គណៈកម្មការទន្លេមេគង្គពន្យារការពិភាក្សាគម្រោងវារីអគ្គិសនីចំនួន ០២ របស់ឡាវ

គណៈកម្មការទន្លេមេគង្គ សម្រច​ពន្យារការ​ពិភាក្សាលើគម្រោ​ងវារីអគ្គិសនីចំនួន ០២ ​របស់​ឡាវ​ លើដងទន្លេមេគង្គ​ ដោយសារ​មាន​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​ផលប៉ះពាល់​លើ​វិស័យ​បរិស្ថាន​ពី​សំណាក់​ប្រទេស កម្ពុជា​ ថៃ វៀត​ណាម និង​បណ្ដាប្រទេស​ផ្សេងៗទៀត​ ដែល​ស្ថិត​នៅ​ជុំវិញ​ដង​ទន្លេមេគង្គ។ ​នេះ​បើយោង​ទៅ​តាម​សេចក្ដីប្រកាស​របស់​គណៈកម្មការទន្លេមេគង្គកាល​ពីថ្ងៃទី ០៥ មិថុនា​ ២០២០​ កន្លងទៅ។ គម្រោងវារីអគ្គិសនីទី០១ គឺ​គម្រោង​វារីអគ្គីសនី​ហ្លួងព្រះបាំង (Luang Prabang)​​មានអានុភាព ១.៤៦០ មេហ្គាវ៉ាត់ ដែល​រដ្ឋាភិបាល​ឡាវ​ដាក់​ស្នើ​សុំការ​សាងសង់​លើ​ដង​ទន្លេមេគង្គ​ ផ្នែក​ខាង​ជើង​នៃ​ខេត្ត​ហ្លួងព្រះបាំង (Luang Prabang) ត្រូវ​ពន្យារ​កាលបរិច្ឆេទទៅ​ថ្ងៃ​ទី​ ៣០​ មិថុនា ២០២​០ វិញ។​ “ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជាថៃ និងប្រទេសវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទនៃ “ដំណើរការពិគ្រោះយោបល់ជាមុន” សម្រាប់គម្រោងហ្លួងព្រះបាង រហូតដល់ថ្ងៃទី ៣០ ខែមិថុនាវិញ” ។ ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Somkiat Prajamwong ប្រធានគណៈកម្មការ MRC JC សម្រាប់ឆ្នាំ ២០២០។ គម្រោងវារីអគ្គិសនីហ្លួងព្រះបាំងនេះ គឺជាគម្រោងទី ៥ ដែលរដ្ឋាភិបាលឡាវបានដាក់ស្នើ […]

អាន​បន្ថែម

គម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» កំពុងដំណើរការបន្ត ខណៈចំហាយកូវីដ-១៩ នៅមានឥទ្ធិពល

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននៅកម្ពុជា នៅតែបន្តដដែល ទោះបីជួប​បញ្ហាប្រឈម​ដូច​ជា​ខ្វះកម្មករ និងការផ្គត់ផ្គង់ ដោយសាររីករាលដាលនៃជំងឺកូវីដ-19 ប៉ុន្មានខែកន្លងមក។ នេះបើយោងតាម ការឱ្យដឹងពីសារព័ត៌មាន Xinhua របស់ចិន កាលពីថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០ ។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-19 វិធានការការពារជាច្រើន​ ​ត្រូវ​បាន​ដាក់ចេញ ​រួមមានវិធាន​ការអនុវត្តចត្តាឡីស័កចំនួន​១៤​ថ្ងៃ និងបង្ការផ្សេងៗ ដែលបង្កការលំបាកដល់កម្មករ​កម្ពុជា​ និង​ចិន​ទាំង​ឡាយ​ក្នុង​ការបំពេញ​កិច្ច​ការ​ងារ​ខ្លួន។​ លោក You Yuansheng អគ្គនាយករងនៃគម្រោងវារីអគ្គិសនី China Huadian នៅ​ស្ទឹង​ប្ញស្សីជ្រុំក្រោម​ បានប្រាប់សារព័ត៌មាន​Xinhua ថា បច្ចុប្បន្ន​នេះ កម្មករចិនមានចំនួន ៩៤ នាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការ។​ ទោះយ៉ាងណាក៏ដោយ ក្រុម​ការ​ងារ​របស់​លោក​បានរៀបចំផែនការលម្អិតរួចហើយ ក្នុង​ការ​ធានាថាគម្រោង​នេះ នឹងដំណើរការដោយសុវត្ថិភាព ដើម្បីផ្តល់ថាមពលបាន​គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលបួន​ខែ​ដំបូង​នៃឆ្នាំ ២០២០ នេះ ស្ថានីយវារីអគ្គិសនីរបស់ប្រទេសកម្ពុជា បានផ្តល់ថាមពល ៧៥ លានគីឡូវ៉ាត់ម៉ោង បើទោះជាមានការផ្ទុះឡើងនៃ​ជំងឺ​កូវីដ-19 នេះក៏ដោយ។ ចំពោះការស្ថាបនាផ្លូវដែកវិញ ក្រុម​ហ៊ុនស្ថាបនាផ្លូវដែកចិន CREC-2 បានចាប់ផ្តើមការដ្ឋានឡើងវិញកាលពីថ្ងៃទី ២៧ […]

