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ នឹងត្រូវបញ្ជូនទៅក្រសួងសុខាភិបាលភ្លាមៗ។ ឧបករណ៍នេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់និយោជិក និងកម្មករ ដែលកំពុងធ្វើការទាំងអស់ ព្រោះប្រសិនបើមាននរណាម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង គឺគាត់នឹងត្រូវបានដាក់ដោយឡែក ដើម្បីកុំឱ្យរីករាលដាលដល់គេ និងបង្អាក់ការងារសាងសង់ទៀតផង។

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីទាំង ៥៧ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ឆ្នើមឆ្នាំ ២០២០

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះបេក្ខភាព ៥៧ ដែលនឹងចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២០ ឬ Year in Infrastructure 2020 Awards ។ កម្មវិធី Year in Infrastructure 2020 Awards គឺជាវេទិកាលំដាប់ពិភពលោកដ៏ធំមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលប្រើប្រាស់ software គ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលរបស់ Bentley Systems ទូទាំងពិភពលោក ចូលរួមបង្ហាញពីចំណុចពិសេសនៃគម្រោងសាងសង់របស់ខ្លួន។ សម្រាប់ឆ្នាំ ២០២០ នេះ មានគណកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១៦ រូប ដែលបានជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥៧ នាក់ ចេញពីអ្នកចូលរួមជាង ៤០០ ដែលមកពីជាង ៦០ ប្រទេស។ បេក្ខភាពជ័យលាភីទាំង ៥៧ នេះ នឹងធ្វើបទបង្ហាញពីម្រោងរបស់ពួកគេម្ដងទៀត ដើម្បីរកអ្នកឈ្នះចុងក្រោយ ដែលនឹងប្រារព្ធឡើងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ […]

អាន​បន្ថែម

អូស្ត្រាលីគ្រោងផ្គត់ផ្គង់អគ្គិសនីឱ្យសិង្ហបុរីតាមបណ្ដាញក្រោមបាតសមុទ្រប្រវែងជិត៤ ពាន់គ.ម.

រដ្ឋាភិបាលអូស្រ្តាលីបាន អនុម័តជាគោលការណ៍លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យធំជាងគេបំផុតនៅលើពិភពលោក នៅភាគខាងជើងនៃប្រទេស ដោយថាមពលនេះនឹងបញ្ជូនតាមបណ្ដាញខ្សែភ្លើងក្រោមបាតសមុទ្រប្រវែង ៣ ៧០០ គីឡូម៉ែត្រ ឱ្យទៅប្រទេសសិង្ហបុរី។ យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ Sun Cable រោងចក្រសូឡានេះសាងសង់ក្រោមទុនវិនិយោគប្រមាណ ១៥,៧ ពាន់លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ១២ ០០០ ហិកតា ហើយមានអាគុយខ្នាតយក្សសម្រាប់ផ្ទុកថាមពលអានុភាពដល់ទៅ 30GWh។ គម្រោងដ៏ធំសម្បើមនេះ គឺធំដល់ថ្នាក់អាចមើលឃើញពីទីអវកាសបាន ហើយអាចផ្គត់ផ្គងអគ្គិសនីដល់ទៅ ២០% នៃតម្រូវការរបស់ប្រទេសសិង្ហបុរីទាំងមូល។ ប្រភពដដែលក៏បានឱ្យដឹងថា ផែនការតភ្ជាប់ថាមពលពីអូស្ត្រាលីទៅកាន់តំបន់អាស៊ាន (AAPL) អាចដំណើរការបាននៅឆ្នាំ ២០២៧។ ដោយឡែកសម្រាប់ផែនការរយៈពេលវែង ក្រុមហ៊ុនក៏គ្រោងនឹងផ្តល់ថាមពលដល់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសផ្សេងទៀតៗក្នុងតំបន់ផងដែរ។ ទោះបីត្រូវបានទទួលបានពានរង្វាន់ជា “គម្រោងធំជាងគេ” ពីរដ្ឋាភិបាលអូស្រ្តាលីក៏ដោយ ក៏នៅមានបទប្បញ្ញត្តិជាច្រើនដែលក្រុមហ៊ុនត្រូវតែអនុវត្ត មុននឹងចាប់ផ្តើមសាងសង់ និងបើកដំណើរការជាផ្លូវការ។ គម្រោងនេះត្រូវបានអ្នកជំនាញ ស្ទាបស្ទង់ភូមិសាស្ត្រ តាំងតែពីខែ ឧសភា មកម្ល៉េះ។ (អានបន្ថែម)

