ព័ត៌មានអន្តរជាតិ
ធនាគារ AIIB និងADB ផ្តល់កម្ចី ៧៥០លានដុល្លារដល់ហ្វីលីពីនដើម្បីទប់ទល់កូវីដ ១៩
ប្រទេសហ្វីលីពីនទទួលបានកម្ចីចំនួន ៧៥០ លានដុល្លារអាមេរិកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសនេះ ក្រោយពេលដែលធ្លាក់ចុះក្នុងកំឡុងកូវីដ ១៩។ កម្ចីនេះនឹងជួយដល់ហ្វីលីពីនក្នុងការដាក់ចេញវិធានការសាកល្បងផ្សេងៗ និងជួយដល់កម្មករ ដែលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។ លោក DJ Pandian អនុប្រធាន AIIB បានឲ្យដឹងថា៖ «ការផ្ដល់កម្ចីនេះ នឹងជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយដល់វិស័យសុខាភិបាល និងសេដ្ឋកិច្ចភ្លាមៗ ដែលដែលកំពុងតែទទួលឥទ្ធិពលពីជំងឺនេះ។ ការគាំទ្ររបស់ AIIB នឹងរួមចំណែកដល់ទប់ទល់ជំហរ និងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់រហ័ស។» បន្ទាប់ពីអនុវត្តវិធានការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅក្នុងតំបន់អាស៊ានក្នុងរយៈពេលជាង ៣ ខែកន្លងមក មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានប៉ាន់ប្រមាណថារីករាលដាលនៃជំងឺនេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចលើប្រទេសប្រជុំកោះត្រឹមតែមួយភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកពិគ្រោះយោបល់ Global Data ក៏បានព្យាករថាកំណើនក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ១,២% ខុសពីការព្យាករមុនកូវីដ១៩ ដែលធ្លាក់ចុះប្រមាណ ៨%។ កំឡុងពេលដែលគម្រោងសំណង់មួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញ នៅពាក់កណ្តាលខែឧសភាទីក្រុងម៉ានីល នៅតែជាទីប្រជុំនៃការរីករាលដាលជំងឺ ដែលស្មើរនឹង ៦៦% នៃអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស និងស្មើរនឹង ៧២% នៃចំនួនអ្នកស្លាប់ទាំងអស់ទូទាំងប្រទេស។
អានបន្ថែមក្រោយជោគជ័យនៅកម្ពុជា ក្រុមហ៊ុន Aeon នឹងសង់ផ្សារទំនើបតម្លៃ ១៨០លានដុល្លារនៅមីយ៉ាន់ម៉ា
ក្រុមហ៊ុន Aeon Mall គ្រោងនឹងបើកការដ្ឋានសាងសង់ផ្សារទំនើប Aeon ដំបូងបង្អស់ នៅទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅដើមឆ្នាំ២០២១ នេះ ក្រោមទុនវិនិយោគប្រមាណ ១៨០លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Nikkei Asian Review កាលពីថ្ងៃទី ៤ សីហានេះ។ ផ្សារទំនើបនេះ ស្ថិតក្រោមការវិនិយោគនៃក្រុមហ៊ុនពីរួមគ្នាគឺ ក្រុមហ៊ុន Aeon Mall និងក្រុមហ៊ុន Shwe Taung ដោយនឹងសាងសង់ស្ថិតលើផ្ទៃដីទំហំ ៧២ ០០០ ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣នេះ។ លោក Yasutsugu Iwamura ប្រធានក្រុមហ៊ុន Aeon Mall បាននិយាយថា ទោះបីជាស្ថានការណ៍នៃវីរ៉ុសកូរ៉ូណាស្ថិតក្នុងភាពមិនច្បាស់ការក្ដី ក៏ក្រុមហ៊ុនរបស់លោកនៅតែបន្តសាងសង់ដូចធម្មតា។ នេះក៏ដោយសារតែប្រតិបត្តិការដ៏ខ្លាំងខ្លានៃសាខារបស់ខ្លួន ក្នុងប្រទេសកម្ពុជា និងការប្ដេជ្ញាចិត្តក្នុងការដណ្តើមយកទីផ្សារលេចធ្លោជាងគេនៅមីយ៉ាន់ម៉ាផងដែរ។ ក្រុមហ៊ុន Aeon មានទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសាខាចំនួន ៥ កន្លែងនៅប្រទេសវៀតណាម ២ កន្លែងនៅកម្ពុជា និង២ កន្លែងនៅឥណ្ឌូនេស៊ី […]
