ព័ត៌មានអន្តរជាតិ
ឆ្នាំ២០២៣ ADB បញ្ចេញថវិកាជិត១០ពាន់លានដុល្លារ ជួយដល់វិបត្តិអាកាសធាតុនៅអាស៊ីប៉ាស៊ីហ្វិក
ក្នុងឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ទឹកប្រាក់ទាំងនេះ បានគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុល ដែលកំពុងកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។ ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ីប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងគឺ ផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលត្រូវធ្វើការបន្សាំ និងកាត់បន្ថយភាពធន់នៃអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប។» ចំនួនទឹកប្រាក់ទាំងអស់ខាងលើនេះ រួមមានប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន […]
អានបន្ថែមម៉ាឡេស៊ីវិនិយោគ $៨,៣៤ពាន់លាន ពង្រីកកំពង់ផែប្រជែងសិង្ហបុរី ខណៈបង្អាប់គម្រោងសង់ស្ពានភ្ជាប់សមុទ្រថៃថាគ្មានអ្នកចាប់អារម្មណ៍
ប្រទេសម៉ាឡេស៊ី ចំណាយថវិកាប្រមាណ ៨,៣៤ ពាន់លានដុល្លារ ដើម្បិវិនិយោគលើគម្រោងពង្រីកកំពង់ផែដ៏ធំបំផុតរបស់ខ្លួននៅលើផ្លូវសមុទ្រដ៏សំខាន់នៃច្រកសមុទ្រ Malacca ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងឱ្យទាន់សមត្ថភាពរបស់កំពង់ផែសិង្ហបុរី និងផ្គត់ផ្គង់ក្នុងវិស័យពស្តុភាររបស់អាស៊ីអាគ្នេយ៍ដែលនឹងមានករប្រកួតប្រជែងខ្លាំងជាងមុន ព្រមទាំងបានរិះគន់គម្រោងស្ពានអាកាសភ្ជាប់សមុទ្ររបស់ថៃថា “អប្រសិទ្ធភាព” នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។ Port Klang ដែលជាកំពង់ផែធំជាងគេទី១២ របស់ពិភពលោក និងទីពីរបន្ទាប់ពីប្រទេសសិង្ហបុរីនៅអាស៊ីអាគ្នេយ៍គិតត្រឹមឆ្នាំ ២០២១ គ្រោងនឹងបង្កើនសមត្ថភាពប្រចាំឆ្នាំរបស់ខ្លួនពី ១៤លាន TEU (ប្រហែល ៨៥,៤ លានម៉ែត្រនៃសមត្ថភាពកុងទីន័រ) ទៅដល់ ២៧ TEU ដែលនឹងដំណើរការប្រតិបត្តិការដោយក្រុមហ៊ុន Westports Holdings។ លោក Ruben Emir Gnanalingam ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Westports បានប្រាប់ Nikkei Asia ក្នុងបទសម្ភាសន៍មួយថា “ការពង្រីកកំពង់ផែទាំងមូល នឹងចំណាយពេលជាង ៤០ឆ្នាំ គិតពីឆ្នាំ ២០២៤នេះទៅ។ ប្រភពហិរញ្ញវត្ថុ ភាគច្រើនបានមកពី មូលនិធិ ផ្ទៃក្នុងជាមុនសិន ហើយបន្ទាប់មកយើងបានបង្កើនកម្មវិធី […]
អានបន្ថែមគំរូប្រតិបត្តិការធុរកិច្ចថ្មីដឹកនាំដោយជនជាតិដើមភាគតិច គ្រោងនឹងដំឡើងផ្ទាំងសូឡា១លានផ្ទាំងនិងផលិតអ៊ីដ្រូសែន៥០K តោនក្នុង១ឆ្នាំ
