ព័ត៌មានក្នុងស្រុក
កម្ពុជា និង ITF សហការគ្នាលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់អាស៊ាន
កម្ពុជា និងអង្គការវេទិការដឹកជញ្ជូនអន្តរជាតិ (ITF) សហការគ្នាពិភាក្សាលើគម្រោងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក ITF និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ៦០រូប។ ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធខាងលើកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សាលើគម្លាតនៃការដឹកជញ្ជូនរវាងប្រទេសក្នុងតំបន់ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំ ក៏បានរៀបចំឱ្យមានយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ ដោយធ្វើឱ្យការដឹកជញ្ជូនរវាងតំបន់អាស៊ី ជាមួយនឹងតំបន់អឺរ៉ុប និងការដឹកជញ្ជូនរវាងផ្លូវទឹក ផ្លូវគោក ផ្លូវសមុទ្រឱ្យបានល្អ។ ជាមួយគ្នានេះ លោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ ITF បានឱ្យដឹងដែរថា វេទិកា ITF ជួយកម្ពុជាក្នុងក្របខណ្ឌជាការកសាងសមត្ថភាព ជាអនុសាសន៍ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំការតភ្ជាប់ការដឹកជញ្ជូន ដោយមិនផ្តល់ជាថវិកាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ។ បន្ថែមលើនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈដែលកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 […]
អានបន្ថែមគម្រោងពង្រីកអគ្គិសនីធំៗ២ តម្លៃជាង ៥៣លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលប្រើប្រាស់ថវិការអស់ជាង ៥៣លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលក្នុងនោះ៖ ទី១_គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ៖ គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួន៦,៤៨០ លានយ៉េន ស្មើនឹងជាង ៤៧លានដុល្លារអាមេរិក។ គម្រោងនេះ មានគោលបំណងក្នុងការពង្រឹងសម្ថភាពនៃការផ្គត់ផ្គង់អគ្គិសនីក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ តាមរយៈការសាងសង់ បន្ថែមថ្មីនូវអនុស្ថានីយ៍អគ្គិសនីទំនើប ក្នុងអគារដែលមានទីតាំងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅស្នាក់ការកណ្តាលរបស់អគ្គិសនីកម្ពុជា រួមជាមួយតំណរភ្ជាប់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ និងចែកចាយអគ្គីសនីក៏ដូចជាធ្វើការកែលំអទៅលើអនុស្ថានីយ៍ចាស់ៗដែលមានស្រាប់។ ទី២_គម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង៖ គម្រោងនេះទទួលជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៨៩៣លានយ៉េន ស្មើនឹងជាង ៦,៥លានដុល្លារអាមេរិក។ គម្រោងនេះផងដែរ បានជួយលំនឹងនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់របៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា តាមរយៈការសាងសង់ និងបំពាក់នូវបរិក្ខាចែកចាយថាមពលអគ្គីសនីកំរិត ២២គីឡូវ៉ុល នៅទីក្រុងបាវិត ខេត្តស្វាយរៀង ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ […]
អានបន្ថែមបច្ចុប្បន្នខេត្តស្វាយរៀងមានច្រកព្រំដែន០៨ ខណៈចំណូលពន្ធគយបាន ៤០០លានដុល្លារ កើន
រហូតដល់បច្ចុប្បន្ន ខេត្តស្វាយរៀងបើកច្រកទ្វារព្រំដែនបានចំនួន ០៨កន្លែង ហើយបានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ច្រកទ្វារព្រំដែនទាំងនោះរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ រួមមានច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។ បន្ថែមពីនេះ ច្រកទ្វារព្រំដែនទ្វេភាគីមានចំនួន ០២ គឺច្រកទ្វារសំរោង និងច្រកទ្វារបុសមន និងមានច្រកទ្វារតំបន់ចំនួន ០៤ទៀត រួមមានច្រកទ្វារតំបន់ស្រែបារាំង ច្រកទា្វរតាអី ច្រកទ្វារព្រំដែនដូង និងច្រកទ្វារព្រំដែនខ្សែដែក។ ឯកឧត្តមអភិបាល បានឱ្យដឹងទៀតថា ច្រកអន្តរជាតិ២ និងច្រកទ្វេភាគី ១ បានដាក់ទីភ្នាក់ងារគយ ដោយក្នុងឆ្នាំ២០២២ អាចប្រមូលចំណូលពីពន្ធគយបានប្រមាណជា ៤០០លានដុល្លារ ដែលកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២១។ ក្រៅពីនេះ ខេត្តស្វាយរៀង បានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ចសំខាន់ៗ រួមមាន ១). តំបន់ឧស្សាហកម្ម សេវាកម្ម ដែលស្ថិតក្នុងក្រុងបាវិត ក្រុងស្វាយរៀង និងស្រុកចន្ទ្រា […]
អានបន្ថែមបច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស ១២ទីតាំង ខណៈរោងចក្រ-សហគ្រាសមានដល់ទៅ ២៦៤
ចាប់ពីឆ្នាំ២០០៥ ដែលរាជរដ្ឋាភិបាល បានចាប់ផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសមក ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ទីតាំង ខណៈកំពុងដំណើរការមាន ០៩ទីតាំង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ខេត្តទាំងមូលមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានមានចំនួន ២៦៤មូលដ្ឋាន ព្រមជាមួយនឹងកម្លាំងពលកម្មមានចំនួន ៩៤.៧២៥នាក់។ ចំពោះ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤៦មូលដ្ឋានកំពុងដំណើរការ ជាមួយនឹងចំនួនកម្មករបម្រើការងារប្រមាណ ៨២.១៤៧នាក់ ដែលក្នុងនោះ រោងចក្រកាត់ដេរ និងផលិតស្បែកជើងមានចំនួន ៣៧មូលដ្ឋាន មានកម្មករចំនួន ៣៧.៨៦៦នាក់។ ដោយឡែក ចំនួនសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តស្វាយរៀងមានចំនួន ៣.៣៦៨មូលដ្ឋានផងដែរ។
