ព័ត៌មានអន្តរជាតិ
AIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការបន្ទាន់ៗ និងបញ្ហាផ្សេងៗដែលកំពុងរងគ្រោះដោយមេរោគរាតត្បាតកូរ៉ូណានេះផងដែរ។ នាយកធនាគារ AIIB លោក Jin Liqun,មានប្រសាសន៍ថា ”សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការប្រមូលធនធានយើងដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់នូវភាចលាចលសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បេជ្ញាថានឹងដើរតួអោយបានពេញទំហឹងក្នុងការជួយជ្រុមជ្រែងដោះស្រាយបញ្ហាមួយនេះ។ “ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះអាចជួយអតិថិជនរបស់ខ្លួនអោយជំនះបាននូវបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើងយ៉ាងឆាប់រហ័សនេះ ព្រមទាំងអាចរក្សាបាននូវការវិនិយោគរយៈពេលវែងរបស់ពួកគេថែមទៀតផងដែរ ។”
អានបន្ថែមការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្កជាកង្វល់ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា
ការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតថ្មី លោកមហាធៀ មហាម៉ាត់ ( Mahathir Mohamed) បានបង្កឱ្យមានការព្រួយបារម្ភលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនានា។ ក្នុងកំឡុងពេលកាន់ដំណែងរបស់លោកកាលពីឆ្នាំ ២០១៨ គម្រោងផ្លូវរថភ្លើងល្បឿនលឿនសិង្ហបុរី – គូឡាឡាំពួរ ដែលជាមូលនិធិរបស់ប្រទេសចិន និងគម្រោងកសាងផ្លូវរថភ្លើង MRT 3ខ្សែ ដែលកម្ចីគិតជាទឹកប្រាក់ប្រមាណ ៤៧ ពាន់លានដុល្លារអាមេរិក ត្រូវបានលុបចោល។ យ៉ាងណាមិញ ចំពោះការលាលែងពីតំណែងនេះ គឺជាការងើបឡើងវិញនៃសម្ព័ន្ធគណបក្សរបស់លោក ដែលបានធ្វើឲ្យជោគវាសនាគម្រោងធំៗទាំងអស់នោះត្រឡប់មកឋិតនៅសភាពដើមវិញ។ ចំណែកឯអ្នកវិភាគឧស្សាហកម្ម Fitch Solutions បានចេញការព្រមានមួយដល់វិនិយោគិន កាលពីចុងខែកុម្ភៈ បន្ទាប់ពីការលាលែងពីតំណែង របស់រដ្ឋមន្ត្រី និងអ្នកធ្វើគោលនយោបាយសំខាន់ៗ ឲ្យរក្សាទំនុកចិត្តជាទូទៅនៅក្នុងវិស័យសំណង់នឹងកើនឡើងវិញរហូតដល់ ៣.៥ ភាគរយនៅឆ្នាំ ២០២០នេះ ។
អានបន្ថែមសឹង្ហបុរីទទួលបានកិច្ចសន្យាសាងសង់ខ្សែរត់ភ្លើងលើអាកាស