គម្រោងបង្កើតឡើងដោយជនជាតិដើមភាគតិច ប្រកបដោយភាពច្នៃប្រតិដ្ឋដោយច្របាច់បញ្ជូលគ្នានូវបច្ចេកវិទ្យាថាមពលស្អាតនិងគំរូប្រតិបត្តិការធុរកិច្ចថ្មី ឈ្មោះ East Kimberly ដែលមានតម្លៃ US$៣ពាន់លាន នឹងដាក់ពង្រាយបន្ទះសូឡាចំនួន ១លានបន្ទះ រួមជាមួយនឹងស្ថានីយវារីអគ្គិសនីក្នុងប្រទេសអូស្ត្រាលី ដើម្បីផលិតអ៊ីដ្រូសែនបៃតងចំនួន ៥០.០០០ តោនក្នុងមួយឆ្នាំ។ អ៊ីដ្រូសែនដែលផលិតបាននេះ នឹងត្រូវយកទៅបំប្លែងទៅជាអាម៉ូញាក់បៃតង ដែលនឹងត្រូវប្រើប្រាស់ជាជីកសិកម្មបែបនិរន្តរភាព។ គម្រោងនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំ ២០២៥ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤។ គម្រោងនេះ មានទីតាំងនៅភាគពាយព្យដាច់ស្រយាលរបស់ប្រទេសអូស្ត្រាលី ដែលគំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្មីមួយឈ្មោះថា Aboriginal Clean Energy Partnership (អាបូរីជីណល Aboriginal គឺជាឈ្មោះអម្បូរជាតិដើមអូស្ត្រាលីដែលត្រូវបានធ្វើអាណានិគមដោយជនជាតិអូស្ត្រាលីស្បែកស)។ ប្រភពដដែលបានបន្តថា គឺក្រុមជនជាតិដើមភាគតិចក្នុងប្រទេសអូស្ត្រាលីជាដៃគូក្នុងគម្រោងបៃតងថ្មីនេះ។ ក្រុមជនជាតិដើមភាគតិចមូលដ្ឋាន ចំនួន ៣ក្រុម បានចូលរួមសហវិនិយោគ ដែលក្រុមនីមួយៗមានចំណែក ២៥% នៃអាជីវកម្មលើគម្រោងនេះទាំងមូល។ ពួកគេ តំណាងឱ្យម្ចាស់ដីដែលមានសិទ្ធិតាមប្រពៃណីជាយូរមកហើយ។ ចំណែកភាគហ៊ុនដែលនៅសល់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pollination ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីធម្មជាតិ និងជាក្រុមហ៊ុនវិនិយោគ។ ប្រភេទគំរូគ្រប់គ្រងអាជីវកម្មរបស់គម្រោងនេះ ជាគំរូកម្មសិទ្ធិដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។ តាមរយៈការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់ភាគហ៊ុនជាជនជាតិដើមភាគតិចរបស់ខ្លួន និងធានាថាម្ចាស់ដីបានចូលរួមក្នុងការសម្រេចចិត្តតាំងពីដំបូងទី […]
អានបន្ថែមវៀតណាមចាប់ផ្តើមសង់កំពង់ផែទឹកជ្រៅតម្លៃ $៥៨០លាន ក្រោយពន្យារពេល ៤ឆ្នាំ
បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជាយូរ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ Mỹ Thủy ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Quang Trị ភាគអាគ្នេយ៍ ទីបំផុតបានចាប់ផ្តើមសាងសង់ក្នុងខែមីនា ២០២៤នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេល ៤ឆ្នាំ នេះបើយោងតាម Vietnamnews ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ អនុម័តដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន ៥៨០លានដុល្លារ គម្រោងនេះគឺមានសារៈសំខាន់បំផុតសម្រាប់ខេត្ត Quang Trị ដែលនៅពេលសាងសង់រួច វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញពីតំបន់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់លំហូរទំនិញតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ដែលតភ្ជាប់វៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ាផងដែរ។ កំពង់ផែនេះគ្របដណ្តប់លើផ្ទៃដី ៦៨៥ហិកតា និងមានផែតូចៗចំនួន១០ ដែលត្រូវសាងសង់ជាបីដំណាក់កាលរហូតដល់ឆ្នាំ២០៣៦។ កំពង់ផែចំនួនបួនដំបូងត្រូវបានកំណត់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលមានសមត្ថភាពផ្ទុកនាវាបានរហូតដល់ ១០ម៉ឺនតោន។ អ្នកវិនិយោគរបស់គម្រោងគឺក្រុមហ៊ុនបណ្តាក់ទុនរួមកំពង់ផែអន្តរជាតិ Mỹ Thủy បានសន្យាថា នឹងចាប់ផ្តើមការសាងសង់ដោយមិនបង្អង់យូរទៀតទេ ដោយធានាថានឹងបញ្ចប់ការសាងសង់កំពង់ផែទីមួយឱ្យបានទាន់ពេលវេលានៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោក Võ Văn Hưng ប្រធានគណៈកម្មាធិការប្រជាជនខេត្ត […]
អានបន្ថែមWB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%
ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាកររបស់ធនាគារពិភពលោក ដែលបានចេញផ្សាយដោយ Asia.nikkei កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅ។ របាយការណ៍ខាងលើ ក៏បានចេញជាអនុសាសន៍អភិវឌ្ឍន៍សេដ្ឋកិច្ចគ្របដណ្តប់លើប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី រួមមាន ចិន ម៉ុងហ្គោលី ទីម័រខាងកើត និងសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានព្រមានទៀតថា ខណៈពេលដែលការនាំចេញទំនិញក្នុងតំបន់ដែលទើបចាប់ផ្តើមងើបឡើងវិញនេះ បើគិតតាំងពីកំឡុងពេល ឆមាសទីពីរនៃឆ្នាំ២០២៣មក ប្រទេសដែលកំពុងអភិវឌ្ឍអាស៊ី អាចប្រឈមនឹងផលប៉ះពាល់ពីគោលនយោបាយដាក់សម្ពាធពាណិជ្ជកម្ម (Trade-distorting policies) នៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លើសពីនេះ ធនាគារពិភពលោកក៏បានព្រមានថា ចំពេលដែលវិស័យអចលនទ្រព្យនិងការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនចុះខ្សោយ ការប៉ុនប៉ងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផលិតបច្ចេកវិទ្យាកម្រិតខ្ពស់ អាចបង្កើតអតុល្យភាពរវាងសមត្ថភាពផលិត និងតម្រូវការក្នុង និងក្រៅប្រទេសចិន។ សញ្ញានៃការផ្គត់ផ្គង់លើសកម្រិត […]
អានបន្ថែម៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ដាក់គោលដៅបំភាយកាបូនសូន្យឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០
នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ១០ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុន ៩ ដែរ ដែលកំពុងខិតខំចាត់វិធានការធ្វើយ៉ាងណាសម្រេចឱ្យបានផលបត្របៃតង ឱ្យបានគោលដៅ ១០០% សម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅឆ្នាំ ២០៣០។ ការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតានេះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយ “គោលដៅការបំភាយកាបូនសូន្យសុទ្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្ម (corporate net zero carbon) នេះបើយោងតាមលទ្ធផល សិក្សាដោយស្ថាប័នជំនាញ JLL និងចុះផ្សាយដោយ retalkasia នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ តាមប្រភពដដែលបានឱ្យដឹងថា ៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិចទាំងអស់ ដែលត្រូវបានស្ទង់មតិ បានបញ្ជាក់ថាពួកគេសុទ្ធតែបានកំណត់គោលដៅ ផលប័ត្រ បៃតង ១០០% នៅឆ្នាំ ២០៣០ កើនឡើងពីការកំណត់ត្រឹម ៤% ប៉ុណ្ណោះនៃផលបត្របៃតងដែលក្រុមហ៊ុនបានអនុវត្តកន្លងមកទល់ពេលបច្ចុប្បន្ន។ ទំនោរទីផ្សារសកលដែលកំពុងងាកមករកការប្រើប្រាស់ថាមពលស្អាតវិញនេះ គឺកំពុងតែមានសន្ទុះខ្លាំងក្លាបំផុតនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅ ប្រទេសឥណ្ឌា ម៉ាឡេស៊ី និងថៃ ដោយមានជាង ៩៥% នៃក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ បានងាកមកផ្តោតលើការបង្កើនផលប័ត្របៃតងរបស់ខ្លួនឱ្យបាន ១០០%។ ប៉ុន្តែរបាយការណ៍ដដែលក៏បានបង្ហាញផងដែរនូវបញ្ហាប្រឈម ដោយបានលើកឡើងថានៅទូទាំងអាស៊ីប៉ាស៊ីហ្វិក សម្រាប់រាល់គម្រោងអចលនទ្រព្យដែលកំពុងបញ្ជាទិញតាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ […]
អានបន្ថែមCOP28 ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៣ដងចាប់ពី២០២៤នេះតទៅ ខណៈកម្តៅផែនដីឡើងដល់កម្រិត១មិនធ្លាប់មានពីមុន
នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា COP28 ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងឆ្នាំ ២០២៣កន្លងទៅ សមិទ្ធផលដ៏ធំបំផុតមួយនៃកិច្ចប្រជុំនេះដែលខុសពីឆ្នាំមុនៗ គឺកិច្ចព្រមព្រៀងលើការចូលរួមពីប្រទេសជាង១០០ ក្នុងការបង្កើនផលិតភាពថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣ដង គិតត្រឹមពីឆ្នាំ ២០២៤នេះ ទៅទល់នឹងឆ្នាំ ២០៣០។ ការសន្យារួមគ្នាដោយមានការចុះហត្ថលេខាជាសក្ខីកម្មនេះ គឺជារឿងដែលមិនធ្លាប់មានពីមុនមក ទាំងក្នុងន័យទំហំវិនិយោគនិងមហិច្ឆតាអភិវឌ្ឍន៍ថ្មី ដែលទាមទារឱ្យប្រទេសហត្ថលេខីទាំងអស់ក្នុងលោកបង្កើនសមត្ថភាពផលិតថាមពលខ្យល់ ពន្លឺព្រះអាទិត្យ ថាមពលកំដៅផែនដី និងថាមពលកកើតឡើងវិញផ្សេងទៀត ឱ្យបានលើសទ្វេដងក្នុងមួយឆ្នាំ ពីកម្រិតដែលកំពុងមានបច្ចុប្បន្ន នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពដោយ Anergy Tracker Asia កាលពីខែមករា ឆ្នាំ ២០២៤។ ខ្លឹមសារួមនៃកិច្ចព្រមព្រៀងនេះ ចែងថា ប្រទេសហត្ថលេខីទាំងអស់ (ចំនួន ១០០ ប្រទេស)៖ ១. ប្ដេជ្ញាធ្វើការរួមគ្នាដើម្បីដំឡើងសមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ពិភពលោក យ៉ាងហោចណាស់ឱ្យបានបីដង គឺស្មើនឹង ១១ ០០០ GW នៅឆ្នាំ ២០៣០ ២. យល់ព្រមរួមគ្នាកែលម្អប្រសិទ្ធភាពថាមពលសកល គិតជាអត្រាប្រចាំឆ្នាំជាមធ្យម ឱ្យបានទ្វេដង គឺពីប្រហែល ២% ទៅ ៤% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៣០ ៣. […]
អានបន្ថែមWWF៖ ត្រីទន្លេមេគង្គ១ភាគ៥ ប្រឈមនឹងការផុតពូជដោយសារគម្រោងវារីអគ្គិសនីចិន
ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ភាគខាងលើនៃដងទន្លេមេគង្គនៅក្នុងប្រទេសចិន បានគម្រាមកំហែងដល់ប្រព័ន្ធជីវចម្រុះនៅផ្នែកខាងក្រោមដងទន្លេ ក្នុងនោះមច្ឆជាតិ១ភាគ៥ (២០%) នៃប្រភេទត្រីដែលរស់នៅតាមដងទន្លេមេគង្គ ប្រឈមនឹងហានិភ័យនៃការផុតពូជ។ ទំនប់ទាំងនេះបង្អាក់លំហូរធម្មជាតិនៃទឹកទន្លេ ដែលបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់ចំនួនត្រីចម្រុះ ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីធម្មជាតិសម្រាប់ការរស់រានមានជីវិត។ របាយការណ៍អំពីហានិភ័យនេះ ត្រូវបានចេញផ្សាយដោយមូលនិធិសត្វព្រៃពិភពលោក (WWF) និងអង្គការអភិរក្សសត្វសមុទ្រ និងសត្វព្រៃចំនួន ២៥ ផ្សេងទៀតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ ធ្វើបច្ចុប្បន្នភាពដោយ SCMP កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ របាយការណ៍របស់អ្នកអភិរក្សដែលមានចំណងជើងថា “ត្រីទន្លេមេគង្គដែលត្រូវបានគេបំភ្លេច” បានបង្ហាញស្ថិតិគួរឱ្យព្រួយបារម្ភអំពីស្ថានភាពនៃប្រភេទត្រីនៅក្នុងតំបន់។ របាយការណ៍នេះ បានរកឃើញថា ១៩% នៃប្រភេទត្រីទាំងអស់ ១១៤៨ ប្រភេទ ឬអាចថាច្រើនជាងនេះ ដោយសារតែ ៣៨% នៃប្រភេទសត្វត្រីទាំងនេះ នៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីអាចដឹងអំពីស្ថានភាពប្រឈមរបស់វានៅឡើយ។ ក្នុងចំណោមប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ មានសត្វមួយចំនួនត្រូវបានចុះបញ្ជីថាជាប្រភេទសត្វ “ជិតផុតពូជ” ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រួមទាំងត្រីតំណាងជាតិដូចជា ត្រីឆ្មាទន្លេមេគង្គ និងត្រីឆ្លាមទឹកសាបយក្សជាដើម។ ការថយចុះបរិមាណត្រីនៅក្នុងទន្លេមេគង្គ ដែលរួមចំណែកដល់ទៅជាង ១៥% នៃការផ្គត់ផ្គង់ត្រីក្នុងពិភពលោក និងរកចំណូលបានជាង […]
អានបន្ថែមGoogle ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម
ក្រុមហ៊ុន Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]
អានបន្ថែមអារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក
ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។ ក្រោមស្លាកយីហោ “Dragon Ball” ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំងបំផុតនៅទូទាំងពិភពលោក ឧទ្យាននេះ នឹងអភិវឌ្ឍឡើងនៅលើទីតាំងស្ថិតនៅក្នុងទីក្រុង Qiddiya ដែលមានចម្ងាយប្រហែល ៤០នាទី ពីរដ្ឋធានី Riyadh ។ ចំនុចកណ្តាលនៃទីកម្សាន្តនេះ គ្រោងនឹងអភិវឌ្ឍជាកន្លែងរទេះហោះ (roller coaster) ដែលមានកំពស់ ៧០ម៉ែត្រ។ បន្ថែមពីលើនេះ ឧទ្យាននេះ នឹងមានបញ្ចូលកន្លែងទាក់ទាញជាង ៣០ទៀត រួមជាមួយនឹងសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។ លោក Abdullah bin Nasser Aldawood នាយកគ្រប់គ្រងនៃក្រុមហ៊ុន PIF’s Qiddiya Investment Co. បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “សួនកម្សាន្តប្រភេទ Anime (កន្លែងកម្សាន្តដែលមានទស្សនីយភាពបែបគំនូរជីវចល) […]
អានបន្ថែម