សាលាដំបូងរាជធានីភ្នំពេញនឹងប្តូរទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍ OCIC ចាប់ពីថ្ងៃទី១២ ខែមិថុនា តទៅ

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរទៅទីតាំងថ្មីចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរពីអគារលេខ២៥ ផ្លូវ២៧១ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក៏ត្រូវបានប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC តាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា អគារសាលាយុត្តិធម៌ថ្មី នៅតំបន់អភិវឌ្ឍន៍ OCIC មានកម្ពស់ ៧ជាន់ និងមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលត្រូវបានបើកការដ្ឋានចាប់តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (អានបន្ថែម)

អាន​បន្ថែម

អង្គការ(FACT)ជួយអភិវឌ្ឍបីតំបន់ជុំវិញបឹងទន្លេសាបជាតំបន់ទេសចរណ៍សហគមដ៏សម្បូរបែប

អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល(FACT) នឹងជួយសាងសង់ផ្សារ ផ្ទះលំហែ និងបឹងហ្គាឡូបណ្តែតទឹកនៅតាមខេត្តជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងថ្មី២ របស់អង្គការ ដែលត្រូវបានសម្ពោធឡើងនៅថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងរក្សានិរន្ត ភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ បើតាមលោក យុក សេងឡុង នាយកប្រតិបត្តិនៃ អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានលើកឡើងថា គម្រោងថ្មីទាំង២នេះ រួមមាន គម្រោងទី១). លើកកម្ពស់សិទ្ធិសហគមន៍មូលដ្ឋានឆ្ពោះទៅរកនិរន្ដរភាពធនធានជលផល នៅបឹងទន្លេសាប និង គម្រោងទី២). ជាគម្រោងអភិរក្សជីវៈចម្រុះ និងប្រែប្រួលអាកាសធាតុ នៅបឹងទន្លេសាប។ លោកបន្ថែមថា គម្រោងទាំងពីរនេះ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងតំបន់ដែលគោលដៅរបស់គម្រោង គឺជួយបង្កើតប្រភពមុខរបរចម្រុះ ដូចជាការកែច្នៃ ផលនេសាទ ការកែច្នៃកាបូប វត្ថុអនុស្សាវរីយ៍ដែលធ្វើពីកំប្លោក រួមទាំងអនុផលព្រៃលិចទឹក ជាពិសេសគឺការពង្រឹង សេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ការសាងសង់ផ្សារបណ្តែតទឹកត្រីគល់រាំង ការសាងសង់ផ្ទះលំហែ បឹងហ្គាឡូបណ្តែត និងការសាងសង់ មជ្ឈមណ្ឌលជីវៈចម្រុះ វប្បធម៌ និងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ […]

អាន​បន្ថែម

ទន្លេសិប្បនិមិត្តនៅត្បូងឃ្មុំនឹងក្លាយគោលដៅទេសចរណ៍ថ្មី ខណៈអាជ្ញាធរកំពុងអភិវឌ្ឍជាតំបន់ឆ្លាតវៃ

អាជ្ញាធរខេត្តត្បូងឃ្មុំ បាននឹងកំពុងរៀបចំទន្លេសិប្បនិមិត្ត នៅជិតបុរីរដ្ឋបាលខេត្តឱ្យក្លាយជា sMART Area​ (តំបន់ឆ្លាតវៃ) សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ បើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបាន​​ឱ្យដឹងថា ទន្លេសិប្បនិមិត្តនេះ អាចផ្ទុកទឹកបានចំនួន ៣លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញបុរីរដ្ឋបាលខេត្តត្បូងឃ្មុំអាចប្រើប្រាស់បាន ហើយបច្ចុប្បន្នកំពុងត្រូវបានរៀបចំឱ្យក្លាយជា SMART AREA (តំបន់ឆ្លាតវៃ)។ ឯកឧត្តមបានបន្តទៀតថា មកទល់ពេលនេះ ខេត្តបានរៀបចំជាសួនច្បារជុំវិញទន្លេសិប្បនិមិត្តរួចរាល់អស់ហើយ។ ឯកឧត្តមបញ្ជាក់បន្ថែមថា តំបន់ឆ្លាតវៃនេះ អាចទាក់ទាញយុវជន ទេសចរក្នុងខេត្ត និងតាមបណ្តារាជធានី ខេត្តដ៏ទៃ ដើម្បីទៅកំសាន្តទីនោះ ដោយមានការផ្តល់ជូនសេវាសេវាអ៊ិនធើណែត ដោយឥតគិតថ្លៃថែមទៀតផង។ គួររម្លឹកថា អាជ្ញាធរខេត្ត បាននិងកំពុងបន្តអភិវឌ្ឍយ៉ាងសកម្មបន្ថែមទៀតនៅតំបន់នោះ ក្រោយខកខានការអភិវឌ្ឍរយៈពេល ២ឆ្នាំកន្លងទៅ ដោយសារវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្ត ក៏កំពុងតែរៀបចំរង្វង់មូល ដែលមានរូបសំណាក “ហ្លួងស្តេចកន” ដែលធ្វើឡើងពីស្ពាន់ ដោយមានកម្ពស់ជិត ២០ម៉ែត្រ ព្រមជាមួយនឹងការពង្រីកផ្លូវនៅសងខាងនេះផងដែរ។ […]