អាន​បន្ថែម

មីយ៉ាន់ម៉ាពុះគម្រោងបង្កើតទីក្រុងយ៉ាំងហ្គោនថ្មីជាផ្នែកៗ ដើម្បីជំរុញសក្ដានុពលការវិនិយោគ

រូបភាព៖​ UK-ASEAN Business Council រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបែងចែកតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម «ទីក្រុងយ៉ាំងហ្គោន» របស់ខ្លួនជា ២ តំបន់ ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម និងការវិនិយោគពីក្រុមហ៊ុនធំៗរបស់ចិន។ គម្រោងទីក្រុងយ៉ាំងហ្គោនថ្មីនេះ នឹងរៀបចំជាតំបន់ពាណិជ្ជកម្មឧស្សាហកម្មលើទំហំដីប្រមាណ ៨ ពាន់ ហិកតា នៅតាមដងទន្លេយ៉ាំងហ្គោន ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ។ តាមប្លង់ដំបូង គម្រោងនេះនឹងរួមមាន ការសាងសង់ស្ពានចំនួន ២ តំបន់ឧស្សាហកម្មទំហំ ១៣ គីឡូម៉ែត្រក្រឡា អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានផ្សេង ដែលស្នើដោយក្រុមហ៊ុន Aecom ។ កាលពីឆ្នាំ ២០១៨ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនម៉ៅការសំណង់ចិន (CCCC)។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនៅតែមិនទាន់សម្រេច ១០០% នៅឡើយទេ ដែលបើកឱកាសឱ្យអ្នកវិនិយោគផ្សេងទៀតអាចដេញថ្លៃបាន។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងវិនិយោគ មីយ៉ាន់ម៉ា លោក U Thaung Tun បានប្រកាសបំបែកគម្រោងយក្សនេះ […]

អាន​បន្ថែម

គម្រោងផ្លូវរថភ្លើងតម្លៃ ៧២៨លានដុល្លារ ប្រគល់កិច្ចសន្យាចាប់ផ្តើមសាងសង់

រដ្ឋាភិបាលហ្វីលីពីនបានផ្តល់គម្រោងវិស្វកម្មសំណង់ស៊ីវិលដែលមានតម្លៃសរុប ៧២៨ លានដុល្លារអាមេរិកដល់ក្រុមហ៊ុនអន្តរជាតិសម្រាប់ដំណាក់កាលដំបូងនៃការស្ថាបនាផ្លូវដែក Malolos-Clark ប្រវែង ៥១ គីឡូម៉ែត្រដែលជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ប្រទេសហ្វីលីពីនដើម្បីជំរុញការតភ្ជាប់និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ដោយតភ្ជាប់ព្រលានយន្តហោះអន្តរជាតិក្លាកនិងតំបន់សេដ្ឋកិច្ចដែលបានគ្រោងទុកនៃទីក្រុងញូក្លាកដែលមានចម្ងាយ ៨០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីម៉ានីល។ កិច្ចសន្យាទាំងនោះត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអេស្បាញ ហ្វីលីពីន និងកូរ៉េខាងត្បូងនៅដើមខែសីហាកន្លងទៅថ្មីៗនេះ។ ការសហការដំបូងរវាងក្រុមហ៊ុន Acciona របស់អេស៉្បាញនិងក្រុមហ៊ុន EEI Corporation ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលដើម្បីសាងសង់ផ្លូវ ៦,៣ គីឡូម៉ែត្រ ផ្លូវដែកប្រើចម្ងាយ ១,៦ គីឡូម៉ែត្រនិងស្ថានីយរថភ្លើងក្រោមដីនៅអាកាសយានដ្ឋានអន្តរជាតិក្លាក។ ទីពីរត្រូវបានប្រគល់ឱ្យក្រុមហ៊ុន Posco វិស្វកម្មនិងសំណង់នៃប្រទេសកូរ៉េខាងត្បូងដែលនឹងសាងសង់ដេប៉ូទំហំ ៣៣ ហិកតានិងមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការផ្លូវដែកនៅជាប់នឹងអាកាសយានដ្ឋាន។ ផ្លូវដែក Malolos-Clark គឺជាផ្នែកមួយនៃគំរោងផ្លូវដែកដែលមានតំលៃ ៦.១ កោដិ ១៦៣ គីឡូម៉ែត្រខាងជើង – ខាងត្បូងដែលនឹងបន្តទៅភាគអាគ្នេយ៍ពីទីក្រុង Malolos កាត់ទីក្រុងម៉ានីលឆ្ពោះទៅ Calamba នៅឆ្នាំ ២០២៥៕

