ក្រុមហ៊ុន Vingroup ចាប់ផ្តើមការងារលើរោងចក្រផលិតរថយន្ត

វៀតណាម៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់វៀតណាម Vingroup កាលពីខែកញ្ញា បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តដ៏ធំមួយនៅភាគខាងជើងនៃប្រទេស។ ដំណាក់កាលទី១ នៃការសាងសង់លើផ្ទៃដីទំហំ ៣៣៥ហិកតា មានតម្លៃ ១ ទៅ ១.៥ប៊ីលានដុល្លារ ហើយវាជាផ្នែកមួយនៃការជម្រុញជារួមរបស់ក្រុមហ៊ុនដើម្បីពង្រីកវិស័យឧស្សាហកម្មធុនធ្ងន់នៅវៀតណាម។ ក្រុមហ៊ុននេះបានខ្ចីប្រាក់ចំនួន ៨០០លានដុល្លារ ពី Credit Suisse AG ដើម្បីផ្តល់មូលនិធិដល់ដំណាក់កាលទី១នេះ។ តាមរយៈការសាងសង់រោងចក្រផលិតរថយន្តដ៏ធំនេះ ក្រុមហ៊ុនសង្ឃឹមថានឹងក្លាយជាក្រុមហ៊ុនផលិតយានយន្តឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ផែនការរបស់ក្រុមហ៊ុនមានការផលិតម៉ូតូអេឡិចត្រូនិកដំបូងនៅឆ្នាំទី១ ហើយផលិតរថយន្តនៅឆ្នាំទី២រហូតឈានដល់ការផលិតពី ១០០.០០០ ទៅ ២០០.០០០គ្រឿង។ ក្រុមហ៊ុន Vingroup បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេមានបំណងផលិតរថយន្ត ៥០០.០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥។

អាន​បន្ថែម

គ្រាប់បែកបន្សល់ពីសង្រ្គាមលោកលើកទី២សម្លាប់កម្មករនៅការដ្ឋានផ្លូវដែកម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ការផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បានសម្លាប់កម្មករម្នាក់ និងធ្វើឲ្យរងរបួសធ្ងន់ធ្ងរពីរនាក់ នៅការដ្ឋានសាងសង់ស្ថានីយក្រោមដីថ្មីមួយនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែតុលា។ កម្មករបង់ក្លាដែសម្នាក់បានស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីការផ្ទុះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ អំឡុងពេលសង្គ្រាមលោកលើកទី២ ទីក្រុងកូឡាឡាំពួរត្រូវបានកាន់កាប់ដោយកងកម្លាំងអធិរាជជប៉ុនក្នុងការច្បាំងដណ្តើម British Malaya ហើយត្រូវបានទម្លាក់គ្រាប់បែកដោយកងកម្លាំងទ័ពអាកាសរបស់អាមេរិក។ ស្ថានីយនេះគឺជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១១ ដែលកំពុងត្រូវបានសាងសង់សម្រាប់ខ្សែផ្លូវរថភ្លើង Klang Valley Mass Rapid Transit (KVMRT) Sungai Buloh-Serdang-Putrajaya (SSP)។ វាមានប្រវែង ៣២.៤ ម៉ាយ ដែលក្នុងនោះប្រវែងជាង ៨ ម៉ាយ ស្ថិតនៅក្រោមដី ដើម្បីបម្រើឲ្យប្រជាជនជិតពីរលាននាក់។

អាន​បន្ថែម

និន្នាការសំណង់នៅមីយ៉ាន់ម៉ានៅតែបន្តភាពវិជ្ជមាន

របាយការណ៍ថ្មីមួយស្តីពីឧស្សាហកម្មសំណង់របស់ប្រទេសមីយ៉ាន់ម៉ាបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចយឺតក្នុងរយៈពេលប្រាំឆ្នាំខាងមុខបន្ទាប់ពីកំណើនវិជ្ជមានដ៏រឹងមាំរយៈពេល៥ឆ្នាំ។ របាយការណ៍ Timetric’s Construction in Myanmar – Key Trends and Opportunities to ២០២១ បង្ហាញពីកំណើនប្រកបដោយចីរភាពក្នុងអំឡុងឆ្នាំ ២០១២-២០១៦ ក្នុងកម្រិត ១០,៣៣ភាគរយ បើទោះបីជាមានការធ្លាក់ចុះដោយសារភាពតានតឹងផ្នែកនយោបាយក្នុងឆ្នាំ ២០១៥-២០១៦ ក៏ដោយ ដែលត្រូវបានជម្រុញដោយការវិនិយោគវិស័យសាធារណៈនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់លំនៅដ្ឋាន។ ឆ្នាំ ២០១៧-២០២១ គេបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំយឺតប្រមាណ ៤,៥៦ភាគរយ ដោយសារតែការផ្លាស់ប្តូរនយោបាយដែលកំពុងបន្ត ប៉ុន្តែវិស័យសំណង់ត្រូវបានលើកទឹកចិត្តតាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីជម្រុញសេដ្ឋកិច្ចតាមរយៈការវិនិយោគទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម

ចិនដាក់ទណ្ឌកម្មលើមនុស្ស ៣១នាក់ ដែលទទួលខុសត្រូវចំពោះការស្លាប់មនុស្ស ៧៣នាក់

រដ្ឋាភិបាលចិនបានចេញវិធានការបង្ខំលើមនុស្ស ៣១នាក់ ដែលត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់នៅការដ្ឋានសំណង់មួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ៧៣នាក់។ ការស្លាប់នេះបណ្តាលមកពីការដួលរលំនៃប៉ម Cooling Tower មួយនៅឯរោងចក្រអគ្គិសនីកំពុងសាងសង់នៅភាគខាងត្បូងនៃប្រទេសចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា កម្មករពីរនាក់បន្ថែមទៀតបានរងរបួស ហើយថ្លៃខូចខាតនៃគ្រោះថ្នាក់នេះត្រូវបានប៉ាន់ប្រមាណថាប្រហែល ១៥.៦លានដុល្លារ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរក៏បានលើកឡើងដែរថា របាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបានសន្និដ្ឋានគ្រោះថ្នាក់នេះបណ្តាលមកពីបញ្ហាមួយចំនួនដូចជា ការត្រួតពិនិត្យមិនល្អ និងការមិនអាចបំពេញតាមកាតព្វកិច្ចទទួលខុសត្រូវលើសុវត្ថិភាពការងាររបស់ក្រុមហ៊ុនសាងសង់។

អាន​បន្ថែម

ការហូរចូលអ្នកសាងសង់ជនជាតិចិនជាច្រើននៅហ្វីលីពីន

កម្មវិធីសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ហ្វីលីពីនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកសាងសង់ចិន ដែលរដ្ឋាភិបាលបានស្នើសុំជំនួយពីប្រទេសចិនដើម្បីពិនិត្យមើលក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំគម្រោងទាំងនោះ។   ការរួមបញ្ចូលគ្នារវាងកម្មវិធី “Build, Build, Build” របស់ប្រធានាធិបតីហ្វីលីពីន Duterte ដែលមានតម្លៃ ១៨០ប៊ីលានដុល្លារ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយរបស់ចិន បានបង្កើតនូវការរីកចម្រើនខាងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅអាស៊ី។   ការពោរពេញដោយអ្នកសាងសង់ចិននេះបានកើតឡើងបន្ទាប់ពីលោក Duterte បានផ្លាស់ប្តូរភក្ដីភាពពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនពាន់លានដុល្លារជាមួយរដ្ឋាភិបាលចិន។   ក្រសួងពាណិជ្ជកម្មចិនបានសន្យាថានឹងធ្វើការត្រួតពិនិត្យអ្នកសាងសង់ចិន និងចាត់តាំងបេក្ខភាពត្រឹមចំនួន៣សម្រាប់គម្រោងនីមួយៗ ហើយរដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឲ្យអ្នកសាងសង់ទាំងនោះនាំយកមកជាមួយនូវកម្មកររបស់ខ្លួនដើម្បីជៀសវាងការខ្វះខាតកម្លាំងពលកម្ម និងការពន្យារពេលការងារ។

អាន​បន្ថែម

ទីផ្សារការិយាល័យទាំង១០​​មានតម្លៃថ្លៃជាងគេនៅលើពិភពលោក ​​

"ការជួលបន្ទប់ការិយាល័យនៅលើសកលលោកនៅតែមានកំណើនខ្លាំងខ្លាចំពោះវិស័យបច្ចេកវិទ្យា និងវិស័យសារព័ត៌មាន”

អាន​បន្ថែម

មីយ៉ាន់ម៉ាប្រឈមនឹងកង្វះលំនៅដ្ឋាន

កំណើនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាថ្មីៗនេះ បានផ្តោតការយកចិត្តទុកដាក់លើតម្រូវការលំនៅដ្ឋាននាពេលអនាគតរបស់ខ្លួនចំពេលមានការព្រួយបារម្ភអំពីកង្វះលំនៅឋានសម្រាប់រយៈពេលមធ្យម។

អាន​បន្ថែម

អចលនទ្រព្យវៀតណាមទាក់ទាញវិនិយោគិនបរទេស

ក្នុងឋានៈជាសេដ្ឋកិច្ចខ្លានៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាម បានបន្តមានភាពរឹងមាំនៅឆមាសទីមួយនៃឆ្នាំ ២០១៧ តាមរយៈការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) កម្រិតខ្ពស់។

អាន​បន្ថែម

SC Capital បង្កើតមូលនិធិអចលនទ្រព្យ ១ប៊ីលានដុល្លារ

SC Capital Partners បានបង្កើតមូលនិធិអចលនទ្រព្យចំនួន ១ប៊ីលានដុល្លារអាមេរិក ដើម្បីពង្រីកបន្ថែមនូវផលប័ត្រកម្មសិទ្ធិរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។

អាន​បន្ថែម

ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍមីយ៉ាន់ម៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានផ្តល់ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍប្រើប្រាស់ចម្រុះដ៏ធំមួយនៅក្នុងតំបន់បាហ្គោ ស្ថិតនៅចន្លោះរវាងទីក្រុងរ៉ង់ហ្គូននិងទីក្រុងម៉ាន់ដាឡាយ។

អាន​បន្ថែម