អានបន្ថែមផ្លូវថ្មីពីផ្លូវជាតិលេខ៤ ទៅកាន់ភ្នំបូកគោ អាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរបាន
គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ អាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរកំសាន្តឆ្លងកាត់បាន។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Thansur Sokha Hotel ក្នុងទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ប្រភេទយានជំនិះ ដែលអាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះបាន រួមមាន រថយន្តប្រភេទខ្ពស់ (4 Wheel Drive) និងប្រភេទម៉ូតូធំៗ។ ជាមួយនឹងចំណាប់អារម្មណ៍ធ្វើដំណើរលើផ្លូវនេះ លោកអ្នកអាចទាក់ទងតាមទូរសព្ទលេខ ០៨៨ ៣ ៣៥៥ ៦០៨/០៨៨ ៣៣៥ ៥៥៣៥ សម្រាប់ការជិះជាក្រុមកម្សាន្តជាមួយគ្នា។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០% ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម)
អានបន្ថែមសិង្ហបុរីដំឡើងពន្ធអចលនទ្រព្យទ្វេដងលើជនបរទេស ដើម្បីការពារប្រយោជន៍ពលរដ្ឋក្នុងស្រុក
រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យជាលក្ខណៈឯកជននៅក្នុងប្រទេសសិង្ហបុរី នេះគឺជាការកែប្រែចុងក្រោយបំផុត ដើម្បីការពារតម្លៃ និងសិទ្ធិរបស់ប្រជាជនក្នុងស្រុក ខណៈចរន្តជនបរទេសចូលទៅទិញអចលនទ្រព្យក្នុងប្រទេសមានការកើនឡើងខ្លាំង ដែលនាំឱ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងប្រទេសយ៉ាងខ្លាំង។ បើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល បានឲ្យដឹងថា អត្រាពន្ធអចលនទ្រព្យសម្រាប់ជនបរទេសនឹងត្រូវតំឡើងពី៣០ ទៅ៦០ភាគរយ។ ចំណែក ពន្ធប្រថាប់ត្រារបស់អតិថិជនទិញបន្ថែម (ABSD) សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក៏នឹងប្រឈមនឹងការកើនឡើងផងដែរ ប៉ុន្តែក្នុងតួរលេខតិចតួចប៉ុណ្ណោះ ហើយទៅលើតែអចលនទ្រព្យទីពីរ និងជាបន្ទាប់បន្សំរបស់ពួកគេប៉ុណ្ណោះ។ ប្រជាជនសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទីពីរនឹងបង់អត្រា ABSD ២០ភាគរយ ដែលកើនឡើងពី ១៧ ភាគរយខណៈពេលដែលអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទីបីនិងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រារហូតដល់ ៣០ភាគរយ ដែលអត្រានេះបានកើនឡើងពី ២៥ភាគរយ។ គួរបញ្ជាក់ថា តម្លៃអចលនទ្រព្យ និងតម្លៃជួលក្នុងប្រទេសសិង្ហបុរីបានឡើងថ្លៃជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការពន្យារពេលសាងសង់ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩៕
អានបន្ថែមកម្ពុជាសម្រេចបើកស្ថានទូតប្រចាំប្រទេសប្រេស៊ីល
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ នេះបើតាមអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ស្ថានទូតនេះ មាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ បើតាមអនុក្រឹត្យខាងលើ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ បន្ថែមពីនេះ សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការនៃការងារជាក់ស្តែង។ ចំណែកប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ ត្រូវស្ថិតក្នុងប្រភេទ “ក”។
អានបន្ថែមក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ
រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd បានសម្ពោធបើកដំណើរការផ្លូវការនូវរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ
គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២៨ មេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភានេះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ក៏មានកិច្ចប្រជុំរវាងក្រុមហ៊ុនសាងសង់ ជាមួយ និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយបានដាក់បង្ហាញពីរូបគំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវនេះផងដែរ។ យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន CRBC ដែលដាក់បង្ហាញនៅក្នុងកិច្ចប្រជុំខាងលើ គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូនបានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដទាំង ៥ ដើម្បីស្នើសុំការជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះផងដែរ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ហើយ ខណៈគម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាប់រាជធានីភ្នំពេញ-បាវិតនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ […]
អានបន្ថែមរោងចក្រថ្មីចំនួន៧ តម្លៃជាង ៦០លានដុល្លារ ទទួលបានការអនុម័តឱ្យបង្កើតនៅកំពង់ស្ពឺ កណ្តាល និងភ្នំពេញ
កាលពីថ្ងៃម្សិលមិញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ៦០,១លានដុល្លារ នៅខេត្តកំពង់ស្ពឺ-៤កន្លែង កណ្តាល-២កន្លែង និងភ្នំពេញ-១កន្លែង។ គម្រោងទាំង៧នេះ រួមមានដូចខាងក្រោម៖ ១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ។ ២- “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។ ៣- “HUA XING JIANG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ។ ៤- “ROUTE 88 MANUFACTURING […]
អានបន្ថែម