រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតតម្លៃជាង ១លានដុល្លារ នៅខណ្ឌកំបូល រាជធានីភ្នំពេញ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ តម្លៃ ១,៤លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ បើតាមការឲ្យដឹងរបស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន ១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា ៣ពាន់គ្រួសារ។ រោងចក្រនេះ មានបណ្តាញចែកចាយទឹកប្រមាណ ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោ​ត។ ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង ១លាន ៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ នឹងអាចឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតសរុបជាង ៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប ៤.៨៧០គីឡូម៉ែត្រ […]

អាន​បន្ថែម

រដ្ឋប្រកាស៖ អគារជាប់គាំងចំនួន ៤០ នៅព្រះសីហនុ កំពុងដំណើរការសាងសង់ឡើងវិញ

អគារជាប់គាំងចំនួន ៤០ ក្នុងចំណោមអគារទាំងអស់ ១០១អគារ បាននឹងកំពុងសាងសង់ឡើងវិញ ក្រោយទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលកម្ពុជា។​ នេះបើតាមការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា បញ្ហាជាប់គាំងសំណង់អគារនៅខេត្តព្រះសីនុ កើតឡើងដោយសារកត្ដាវិបត្ដិកូវីដ១៩ ដែលម្ចាស់អភិវឌ្ឍន៍មិនបានត្រឡប់មកបន្ដគម្រោងវិញ។ ប៉ុន្ដែនៅពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំរុញការវិនិយោគខេត្ដព្រះសីហនុឆ្នាំ២០២៤ នេះជាការបំពេញបែបបទនីតិវិធីនៃការចុះបញ្ជីត្រូវបានសម្រួ​ល រួមទាំងផ្នែកពន្ធក៏ត្រូវបានលើកទឹកចិត្ដជាច្រើនផងដែរ។ លោកបានបន្តថា ជាមួយនឹងគោលនយោបាយនេះ អគារចំនួន៤០បាននិងកំពុងដំណើរការសាងសង់ឡើងវិញ ខណៈអគារចំនួន៧បានសាងសង់រួចរាល់ ក្នុងចំណោមអគារជាប់គាំងសរុបចំនួន១០១ ដែលបានសម្របសម្រួលឱ្យវិនិយោគបន្ត។​ ឯកឧត្តមបានបន្ថែមថា ចំពោះរោងចក្រផលិតសូឡាដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប គឺក្រុមការងារពិសេស និងរដ្ឋបាលខេត្តព្រះសីហនុ បានជួយសម្របសម្រួលការងារជាច្រើន ពាក់ព័ន្ធនឹងទំនិញចេញ-ចូល ដែលកកស្ទះ ធ្វើយ៉ាងណាឱ្យ​ទំ​និ​ញអាចនាំចេញបានលឿន ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេ​ញ​ សំ​ដៅចាប់ផ្តើមការសាងសង់អគារជាប់គាំង និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ មានភាពរស់រវើកឡើងវិញ។ បើតាមរបាយការណ៍ រយៈពេល ១១ខែ ចាប់ពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករាមក ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទសរុបចំនួន ២១៣គម្រោង ដែលមានទុនវិនិយោគ ៦.០២៦លានដុល្លារអាម៉េរិក និងបង្កើតការងារជូនកម្មករ និយោជិតចំនួនប្រមាណ ៣៩.៥៧៨កន្លែង។

អាន​បន្ថែម

ជប៉ុនប្រកាសជួយកម្ពុជា ៩០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជួសជុលប្រាសាទបាយ័ន

រាជរដ្ឋាភិបាលជប៉ុនប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Kawase Taro នាយកគម្រោងនៃកិច្ចសហប្រតិបត្តិការពហុវប្បធម៌ នៃក្រសួងការបរទេសជប៉ុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិ​សាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថាក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម ដល់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន។ បើតាមលោក Kawase Taro ជំនួយថវិកា៩០ម៉ឺនដុល្លារអាមេរិកនៅពេលនេះ គឺដើម្បីអនុវត្តន៍គម្រោងស្ដារ និងអភិរក្សប្រាសាទបាយ័ន រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គួរបញ្ជាក់ថា ថវិកានេះ នឹងផ្តល់ដល់គម្រោង JASA ដែលបានអនុវត្តការងារនៅតំបន់រមណីយដ្ឋានអង្គរពីឆ្នាំ ១៩៩៤ មកទល់ពេលនេះ។ គម្រោងនេះបានជួសជុលបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត និងគម្រោងធំនៅការដ្ឋានជួសជុលប្រាសាទបាយ័ន។​

អាន​បន្ថែម

តើដំបូលរបស់អ្នកកំពុងជួបបញ្ហាខូចខាត តែមិនចង់ខាតពេលរុះរើមែនទេ? ISI RE-ROOFING SOLUTIONS ជាដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និង ដំឡើងឆាប់រហ័សបំផុត

