ព័ត៌មានអន្តរជាតិ
PESTECH ឈ្នះពានវង្វាន់ Bentley Be Inspired Award នៅសឹង្ហបូរី
ក្រុមហ៊ុនម៉ាឡេស៊ី ដែលទទួលសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ទទួលបានពានរង្វាន់សម្រាប់ការសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនី និងខ្សែបណ្តាញបញ្ជូនអគ្គិសនីនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Pestech International Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា Pestech Cambodia Limited (PCL) ទទួលបានកិច្ចសន្យាសម្បទានរយៈពេល ២៥ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនីនៅខេត្តក្រចេះ និងខ្សែបញ្ជូនអគ្គិសនីដែលតភ្ជាប់ពីរោងចក្រថាមពលវារីអគ្គិសនីនៅខេត្តស្ទឹងត្រែងភាគឦសាន្តប្រទេសមកកាន់រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធី Year in Infrastructure 2017 ដែលជាសន្និសីទសកលមួយរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាមេរិក Bentley និងត្រូវបានរៀបចំនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែតុលា។ ក្នុងនោះក្រុមហ៊ុន Pestech ត្រូវបានប្រកាសថាជាអ្នកម្ចាស់ពានរង្វាន់ Be Inspired Award ក្នុងចំណោមក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ផ្សេងទៀតពីបេក្ខជនចុងក្រោយចំនួន ៥១នៅទូទាំងពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley នៅថ្ងៃទី១៦ ខែតុលា ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុនដែលប្រើប្រាស់ Building Information Modeling (BIM) ក្នុងការបញ្ជូន និងចែកចាយអគ្គិសនីទៅកាន់ស្ថានីយផ្ទុកថាមពល និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីក្នុងប្រទេសកម្ពុជាដោយអនុវត្តកម្មវិធី Software ដែលបង្កើតឡើងក្រុមហ៊ុន Bentley។ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pestech លោក […]
អានបន្ថែមCapitaland សម្លឹងឆ្ពោះទៅអនាគត់ជាមួយ Alibaba និង Lazada
ក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរីឈានមុខគេ CapitaLand កំពុងធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិក (e-commerce) ធំៗចំនួនពីរនៅក្នុងវិស័យអចលនទ្រព្យ។
អានបន្ថែមអាទិភាពម្ចាស់កម្មសិទ្ធិលំនៅដ្ឋាននៅអាស៊ីភាគអាគ្នេយ៍
ការស្ទាបស្ទង់មតិអ្នកប្រើប្រាស់ក្នុងតំបន់ដោយក្រុមហ៊ុនអចលនទ្រព្យអនឡាញ PropertyGuru បានបង្ហាញថា ការធ្វើជាម្ចាស់កម្មសិទ្ធិលំនៅឋាននៅតែជាអាទិភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន។
អានបន្ថែមកោះម៉ាក ដែលនៅជាប់ធ្នេរសមុទ្រកំពុងប្រកាសដាក់លក់
ឆ្នេរសមុទ្រដែលមិនធ្លាប់ប៉ះពាល់ដោយមនុស្សនៃកោះ Mak នៅឈូងសមុទ្រថៃ ក្បែរព្រំដែនប្រទេសកម្ពុជាត្រូវបានដាក់នៅលើទីផ្សារក្នុងនាមជាផ្នែកមួយនៃផែនការដើម្បីទាក់ទាញការអភិវឌ្ឍឲ្យកាន់តែច្រើនឡើងដល់ដែនដីឋានសួគ៌នេះ។
អានបន្ថែមអគារ HCMC Ghost Tower ចាប់ដំណើរសាងសង់បន្ត
