ព័ត៌មានអន្តរជាតិ
វៀតណាមនឹងអស់ខ្សាច់ខណៈកំពុងមានការរីកចម្រើន
ប្រទេសវៀតណាមកំពុងពិចារណាប្រើប្រាស់ខ្សាច់សិប្បនិម្មិតបន្ទាប់ពីវិទ្យាស្ថានវិទ្យាសាស្រ្តដឹកជញ្ជូន និងបច្ចេកវិទ្យាបានព្រមានដល់រដ្ឋាភិបាលថា ប្រទេសអាចនឹងអស់ខ្សាច់ធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំទៀត។ របាយការណ៍ដែលបានដាក់ទៅនាយកដ្ឋានដឹកជញ្ជូនក្រុងហូជីមិញក៏បានកត់សម្គាល់ផងដែរថា ខ្សាច់សិប្បនិម្មិតអាចត្រូវបានផលិតឡើងក្នុងតម្លៃថោកជាងការជីកយកខ្សាច់ធម្មជាតិ ១៥% ហើយវាធ្វើឲ្យបេតុងមានគុណភាពល្អប្រសើរជាងមុន។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមប្រើប្រាស់ខ្សាច់ប្រហែល ១០០លានម៉ែត្រគូប ដើម្បីស្របនឹងកំណើនក្នុងវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង។ គម្រោងធំៗជាច្រើនទទួលរងសម្ពាធពីការបង្រ្កាបលើការបូមខ្សាច់ខុសច្បាប់ដែលបានបណ្តាលឲ្យតម្លៃខ្សាច់កើនឡើងរហូតដល់ ២០០ភាគរយ។
អានបន្ថែមអាគារខ្ពស់ជាងគេរបស់វៀតណាមឈ្នះពានរង្វាន់
រមួយដែលនឹងក្លាយជាអាគារខ្ពស់បំផុតនៅប្រទេសវៀតណាម ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ បានឈ្នះពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិ។ អគារ Landmark 81 ដែលមានកម្ពស់ ៤៦០ម៉ែត្រ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងដែលត្រូវបានរចនាដោយក្រុមហ៊ុន Atkins ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នេះ បានឈ្នះពានរង្វាន់ “ស្ថាបត្យកម្មល្អបំផុតនៅលើពិភពលោក (World’s Best Architecture)” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ ២០១៧ (International Property Awards 2017) ដែលបានរៀបចំឡើងនៅទីក្រុងឡុងដ៍កាលពីខែធ្នូ។ អគារនេះក៏ទទួលបានពានរង្វាន់ “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់អន្ដរជាតិល្អបំផុត” និង “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់ល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក”។ លោក Ian Milne ប្រធានរចនាប្លង់នៅក្រុមហ៊ុន Atkins សម្រាប់អគារ Landmark 81 បានមានប្រសាសន៍ថា “ខណៈដែលនគរូបនីយកម្មនៅអាស៊ីបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រជាជននៅទីក្រុងកើនឡើងនោះ Landmark 81 គឺជាឧទាហរណ៍ដ៏ល្អមួយក្នុងការបង្ហាញពីសក្តានុពលសម្រាប់ការរស់នៅក្នុងអគារខ្ពស់។ ការបង្កើតកន្លែងរស់នៅឆ្ពោះរកអគារខ្ពស់ៗដែលមានគុណភាព និងងាយស្រួលលើទីតាំងដែលមានកំណត់ អាចជាដំណោះស្រាយប្រកបដោយនិរន្តភាព និងភាពទាក់ទាញសម្រាប់តំបន់។”
អានបន្ថែមផ្លូវដែកចិន – ឡាវចោះផ្លូវរូងក្រោមដីដំបូង