អាន​បន្ថែម

Bentley System បើកក្រុមហ៊ុនពិគ្រោះយោបល់ផ្នែក software គ្រប់គ្រងការដ្ឋានបែបឌីជីថលថ្មីមួយ

រូបថត៖ លោក Allan Murphy នាយកក្រុមហ៊ុន Virtuosity ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានវិនិយោគបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយឈ្មោះថា Virtuosity ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែក software អនឡាញ។ ក្រុមហ៊ុន Virtuosity មានសេវាកម្មដូចជា កញ្ចប់ Virtuoso ដែលលក់គូរជាមួយនឹងកម្មវិធីផ្សេងៗទៀតរបស់ Bentley ដូចជាកម្មវិធីគំរូឌីជីថល ដែលអាចវិភាគសកម្មភាពពិតដែលកើតឡើងនៅក្នុងការដ្ឋានលើកុំព្យូរទ័រជាដើម។ លើសពីនេះ ចំណុចពិសេសរបស់ Virtuosity គឺការផ្តល់នូវសេវាកម្មពីអ្នកជំនាញ ដើម្បីជួយសម្របសម្រួល និងពិគ្រោះយោបល់ដល់ម្ចាស់គម្រោងដែលប្រើប្រាស់ software របស់ Bentley ។ សេវាកម្មពិគ្រោះយោបល់នេះរួមមាន ការបណ្តុះបណ្តាល ណែនាំ  បង្រៀន និងរបៀបប្រើប្រាស់កម្មវិធីជាក់ស្តែង ពីអ្នកជំនាញមួយទល់មួយតាមរយៈប្រព័ន្ធអនឡាញ។ កញ្ចប់ Virtuoso អាចទិញបាននៅគេហទំព័រ virtuosity.com ហើយក្នុងគេហទំព័រនោះក៏មានកម្មវិធីជាច្រើនទៀតរួមមាន MicroStation, OpenBridge, OpenBuildings, OpenFlows, OpenRail, OpenRoads, OpenSite, […]

អាន​បន្ថែម

Bentley System ប្រកាសបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី ដើម្បីជំរុញការគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល

រូបភាពដោយ៖ researchgate ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗ បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី The Cohesive Companies ដើម្បីជួយសម្រួលដល់ម្ចាស់គម្រោងជាពិសេសក្នុងអំឡុងវិបត្តិកូវីដ។ ក្រុមហ៊ុនថ្មីនេះ ដើរតួជាអ្នករួមបញ្ចូល និងមើលការខុសត្រូវលើប្រព័ន្ធគ្រប់គ្រងបែបឌីជីថលទាំងអស់របស់ម្ចាស់គម្រោង រួមមានការច្របាច់បញ្ចូលគ្នានូវប្រព័ន្ធដែលមានស្រាប់ និង ប្រព័ន្ធថ្មី ការរៀបចំបរិដ្ឋានសហគ្រាស និងការធ្វើកាលប្បវត្តិ ការគ្រប់គ្រងជាដើម។ ចំណុចពិសេសមួយទៀតគឺ ការជួយសម្របសម្រួលការប្រើប្រាស់កម្មវិធី Digital Twin ឬ គម្រោងគំរូបែបឌីជីថល ដែលម្ចាស់គម្រោងអាចវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចំលងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។ លើសពីនេះ ក្រុមហ៊ុនថ្មីនេះ ក៏នឹងរួមបញ្ចូលរាល់គំរូវិស្វកម្មឌីជីថល (ET) ដើម្បីបង្កភាពងាយស្រួលដល់ម្ចាស់គម្រោងនៅពេលប្រើប្រាស់។