អាន​បន្ថែម

វិភាគ៖វៀតណាមចាប់ឱកាសកូវីដ១៩ ដឹកនាំអាស៊ានកសាងបណ្តាញទីក្រុងឆ្លាតវៃ

កូវីដ១៩ ជំរុញចក្ខុវិស័យបណ្តាញទីក្រុងអាស៊ានឆ្លាតវៃ (ASNC) ឱ្យឆាប់អនុវត្ត កូវីដ១៩ បានតេស្តសាកល្បងសមត្ថភាពដឹកនាំអាស៊ានរបស់វៀតណាម។ ក្នុងអាណត្តិដែលខ្លួនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នេះ ប្រទេសនេះបានដាក់ចេញនូវផែនការអាទិភាពចំនួន ៥ ដែលត្រូវអនុវត្តឱ្យបាន ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន និងការប្រើបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីដោះស្រាយវិសមភាពសង្គម។ ក្នុងចំណោមផែនការអាទិភាពទាំង ៥ នោះ មានពាក់ព័ន្ធនឹងផែនការកសាងទីក្រុងវៃឆ្លាតអាស៊ាន បញ្ហាបច្ចេកវិទ្យានិងសេដ្ឋកិច្ច និងកូវីដ១៩។ ស្ថានភាពកូវីដ១៩ នេះ បានធ្វើឱ្យផែនការ “បណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN)” ដែលប្រទេសប្លុកអាស៊ីអាគ្នេយ៍ បានផ្តួតផ្តើមឡើងក្នុងខែមេសាឆ្នាំ ២០១៨ នោះ គួរយកជាអាទិភាពសំខាន់ជាងមុន សម្រាប់ប្រទេសអាស៊ានគិតគូររៀបចំអនុវត្តឱ្យកាន់តែឆាប់ កាន់តែល្អ។ មានមូលហេតុធំៗ ពីរសម្រាប់ភាពបន្ទាន់បែបនេះ៖ ហេតុផលទីមួយ ដោយសារវ៉ាក់សាំង COVID-១៩ មិនទាន់ត្រូវបានរកឃើញទាន់ពេល ដែលយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាបន្តិចទៀត ស្ថានភាពនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការ និងទំនាក់ទំនងមនុស្ស ពីជួបផ្ទាល់មុខ មកប្រើបច្ចេកវិទ្យា Zoom ជំនួស។ ស្ថានភាពនេះ ត្រូវបានគេមើលឃើញថា មេរោគដ៏តូចល្អិតសុខុមនេះ បានបង្ខំសង្គមមនុស្សឱ្យរៀនទាញប្រយោជន៍ពីការប្រើបច្ចេកវិទ្យា ដើម្បីបន្តសកម្មភាពសង្គម និងជំរុញសេដ្ឋកិច្ច។ […]