ផ្លូវរូងក្រោមដីដំបូងនៅលើផ្លូវដែកប្រវែង ៤១៤គីឡូម៉ែត្រ រវាងប្រទេសចិន និងឡាវ ត្រូវបានចោះរូងកាលពីខែធ្នូ ដែលនេះបញ្ជាក់នូវភាពជោគជ័យដំបូងនៃគម្រោងដែលមានទឹកប្រាក់ ៥.៨ប៊ីលានដុល្លារ។ ផ្លូវដែកក្រោមដីលេខ ២ Ban Somsanook ដែលមានប្រវែង ៣០១ម៉ែត្រ នេះ មាននូវបញ្ហាប្រឈមនឹងគ្រោះថ្នាក់មួយចំនួនដោយសារតែដីភ្នំ និងភូគព្ភសាស្ដ្រ ប៉ុន្តែក្រុមហ៊ុនម៉ៅការសាងសង់ Sino Corporation Engineering Bureau 15 Co. បានបញ្ចប់ដោយជោគជ័យនូវគម្រោងដំបូងនៃគម្រោងប្រភេទនេះដែលមានជាច្រើនទៀត។ ប្រទេសឡាវជាប្រទេសភ្នំមួយ ដូច្នេះជាង ៦២ភាគរយ នៃគម្រោងផ្លូវដែកឆ្លងកាត់ប្រទេសនេះ ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ២០១៦ នឹងត្រូវឆ្លងកាត់ស្ពាន ឬផ្លូវរូងក្រោមដី។ ក្នុងនាមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ខ្សែផ្លូវដែកនេះនឹងបន្លាយផ្លូវរហូតទៅដល់ប្រទេសសិង្ហបុរី។
អានបន្ថែមការសាងសង់តម្លៃ ១.១ប៊ីលាន ដុល្លារសម្រាប់ទីក្រុង Yangon
សម្រាប់កិច្ចការដើម្បីបំពេញចន្លោះទីផ្សារសម្រាប់កន្លែងប្រើប្រាស់ចម្រុះលំដាប់ខ្ពស់ក្នុងប្រទេសមីយ៉ាន់ម៉ា មានក្រុមហ៊ុនអន្តរជាតិចំនួនបីបានប្រកាសពីគម្រោងដែលមានតម្លៃជាងមួយប៊ីលានដុល្លារ នៅទីក្រុង Yangon។ គម្រោងចំនួនពីរដែលមានតម្លៃអភិវឌ្ឍន៍រួមបញ្ចូលគ្នា ចំនួន ៧០០លានដុល្លារ នឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន Bouygues របស់បារាំង និងក្រុមហ៊ុន Taisei Corporation របស់ជប៉ុន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរី Yoma Strategic Holdings។ គម្រោងមួយគឺ Yoma Central ដែលនឹងមានអគារការិយាល័យលំដាប់ A ចំនួនពីរ សណ្ឋាគារពាណិជ្ជកម្ម អាផាតមិន និងហាងលក់រាយ ចំណែកគម្រោងមួយទៀតគឺជាសណ្ឋាគារប្រណិត។ ការងារសាងសង់នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២១។ ក្រុមហ៊ុនម៉ៅការសាងសង់ជប៉ុន Kajima នឹងសាងសង់គម្រោងអគារបីតម្លៃ ៤០០លានដុល្លារដែលក្នុងនោះមានសណ្ឋាគារ និងការិយាល័យនៅលើអគារទាំងបីដែលមានកម្ពស់ ២៧ជាន់ ២១ជាន់ និង ២០ជាន់ និងមានផ្ទៃក្រឡាសរុប ១៧០,០០០ម៉ែត្រការ៉េ។ ការអភិវឌ្ឍនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសមីយ៉ាន់ម៉ា និងជប៉ុនក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍន៍លើដីសាធារណៈដោយឈរលើមូលដ្ឋានភាពជាដៃគូរវាងសាធារណៈ និងឯកជន។
អានបន្ថែមជប៉ុន និងហ្វីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តុះបណ្តាល
ប្រទេសជប៉ុននិងប្រទេសហ្វីលីពីនបានផ្តួចផ្តើមគម្រោងបណ្តុះបណ្តាលមួយសម្រាប់កម្មករសំណង់ហ្វីលីពីនដើម្បីដោះស្រាយបញ្ហាកង្វះជំនាញដែលប្រទេសទាំងពីរកំពុងប្រឈម។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណង “បង្កើតគោលការណ៍វិន័យជប៉ុន” ដើម្បីជួយហ្វីលីពីនក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ “Build, Build, Build” និងបើកទីផ្សារពលកម្មជប៉ុនសម្រាប់កម្មករហ្វីលីពីនជាលើកដំបូងផងដែរ។ ប្រទេសជប៉ុនកំពុងប្រឈមនឹងការពន្យារពេលលើគម្រោងរបស់ខ្លួនដែលកំពុងដំណើរការសម្រាប់ការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០។ នេះគឺដោយសារតែប្រជាជនវ័យចំណាស់របស់ជប៉ុនដែលក្នុងនោះ ៣០ភាគរយនៃកម្មករសំណង់មានអាយុលើសពី ៥៥ឆ្នាំ។ ក្រោមកិច្ចព្រមព្រៀងបណ្ដុះបណ្ដាលជាមួយហ្វីលីពីន ក្រុមហ៊ុនជប៉ុននឹងជួយ ៣០ភាគរយនៃសិក្ខាកាមថ្មីទាំងអស់ ឲ្យធ្វើការនៅក្នុងប្រទេសជប៉ុនរយៈពេល ៣ឆ្នាំ មុនពេលចូលធ្វើការវិញនៅក្នុងឧស្សាហកម្មហ្វីលីពីន។ ប្រទេសហ្វីលីពីនប៉ាន់ប្រមាណថាខ្លួនក៏ត្រូវការកម្មករសំណង់ចំនួន ២លាននាក់បន្ថែមទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខដើម្បីឆ្លើយតបនឹងគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
អានបន្ថែមឥណ្ឌូនេស៊ីដាក់ដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបើកការដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ នៅ Subang ខេត្ត West Java កោះ Java កាលពីខែតុលា
អានបន្ថែមការងារសាងសង់ចាប់ផ្តើមលើផ្លូវដែកល្បឿនលឿនចិន – ថៃ
បន្ទាប់ពីច្រើនឆ្នាំនៃកិច្ចចរចាដ៏លំបាក ការងារសាងសង់លើផ្លូវដែកល្បឿនលឿនដំបូងរបស់ប្រទេសថៃដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសចិននោះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែធ្នូ។ គម្រោងទាំងមូលនឹងមានចម្ងាយផ្លូវ ២៥៣គីឡូម៉ែត្រ ពីទីក្រុងបាងកកទៅនគររាជសីមានៅភាគឦសានប្រទេសថៃ ហើយគម្រោងនេះជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ប្រទេសចិនដើម្បីតភ្ជាប់ព្រំដែនភាគខាងត្បូងរបស់ខ្លួនទៅនឹងប្រទេសសិង្ហបុរីតាមរយៈផ្លូវដែក។ គ្រាន់តែដំណាក់កាលសម្រាប់ប្រទេសថៃ គម្រោងនេះត្រូវបានរំពឹងថានឹងត្រូវចំណាយអស់ជាង ៥ប៊ីលានដុល្លារ ហើយពិធីដែលបានធ្វើឡើងនៅចុងខែធ្នូនោះបានសម្ពោធផ្លូវរថភ្លើងត្រឹមតែ ៣.៥គីឡូម៉ែត្រ រវាងស្ថានីយពីរក្នុងទីក្រុងបាងកកប៉ុណ្ណោះគឺស្ថានីយ Klang Dong និងស្ថានីយ Pang Asok។ គម្រោងនេះត្រូវបានយល់ស្របគ្នាដំបូងក្នុងអនុស្សារណនៃការយោគយល់កាលពីឆ្នាំ២០១៤ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន និងស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ទោះជាយ៉ាងណា កិច្ចសហប្រតិបត្តិការមានភាពសៅហ្មងដោយសារតែការខ្វែងគំនិតគ្នាលើការចំណាយ សិទ្ធិប្រតិបត្តិការ និងកាលវិភាគទូទាត់សងជាមួយរដ្ឋាភិបាលថៃ ដែលការណ៍នេះបានដកចេញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦ មុនពេលដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅដើមឆ្នាំ២០១៧។
អានបន្ថែមវៀតណាមនឹងអស់ខ្សាច់ខណៈកំពុងមានការរីកចម្រើន