ដំបូលស័ង្កសីជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានបញ្ហាច្រែះធ្លុះ និងលេចទឹកដែលបង្កការរំខានជាខ្លាំងដល់ដំណើរការអាជីវកម្មប្រចាំថ្ងៃជាពិសេសសម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញ រោងម៉ាស៊ីនកិនស្រូវ ឬអាគារពាណិជ្ជកម្មផ្សេងៗ ដែលបញ្ហាទាំងនោះតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការជួសជុលជាញឹកញាប់ ដែលផ្តល់ការរំខានដល់អាជីវកម្ម ខាតបង់ពេលវេលា និងថវិកាជាច្រើន ។ អស់ក្តីបារម្ភ ក្រុមហ៊ុន ISI STEEL សូមណែនាំនូវសេវាកម្មថ្មី ISI RE-ROOFING Solutions ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ដោយមិនមានការរុះរើ និងមិនផ្តល់ការរំខានដល់ដំណើរការអាជីវកម្មក្នុងអំឡុងពេលដំឡើងនោះទេ។ សម្រាប់អតិថិជនដែលជ្រើសរើសសេវាកម្មនេះ មុននឹងធ្វើការដំឡើង ក្រុមការងារ  ISI នឹងធ្វើការត្រួតពិនិត្យជាក់ស្តែងទៅលើគ្រោងដំបូលចាស់ដើម្បីដឹងថាតើគ្រោងដំបូលចាស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ដំបូលថ្មីបានដែរឬទេ ហើយក្រុមការងារនឹងធ្វើការណែនាំជាងជំនាញដែលបានវឹកហាត់ដោយក្រុមហ៊ុន ជូនទៅកាន់អតិថិជន។ ប្រព័ន្ធប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ ប្រើប្រាស់នូវដែក ISI OMEGA ដែលមានមុខងារជាផ្ទោងដំបូល និងស័ង្កសី ISI ផាម ភ្លីកឹប ៩៨០ ហើយមានការធានារយៈពេល ១០ឆ្នាំទៅលើគ្រោងដំបូល និងធានារយៈពេល ២០ឆ្នាំទៅលើការច្រែះធ្លុះសន្លឹកស័ង្កសី។ ជ្រើសរើសនូវសេវាកម្ម ISI RE-ROOFING Solutions លោកអ្នកនឹងទទួលបាននូវដំបូលថ្មីដែលអាចដំឡើងបានយ៉ាងឆាប់រហ័ស ជួយសន្សំថវិកា និងមិនប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់អ្នក ក្នុងពេលដំឡើង។ សម្រាប់ព័ត៍មានបន្ថែមសូមចូលទស្សនាវីដេអូអំពី ISI RE-ROOFING Solutionsតាមរយៈ៖ https://www.youtube.com/watch?v=dCyUULGfXcI&ab_channel=ISISTEEL […]

អាន​បន្ថែម

រដ្ឋប្រកាសបើកដំណើរការបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ»ជាន់ទី១  នៅមុនថ្ងៃចូលឆ្នាំខ្មែរ ២០២៥

គម្រោងសាងសង់ស្ពានអាកាស «មរតកតេជោ» (ដំណាក់កាលទី២-ជាន់ទី១) បានឈានដល់ដំណាក់កាលចាក់បេតុងតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើយោងតាមការរៀបចំពិធីតភ្ជាប់ស្ពាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកអ្នកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន(OCIC) គួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ(ដំណាក់កាលទី២-ជាន់ទី១) នេះ ត្រូវបានរៀបចំពិធីតភ្ជាប់រួចរាល់ហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ គួររំលឹកថា ស្ពានអាកាសមរតកតេជោ (ដំណាក់កាលទី១-ជាន់ទី២) ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ (អានបន្ថែម) គម្រោងសាងសង់ស្ពានអាកាសមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ […]

អាន​បន្ថែម

ចិនហុងកុង និងម៉ាកាវ បង្ហាញចេតនាចង់វិនិយោគតម្លើងទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា

គណៈប្រតិភូវិនិយោគិនមកពីទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ប្រទេសចិន  បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនៅកម្ពុជានាឆាប់ៗពេលខាងមុខនេះ។ បំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងអ្នកធុរកិច្ចចិន ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម Wang Jiawei បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះផងដែរ។ លោក ក៏បានថ្លែងអរគុណ CDC ដែលបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលនេះជាការផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនឱ្យមានភាពជឿជាក់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា គម្រោងតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី គឺជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន ព្រោះស្របតាមអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ខណៈលោកបានជំរុញ ឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ គួរបញ្ជាក់ដែរថា […]