អាន​បន្ថែម

កូវីដ១៩ បន្ថយល្បឿនសេដ្ឋកិច្ចប្រទេសប្លុក CLMV ក្នុងនោះកម្ពុជាអាចរងឥទ្ធិពលខ្លាំង

បើយើងក្រឡេកមកមើល ស្ថានភាពសេដ្ចកិច្ចរបស់ប្រទេសដែលមានចំណូលទាបជាងគេ នៅក្នុងប្លុកអាស៊ាន ឬគេហៅថាប្លុកប្រទេសស៊ីអឹលអឹមវី (CLMV ) វិញ កូវីដ១៩ បានទាញសេដ្ឋកិច្ចប្រទេសសេដ្ឋកិច្ចទាបជាងគេនៅអាស៊ាននេះ ឱ្យធ្លាប់ចុះមកនៅត្រឹមកម្រិតកំណើន ៣,៤ ភាគរយ នៅឆ្នាំនេះ ពោលគឺជាកម្រិតទាបបំផុតដែលមិនធ្លាប់មានក្នុងពេលពីរទសវត្សចុងក្រោយនេះ។ បើយើងក្រឡេកមើលជារួម ផលប៉ះពាល់ខ្លាំងរបស់កូវីដ១៩ លើសេដ្ឋកិច្ច CLMV ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ ពឹងផ្អែកភាគច្រើន លើប្រាក់ចំណូលប្រភពបរទេស គឺពីទេសចរណ៍ និងការនាំចេញ។ នេះបើយោងតាមមជ្ឈមណ្ឌល KResearchCenter ។ លើកលែងប្រទេសវៀតណាម មួយដែលហាក់ដូចជាមានគ្រឹះសេដ្ឋកិច្ច រឹងមាំ ដោយសារប្រព័ន្ធសហគ្រាសធុនតូច និងមធ្យមក្នុងស្រុករឹង និងសមត្ថភាពផលិតក្នុងស្រុកចាប់ផ្តើមមានមូលដ្ឋានខ្លះៗ ជាពិសេសការដំឡើងរោងចក្រឧស្សាហកម្មធុនធំ របស់ក្រុមហ៊ុនអន្តរជាតិមួយចំនួន។ ក្នុងន័យសេដ្ឋកិច្ច ប្រទេសកម្ពុជា ទំនងជារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយមិននិយាយពីអត្រាឆ្លង និងចំនួនមនុស្សស្លាប់ តែបើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ច ប្រទេសកម្ពុជាគឺជាប្រទេសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ កត្តាវិភាគធំៗពីរ ដើម្បីគំាទ្រអំណះអំណាងនេះ គឺសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើប្រាក់ចំណូលបរទេសតាមរយៈវិស័យទេសចរណ៍ និងការនាំចេញ។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល ៦០ ភាគរយ ឬអាចនឹងលើសនេះ នៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ បើនិយាយពីការនាំចេញវិញ កម្ពុជានៅតែពឹងផ្អែកលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដដែល។ […]

អាន​បន្ថែម

Hyundai សង់រោងចក្រគ្រឿងយន្តនៅឥណ្ឌូនេស៊ីដោយសំឡឹងឃើញទីផ្សារអាស៊ាន

Hyundai Robotics ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន Hyundai Motor របស់កូរ៉េ ទើបតែត្រូវបានបង្កើតជាក្រុមហ៊ុនថ្មី កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដើម្បីកសាងរោងចក្រឧស្សាហកម្មគ្រឿងយន្តស្វ័យប្រវត្តិ (Industrial Robots) របស់ខ្លួននៅឥណ្ឌូនេស៊ី។ ដែលនេះ រាប់ថាជាលើកដំបូង សម្រាប់ការដំឡើងរោងចក្រដ៏ធំ និងទំនើបបែបនេះ នៅតំបន់អាស៊ាន។ ការសម្រេចដំឡើងរោងចក្រនេះ នៅអាស៊ាន ធ្វើឡើងក្រោយពីក្រុមហ៊ុន បានទទួលនូវកិច្ចព្រមព្រៀងបញ្ជាទិញទំហំយក្ស (A giant deal) មួយ  រហូតទៅដល់ ៣៧០ គ្រឿងយន្តស្វ័យប្រវត្តិ សម្រាប់ប្រើក្នុងវិស័យឧស្សាហកម្មផលិតគ្រឿងយន្ត ពីក្រុមហ៊ុន Hyundai Motors នៅឥណ្ឌូនេស៊ី។ រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai នៅអាស៊ីអាគ្នេយ៍ នឹងសាងសង់នៅទីតាំងស្ថិតនៅក្នុងតំបន់ Deltamas Industrial នាទីក្រុង ចាការតា ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខនេះ។ រោងចក្រនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ដែលមានទំហំ ៧៧៦ ០០០ ម៉ែត្រការ៉េ […]