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្រុងរបស់ប្រទេសសឹង្ហបុរីបានឈានជំហានឆ្ពោះទៅរកការពង្រីក កាលពីខែកុម្ភៈនេះជាមួយនឹងការទទួលការកិច្ចសន្យាបីសម្រាប់សាងសង់ស្ថានីយបួននៃខ្សែរត់ភ្លើងលើអកាស Jurong Region Line (JRL) ដែលមានតម្លៃ ៤២៩លានដុល្លារអាមេរិក។ អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សឹង្ហបុរី (LTA) បានប្រគល់កិច្ចសន្យាក្នុងចំនួនទឹកប្រាក់ដ៏ច្រើនរហូតដល់ ១៦៣លានដុល្លារ ដល់ក្រុមហ៊ុនឌីហ្សាញ និងសាងសង់ Sembcorp ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់គ្រុបនៃក្រុមហ៊ុនសាងសង់របស់សឹង្ហបុរី ឈ្មោះ Chip Eng Seng ដើម្បីសាងសង់ស្ថានីយចំនួនពីរ និងផ្លូវឆ្លងកាត់ជាង ១,៣គ.ម។ ក្រុមហ៊ុនវិស្វកម្មកូរ៉េ Daelim បានឈ្នះលើការដេញថ្លៃលើការងារគូសប្លង់ និងសាងសង់នៅស្ថានីយ Jurong ភាគខាងកើត និងផ្លូវឆ្លងកាត់ 500ម៉ែត្រ ដែលមានតម្លៃ ១៤២លានដុល្លារ។ JRL គឺជាផ្លូវរត់លើអាកាសដែលមានខ្សែរត់ ២៤គីឡូម៉ែត្រ ភ្ជាប់ពីភាគខាងជើង ទៅភាគខាងលិចនៃទីក្រុងដែលមាន ២៤ ស្ថានីយ នៅពេលបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។
អានបន្ថែមស្វែងយល់ពីមូលដ្ឋានគ្រឹះនៃបេតុង
បេតុងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាសាកល ដោយសារវាឋិតថេរ ប្រើប្រាស់បានយូរអង្វែង និងអាចបត់បែនតាមតម្រូវការប្រើប្រាស់។ ជាផ្នែកមួយនៃសម្ភារសំណង់ បេតុងគឺរឹងមាំ អាចកាត់បន្ថយសម្លេង និងធន់នឹងអគ្គីភ័យ។ វត្ថុធាតុដើម បេតុងជាវត្ថុធាតុដើម ឬជាធាតុផ្សំមួយក្នុងចំណោមកត្តាសំខាន់ទាំងអស់ដែលត្រូវគិតគូរ មុនប្លង់សម្រេចចេញជារូបរាង និងសំណង់ក្លាយជាគ្រោងបេតុង។ វាសំខាន់ណាស់ក្នុងការធានាថា វត្ថុធាតុដើម ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុតក្នុងដំណាក់កាលជាក់លាក់ដំបូង។ ធាតុសំខាន់ៗនៃវត្ថុធាតុដើមបេតុងរួមមាន៖ ១. ស៊ីម៉ង់តិ៍ ២. ថ្មក្រួស (ម៉ដ្ឋ /គ្រើម) ៣. ទឹក ស៊ីម៉ង់តិ៍៖ ស៊ីម៉ង់តិ៍ Portland គឺត្រូវបានវាស់ខ្នាតដោយចាត់ថ្នាក់របស់វា (ឧទាហរណ៍៖ ចំណាត់ថ្នាក់ ៤២.៥ យោងទៅតាមបទដ្ឋានបច្ចេកទេសដែលប្រើប្រាស់ដោយទីប្រឹក្សាគម្រោងប្លង់)។ យ៉ាងណាក៏ដោយ ប្រភពស៊ីម៉ង់តិ៍ ប្រទេសផលិត និងរូបមន្តលាយ គឺជាកត្តាសំខាន់ៗមួយ ដែលបង្ហាញពីឥទ្ធិពលនៃប្រតិកម្មកម្តៅជាមួយទឹក។ កត្តានេះគឺវាជះឥទ្ធិពលដល់ការកំណត់ពេលវេលា និងបញ្ហាសាយភាយកម្តៅ។ ថ្មក្រួស៖ ថ្មក្រួសត្រូវបានបែងចែកជាថ្មក្រួសម៉ដ្ឋ និងថ្មក្រួសដុំ ជាទូទៅមានខ្សាច់ និងថ្ម។ វាដើរតួនាទីជាវត្ថុអចលនាក្នុងបេតុង ហើយមានចំណុះពី ៦០ ទៅ ៧០ភាគរយ នៃបរិមាណបេតុង។ កត្តានានាដែលជះឥទ្ធិពលដល់គុណភាពបេតុងបណ្តាលមកពីសារសំខាន់នៃថ្មក្រួសគឺ៖ – ការបែងចែកគុណភាព […]