អាន​បន្ថែម

រយៈពេល១ឆ្នាំ ២០២៤នេះ រដ្ឋាភិបាលកម្ពុជាស្ថាបនាផ្លូវជនបទបានចំនួន ២៧១ខ្សែ

គិតត្រឹមរយៈពេល១ឆ្នាំ ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចសមិទ្ធផលនៃការស្ថាបនាលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានចំនួន ២៧១ខ្សែ ក្នុងនោះ ការសាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់បានចំនួន ៩៤០,៧១ គីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបាននិងកំពុងគ្រប់គ្រងផ្លូវជនបទ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង ៥០.២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ បានប្រវែង ៦.៧២៣គីឡូម៉ែត្រ, ផ្លូវបេតុង បានប្រវែង ១.៨០៤គីឡូម៉ែត្រ, ផ្លូវល្បាយក្រួស បានប្រវែង ៣១.៧០៤គីឡូម៉ែត្រ និងផ្លូវដីស បានប្រវែង ១០.០២៩គីឡូម៉ែត្រ។ ដោយឡែក សម្រាប់តែក្នុងឆ្នាំ២០២៤នេះ ឯកឧត្តមថា ការស្ថាបនាលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបាន ផ្លូវ ២៧១ខ្សែ ក្នុងនោះ សាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ ៩៤០,៧១ គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលបេតុង […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ

ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង ២០០ហិកតា ស្ថិតនៅក្នុងទឹកដីក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ទីក្រុងរណបថ្មី លើផ្ទៃដី ២១០ហិកតានេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ។ ក្នុងពិធីបើកការដ្ឋានសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្តានុពលរបស់គម្រោង ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដោយមានប្រសាសន៍ថា “ការវិនិយោគនេះមិនត្រឹមតែបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការបង្កើតឱកាសការងារជូនដល់ប្រជាជនក្នុងតំបន់ផងដែរ ខណៈកាលពីមុនតំបន់នេះគ្រាន់តែជាដីខ្សាច់ដុះស្មៅចោល ឥឡូវកន្លែងនេះនឹងក្លាយទៅជាកន្លែងដែលមាន សេដ្ឋកិច្ចកាន់តែរីកលូតលាស់នាពេលខាងមុខ។” លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន TP Moral Group បានឱ្យដឹងថា “ទីក្រុងមេគង្គ ឃី ជាគម្រោងមួយត្រូវបានសិក្សាយ៉ាងល្អិតល្អន់នៅលើ ផ្ទៃដីទំហំប្រមាណ ២១០ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ហើយចំពោះផ្ទៃដីប្រមាណ ១៤០ ហិកតា […]

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លមេគង្គក្នុងខេត្តក្រចេះ សង់បាន ៧៧% ហើយ

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានប្រវែងជិត ២គីឡូម៉ែត្រឆ្លងទន្លមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ៧៧,០២ភាគរយ ដោយគ្រោងនឹងបើកឱ្យធ្វើដំណើរការជាបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ តាមការបញ្ជាក់របស់ក្រសួង ត្រឹមដើមខែធ្នូនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ  សម្រេចលទ្ធផលបាន ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ​១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction […]

អាន​បន្ថែម

ត្រឹមត្រីមាសទី៣-២០២៤ បំណុលសាធារណៈរបស់កម្ពុជាឈានដល់ $១១,៧៨ពាន់លាន

គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ បំណុលសាធារណៈសរុបរបស់កម្ពុជាបានកើនឡើងដល់ ១១,៧៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួលេខនេះតំណាងឱ្យទិដ្ឋភាពសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេស និងបង្ហាញពីយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុដែលកំពុងដំណើរការរបស់រដ្ឋាភិបាលកម្ពុជា។ របាយការណ៍ដដែលបានបង្ហាញថា ៩៩ភាគរយនៃបំណុលសាធារណៈនេះ មានប្រមាណជា ១១,៦៧ ពាន់លានដុល្លារ ដោយត្រូវបានចាត់ថ្នាក់ជាបំណុលខាងក្រៅ ចំណែក ១ភាគរយទៀត ដែលស្មើនឹង ១១៥លានដុល្លារ គឺជាបំណុលក្នុងស្រុក។ បំណុលខាងក្រៅត្រូវបានធ្វើពិពិធកម្មតាមរូបិយប័ណ្ណជាច្រើន ដោយសមាសភាពរួមមាន ៤៥% ជាដុល្លារអាមេរិក ១៩% នៅក្នុងសិទ្ធិគូរពិសេស (SDR), ១២% ជាប្រាក់យ៉េនជប៉ុន (JPY), ១១% ជាយ័នចិន (CNY), ៨% នៅក្នុង ប្រាក់អឺរ៉ូ (EUR) និង ៥% ជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណផ្សេងទៀត។ បំណុលសាធារណៈរបស់កម្ពុជាតំណាងឱ្យ ១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដែលនៅតែទាបជាងកម្រិតអន្តរជាតិ ៤០ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ទៀតថា តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាមាន “និរន្តរភាព” និង “ហានិភ័យទាប” នៃវិបត្តិបំណុល។ រាជរដ្ឋាភិបាលកម្ពុជា (RGC) […]

អាន​បន្ថែម