អាន​បន្ថែម

អូស្ត្រាលីអូសខ្សែកាបក្រោមសមុទ្រលក់ថាមពលសូឡាឱ្យសាំងហ្គាពួរ

“គម្រោងខ្សែកាបព្រះអាទិត្យ” (The Sun Cable Project) ដ៏ធំសម្បើមមួយ ដែលមានតម្លៃវិនិយោគប្រមាណ ១៣, ១ ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយទៅលើការអូសខ្សែកាបក្រោមសមុទ្រ ដើម្បីបញ្ជូនថាមពលសូឡាពីអូស្ត្រាលីមកប្រទេសសិង្ហបុរី នឹងចាប់ផ្តើមដំណើរការស្ទាបស្ទង់ភូមិសាស្ត្រ ដើម្បីសាងសង់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីបាំងកកប៉ុស្តិ៍ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ។ គម្រោងយក្សដ៏ធំនេះ មានមហិច្ឆតាដើម្បីនាំចេញថាមពលពីស្ថានីយថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនៅក្នុងប្រទេសអូស្រ្តាលី ភ្ជាប់ទៅសិង្ហបុរីតាមរយៈខ្សែកាបក្រោមសមុទ្រប្រវែង ៣.៨០០ គីឡូម៉ែត្រ ពោលគឺអូសកាត់មហាសមុទ្រឥណ្ឌា សមុទ្រប្រទេសទីម័រ ពុះចំពាក់កណ្តាលប្រទេសឥណ្ឌូនេស៊ី កាត់សមុទ្រជ្វា រំលងមកដល់សំាងហ្គាពួរតែម្តង។ គម្រោងខ្សែកាបដ៏ធំនេះ ត្រូវបានសហស្ថាបនិក ក្រុមហ៊ុន Atlassian គឺលោក Mike Cannon-Brookes និងស្ថាបនិករបស់ក្រុមហ៊ុន Fortescue Metals លោក Andrew Forrest បានចុះកិច្ចសន្យាប្រគល់ឱ្យ ក្រុមហ៊ុន Guardian Geomatics ដែលមានមូលដ្ឋាននៅទីក្រុង Perth នៃប្រទេសអូស្ត្រាលី ដើម្បីធ្វើការសិក្សាស្ទាបស្ទង់ភូមិសាស្ត្រផ្លូវសម្រាប់អូសខ្សែកាបតង់ស្យុងខ្ពស់ រួចហើយ។ តំណាងក្រុមហ៊ុន […]

អាន​បន្ថែម

អាលុយមីនៀមឆៃណា រៀបចំសន្និសីទស្តីពីអនាគតនៃឧស្សាហកម្មអាលុយមីញ៉ូមកែច្នៃ

ព្រឹត្តិការណ៍ អាលុយមីនៀមឆៃណា ២០២០( ALUMINIUM CHINA 2020 ) កំពុងរៀបចំដំណើរការហើយ។ ក្រុមហ៊ុនផលិតអាលុយមីញ៉ូមឈានមុខគេជាច្រើន ពីទូទាំងពិភពលោក ដូចជា ណូវែលលីស ( Novelis ) នីកកៃគីន ( Nikkeikin ) ឆាលកូ ( CHALCO ) ណាន់ស្ហាន់ ( Nanshan )​  អាល់ណាន់ ( ALNAN ) និងមីងតៃ (Mingtai) នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីតាំងពិព័រណ៍ ជាមួយវត្ថុធាតុដើមទំនើបៗបំផុត និងបទពិសោធន៍របស់ពួកគេក្នុងវិស័យសម្ភារៈកែច្នៃ។ ទន្ទឹមនឹងនេះក្រុមហ៊ុនកែច្នៃអាលុយមីញ៉ូមឈានមុខ លីហ្សុង ស៊ីហ្គម៉ា និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្ យារួមទាំងអូតូជូនឃឺរ ( Otto Junker ) ប៊ីបប៊ី បារត្ស៍ (Bobby Bartz) និងថូមរ៉ា (Tomra)  ក៏ត្រូវបានអញ្ជើញឱ្យចែកចាយបច្ចេកវិទ្យាកែច្នៃអាលុយមីញ៉ូមទំនើបនៅពេលនោះផងដែរ។ ព្រឹត្តិការណ៍នេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិសៀងហៃ […]

អាន​បន្ថែម

តុលាការយោធាវៀតណាម កាត់ទោសអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យជាប់គុក ៤ ឆ្នាំ ជុំវិញរឿងអាស្រូវដីធ្លី

តុលាការយោធាវៀតណាម កាលពីថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសអតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទអនុញ្ញាតឱ្យមានការផ្ទេរដីចំនួន ៣ កន្លែងនៅក្នុងទីក្រុងហូជីមិញ ពីកងទ័ពជើងទឹក ទៅឱ្យវិនិយោគិនឯកជន ដោយខុសច្បាប់។ យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានវៀតណាមអ៊ីចប្រែស៍​( e.vnexpress.net) ចេញផ្សាយកាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម បាននិយាយថា ឧត្តមនាវីកងទ័ពជើងទឹកឈ្មោះ ង្វៀន វ៉ាន់ ហៀន អាយុ ៦៥ ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានកំហុសពីការខ្វះការទទួលខុសត្រូវ ដែលបានបណ្តាលឱ្យមានការផ្ទេរដីទំហំ ៧.៣០០ ម៉ែត្រក្រឡា ក្នុងរយៈពេល ៤៥-៤៩ ឆ្នាំ សម្រាប់ការសាងសង់អគារការិយាល័យ នៅក្នុងទីក្រុងហូជីមិញ។ “សកម្មភាពរបស់លោក ហៀន បែបនេះ មានន័យថា កងទ័ពជើងទឹកបានបាត់បង់ ការប្រើប្រាស់ដីឡូត៍អស់រយៈពេល ៤៩ ឆ្នាំ។ ការណ៍នេះ បណ្តាលឱ្យរដ្ឋការវៀតណាម ខាតបង់ទឹកប្រាក់ជិត ៩៤០ ពាន់លានដុង (៤០ លានដុល្លារ)” […]