គម្រោងសំណង់អគារសាងសង់មិនរួចរាល់នៅទីក្រុងហូជីមិញ ដែលគេដឹងឮគ្រប់គ្នានោះ ពេលនេះត្រូវបានរឹបអូសយកដោយម្ចាស់បំណុលដោយមានការអះអាងថា អ្នកវិនិយោគបានជំពាក់បំណុលជាង ៣០០លានដុល្លារ។
អានបន្ថែមការជួលអគារខុនដូរសម្រាប់រស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាធ្លាក់ចុះ
ការជួលខុនដូឲ្យអ្នកជួលជនបរទេសបានធ្លាក់ចុះនៅឆមាសទីមួយនៃឆ្នាំ២០១៧ ដោយសារតែ ទីផ្សារឡើងជន់ជោគ ហើយអ្នកជួលច្រើនឡើងស្វែងរកការជួលផ្ទះដាច់តែឯងវិញ។
អានបន្ថែមកម្មវិធី Bentley’s AECOsim building designer CONNECT Edition បង្ហាញពីការប្រកួតប្រជែងសមត្ថភាពនៃ BIM សម្រាប់គម្រោងធំៗ
ខែកញ្ញា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេជាសកលក្នុងការផ្តល់ជូននូវដំណោះស្រាយ Software យ៉ាងទូលំទូលាយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីវត្តមានរបស់ AECOsim CONNECT Edition ដែលជាកម្មវិធី Building Information Modeling (BIM) របស់ Bentley ត្រូវបានរចនាឡើងសម្រាប់គម្រោងសាងសង់ដែលមានទំហំធំ និង/ឬមានវិស្វកម្មប្រកបដោយភាពស្មុគស្មាញ និងដែលត្រូវបានចង្អុលបង្ហាញលក្ខណៈតាមរយៈបញ្ហាប្រឈមនៃការរួមបញ្ចូលគ្នារវាងសំណង់បញ្ឈរ និងហេដ្ឋារចនាសម្ព័ន្ធផ្ដេក (ដូចជាផ្លូវថ្នល់ ផ្លូវដែក ឧបករណ៍ប្រើប្រាស់ ជាដើម) ។ នៅលើគម្រោងបែបនេះ ក្រុមហ៊ុនរចនានិងផ្តល់គម្រោងជាទូទៅមានទំនួលខុសត្រូវយ៉ាងទូលំទូលាយសម្រាប់គោលការណ៍ប្រគល់គម្រោងចម្រុះ ក្រុមហ៊ុនម៉ៅការបន្ត និងក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នា។ អ្នកប្រើប្រាស់ AECOsim Building Designer V8i បានបង្ហាញពីភាពល្អប្រសើររបស់វានៅក្នុងគម្រោងជាច្រើនប្រភេទ។ ក្នុងចំណោមបេក្ខភាពពានរង្វាន់ Be Inspired Awards 2017 របស់ Bentley គម្រោងចំនួន ៦៣គម្រោង បានផ្តល់ការជឿជាក់លើ AECOsim រួមទាំងគម្រោងចំនួន ១៥ក្នុងចំណោម ៥១គម្រោងដែលចូលរួមប្រកួតចុងក្រោយ ដែលក្នុងនោះមានគម្រោងជាច្រើនដូចជា […]
អានបន្ថែមការវិនិយោគលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយកំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ
ការចាត់វិធានការលើរំហូរចេញនៃដើមទុនរបស់ចិននាពេលថ្មីៗនេះ បានផ្តោតទៅលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លួវមួយ បានជម្រុញឲ្យការវិនិយោគ និងការទិញទំនិញក្រៅប្រទេសកើនឡើងយ៉ាងគំហុក ហើយដែលបច្ចុប្បន្ននេះកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អាជ្ញាធរ។ នៅក្នុងខែសីហា ជាការឆ្លើយតបទៅរំហូរចេញថ្មីៗទាំងនេះ និងការធូររលុងនៃការរឹតត្បិត គណៈកម្មាការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិចិន (NDRC) បានប្រកាសថា ត្រូវមានគោលការណ៍ណែនាំការអនុវត្តសម្រាប់ការវិនិយោគនៅក្រៅប្រទេសនៅក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដើម្បជៀសវាងការវិនិយោគមិនសមហេតុផល ការប្រកួតប្រជែងមិនត្រឹមត្រូវ និងអំពើពុករលួយ។ គំនិតផ្តួចផ្តើម “ផ្លូវសូត្រទំនើប” ដែលទទួលបានដោយក្រុមហ៊ុនចិននៅតាមបណ្តាប្រទេសចំនួន ៦៨ បានឈានដល់តម្លៃ ៣៣ ប៊ីលានដុល្លារគិតត្រឹមខែសីហា ប្រៀបធៀបទៅនឹងទំហំទឹកប្រាក់ ៣១ប៊ីលានដុល្លារ នៅក្នុងឆ្នាំ ២០១៦ ទាំងមូល។ លទ្ធផលមួយនៃការចាត់វិធានការនេះ គឺធនាគារពាណិជ្ជរដ្ឋធំៗរបស់ចិនបានបង្កើនប្រាក់រាប់ពាន់លានដុល្លារដើម្បីគាំទ្រដល់ការជំរុញការវិនិយោគខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់របស់ប្រទេស ក្នុងនាមជាការដកទុនឯកជន៕
អានបន្ថែមគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ដ៏ធំបំផុតរបស់ពិភពលោកនៅប្រទេសថៃ
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយរវាងថៃនិងចិនបានប្រកាសពីផែនការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ដ៏ធំបំផុតរបស់ពិភពលោកនៅលើឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ ដែលស្ថិតនៅភាគខាងកើតទីក្រុងបាងកក។ ក្រុមហ៊ុនថៃ Best Group និងក្រុមហ៊ុនចិន Shenzhen Hydoo International នឹងវិនិយោគទឹកប្រាក់ចំនួន ៣ប៊ីលានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌល Trust City World Exhibition and Trade Centre ទំហំ ២.៥គីឡូម៉ែត្រការ៉េ។ នៅពេលការសាងសង់បញ្ចប់នៅឆ្នាំ ២០២០ មជ្ឈមណ្ឌលនេះនឹងអាចរៀបចំហាងបោះដុំជាង ២០.០០០ បន្ទប់សណ្ឋាគារលំដាប់ Business-class ចំនួន ៥.០០០បន្ទប់ សម្រាប់ពាណិជ្ជករ និងអ្នកទេសចរណ៍ បន្ទប់តម្លៃថោកជាងនេះចំនួន ៦.០០០បន្ទប់ សម្រាប់បុគ្គលិក អាផាតមិនសេវាកម្ម និងសាលតាំងពិព័រណ៍ទំហំ ១០០.០០០ម៉ែត្រការ៉េ។ វាត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលនាំចេញសម្រាប់ផលិតផលថៃ និងជាច្រកសម្រាប់អាជីវកម្មចិន ហើយការវិនិយោគរបស់ Hydoo នេះធ្វើឡើងស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន។
អានបន្ថែមប្រទេសចិនមានចំណែក ៣០% នៃសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅលើពិភពលោក
របាយការណ៍ថ្មីពីមជ្ឈមណ្ឌល Timetric’s Infrastructure Intelligence Center (IIC) បានបង្ហាញថាគម្រោងនៅជុំវិញពិភពលោកដែលមានការចូលរួមពីអ្នកសាងសង់ចិនមានចំនួន ១៦ភាគរយ នៃចំនួនគម្រោងសរុបនៅលើពិភពលោក។ យ៉ាងណាក៏ដោយ គម្រោងដែលឧបត្ថម្ភដោយចិនមាន ៣១ភាគរយនៃតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកល ដែលមានតម្លៃ ១៧,១ទ្រីលានដុល្លារគិតត្រឹមឆ្នាំ ២០១៧។ របាយការណ៍នេះបានឲ្យដឹងថា អ្នកសាងសង់ចិនបានចូលរួមក្នុងគម្រោងចំនួន ១.០៣៤ នៅក្រៅប្រទេសចិន ដែលភាគច្រើនស្ថិតនៅតំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយភាគច្រើនមានទំនាក់ទំនងទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ក្នុងចំណោមគម្រោងទាំងនោះ ៤០ភាគរយ គឺជាគម្រោងផ្លូវដែក។ ទ្វីបអាស៊ីទទួលបានភាគច្រើននៃការវិនិយោគនិងការចូលរួមពីក្រុមហ៊ុនចិន ហើយវាជាទីតាំងនៃគម្រោងចំនួន ៤៣០ ដែលមានតម្លៃ ១,២ទ្រីលានដុល្លារ ដោយក្នុងនោះប្រទេសចិនមានការចូលរួមយ៉ាងហោចណាស់មួយផ្នែក។
អានបន្ថែម