អានបន្ថែមមីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ
មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។ គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២ គីឡូម៉ែត្រ ចែកជាបួនគន្លង ដែលអាចជួយសន្សំពេលវេលា នៅពេលធ្វើដំណើរពី ក្រុងកាហ្គោ ទៅកាន់តំបន់ខៃហិតូ ក្នុងរដ្ឋមននៃប្រទេសមីយ៉ាន់ម៉ា។ ផ្លូវនេះនឹងជាផ្លូវសំខាន់មួយ តភ្ជាប់កំពង់ផែ Thilawa នៃប្រទេសមីយ៉ាន់ម៉ា ទៅកំពង់ផែដាណាង (Da Nang) នៃប្រទេសវៀតណាមនៅថ្ងៃអនាគត។ លោកបណ្ឌិត Kyaw Lin អនុរដ្ឋមន្រ្តីក្រសួងសំណង់មីយ៉ាន់ម៉ា បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយហើយនឹងបញ្ចប់នៅឆ្នាំ ២០២៧។ លោកបានបន្តថា គម្រោងនេះ មិនត្រឹមតែជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងអាចតភ្ជាប់ពាណិជ្ជកម្មរវាង កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា […]
អានបន្ថែមBentley បើកឱ្យប្រើsoftware ប្រព័ន្ធគ្រប់គ្រងអគារសំណង់បែបឌីជីថល ២ ដោយឥតគិតថ្លៃ ដល់ចុងខែកញ្ញា
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែកសេវាកម្មកម្មវិធីឬ software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល បានបើកឱ្យប្រើប្រាស់កម្មវិធី LEGION Simulator និង OpenBuildings Station Designer ដោយមិនគិតថ្លៃរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ នេះ ដើម្បីចូលរួមចំណែកបន្ធូបន្ថយចំណាយរបស់ម្ចាស់គម្រោងធំៗ។ ក្នុងកាលៈទេសៈគំលាតសង្គមបែបនេះ កម្មវិធី LEGION Simulator និង OpenBuildings Station Designer គឺមានសារៈសំខាន់ និងជួយដល់ម្ចាស់គម្រោងបានកាន់តែច្រើន ក្នុងការរៀបចំផែនការ រចនាប្លង់ និងជ្រើសរើសគ្រឿងបរិក្ខារនានាជាដើម។ ចំណុចពិសេសរបស់កម្មវិធីទាំង ២ នេះ គឺបង្កើតគំរូ3D ដែលមានចលនាវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចំលងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។ ឧទាហរណ៍ដូចជា បង្កើត និងវិភាគគំរូសកម្មភាពអ្នកប្រើប្រាស់ស្ថានីយ៍រថភ្លើង ឬ ព្រលានយន្តហោះ សកម្មភាពអ្នកដើរផ្សារទំនើប និងអ្នកចូលមន្ទីពេទ្យជាដើម។ លទ្ធផលនៃការវិភាគ នឹងជួយឱ្យម្ចាស់គម្រោងបត់បែន និងគ្រប់គ្រងចំណាយមានប្រសិទ្ធភាពជាងមុន។ លើសពីនេះ LEGION Simulator ក៏ជួយអ្នកប្រើប្រាស់ដោះស្រាយបញ្ហាប្រឈមក្នុងការធ្វើផែនការនិងប្រតិបត្តិការថ្មីៗ ជាច្រើនទៀតដូចជា បង្កើតសុពលភាពគំលាតសង្គមក្នុងគម្រោង […]
អានបន្ថែមឥណ្ឌូណេស៊ីស្វាគមន៍ជប៉ុនឱ្យដេញថ្លៃគម្រោងរថភ្លើងល្បឿនលឿនបានឌុង-សូរាបាយ៉ា