អាន​បន្ថែម

រោងចក្រផលិតខ្សែអេឡិចត្រូនិចរថយន្តដ៏ធំមួយនៅកំពង់ស្ពឺ សម្ពោធបើកដំណើរការហើយ

រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តរបស់ក្រុមហ៊ុន យូរ៉ ហានេស ខេមបូឌា YURA Harness Cambodia ត្រូវបានសម្ពោធបើកដំណើរការផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ មេសា ២០២៣។នេះយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៦ មេសា ២០២៣។ គួរបញ្ជាក់ថា រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ (អានបន្ថែម) ជាមួយនិងការបង្កើតរោងចក្រដ៏ធំនេះដែរ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៥១៤កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម

ស្ពានកោះនរា តម្លៃជិត៤០លានដុល្លារ សម្រេចការសាងសង់បាន៧០ភាគរយ​

ស្ពានតភ្ជាប់ពីកោះពេជ្រ​ ទៅកោះនរា តម្លៃ៣៨លានដុល្លារ បច្ចុប្បន្នសម្រេចការសាងសង់បាន ៧០ភាគរយ និងគ្រោងដាក់ដំណើរការតាមការគ្រោងទុក ។​ ស្ពានតភ្ជាប់ពីកោះពេជ្រ​ ទៅកោះនរា​ខាងលើនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។ (​អានបន្ថែម) ស្ពាននេះ​មានប្រវែង ៨២៤ម៉ែត្រ ​មាន​ទទឹង ២៤,៥០ម៉ែត្រ ។ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍​កោះនរា បានសាងសង់រួចរាល់សម្រេចបាន៧០ភាគរយ ហើយការដ្ឋានសាងសង់ នឹងរួចរាល់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ ត្រូវបានស្រង់សំដីចុះផ្សាយនៅលើសារព័ត៌មាន​ BTV News នៅថ្ងៃទី២៥ ខែមេសា។​ នៅពេលដាក់ដំណើរការ ស្ពានថ្មីនេះ នឹងដើរតួនាទី​យ៉ាងសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋ អាចឆ្លងពីតំបន់កោះនរា ទៅកាន់តំបន់​អភិវឌ្ឍន៍កោះពេជ្រ ​ដែលធ្វើឱ្យលំហូរចរាចរណ៍ មានភាពល្អប្រសើរ ខណៈខណ្ឌច្បារអំពៅ មានភាពប្រឈមលើការកក់ស្ទះចរាចរណ៍ជាប្រចាំថ្ងៃ។