អាន​បន្ថែម

ការចាក់បេតុងដ៏ធំបំផុតមិនធ្លាបមាននៅទីក្រុងបាងកក

អ្នកអភិវឌ្ឍន៍ទទួលខុសត្រូវលើគម្រោងមួយនៅទីក្រុងបាងកកក្នុងប្រទេសថៃបានអះអាងពី ការចាក់បេតុងធំបំផុតមួយមិនធ្លាប់មានពីមុនមកនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលអគារមួយក្នុងចំណោមអគារការិយាល័យផ្សេងទៀត នៃគម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារកំពុងមមាញឹកសាងសង់បន្ត។ នៅក្នុងក្បួនរថយន្តក្រឡុកបេតុងដ៏ធំចំនួនរហូតដល់ ៥៤៧គ្រឿង របស់ក្រុមហ៊ុន Mammoth Concrete បានដឹកជញ្ជូនបេតុងរហូតដល់ចំនួន ២៣.៧២៥ម៉ែត្រគូប ក្នុងរយៈពេលជាង ៣៣,២៥ ម៉ោង ដើម្បីធ្វើការចាក់គ្រឹះជម្រៅរហូតដល់ទៅ ៤.៥ ម៉ែត្រ ដែលធ្វើអោយបរិមាណផ្គត់ផ្គង់បេតុងកើនរហូតដល់ ២.២០០តោន។ ផលិផលបេតុង និងក្រុមហ៊ុន Aggregate Co., Ltd.,បានចាប់ដៃគូជាមួយក្រុមហ៊ុន KCS & Associates Co., Ltd., Stonehenge Inter Plc, និងក្រុមហ៊ុន Italian-Thai Development Corporation Ltd. ដែលជាអ្នកទទួលម៉ៅការទទួលខុសត្រូវចំពោះការចាក់បេតុងគ្រឹះនេះដោយប្រើបច្ចេកទេសលាយដោយប្រើកំដៅទាប ជាមួយនឹងកម្លាំងបេតុង ៦០០គីឡូក្រាមក្នុងមួយសង់ទីម៉ែត្រការ៉េ។ ការអភិវឌ្ឍរួមគ្នារបស់ក្រុមហ៊ុន TCC Assets (Thailand) Co., Ltd. និង ក្រុមហ៊ុន Frasers Property Holdings Thailand One Bangkok […]

អាន​បន្ថែម

Kris Energy ទទួលបានកម្ចី ៨៧លានដុល្លារអាមេរិកសម្រាប់គម្រោងប្រេងក្នុងសមុទ្រកម្ពុជា

ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា ខ្លួនទើបតែសម្រេចបានកិច្ចព្រមព្រៀងឥណទានរយៈពេលវែងមួយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ជាមួយក្រុមហ៊ុន Kepinvest Singapore Pte. Ltd ដែលយល់ព្រមផ្តល់កម្ចី រហូតដល់ទៅ៨៧ លានដុល្លារអាមេរិកសម្រាប់ការការសាងសង់អណ្តូងឧស្ម័ននៅក្នុងសមុទ្រកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ Offshore Engineer កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ ក្រុមហ៊ុន KrisEnergy នឹងប្រើប្រាស់កម្ចីនេះសម្រាប់ការសាងសង់បន្ថែមទៅលើគម្រោងសាងសង់ដែលជិតនឹងចាប់ផ្តើមនៅក្នុងប្លុក A នៃសមុទ្ររបស់ប្រទេសកម្ពុជា។ គម្រោងនេះ ជាស្ថានីយបូមប្រេង និងឧស្ម័ន ដែលមានទីតាំងនៅក្នុងបាសាំងខ្មែរនៃឈូងសមុទ្រថៃ ដែលមានផ្ទៃដីប្រមាណ ៣.០៨៣ គីឡូម៉ែត្រការ៉េ។ គម្រោងនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនសិង្ហបុរី តាំងពីខែសីហា ឆ្នាំ២០១៧ មកម្លេះ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើចំណូល ចេញពីការរុករកប្រេងនេះ។ […]

អាន​បន្ថែម