ដើម្បីសម្របសម្រួលប្រកួតប្រជែងរវាងចិន និងជប៉ុន រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វាគមន៍ក្រុមហ៊ុនជប៉ុន ឱ្យមកដេញថ្លៃលើគម្រោងរពង្រីកផ្លូវពីរថភ្លើងពីបានឌុង (Bandung) ទៅ សូរាបាយ៉ា (Surabaya) ក្រោយប្រទេសចិនបានឈ្នះដេញថ្លៃលើគម្រោងវិនិយោគផ្លូវដែកល្បឿនលឿនហ្សាកាតា – បានឌុង (Jakarta-Bandung ) តម្លៃប្រមាណ ៦ ពាន់លានដុល្លារ កន្លងមកនេះ។ នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto ធ្វើសេចក្តីប្រកាសស្តីពីការពង្រីកបណ្តាញផ្លូវដែករួមគ្នាក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្មីៗនេះ។ លោកបានមានប្រសាសន៍ថា៖ «គម្រោងផ្លូវដែកហ្សាកាតា – បានឌុង (Jakarta-Bandung ) មិនគួរតែបញ្ចប់នៅត្រឹមទីក្រុងបានឌុងទេ តែគួរបន្តទៅដល់ស៊ូរ៉ាបាយ៉ាទៀត ក្នុងគោលបំណងជំរុញសក្តានុពលផ្នែកសេដ្ឋកិច្ច” ។ ប្រធានាធិបតី Widodo ក៏បានឱ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យមានសម្ព័ន្ធក្រុមហ៊ុនវិនិយោគិនជប៉ុនឱ្យមកចូលរួមក្នុងសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ី – ចិនដើម្បីសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងរថភ្លើងល្បឿនលឿននេះជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៨៩ តម្លៃប្រមាណ១០០ ពាន់លានដុល្លារ របស់ឥណ្ឌូណេស៊ីដែលបានគ្រោងទុករហូតដល់ឆ្នាំ ២០២៣។ ដោយឡែកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ គម្រោងនេះនឹងត្រូវបញ្ចប់យឺតជាងការគ្រោងទុករហូតដល់ទៅមួយឆ្នាំ ។
អានបន្ថែមរដ្ឋាភិបាលថៃបានអនុម័តលើការពង្រីកអាកាសយានដ្ឋានផាតាយ៉ាតម្លៃ ៩ ពាន់លានដុល្លារ
រដ្ឋាភិបាលថៃផ្តល់ភ្លើងខៀវ ដល់ក្រុមហ៊ុនពាណិជ្ជកម្មរួមមួយ ដឹកនាំដោយក្រុមហ៊ុនរថភ្លើងអាកាសបាងកក និងក្រុមការងារប្រតិបត្តិការរថភ្លើងក្រោមដី BTS skytrain ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ U-Tapao នៅក្បែរក្រុងផាតាយ៉ា។ ក្រុមហ៊ុនពាណិជ្ជកម្មរួមនេះ ជាការសហការរវាងក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Sino-Thai Engineering & Construction ដែលគ្រោងនឹងសាងសង់ស្ថានីយចំណតទី ៣ និងមជ្ឈមណ្ឌលផ្ទុកទំនិញ និងយន្ដហោះ ព្រមទាំងជួយភ្ជាប់ផ្លូវដែកប្រវែង ២២០ គីឡូម៉ែត្រ តម្លៃ ៧,២ ពាន់លានដុល្លារ សម្រាប់តភ្ជាប់អាកាសយានដ្ឋាន U-Tapao និង Don Muang ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងបាងកក។ អាកាសយានដ្ឋានដែលគ្រោងនឹងពង្រីកនេះ នឹងត្រូវកាន់កាប់ដោយសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិណារីតារបស់ប្រទេសជប៉ុន និងក្លាយជាផ្នែកសំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេសផងដែរ។ បន្ទាប់ពីពង្រីករួច អាកាសយានដ្ឋាន U-Tapao ត្រូវបានគេរំពឹងថាអាចផ្ទុកដឹកអ្នកដំណើរបានដល់ ៦០ លាននាក់ ក្លាយជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ទីមួយក្នុងពិភពលោក។ គម្រោងពង្រីកអាកាសយានដ្ឋាននេះ ក៏ជាប់ទាក់ទងនឹងការពិភាក្សា នៃក្រុមហ៊ុន Bangkok Airways ក្នុងការពង្រីកព្រលានយន្តហោះចាស់ និងមិនប្រើប្រាស់នៅខេត្តកោះកុងក្នុងប្រទេសកម្ពុជាដែរ។
អានបន្ថែមរថភ្លើងលឿនបំផុតលើពិភពលោកតម្លៃ ៨៤ពាន់លានដុល្លារ ពន្យារការសាងសង់ដោយសារបញ្ហាបរិស្ថាន
គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ឬហៅ Magnetic Levitation តម្លៃ ៨៤ពាន់លានដុល្លារ តភ្ជាប់ពីតូក្យូទៅអូសាកានៃប្រទេសជប៉ុន ត្រូវបានអភិបាលខេត្ត Shizuoka ឲ្យពន្យារការដ្ឋាន ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន។ នេះបើយោងតាមសារព័ត៌មាន Global Construction Review។ នៅក្នុងកិច្ចប្រជុំផ្សាយផ្ទាល់មួយ លោក Heita Kawakatsu អភិបាលតំបន់ Shizuoka បានបដិសេធមិនអនុញ្ញាតឱ្យសាងសង់ផ្លូវរូងក្រោមដីប្រវែង ៩ គីឡូម៉ែត្រ នៅក្រោមជួរភ្នំភាគខាងត្បូងរបស់ប្រទេសជប៉ុនឡើយ ដោយសារតែរថភ្លើងល្បឿនលឿននេះ អាចធ្វើឲ្យរីងទឹកក្រោមដី ដែលត្រូវហូរចូលក្នុងទន្លេ Oi ដែលជាប្រភពទឹករបស់ប្រជាជនក្នុងតំបន់។ ទាក់ទិននឹងបញ្ហានេះ កាលពីខែមេសាកន្លងទៅនេះ ក្រសួងដឹកជញ្ជូនរបស់ជប៉ុន ក៏បានបង្កើតក្រុមជំនាញមួយដើម្បីផ្តល់យោបល់លើបញ្ហាតំបន់នេះដែរ។ ជាការឆ្លើយតប ក្រុមហ៊ុនផ្លូវដែក Jr Central នឹងដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដើម្បីកុំឲ្យការពន្យានេះជះឥទ្ធិពលដល់ការសាងសង់គម្រោងដំណាក់កាលទីមួយពីតូក្យូ ទៅណាហ្គូយ៉ា ដែលចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៤ ហើយគ្រោងបើកដំណើរការក្នុងឆ្នាំ ២០២៧។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឲ្យខ្សែររថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឲ្យរថភ្លើងនេះមានល្បឿនដល់ទៅ ៥០០ […]
អានបន្ថែមមេរៀនកូវីដ១៩ មេដឹកនាំអាស៊ាន ចាប់ផ្តើមនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធបៃតង និងឌីជីថលភាវូបនីយកម្មក្នុងតំបន់
តើមេដឹកនាំអាស៊ានបានរៀនសូត្រអ្វីខ្លះពីកូវីដ – ១៩? មេដឹកនាំកំពូលអាស៊ាន ទើបតែបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ តាមរយៈសន្និសីទវីដេអូ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ។ កិច្ចប្រជុំនេះ សម្រេចបានសេចក្តីថ្លែងការណ៍រួមមួយក្រោមប្រធានបទ “អាស៊ានប្រកបដោយភាពស្អិតរមួត និងឆ្លើយតបនៅឆ្នាំ ២០២០”។ បរិយាបន្នកម្មទិសដៅអភិវឌ្ឍន៍អាស៊ាន ដែលផ្តោតលើរបៀបវារៈអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជាងមុននេះ ត្រូវបានគេមើលឃើញថា តិចឬច្រើន ត្រូវបានជំរុញដោយវីរុសកូវីដ១៩។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងដោយយកចិត្តទុកដាក់ នៅក្នុងសុន្ទរកថាបើករបស់លោកថា “វា (មេរោគកូវីដ១៩) បានបំផ្លាញជោគជ័យដែលយើងខំប្រឹងធ្វើមកបានប៉ុន្មានឆ្នាំមកហើយ … ដែលគំរាមកំហែងដល់ជីវិតមនុស្សរាប់លាននាក់” ។ ឆ្លងកាត់បទពិសោធន៍កូវីដ១៩ បានប៉ុន្មានខែ មេដឹកនាំអាស៊ាន រៀនសូត្របានមេរៀនសំខាន់ៗ ហើយបានស្នើរបៀបវារៈដឹកនាំសហគមន៍អាស៊ាន ក្នុងទិសដៅ ឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលបំពាក់ទៅដោយឌីជីថល និងផ្អែកលើមូលដ្ឋានប្រកបដោយចីរភាព។ ខ្លឹមសារសំខាន់ៗចំនួនបី អាចសង្ខេបចេញពីកិច្ចប្រជុំតាមអនឡាញនេះបាន៖ ប្រទេសថៃស្នើមធ្យោបាយចំនួន ៣ ដើម្បីស្តារសេដ្ឋកិច្ចអាស៊ានក្រោយវិបត្តិកូវីដ ដោយប្រទេសលោក ទំនងជារងគ្រោះខ្លំាងនឹងគេដែរ លោក […]