អាន​បន្ថែម

រយៈពេល៥ឆ្នាំ ស្ទឹងត្រែងសង់ផ្លូវក្នុងខេត្តនិងផ្លូវក្រវាត់ព្រំដែនបានជាង ៤០០គ.ម

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តស្ទឹងត្រែងបានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែង ក្នុងនោះរួមមានការអភិវឌ្ឍផ្លូវក្នុងខេត្តប្រមាណជាង ២០០គីឡូម៉ែត្រ និងផ្លូវក្រវាត់ព្រំដែនបានជាង ២០០គីឡូម៉ែត្រ ដែលបានរួមចំណែកកែប្រែក្លាយមុខមាត់ខេត្ត ឱ្យកាន់មានភាពស៊ីវិល័យ ពិសេសបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។ នេះបើយោងតាមឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ: អភិបាលខេត្តស្ទឹងត្រែង ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ​២០១៨ រហូតមកទល់នឹងពេលនេះ អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចបានការកសាងផ្លូវកៅស៊ូប្រវែង ៣១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៦គីឡូម៉ែត្រ ផ្លូវគ្រួសក្រហម ១១៩គីឡូម៉ែត្រ ដែលជាគម្រោងបានមកពីថវិការដ្ឋបាលខេត្ត។ ក្រៅពីនេះ មានគម្រោងផ្លូវកៅស៊ូមានចំនួន ២ខ្សែ មានប្រវែង សរុបចំនួន ២៣,១២គីឡូម៉ែត្រ និងផ្លូវបេតុងចំនួន ២ខ្សែ មានប្រវែងសរុប ២២គីឡូម៉ែត្រផ្សេងទៀតត្រូវបានកសាង ដោយប្រើប្រាស់ថវិការបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។ គួរបញ្ជាក់ដែរថា ក្រៅពីការងារកសាងផ្លូវ អាជ្ញាធរខេត្តក៏បានសាងសង់ ស្ពានធំៗចំនួន-៨កន្លែង ស្ពានបេតុងចំនួន-១៧កន្លែង(ប្រវែង៦៥៦ម៉ែត្រ) លូប្រអប់-៥៣កន្លែង និងលូកាត់ផ្លូវចំនួន-៧៦៥កន្លែង ផងដែរ។ ដោយឡែក ក៏មានគម្រោងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនរវាងខេត្តស្ទឹងត្រែង និងប្រទេសជិតខាងផងដែរ ដោយរហូតមកទល់នឹងពេលនេះ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាប្តេជ្ញាសង់សាលារៀនបន្ថែម ខណៈបច្ចុប្បន្នមានជិត ២ម៉ឺនសាលា

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថានឹងសាងសង់សាលារៀបបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងចំនួនសិស្សដែលកំពុងតែកើនឡើង ខណៈបច្ចុប្បន្នសាលារៀនមានត្រឹម ១៨.៨៣០កន្លែង ប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ​ជ័យពីវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ថវិកាជាតិសម្រាប់វិស័យអប់រំ នឹងប្រើប្រាស់មិនសម្រាប់តែការតម្លើងប្រាក់បៀរវត្សជូនគ្រូបង្រៀន និងបុគ្គលិកអប់រំនោះទេ តែថែមទាំងសម្រាប់ការកសាងសាលារៀន ដើម្បីជំនួសអគារសាលារៀនចាស់ៗ និងឆ្លើយតបនឹងកំណើនសិស្ស ព្រមទាំងអគារស្នាក់នៅសម្រាប់សិស្ស និងគ្រូផងដែរ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ដើម្បីធានានូវសមធម៌សង្គម​ គឺត្រូវវិនិយោគលើការអប់រំ សុខភាព និងវិស័យផ្សេងទៀត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ដូចជាផ្លូវថ្នល់ ដែលទាំងអ្នកមាន និងអ្នកក្រអាចប្រើប្រាស់បានដូចគ្នា ព្រមទាំងសាលារៀន ដែលទាំងអ្នកមាន និងអ្នកក្រ អាចបញ្ជូនកូនទៅរៀនបានដូចគ្នា។ គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ កម្ពុជាមានសាលាមត្តេយ្យសរុប ៨.៦០៧ សាលាបឋមសិក្សា ៨.០៦៧ អនុវិទ្យាល័យ ១.៣៤០ និងវិទ្យាល័យ […]