អានបន្ថែមចិនបានបញ្ចប់ការសាងសង់ស្ពានដ៏វែងជាងគេនៅអាស៊ាន
ក្រុមហ៊ុនចិន(CSCEC) បានប្រកាសកាលពីថ្ងៃទី០២ ខែមករា ថាខ្លួនបានបញ្ចប់ការសាងសង់ស្ពាន(Temburong Bridge) តម្លៃ ១.៧ ប៊ីលានដុល្លា ដែលជាផ្នែករបស់ខ្លួននៅប្រទេសប្រ៊ុយណេរួចរាល់ហើយ។ ស្ពានដ៏វែងគួរឱ្យស្ងើបមួយនេះ នឹងផ្តល់ជាប្រយោជន៍ដ៏ច្រើនលើសលុបក្នុងការតភ្ជាប់ដី រវាង Bandar Seri Begawan ជារាជធានីរបស់ប្រទេសស៊ុលតង់ និង ស្រុកTemburong ប្រទេសប្រ៊ុយណេ។ ប្រទេសប្រ៊ុយណេ ត្រូវបានបែងចែកជាពីរតំបន់គឺ រដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី និង ស្ពាន៣០ គីឡូម៉ែត្រ ហើយត្រូវបានភ្ជាប់ត្រង់ពីរចំនុចគឺនៅចំនុចច្រកចូល ដែលនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរដល់ទៅ ៣០ នាទី។ ក្រោយពេលបើកសម្ពោធរួច ស្ពាននេះនឹងក្លាយជាស្ពានដែលវែងជាងគេនៅអាស៊ាន បន្ទាប់ពីស្ពានលំដាប់ទីពីរប្រវែង ២៤ គីឡូម៉ែត្រ មានឈ្មោះថា Second Penang Bridge ។ ក្រុមហ៊ុនចិន(CSCEC) បានចាប់ផ្តើមសាងសង់ស្ពាននេះតាំងពីខែ តុលា ឆ្នាំ ២០១៥ ហើយបានទាមទារឱ្យមានដំណោះស្រាយលើការរចនាប្លង់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងបានពុះពាររាល់ឧបសគ្គជាច្រើនថែមទៀតផង។
អានបន្ថែមបទពិសោធន៍នៃការរៀបចំឧទ្យានលំហាត់ប្រាណនៅទីសាធារណៈ
សុខភាពមិនមែនគ្រាន់តែជាការរក្សារូបរាងប៉ុណ្ណោះទេ ប៉ុន្តែគឺការសម្រេចបាននូវសុខុមាលភាពផ្លូវកាយផ្លូវចិត្ត និងផ្លូវចិត្តដែលអនុញ្ញាតឱ្យអ្នកឈានដល់គោលដៅរបស់អ្នកមានសុខភាពល្អ និងដឹកនាំជីវិតប្រកបដោយភាពរីករាយ និងមានភាពសុខដុមរមនាជាងមុន។ ខណៈពេលហាត់ប្រាណត្រូវបានបំពេញដោយឧបករណ៍ហាត់ប្រាណបែបទំនើប គ្មានបដិវត្តអ្វីដែលល្អ ហើយបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងសហគមន៍ដូចការបង្រៀនយើងឱ្យជាមួយបរិដ្ឋានធម្មជាតិខាងក្រៅ និងជួយឱ្យទទួលបានជីវិតរស់នៅជាមួយសុខភាពល្អប្រសើរជាងមុន។ ករណីសិក្សាមួយដែលត្រូវបានស្ទង់មតិពីការិយាល័យស្ថិតិពលកម្មនៃកីឡានិងលំហាត់ប្រាណបានបង្ហាញថាមនុស្ស ៤៧០ លាននាក់បានហាត់ប្រាណនៅខាងក្រៅរួចហើយ តែ ៨៥% និយាយថាពួកគេមិនមានឧបករណ៍ហាត់ប្រាណនៅខាងក្រៅដើម្បីជួយពួកគេហាត់ប្រាណនោះទេ។ ស៊ារ៉ា អ៊ីនធើណាស្យូណាល់ (Seara International) មានសេចក្តីរីករាយសូមណែនាំម៉ាយអ៊ីគីលីប្រាយ៉ា (MyEquilibria) ឧបករណ៍បែបឧទ្យានសុខភាពក្រៅផ្ទះដ៏ទំនើបដែលខិតខំបង្កើតអនាគតនៃសុខភាពខាងក្រៅនិងតស៊ូគ្រប់ការពិភាក្សាជជែកវែកជុំវិញបរិក្ខាកីឡាដោយផ្សារភ្ជាប់ជុំវិញការសិក្សាអំពីច្បាប់មេកានិចទាក់ទងនឹងចលនាឬរចនាសម្ព័ន្ធនៃភាវៈរស់ ឬហៅថាមេកានិចជីវសិរីរាង្គវិទ្យា ដើម្បីបន្សាំសភាវគតិបំផុសគំនិតជាមួយធម្មជាតិ និងរចនាឡើងដោយការយកចិត្តទុកដាក់និងភាពហ្មត់ចត់ ទាំងបែបផែន និងបច្ចេកទេសទំនើបដែលអ្នករំពឹងពីការងារសិល្បៈនាពេលបច្ចុប្បន្ន។ តាមរយៈការកាត់ព្រំដែនរវាងសិល្បៈឧបករណ៍ហាត់ប្រាណកម្រិតខ្ពស់ និងសហគមន៍ យើងមានគោលបំណងដើម្បីកំណត់ឡើងវិញនូវបទពិសោធន៍នៃការហាត់ប្រាណធ្វើឱ្យប្រសើរឡើងតាមរយៈលទ្ធផលនៃការបណ្តុះបណ្តាល និងទទួលបានសុខុមាលភាពតាមរយៈអត្ថប្រយោជន៍នៃការហាត់ប្រាណដោយបើកចំហហើយទីបំផុតធ្វើឱ្យពិភពលោកកាន់តែស្រស់ស្អាតជាមួយនឹងការដំឡើងមុខងារសិល្បៈ។ នោះគឺជាការអនុវត្តជាក់ស្តែងនិងប្លែកដាច់ពីគេ។ ហេតុអ្វីបានជាហាត់ប្រាណរាងកាយរបស់យើងជាផ្នែក ៗ នៅពេលដែលថាមពលពិតប្រាកដមកពីទាំងមូល? ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ គំនិតនៃភាពខ្លាំងបានផ្លាស់ប្តូរពីការដែលអាចលើកទម្ងន់លើស ១៥០ ផោន ឬស្មើ ៦៨គីឡូក្រាម ទៅជាកម្លាំងមុខងារ។ ភាពខ្លាំងនៃមុខងារ គឺជាអ្វីដែលយើងប្រើនៅក្នុងជីវិតធម្មជាតិរបស់យើងនៅពេលដែលយើងត្រូវការឆ្លើយតបទៅនឹងបរិស្ថានដោយឯកឯង។ មេកានិចជីវសិរីរាង្គវិទ្យា នៃការតំឡើង MyEquilibria នីមួយៗ ជួយបង្កើនទំងន់រាងកាយនិងទំនាញផែនដី ដូច្នេះការហាត់ប្រាណក្លាយជាវិចារណញាណភាពស៊ីជម្រៅ និងរីករាយមិនមែនគ្រាន់តែមុខងារប៉ុណ្ណោះទេ។ វាអនុញ្ញាតឱ្យសាច់ដុំហ្វឹកហាត់ជាឯកតានិងរាងកាយដើម្បីអភិវឌ្ឍស្ថិរភាពស្នូលនៃភាពបត់បែន ភាពធន់ទ្រាំល្បឿន និងកម្លាំងជាក់ស្តែង។ ការបណ្តុះបណ្តាលឆ្ពោះទៅរកលទ្ធផលល្អប្រសើរ […]
អានបន្ថែមASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”
ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”៖ ពិព័រណ៍អគារធំបំផុតរបស់អាស៊ានដើម្បីលើកកម្ពស់កម្មវិធីថ្មីលើបេតិកភណ្ឌស្ថាបត្យកម្មនិងអភិរក្ស បាងកក – សមាគមស្ថាបត្យករថៃ គាំទ្រដោយ Royal Patronage (ASA) និង ក្រុមហ៊ុនរៀបចំពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd. (NEO) បានរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសចាប់ផ្តើមពិព័រណ៍ស្ថាបត្យកម្មលើកទី៣៤ ជាពិព័រណ៍ស្តីពីបច្ចេកវិទ្យាសាងសង់អគារធំបំផុតប្រចាំតំបន់អាស៊ាន ដែលមានឈ្មោះថា “Architect’20” ដែលផ្តោតជាថ្មីលើបេតិកភណ្ឌ។ ការៀបចំលើកនេះ នឹងផ្តោតលើស្ថាបត្យកម្មបេតិកភណ្ឌ និងការអភិរក្សវាសម្រាប់មនុស្សជំនាន់ក្រោយ។ ការតាំងពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ នៅឯ Chanllenger Hall ១-៣ នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក ក្នុងទីក្រុងបាងកក ប្រទេសថៃ។ លោក Ajaphol Dusitnanond ប្រធាន ASA បានលើកឡើងថា “ជាងបីទស្សវត្សហើយ ដែលពិព័រណ៍របស់ ASA Expo បានរក្សា […]
អានបន្ថែមសួនច្បាររលឹកវាលពិឃាតនៃរបបខ្មែរក្រហមនឹងមានវត្តមាននៅក្រុងឡុងបិចក្នុងឆ្នាំ២០២១
សហគមន៍ខ្មែរប្រចាំនៅទីក្រុងឡុងប៊ិច កាលថ្ងៃទី ២ ខែកុម្ភៈ នេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់សួនច្បាររំឭកវាលពិឃាតមួយនៅក្នុងទីក្រុងឡុងប៊ិច ក្នុងគោលបំណងគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បើយោងតាមសារព័ត៌មាន Long Beach Post News សួនច្បារនេះនឹងត្រូវស្ថាបនាឡើងស្ថិតនៅទីតាំងលើទីវាលទំនេរមួយទល់មុខបណ្ណាល័យ The Mark Twain Neighborhood Library ផ្លូវលេខ 1501 E. Anaheim St.។ នៅក្នុងបរិវេណសួនច្បារនេះ នឹងគ្រោងសាងសង់ វេទិការ សួនទឹក និងស្តូបសម្រាប់ដាក់ធាតុជនរងគ្រោះដែលបាត់បង់ជិវិតនៅក្នុងរបបខ្មែរក្រហមផងដែរ។ បច្ចុប្បន្ន គម្រោងមួយនេះត្រូវបានអនុញ្ញាតឲ្យសាងសង់ ហើយដែលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្រោមការសហការរវាងមជ្ឈមណ្ឌលរំឭកវាលពិឃាត និងអង្គការអតីតយុទ្ធជនកម្ពុជា ដោយភាគីទាំងពីរបានចាប់ផ្ដើមគិតពីគម្រោងតាំងពីឆ្នាំ២០០៥ ហើយបញ្ចប់ការរចនាប្លង់ក្នុងឆ្នាំ ២០១៦ មកម្ល៉េះ។ លោក Dee Andrews ដែលជាអភិបាលខណ្ឌ និងជាស្ថានិកមួយរូបសម្រាប់គម្រោង បានបញ្ជាក់ថា ដំបូងគម្រោងមានតម្លៃប្រមាណ ៧៥ម៉ឺនដុល្លារ តែសមាជិកសហគមន៍ដទៃទៀតបានទម្លាក់តម្លៃនៅសល់ត្រឹម ៤០ ម៉ឺនដុល្លារ។ ហើយក្នុងដំណាក់កាលនេះ លោក Andrews ផ្ទាល់បានផ្ដល់នូវជំនួយជាទឹកប្រាក់ចំនួន១៥ […]
អានបន្ថែមប្រទេសសឹង្ហបូរីធ្វើការសាកល្បងសាងសង់ផ្លូវជាមួយផេះសំរាម