អានបន្ថែមអាស៊ាន៖ គម្រោងសាងសង់ធំៗ នឹងកើនឡើងដល់ ២,៩ទ្រីលានដុល្លារដល់ ៥ឆ្នាំខាងមុខ
កំណើនវិនិយោគនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន វិបត្តិ COVID-១៩ ធ្វើឱ្យ វិស័យសេដ្ឋកិច្ចជាច្រើន នៅទូទាំងពិភពលោក រួមទាំងឧស្សាហកម្មសំណង់ផង ត្រូវបានផ្អាកអស់រយៈពេលមួយរយៈនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។ ចំពោះតំបន់អាស៊ាន ឱកាសសំខាន់សម្រាប់កំណើនតម្រូវការគ្រឿងម៉ាស៊ីនសំណង់ត្រូវបានគេរំពឹងថា នឹងមានកំណើននៅក្រោយឆ្នាំ ២០២០ ដោយសារមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្លាស់ប្តូរទំហំតម្រូវការការងារ ក្នុងទីផ្សារផ្គត់ផ្គង់ឧបករណ៍សំណង់ ។ វិស័យសំណង់ ត្រូវបានគេរំពឹងថា នឹងកើនឡើងវិញក្នុងអត្រាជាង ៦% ក្រោយឆ្នាំ ២០២០។ ហើយគេប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តម្លៃរួមបញ្ចូលគ្នានៃគម្រោងធំៗ ទាំងអស់នៅក្នុងតំបន់អាស៊ាន នឹងកើនរហូតដល់តម្លៃ ២,៩ ពាន់ពាន់លានដុល្លារអាមេរិក (2.9 trillion)។ យោងតាមរបាយការណ៍ Business Wire ដែលបានធ្វើការស្ទាបស្ទង់ទីផ្សារគ្រប់គ្រងគ្រឿងសំណង់ពិភពលោកបានឱ្យដឹងថា ក្នុងចំណោមតម្លៃនេះ ប្រហែល ១,៥ ពាន់ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងដំណាក់កាលរៀបចំផែនការ / ការត្រៀមផែនការជាមុន។ ក្នុងចំណោមគម្រោងទាំងនោះ មានដូចជា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងសាធារណៈ និងឯកជន ដូចជាផែនការអភិវឌ្ឍន៍ រយៈពេលមធ្យមជាតិឥណ្ឌូណេស៊ី (៤៦០ ពាន់លានដុល្លារអាមេរិក) ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម (៦១,៥ […]
អានបន្ថែមរោងចក្រធ្យូងថ្មតម្លៃ១,៧ ពាន់លានដុល្លារនៅសេកុង គ្រោងនឹងលក់ថាមពលមកកម្ពុជា
ក្រុមហ៊ុន Evolution Power Investment Corporation (EPIC) របស់សាំងហ្គាពួរ ទើបតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលឡាវ ដើម្បីអភិវឌ្ឍរោងចក្រថាមពលធ្យូងថ្មថ្មីតម្លៃ ១,៧ ពាន់លានដុល្លារនៅខេត្តសេកុង ជាប់ទល់ដែនកម្ពុជា។ តាមសេចក្តីរាយការណ៍របស់ ASEAN Today នៅដើមខែនេះ រោងចក្រនេះ នឹងផលិតថាមពលបាន ១០០០ មេហ្គាវ៉ាត់ ហើយទំនងជានឹងត្រូវដំណើរការដោយធ្យូងថ្មដែលផ្គត់ផ្គង់ពីក្នុងស្រុកផ្ទាល់តែម្តង។ ថាមពលដែលបានមកពីរោងចក្រថ្មីនេះ ត្រូវបានគេរាយការណ៍ថានឹងត្រូវនាំចេញទៅប្រទេសថៃ វៀតណាម និងកម្ពុជា។ គួរកត់សម្គាល់ថា ការប្រកាសសាងសង់រោងចក្រសេកុងថ្មីនេះ បានកើតឡើងបន្ទាប់ពីប្រទេសកម្ពុជាទើបនឹងបានចុះកិច្ចព្រមព្រៀង “ការនាំចេញថាមពលធ្យូងថ្ម” ជាមួយឡាវ កាលពីខែ ៩ ឆ្នាំមុននេះ។ យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាយល់ព្រមទិញថាមពលអគ្គិសនីប្រមាណជា ២៤០០ មេហ្កាវ៉ាត់ក្នុងនោះ ថាមពលធ្យូងថ្ម ១.៨០០ មេហ្គាវ៉ាត់ពីប្រភពដែលដំណើរការដោយក្រុមហ៊ុន Xekong Thermal Power Plant Company និងថាមពល ៦០០ មេហ្កាវ៉ាត់ទៀត ពីរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន LimitedTSBP Sekong Power and Mineral Company […]
អានបន្ថែម