អាន​បន្ថែម

ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍

រូបភាពពី៖ Chiangrai Times ប្រទេសថៃគ្រោងប្រែក្លាយមន្ទីរឃុំឃាំងចំនួន ៧២កន្លែង ឬស្មើនឹង ៥០% នៃមន្ទីរឃុំឃាំងសរុបទូទាំងប្រទេស ទៅជាតំបន់ភ្ញៀវទេសចរណ៍។ នេះបើយោងតាមសារព័ត៌មាន Chiangrai Times កាលពីចុងខែសីហាកន្លងទៅ។ មន្រទីឃុំឃាំងចំនួន ៧២កន្លែងនោះ នឹងត្រូវរៀបចំឱ្យមានជាកន្លែងធ្វើកម្មវិធីប្រលងធ្វើម្ហូប ស្ដង់លក់វត្ថុអនុវស្សារីយផ្សេងៗដែលធ្វើឡើងដោយអ្នកទោស និងកន្លែងផ្សេងៗទៀតដើម្បីបង្ហាញពីទេពកោសលរបស់អ្នកទោសក្នុងមន្ទីរឃុំឃាំងទាំងនោះ។ គម្រោងនេះនឹងជួយលើកកម្ពស់មុខជំនាញជាច្រើនប្រភេទ ដែលជួយដល់អ្នកទោសទាំងនោះអាចស្វែងរកមុខរបរបានត្រឹមត្រូវ ក្រោយពេលចេញពីមន្ទីរឃុំឃាំង។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានឱ្យដឹងថា៖ «គម្រោងនេះត្រូវបានអនុវត្តនៅមន្ទីរឃុំឃាំងចំនួន ៥ រួចមកហើយ ដែលរួមមានមន្ទីរឃុំឃាំងនៅ ត្រាត រ៉ាយ៉ង រ៉ាត់បូរី និងនគររាជសីមាជាដើម។ យើងនឹងបន្តការផ្លាស់ប្ដូរមុខមាត់មន្ទីរឃុំឃាំង ៦៧ កន្លែងទៀត សរុប ៧២ មន្ទីរ ឬស្មើនឹង ៥០% នៃចំនួនមន្ទីរឃុំឃាំងទាំងអស់»។ រដ្ឋមន្ត្រីរូបនេះ ក៏បានឲ្យដឹងថា គម្រោងនេះមិនអាចអនុវត្តបានគ្រប់ឃុំឃាំងទាំងអស់ក្នុងប្រទេសទេ ព្រោះវានៅមានកម្រិត។ ដោយឡែក ប្រសិនបើគម្រោងនេះទទួលបានប្រជាប្រិយភាព ក្រសួងយុត្តិធម៌នឹងសហការជាមួយក្រសួងទេសចរណ៍ ប្រែក្លាយគម្រោងនេះទៅជាការលើកកម្ពស់វិស័យទេសចរណ៍នៅប្រទេសថៃ។

អាន​បន្ថែម

វៀតណាមអនុម័តរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រតម្លៃជាង ៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច

រដ្ឋាភិបាលវៀតណាម កាលពីថ្មីៗនេះ បានអនុម័តគម្រោងលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រដ៏ធំសម្បើមមួយតម្លៃប្រមាណ ៩,៣ ពាន់ដុល្លារ នៅក្នុងតំបន់ឆ្នេរ Can Gio ជាយក្រុងហូជីមិញ។ គម្រោងអភិវឌ្ឍន៍នេះ មានចម្ងាយ ៤០ គម ពីទីក្រុងហូជីមិញ លាតសន្ធឹងនៅលើផ្ទៃដីព្រៃកោងកាងទំហំជិត ៨ ម៉ឺនហិកតា ហើយកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនភាគហ៊ុន Can Gio Tourist Urban Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំលំដាប់ទី២ នៃប្រទេសវៀតណាម Vinhomes ។ គម្រោងនេះ រួមមានការសាងសង់ទីក្រុងថ្មីមួយលើមានផ្ទៃដីជាង ២ ពាន់ហិកតា ដែលបានមកពីការចាក់បំពេញទឹកសមុទ្រ ។ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣១ គម្រោងនេះនឹងក្លាយជាលំនៅដ្ឋានរបស់ប្រជាជនកប្រមាណ ២៣ម៉ឺននាក់ និងជាសណ្ឋាគារសម្រាប់ភ្ញៀវរហូតដល់ ៩ លាននាក់ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០០០ គម្រោងនេះត្រូវបានជំទាស់ដោយក្រុមបរិស្ថានដែលព្រួយបារម្ភថានឹងផលប៉ះពាល់ដល់ព្រៃកោងកាង។ ទោះយ៉ាងណារដ្ឋាភិបាលវៀតណាមបាន យល់ឃើញថាគម្រោងនេះគឺជាដំណោះស្រាយជាក់ស្តែង ដើម្បីស្ដារសេដ្ឋកិច្ច និង វិស័យទេសចរណ៍ពីវិបត្តិកូវីដ១៩ ។

អាន​បន្ថែម