ប្រទេសវៀតណាមកំពុងពិចារណាប្រើប្រាស់ខ្សាច់សិប្បនិម្មិតបន្ទាប់ពីវិទ្យាស្ថានវិទ្យាសាស្រ្តដឹកជញ្ជូន និងបច្ចេកវិទ្យាបានព្រមានដល់រដ្ឋាភិបាលថា ប្រទេសអាចនឹងអស់ខ្សាច់ធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំទៀត។ របាយការណ៍ដែលបានដាក់ទៅនាយកដ្ឋានដឹកជញ្ជូនក្រុងហូជីមិញក៏បានកត់សម្គាល់ផងដែរថា ខ្សាច់សិប្បនិម្មិតអាចត្រូវបានផលិតឡើងក្នុងតម្លៃថោកជាងការជីកយកខ្សាច់ធម្មជាតិ ១៥% ហើយវាធ្វើឲ្យបេតុងមានគុណភាពល្អប្រសើរជាងមុន។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមប្រើប្រាស់ខ្សាច់ប្រហែល ១០០លានម៉ែត្រគូប ដើម្បីស្របនឹងកំណើនក្នុងវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង។ គម្រោងធំៗជាច្រើនទទួលរងសម្ពាធពីការបង្រ្កាបលើការបូមខ្សាច់ខុសច្បាប់ដែលបានបណ្តាលឲ្យតម្លៃខ្សាច់កើនឡើងរហូតដល់ ២០០ភាគរយ។
អានបន្ថែមគម្រោងរថភ្លើងក្រោមដីទីក្រុងហូជីមិញលើសថវិកា ៨០០លានដុល្លារ
គម្រោងខ្សែរថភ្លើងក្រោមដីទី២ ដែលមានបញ្ហានៅទីក្រុងហូជីមិញនោះបានបន្តមានបញ្ហាដោយចំណាយលើសថវិកា និងការពន្យារពេល ហើយពេលនេះអាជ្ញាធរបានស្នើសុំប្រាក់ ៨០០លានដុល្លារ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីបញ្ចប់គម្រោង។ ការងារលើផ្លូវក្រោមដីប្រវែង ១១គីឡូម៉ែត្រ នេះបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ ដោយចំណាយអស់ប្រមាណ ១,២ប៊ីលានដុល្លារ។ ប៉ុន្តែការពន្យារពេល និងបញ្ហាថវិកាពាក់ព័ន្ធនឹងបញ្ហាទូទាត់ និងផលប្រយោជន៍ជាបន្តបន្ទាប់នាពេលនេះមានន័យថាគម្រោងនេះទំនងជានឹងមិនអាចបញ្ចប់រួចរាល់ទេរហូតដល់ឆ្នាំ ២០២៤ ហើយនឹងចំណាយថវិកា ២,៤ប៊ីលានដុល្លារ។ បញ្ហានេះកើតឡើងបន្ទាប់ពីមានបញ្ហាលើផ្លូវហាយវេក្នុងទីក្រុងហាណូយដែលផ្តល់មូលនិធិដោយប្រទេសចិន ហើយអ្នកជំនាញអន្តរជាតិជាច្រើនបានទម្លាក់កំហុសលើកង្វះបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំពោះការពន្យារពេល និងកំណើនថ្លៃចំណាយនេះ។
អានបន្ថែមហ្វីលីពីនបន្ធូរបន្ថយចំពោះភាពជាកម្មសិទ្ធិដល់ជនបរទេស
វិធានកម្មសិទ្ធិបរទេសក្នុងវិស័យសំណង់នឹងត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីបង្កើនការរឹតត្បិតក្នុងវិស័យមួយចំនួន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីនលោក បានប្រកាសនៅក្នុងវេទិកាមួយសម្រាប់វិនិយោគិនជប៉ុននៅទីក្រុងតូក្យូកាលពីខែតុលាថា រដ្ឋាភិបាលក៏កំពុងពិនិត្យឡើងវិញនូវបញ្ជីអវិជ្ជមាននៃការវិនិយោគបរទេសផងដែរ។ ការកែប្រែរដ្ឋធម្មនុញ្ញអាចកើតឡើងបានបន្ទាប់ពីការពិនិត្យឡើងវិញ ហើយដំណើរការនេះត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ។ ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានប្រើប្រាស់ទិន្នន័យពីរបាយការណ៍វិនិយោគអាស៊ានឆ្នាំ ២០១៦ ដើម្បីបង្ហាញថាការផ្លាស់ប្តូរគឺមានភាពចាំបាច់ ព្រោះថាប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ក្រោយប្រទេសសមាជិកអាស៊ានក្បែរខាងរបស់ខ្លួនលើការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ដោយទាក់ទាញបានតែ ៤.៧ភាគរយនៃការវិនិយោគសរុបនៅក្នុងតំបន់។ ប្រទេសហ្វីលីពីនបច្ចុប្បន្នកំពុងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ធំមួយ។
អានបន្ថែម