ដើម្បីពង្រីកអាយុកាលនៃកន្លែងចាក់សំរាមដែលហួតហែងរបស់ខ្លួននិងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើខ្សាច់ដែលបាននាំចូល ប្រទេសសឹង្ហបូរីកំពុងសាកល្បងការប្រើប្រាស់ផេះនៅក្រោមបាតឡដុតដែលជាសម្ភារៈមូលដ្ឋានសម្រាប់សាងសង់ផ្លូវ។ ការសាកល្បងនៅតាមទីវាលដោយប្រើផេះចំនួន ៣.០០០ តោនដែលប្រមូលបានពីរោងចក្រថាមពលមួយដែលមានយីហោ“ ញូសែន” នឹងត្រូវធ្វើឡើងនៅលើផ្លូវ Tanah Merah នៅឆ្នេរសមុទ្រចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកលោក Masagos Zulkifli បានប្រាប់បណ្តាញព័ត៌មានសឹង្ហបុរី CNA ថា“ NEWSand កើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកយើងដើម្បីជំនះនូវឧបសគ្គ និងបង្កើតជាធនធានដ៏មានតម្លៃចេញពីកាកសំណល់ទាំងនោះ” ។ ផែនការមេដ៏ធំរបស់ប្រទេសសឹង្ហបូរីនេះ មានគោលបំណងដើម្បីកាត់បន្ថយកាកសំណល់នៅកន្លែងចាក់សំរាមបានរហូតដល់ ៣០% ក្នុងមួយថ្ងៃ និងអាចពង្រីកអាយុកាលរបស់កន្លែងចាក់សំរាមបានលើសពីឆ្នាំ ២០៣៥ ។
អានបន្ថែមជប៉ុនជួយវៀតណាមអភិវឌ្ឍទីក្រុងឆ្លាតវៃនៅហាណូយ
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានយល់ព្រមឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែតុលារវាងក្រុមហ៊ុនជប៉ុន Sumitomo និង ក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម BRG Group ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅទីក្រុងហាណូយ។ ទីក្រុងឆ្លាតវៃដែលមានតម្លៃ ៤,២ ប៊ីលានដុល្លារនេះនឹងត្រូវសាងសង់នៅលើផ្ទៃដី ២៧២ ហិចតានៅស្រុកដុងអាញ់ ភាគខាងជើងទីក្រុងហាណូយ។ ដំណាក់កាលដំបូងនឹងមានការសាងសង់អាផាតមិន និង លំនៅស្ថានប្រមាណ ៧០០០ខ្នងក្រៅពីនោះក៏មានមន្ទីរពេទ្យ សាលារៀន កន្លែងបង្ការគ្រោះមហន្តរាយ ប្រព័ន្ធសន្តិសុខ និង តំបន់ពាណិជ្ជកម្ម តំបន់បៃតង ប្រព័ន្ធបង្ហូរទឹក និង ផ្កាឈើរីជប៉ុនជាច្រើនដាំសងខាងមហាវិថី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ ទីក្រុង “ឆ្លាតវៃ” នោះនឹងមានដូចជាអ៊ីនធឺណិត 5G ប្រព័ន្ធស្គាល់មុខមនុស្សដោយស្វ័យប្រវត្តិ និង ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឱ្យ “សេវាកម្មទីក្រុងឆ្លាតវៃមានភាពទំនើប” រួមទាំងការតាមដានគុណភាពខ្យល់ អាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិផងដែរ៕
អានបន្ថែម