អាន​បន្ថែម

កម្ពុជា-ថៃ ចាប់ដៃគ្នានាំយកផ្សារទំនើប Big C ​មកបង្ហាញខ្លួននៅទីក្រុងរណបជ្រោយចង្វារ

ថ្មីៗនេះ អ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់កម្ពុជាគឺក្រុមហ៊ុន OCIC បានចុះអនុស្សារណៈជាមួយផ្សារទំនើប Big c របស់ប្រទេសថៃ ដើម្បីនាំយកផ្សារទំនើបយីហោល្បីនេះមកបង្ហាញខ្លួនក្នុងទីក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុន OCIC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ គម្រោងផ្សារទំនើប big c នេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២,៧ហិកតា​ នៅម្តុំរង្វង់មូលនាងទេមមច្ឆា ត្រើយខាងកើតនៃស្ពានជ្រោយចង្វា ជិតតំបន់ពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន OCIC។ លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC បានឱ្យដឹងថា ផ្សារទំនើប Big c នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ពាណិជ្ជកម្មថ្មី និងល្អបំផុតនៅរាជធានីភ្នំពេញ។ លោកស្រីបន្ត គោលដៅនៃការបង្កើតទីក្រុងរណបជ្រោយចង្វារនេះឡើង គឺដើម្បីប្រែក្លាយតំបន់ថ្មីនេះ ឱ្យទៅជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបបំផុតរបស់រាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងធំៗជាច្រើននឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់វិនិយោគគិនជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវការកំសាន្ត និងធ្វើពាណិជ្ជកម្មនៅនឹងកន្លែងតែមួយតែម្តង។ ជាមួយគ្នានេះដែរ លោក Gary Hardy នាយកប្រតិបតិ្តរបស់ផ្សារទំនើប big C ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចុះហត្ថលេខាលើផ្សារទំនើប […]

អាន​បន្ថែម

រដ្ឋសម្រេចឱ្យឯកជនបោះទុនជាង ១០លានដុល្លារសង់រោងចក្រធំៗ២ នៅខេត្តកណ្តាល

ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រធំៗពីរ មានតម្លៃសរុប ១០,៤លានដុល្លារ នៅខេត្តកណ្តាល និង រាជធានីភ្នំពេញ។ នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័ររបស់ (CDC) នៅថ្ងៃទី២៤ មេសា ២០២៣។ គម្រោងទាំងពីរនេះរួមមានដូចខាងក្រោម៖ ១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។ ២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២.៩៦៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។  

អាន​បន្ថែម

ក្រុងព្រះសីហនុមានអគារខ្ពស់សរុប១០០៦ ខណៈបច្ចុប្បន្ន ៦៤១អគារកំពុងគាំងនិងចាំដំណោះស្រាយ

រហូតមកទល់នឹងពេលនេះ ក្រុងព្រះសីហនុមានអគារខ្ពស់ៗសរុបចំនួន ១០០៦អាគារ ខណៈអគារចំនួន ៦១៤អគារកំពុងជាប់គាំង និងរង់ចាំការដោះស្រាយពីសំណាក់ភាគីដែលពាក់ព័ន្ធ។ យោងតាមរបាយការណ៍ផ្លូវការ ចេញដោយសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញថា សំណង់អគារ ខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ សរុបមាន ១០០៦អគារ ស្មើនឹង ៩០២គម្រោង រួមមាន សង្កាត់លេខ ១ មានចំនួន ៨៦អគារ ស្មើនឹង ៥៩គម្រោង សង្កាត់លេខ២ មានចំនួន ១០០អគារ ស្មើនឹង ៩៩គម្រោង សង្កាត់លេខ ៣ មានចំនួន ៣១១អគារ ស្មើនឹង ២៦២គម្រោង សង្កាត់លេខ ៤ មានចំនួន ៥០៩អគារ ស្មើនឹង ៤៨២គម្រោង ។ ក្នុងចំណោមនោះ គម្រោងដែលជាប់គាំងមានចំនួនសរុប ៦១៤ អគារ រួមមាន អគារដែលផ្អាកសកម្មភាពសាងសង់មាន ៣៥៩អគារ ស្មើនឹង ៣៣៦គម្រោង និងអគារដែលបានបញ្ចប់ការងារសាងសង់ហើយផ្អាកដំណើរការអាជីវកម្មមានចំនួន ២៥៥អគារ ស្មើនឹង២២១គម្រោង ។ ចំណែក គម្រោងដែលបានកំពុងដំណើរការសាងសង់ចំនួន ៦១ម្រោង […]

អាន​បន្ថែម